ភ្ជាប់ទំនាក់ទំនង
ដានីក អិល.
អាយុ ១៧ឆ្នាំ ណេហ្គេរី សិមប៊ិលឡាន ប្រទេសម៉ាឡេស៊ី
រូបថតដោយ ក្លេតុន ចាន់
អស់ជាច្រើនថ្ងៃ ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនល្អគ្រប់គ្រាន់ ហើយថាខ្ញុំដូចជាចោលម្សៀតណាស់ ។ ប៉ុន្ដែខ្ញុំតែងតែគិតថាតើព្រះមានព្រះទ័យយ៉ាងណាអំពីខ្ញុំ ។ ខ្ញុំចងចាំពីនិស្ស័យដ៏ទេវភាពរបស់ខ្ញុំ សក្ដានុពលដ៏ទេវភាពរបស់ខ្ញុំ ហើយការណ៍នោះគឺជាកម្លាំង និងជាយុថ្កាចំពោះខ្ញុំ ។
ខ្ញុំលេងកីឡាវាយសី ហើយបន្ទាប់ពីអ្នកលេងក្នុងការប្រកួត ហើយចាញ់បុគ្គលដែលអ្នកគិតថាអ្នកអាចយកជ័យជម្នះលើបាន នោះអ្នកនឹងមានអារម្មណ៍បាក់ទឹកចិត្ដជាខ្លាំង ។ នៅពេលវេលាទាំងនោះ ខ្ញុំគិតអំពីព្រះដែលគង់នៅជាមួយខ្ញុំ ហើយវាផ្ដល់ដល់ខ្ញុំនូវកម្លាំងដើម្បីបន្ដទៅមុខទៀត ។
អ្នកអាចទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះ ពេលអ្នកមើលទៅកាន់ទ្រង់ ។ ទ្រង់គង់នៅជាមួយអ្នកជានិច្ច ហើយអ្នកអាចមាននូវអំណាចដ៏ទេវភាពដែលទ្រង់អាចប្រទានដល់អ្នក ។
ព្រះយេស៊ូវគ្រីស្ទគឺពិតជាព្រះអង្គសង្រ្គោះរបស់យើង ។ ទ្រង់បានសុគតជំនួសអំពើបាបយើង ។ សេចក្ដីស្រឡាញ់ដែលទ្រង់ត្រូវការដើម្បីស្ម័គ្រព្រះទ័យសុគតជំនួសយើង—ខ្ញុំគិតថាវាជាសេចក្ដីស្រឡាញ់ដែលពិបាកនឹងពិពណ៌នា ។ វាពិតជាមានតម្លៃមហិមា និងមានពេញដោយអំណាច ។