២០២១
ព្រះយេស៊ូវគ្រីស្ទ​បាន​ដាក់​ឈ្មោះ​សាសនាចក្រ​របស់​ទ្រង់
ខែ តុលា ឆ្នាំ ២០២១


« ព្រះយេស៊ូវគ្រីស្ទ​បាន​ដាក់​ឈ្មោះ​សាសនាចក្រ​របស់​ទ្រង់ » ប្រិយមិត្ត ខែ តុលា ឆ្នាំ ២០២១ ។

សារលិខិត​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែ តុលា ឆ្នាំ ២០២១

ព្រះយេស៊ូវគ្រីស្ទ​បាន​ដាក់​ឈ្មោះ​សាសនាចក្រ​របស់​ទ្រង់

រូបភាព
ព្រះយេស៊ូវគ្រីស្ទ
រូបភាព
យ៉ូសែប ស៊្មីធ

ព្រះអម្ចាស់​បាន​ប្រាប់​យ៉ូសែប ស្ម៊ីធ ពី​ឈ្មោះ​ដែល​ត្រូវ​ដាក់​ឲ្យ​សាសនាចក្រ ។ ទ្រង់​បាន​មាន​បន្ទូលថា​សាសនាចក្រ​នេះ​នឹង​ត្រូវ​ហៅ​ថា « សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ។

រូបភាព
សាលាប្រជុំ​សាសនាចក្រ

ពាក្យ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ផ្នែកដ៏​សំខាន់​បំផុត​នៃ​ឈ្មោះ​របស់​សាសនាចក្រ​នេះ ។ ដោយសារ​សាសនាចក្រ​នេះ​ជា​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​នោះ​សាសនាចក្រ​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ព្រះនាម​ទ្រង់ ។

រូបភាព
កុមារ​កំពុង​កាន់​ព្រះគម្ពីរ​មរមន

ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ មានន័យ​ថា​សមាជិក​នៃសាសនាចក្រ​សព្វថ្ងៃនេះ ។

រូបភាព
ស្ដ្រី និង​កុមារ​កំពុង​មើល​សន្និសីទ​ទូទៅ

ពួក​ព្យាការី និង​ពួកសាវក​បាន​បង្រៀន​ថា​ការប្រើ​ឈ្មោះត្រឹមត្រូវ​នៃ​សាសនាចក្រ​គឺ​មាន​សារៈសំខាន់​ណាស់ ។ វា​ជួយ​ឲ្យ​អ្នកដទៃ​ដឹង​ថា​យើង​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
កុមារ​កំពុង​មើល​រូបគំនូរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

នៅ​ពេល​អ្នក​ផ្សេង​ទៀត​សួរ​ខ្ញុំ​ពី​អ្វី​ដែលខ្ញុំ​ជឿ ខ្ញុំ​អាច​និយាយ​ថា « ខ្ញុំជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​នៅ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ។

ទំព័រ​ផាត់​ពណ៌

ខ្ញុំ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
កុមារ​កំពុង​កាន់​រូបភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ចុច​លើ​រូបភាព​នេះ​ដើម្បី​ទាញយក ។

រចនា​រូបភាព​ដោយ អាបរីល ស្តុត

តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ ?