២០២២
ពិធីសាក្រាម៉ង់ ៖ វិធី​រំឭកចាំ​ព្រះអង្គ​សង្គ្រោះ
ខែ មេសា ឆ្នាំ ២០២២


« ពិធីសាក្រាម៉ង់ ៖ វិធី​រំឭកចាំ​ព្រះអង្គ​សង្គ្រោះ » Liahona ខែមេសា ឆ្នាំ​២០២២ ។

សារលិខិត លីអាហូណា ប្រចាំខែ មេសា ឆ្នាំ​២០២២

ពិធីសាក្រាម៉ង់ ៖ វិធី​រំឭកចាំ​ព្រះអង្គ​សង្គ្រោះ

រូបភាព
កន្លែង​ដាក់​អត្ថបទ

អាហារ​ចុងក្រោយ ដោយ ស៊ីម៉ូន ឌីវី

នៅ​យប់​មុន​ពេល​គេ​ឆ្កាង​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជួប​នឹង​ពួក​សាវក​របស់​ទ្រង់​នៅ​ឯ​អាហារ​ចុងក្រោយ ។ នៅទីនោះ​ទ្រង់​បាន​ប្រទាន​សាក្រាម៉ង់​ដល់​ពួកគេ​ជាលើក​ដំបូង ថា ពិធី​នេះ​គឺជា​វិធី​មួយ​ដើម្បី​ពួកគេ​រំឭក​ចាំ​ដល់​ទ្រង់ ។ ពិធីសាក្រាម៉ង់​គឺជា ពិធីបរិសុទ្ធ មួយ​ដែល​យើង​ទទួលទាន​នំប៉័ង និង​ទឹក​ដើម្បី​រំឭកចាំ​ចំពោះ ដង្វាយធួនរបស់​ព្រះគ្រីស្ទ ។ នំប៉័ង​តំណាង​ឲ្យ​ព្រះកាយ​របស់​ព្រះគ្រីស្ទ ហើយ​ទឹក​តំណាង​ឲ្យ​ព្រះលោហិត​ទ្រង់ ។

យើង​ទទួលទាន​សាក្រាម៉ង់​រៀងរាល់​ថ្ងៃ​អាទិត្យ​អំឡុង​ការ​ប្រជុំ​សាក្រាម៉ង់ ។ យើង​ច្រៀង​ទំនុក​តម្កើង​ខណៈ​ដែល ពួក​អ្នក​កាន់​បព្វជិតភាព ហែក​នំប៉័ង​ទៅ​ជា​បំណែក​តូចៗ ។

ពួក​អ្នក​កាន់​បព្វជិតភាព ដែល​ហែក​នំប៉័ង​ពោល​ការអធិស្ឋាន​ពិសេស ។ ការអធិស្ឋាន​ទាំងនេះ​មាននៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៧, ៧៩ ។ ការអធិស្ឋាន​នេះ​រំឭក​អំពី​អ្វី​ដែល​យើង​បាន​សន្យា​ចំពោះ​ព្រះវរបិតា​សួគ៌ និង​អ្វី​ដែល​ទ្រង់បាន​សន្យា​ដល់​យើង ។

ពួក​អ្នក​កាន់​បព្វជិតភាព ផ្សេងទៀត​ចែក​សាក្រាម៉ង់​ដល់​សមាជិក​ក្នុង​រួដ ឬ​សាខា ។ នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ យើង​រំឭក​ចាំ​ព្រះអង្គ​សង្គ្រោះ និង​ការពលិកម្ម​របស់​ទ្រង់​ចំពោះ​យើង ។ យើង​ក៏​ប្ដេជ្ញា​ចិត្ត​ជា​ថ្មី​ដើម្បី​រក្សា​សេចក្ដីសញ្ញា ( ការសន្យា )​ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ ។

រូបភាព
ក្មេង​ស្រី​កំពុង​ទទួលទាន​នំប៉័ង​អំឡុង​ការ​ប្រជុំ​សាក្រាម៉ង់ ។

យើង​មាន​គារវភាព​ខណៈ​ដែល​ពិធី​សាក្រាម៉ង់​ត្រូវ​បាន​ប្រសិទ្ធពរ និង​ចែក ។ វាគឺជា​ពេល​មួយ​ដើម្បី​យើង​គិត​អំពី​ព្រះជន្ម ការបង្រៀន និង ដង្វាយធួនរបស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ក៏​អាច​គិត​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់​ផង​ដែរ ។