សន្និសីទទូទៅ ខែមេសា ឆ្នាំ២០២៦ សម័យប្រជុំព្រឹកថ្ងៃសៅរ៍ សម័យប្រជុំព្រឹកថ្ងៃសៅរ៍សម័យប្រជុំព្រឹកថ្ងៃសៅរ៍នៃសន្និសីទទូទៅប្រចាំឆ្នាំលើកទី ១៩៦ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤–៥ ខែមេសា ឆ្នាំ២០២៦ ។ ដាល្លិន អេក អូកសេចក្តីផ្តើមប្រធាន អូក ពន្យល់ថា នៅក្នុងជំនុំមុតមាំ សមាជិកនៃសាសនាចក្របោះឆ្នោតគាំទ្រសមាជិកនៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ឌី ថត គ្រីស្តូហ្វឺសិនជំនុំមុតមាំនៅក្នុងជំនុំមុតមាំ ប្រធាន គ្រីស្តូហ្វឺសិន ធ្វើបទបង្ហាញឈ្មោះគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ សម្រាប់ការលើកដៃគាំទ្រ ។ ផាទ្រីក ខៀរ៉ុនកិច្ចការរបស់ទ្រង់អែលឌើរ ខៀរ៉ុន បង្រៀនថា ការហៅពីព្រះអម្ចាស់គឺជាការរៀបរៀងយ៉ាងពិសេសសម្រាប់ការរីកចម្រើនរបស់យើង ហើយថានៅពេលយើងឆ្លើយតបទៅនឹងការហៅបម្រើ យើងមិនត្រឹមតែបំពេញការចាត់តាំងមួយប៉ុណ្ណោះទេ តែថែមទាំងចូលរួមនៅក្នុងកិច្ចការប្រោសលោះរបស់ទ្រង់ ។ គ្រីស្ទីន អិម យីការងារបម្រើ—« ចូរអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ »ស៊ីស្ទើរ យី ពិពណ៌នាពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានផ្តល់ការងារបម្រើ ហើយថ្លែងទីបន្ទាល់អំពីពរជ័យនៃការផ្តល់ការងារបម្រើតាមរបៀបរបស់ទ្រង់ ។ ក្លាក ជី ហ្គីលប៊ឺតមកផ្ទះវិញអែលឌើរ ហ្គីលប៊ឺត ចែកចាយពីគំរូនៃមនុស្សដែលបានរកឃើញផ្លូវរបស់ពួកគេត្រឡប់ទៅរកដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទវិញ ហើយបង្រៀនថា ព្រះគ្រីស្ទនឹងជួយមនុស្សគ្រប់រូបឲ្យ « មកផ្ទះវិញ » ។ ដេវីឌ អេ បែដណាអស់អ្នកណាដែលស៊ូទ្រាំដោយក្លាហានអែលឌើរ បែដណា បង្រៀនថា ការស៊ូទ្រាំដោយក្លាហានរហូតដល់ទីបញ្ចប់ មានន័យថាជាការប្រែក្លាយដូចជាព្រះគ្រីស្ទខ្លាំងឡើង នៅពេលយើងអនុវត្តសេចក្តីសប្បុរសពេញមួយជីវិតរបស់យើង ។ មីហ្គែល ចន យូ. ថេធ្វើតាមព្យាការី គាត់ស្គាល់ផ្លូវត្រូវអែលឌើរ តេ បង្រៀនថា ការធ្វើតាមការបង្រៀន និងគំរូរបស់ព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ អាចជួយយើងឲ្យខិតទៅជិតព្រះយេស៊ូវគ្រីស្ទ ។ ហ៊ោរហេ ធី ប៊ីស៊ីរ៉ាដង្វាយមួយភាគក្នុងដប់—ការដាក់ព្រះជាអាទិភាពទីមួយអែលឌើរ ប៊ីស៊ីរ៉ា បង្រៀនថា យើងអាចដាក់ព្រះជាអាទិភាពទីមួយ ដោយការគោរពតាមច្បាប់នៃការថ្វាយដង្វាយមួយភាគក្នុងដប់ ។ ហែនរី ប៊ី អាវរិងការអធិស្ឋានសម្រាប់ភាពសុខសាន្តប្រធាន អាវរិង បង្រៀនថាការងាកទៅរកព្រះវរបិតាសួគ៌ដោយការអធិស្ឋានដ៏ក្លៀវក្លា នឹងនាំមកនូវភាពសុខសាន្ត និងការគាំទ្រដ៏ស្ថិតស្ថេរ ។ សម័យប្រជុំរសៀលថ្ងៃសៅរ៍ សម័យប្រជុំរសៀលថ្ងៃសៅរ៍សម័យប្រជុំរសៀលថ្ងៃសៅរ៍នៃសន្និសីទទូទៅប្រចាំឆ្នាំលើកទី ១៩៦ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤–៥ ខែមេសា ឆ្នាំ២០២៦ ។ ឌី ថត គ្រីស្តូហ្វឺសិនការគាំទ្រពួកអ្នកមានសិទ្ធិអំណាចទូទៅ ពួកចិតសិបនាក់ប្រចាំតំបន់ និងពួកអ្នកកាន់តំណែងទូទៅប្រធាន គ្រីស្តូហ្វឺសិន ធ្វើការឧទ្ទេសនាមពួកអ្នកមានសិទ្ធិអំណាចទូទៅ ពួកចិតសិបនាក់ប្រចាំតំបន់ និងពួកអ្នកកាន់តំណែងទូទៅនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយសម្រាប់ការលើកដៃគាំទ្រ ។ យ៉ារ៉េត ប៊ី ឡាសិនរបាយការណ៍មកពីនាយកដ្ឋានសវនកម្មសាសនាចក្រ ឆ្នាំ២០២៥យ៉ារ៉េត ប៊ី ឡាសិន បង្ហាញរបាយការណ៍មកពីនាយកដ្ឋានសវនកម្មសាសនាចក្រ ឆ្នាំ២០២៥ ។ ហ្គែរី អ៊ី ស្ទីវ៉ែនសុនវ៉ាលីដែលបាត់ ព្រលឹងដែលបានប្រោសលោះអែលឌើរ ស្ទីវ៉ែនសុនបង្រៀនថា យើងអាចជួយគ្នាទៅវិញទៅមកឲ្យត្រឡប់ទៅរកព្រះវិញដោយសុវត្ថិភាពនៅពេលយើងបម្រើក្នុងកិច្ចការបម្រើ និងចិញ្ចឹមបីបាច់ជំនាន់ដែលកំពុងពេញវ័យ ។ អេក្វាឌ័រ អែហ្វ. អ័រតេហ្គាព្រះគ្រីស្ទ ជាមេផ្តើម ហើយជាមេសម្រេចនូវសេចក្តីជំនឿរបស់យើងអែលឌើរ អ័រតេហ្គា បង្រៀនថា ការក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទពេញមួយជីវិត គឺជាដំណើរការនៃព្រឹត្តិការណ៍ផ្ទាល់ខ្លួន និងខាងវិញ្ញាណប្រចាំថ្ងៃ ។ វាន-យាំង វូ« ទូលបង្គំនឹងបោះបង់ចោលអស់ទាំងអំពើបាបរបស់ទូលបង្គំដើម្បីឲ្យបានស្គាល់ទ្រង់ »អែលឌើរ វូបង្រៀនថាការមកឯព្រះគ្រីស្ទគឺលើសពីការរៀនសូត្រអំពីព្រះគ្រីស្ទ ។ វារួមបញ្ចូលទាំងជំនឿ ការប្រែចិត្ត និងការប្រែចិត្តជឿ ។ ដេវីឌ ចេ វ័នឌើរលីព្រះយេស៊ូវគ្រីស្ទមិនមែនជាបន្ទុក ទ្រង់ជាសេចក្តីសង្គ្រោះរបស់យើងបងប្រុស វ័នឌើរលី បង្រៀនថា ព្រះយេស៊ូវគ្រីស្ទនាំមកនូវសេចក្តីសង្គ្រោះ និងសម្រាលបន្ទុករបស់យើង ។ ជែរលដ៍ ឃូសេស្រឡាញ់មនុស្សទាំងអស់ និងស្រឡាញ់មនុស្សម្នាក់ៗអែលឌើរ ឃូសេ បង្រៀនថា ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងថ្លែងជាសាក្សីអំពីទ្រង់ នៅពេលណាដែលយើងចែកចាយសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សទាំងអស់នៅជុំវិញយើង—ហើយជួយឲ្យវាចាក់ឬសនៅក្នុងមនុស្ស ម្នាក់ៗ ដែលយើងជួប ។ ប្រាយអ៊ិន ចេ. ហូមស៍ព្រះយេស៊ូវគ្រីស្ទគឺជាផ្លូវអែលឌើរ ហូមស៍ បង្រៀនថា មាគ៌ាតែមួយគត់ដែលនាំទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ចគឺត្រូវមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងធ្វើតាមទ្រង់ ហើយនិងពួកអ្នកបម្រើរបស់ទ្រង់នៅលើផ្លូវនៃសេចក្តីសញ្ញា ។ ក្លេមិន អិម ម៉ាតស្វាហ្គោថាតាទ្រង់ស្គាល់បងប្អូនតាមឈ្មោះអែលឌើរ ម៉ាតស្វាហ្គោថាតា បង្រៀនថា ព្រះអង្គសង្គ្រោះស្គាល់យើងតាមឈ្មោះ ហើយនឹងណែនាំយើងឆ្លងកាត់គ្រប់រដូវកាលនៃជីវិត ។ អូលីសេស សូរ៉េសព្រះយេស៊ូវគ្រីស្ទ—ជាដើមទំពាំងបាយជូរដ៏ពិតអែលឌើរ សូរ៉េសពន្យល់ពីរបៀបដែលព្រះយេស៊ូវគ្រីស្ទដូចជាដើមទំពាំងបាយជូរដោយផ្តល់ដល់យើងនូវការចិញ្ចឹមបីបាច់ខាងវិញ្ញាណនៅពេលយើងជ្រើសរើសនៅជាប់នឹងទ្រង់។ សម័យប្រជុំព្រឹកថ្ងៃអាទិត្យ សម័យប្រជុំព្រឹកថ្ងៃអាទិត្យសម័យប្រជុំព្រឹកថ្ងៃអាទិត្យនៃសន្និសីទទូទៅប្រចាំឆ្នាំលើកទី ១៩៦ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤–៥ ខែមេសា ឆ្នាំ២០២៦ ។ ឌៀថើរ អេហ្វ អុជដូហ្វជួបនៅឯផ្នូរទទេប្រធានអុជដូហ្វ បង្រៀនអំពីស្ដ្រីដែលបានឃើញផ្នូរទទេមុនគេ និងបានធ្វើជាសាក្សីអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ ហើយលោកអញ្ជើញយើងរាល់គ្នាឲ្យមាននូវការជួបខាងវិញ្ញាណ និងទីបន្ទាល់ស្រដៀងនេះផងដែរ ។ អេមីលី បេលី ហ្វ្រីមែនថ្ងៃដ៏ល្អបំផុត និងថ្ងៃដ៏អាក្រក់បំផុតប្រធាន ហ្វ្រីមែន ថ្លែងទីបន្ទាល់ថា នៅថ្ងៃដ៏ល្អបំផុត និងថ្ងៃដ៏អាក្រក់បំផុតរបស់យើង យើងអាចទទួលបានកម្លាំង នៅពេលយើងដើរជាមួយព្រះគ្រីស្ទ ហើយកាន់ខ្ជាប់នូវសេចក្ដីពិតដ៏អស់កល្បជានិច្ចរបស់ទ្រង់ ។ ផេដ្រូ អិក ឡារៀលខ្ញុំស្គាល់ក្តីស្នេហ៍ព្រះសង្គ្រោះអែលឌើរឡារៀល បង្រៀនថាពិធីសាក្រាម៉ង់គឺជាការរំឭកនៃសេចក្ដីស្រឡាញ់ដ៏មហិមាដែលព្រះគ្រីស្ទមានសម្រាប់យើង ។ អេឌវឺដស៍ ប៊ី. រ៉អូហ៍ជ្រើសរើសព្រះយេស៊ូវគ្រីស្ទធ្វើជាមគ្គទ្ទេសក៍របស់បងប្អូនអែលឌើរ រ៉រូហ៍ បង្រៀនថា ព្រះយេស៊ូវគ្រីស្ទអាចធ្វើជាមគ្គទ្ទេសក៍យើងឆ្លងកាត់ដំណើរជីវិត នៅពេលយើងស្តាប់តាមព្រះវិញ្ញាណរបស់ទ្រង់ ។ រ៉ូណល អេ រ៉ាសបានទ្រង់មានព្រះជន្មរស់ឡើងវិញអែលឌើររ៉ាសបាន ចែកចាយដំណើររឿងនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន រួមជាមួយនឹងទីបន្ទាល់របស់លោកផ្ទាល់ក្នុងនាមជាសាវក ។ ឌែល ជី រិនឡាន់ដោយសារតែព្រះយេស៊ូវគ្រីស្ទអែលឌើររិនឡាន់ បង្រៀនថា ការផ្ដោតលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់នឹងនាំមកនូវអំណរ និងភាពច្បាស់លាស់ដល់ជីវិតរបស់យើង ។ ធារី ឃេ មូតូមបូអំណរនៃទំនាក់ទំនងក្នុងសេចក្តីសញ្ញាជាមួយព្រះអែលឌើរមូតូមបូ ពិពណ៌នារបៀបដែលព្រះវរបិតាសួគ៌បង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីសញ្ញារបស់យើងជាមួយទ្រង់ ។ អាឡែន អ័រ វ៉កគឺបានដាច់ជារបស់ផងយើងអែលឌើរ វ៉កគឺ បង្រៀនថា យើងអាចក្លាយជាកំណប់ទ្រព្យដ៏ពិសេសមួយសម្រាប់ព្រះអម្ចាស់ ប្រសិនបើយើងគោរពតាមព្រះសូរសៀងរបស់ទ្រង់ ហើយរក្សាសេចក្តីសញ្ញារបស់ទ្រង់ ។ ដាល្លិន អេក អូករស់ក្នុងព្រះគ្រីស្ទប្រធានអូក បង្រៀនយើងឲ្យជៀសវាងការទាស់ទែងគ្នា ឲ្យធ្វើជាអ្នកដែលផ្សះផ្សាគេ និងឲ្យខិតខំឲ្យបានជាបរិសុទ្ធ ។ សម័យប្រជុំរសៀលថ្ងៃអាទិត្យ សម័យប្រជុំរសៀលថ្ងៃអាទិត្យសម័យប្រជុំរសៀលថ្ងៃអាទិត្យនៃសន្និសីទទូទៅប្រចាំឆ្នាំលើកទី ១៩៦ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤–៥ ខែមេសា ឆ្នាំ២០២៦ ។ ឌី ថត គ្រីស្តូហ្វឺសិនបុគ្គលិកលក្ខណៈរបស់ព្រះគ្រីស្ទប្រធាន គ្រីស្តូហ្វឺសិន បង្រៀនថា ការយកតម្រាប់តាមបុគ្គលិកលក្ខណៈរបស់ព្រះគ្រីស្ទនឹងជួយយើងឲ្យក្លាយជាបុគ្គលដែលយើងត្រូវក្លាយទៅជា ។ ឈី ហុង ( សេម ) វុងចូរចងចាំចុះ ចូរចងចាំចុះដោយប្រើបទគម្ពីរចំនួនប្រាំចេញពីព្រះគម្ពីរមរមន អែលឌើរ វ៉ុង ចែកចាយអំពីអ្វីដែលព្រះចង់ឲ្យយើងចងចាំ ។ អើរ៉ុន ធី. ហលខ្ញុំសរសើរតម្កើងនៅក្នុងព្រះយេស៊ូវរបស់ខ្ញុំអែលឌើរ ហល បង្រៀនអំពីសេចក្ដីមេត្តាករុណា សេចក្ដីស្រឡាញ់ និងឫទ្ធានុភាពសង្រ្គោះរបស់ព្រះយេស៊ូវគ្រីស្ទ ។ ស៊ូសាន អេច ផតធ័រ« ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ »ប្រធាន ផតធ័រ បង្រៀនថា ដូចជាក្មេងប្រុសដែលបានចែកចាយនំប៉័ង និងត្រីរបស់គាត់ដែរ កុមារអាចធ្វើឲ្យមានភាពខុសប្លែក ។ នែល អិល អាន់ឌើរសិនអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ចគឺជាដំណើរដ៏អស់កល្បជានិច្ចមួយអែលឌើរ អាន់ឌើរសិន បង្រៀនអំពីការទទួលខុសត្រូវ និងពរជ័យនៃសេចក្តីសញ្ញាអាពាហ៍ពិពាហ៍ ។ ឃ្វីនថិន អិល ឃុកកូនសោ សេចក្ដីសញ្ញា និងបុណ្យអ៊ីស្ទើរអែលឌើរ ឃុកបង្រៀនថា ការលេចមករបស់ព្រះអង្គសង្គ្រោះចំពោះព្យាការី យ៉ូសែប ស្ម៊ីធ ព្រមទាំងកូនសោដែលបានប្រគល់ដោយ ម៉ូសេ អេលីយ៉ាស និងអេលីយ៉ា គឺជាចំណុចសំខាន់នៃការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយ ។ ថានែលឡា ប៊ី វ៉ាកូឡូចូរមករកព្រះគ្រីស្ទ—ជាមួយគ្នាអែលឌើរ វ៉ាកូឡូ បង្រៀនថា នៅពេលដែលយើងស្មោះត្រង់ និងអត់ធ្មត់ក្នុងភាពជាសិស្សរបស់យើង នោះព្រះអម្ចាស់នឹងបំពេញតាមសេចក្ដីសន្យារបស់ទ្រង់ ។ ហ្គើរីត ដបុលយូ ហ្គង’ដល់រដូវបុណ្យអ៊ីស្ទើរហើយ ៖ គ្មាននរណាម្នាក់ដើរតែម្នាក់ឯងទេអែលឌើរ ហ្គង បង្រៀនថា នៅពេលយើងរក្សាសេចក្ដីសញ្ញារបស់យើងដោយស្មោះត្រង់ យើងនឹងស្គាល់ព្រះយេស៊ូវគ្រីស្ទ ហើយទ្រង់នឹងគង់នៅជាមួយយើង ។ ដាល្លិន អេក អូកសុន្ទរកថាបិទប្រធាន អូក បង្រៀនថា នៅពេលយើងផ្តោតលើព្រះយេស៊ូវគ្រីស្ទ ហើយសិក្សាការបង្រៀនពីសន្និសីទ នោះយើងនឹងទទួលបានវិវរណៈ និងការណែនាំផ្ទាល់ខ្លួន ។