ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក
ការភ្លក់​នូវ​ពន្លឺ


ការភ្លក់​នូវ​ពន្លឺ

ល្ងាច​មួយ​ជាមួយ​នឹង​អែលឌើរ លីនជី. រ៉ូប៊ីន ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក• ថ្ងៃទី ៣ខែ ឧសភា ឆ្នាំ ២០១៥ • រោងឧបោសថ​សលត៍ លេក

បងប្អូនប្រុស​ស្រី សូម​ស្វាគមន៍​មក​កាន់​ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក ដោយ​មាន​ការស្វាគមន៍​ដ៏​ពិសេស​ដល់​ប្អូនៗ​ដែល​នឹង​ទទួល​សញ្ញាបត្រ​ពី​ថ្នាក់​សិក្ខាសាលា​នៅ​ឆ្នាំ​សិក្សា​នេះ—ជា​សមិ្មទ្ធផល​មួយ​គួរ​ឲ្យ​សរសើរ និង ជា​ភស្តុងតាង​នៃ​សេចក្តី​ជំនឿ និង ក្តី​ស្រឡាញ់​របស់​ប្អូនៗ​ចំពោះ​ព្រះអម្ចាស់ ។ ខ្ញុំ​សូម​អញ្ជើញ​ប្អូនៗ​ឲ្យ​ធ្វើ​តាម​គំរូ​របស់​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​ដែល​នៅ​ទីនេះ​នា​រាត្រី​នេះ ហើយ​បន្ត​ស្វែងរក​ការសិក្សា​ខាង​វិញ្ញាណ​នៅក្នុង​ថ្នាក់​វិទ្យាស្ថាន​សាសនា​នៅក្នុង​មូលដ្ឋាន ឬ នៅ​សាកលវិទ្យាល័យ​សាសនាចក្រ ។ ខ្ញុំ​សូម​សន្យា​នឹង​ប្អូនៗ​ថា ប្អូនៗ​នឹង​បន្ត​ទទួល​ការណែនាំ​ដ៏​សំខាន់​សម្រាប់​ការសម្រេច​ចិត្ត​ផ្សេងៗ​ទៀត​នៅ​ក្នុង​ជីវិត​ ព្រម​ទាំង​ជួប​មនុស្ស​ដែល​នឹង​ជះឥទ្ធិពល​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវិត​ប្អូនៗ ។

នា​យប់​នេះ ប្អូន​នឹង​ស្ដាប់​ឮ​ខ្ញុំ​ថ្លែង​ជា​សាក្សី​អំពីព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។ ប្អូនៗ​នឹង​ស្តាប់​ឮ​ខ្ញុំ​ប្រើ​ពាក្យ « ខ្ញុំ​ដឹង » ជា​ច្រើន​ដង ។ ខ្ញុំ​ចង់​ពិពណ៌នា​ដល់​ប្អូនៗ​អំពី​របៀប​ដែល​ខ្ញុំ​បាន​ដឹង​ថា​ទ្រង់​គឺ​ពិត​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ព្រះប្រោសលោះ និង ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ហើយ​ថា​ដំណឹង​ល្អ​របស់​ទ្រង់​ពិត ។

ខ្ញុំ​ក៏​ចង់​ជួយ​ប្អូនៗ​ឲ្យ​មើល​ឃើញ​ថា​ទីបន្ទាល់​ប្អូនៗ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹង​ល្អ​​ទ្រង់ ​គឺ​រឹងមាំ​លើស​ជាង​អ្វី​ដែល​ប្អូន​អាច​គិត​ទៅ​ទៀត ។

តើ​ទីបន្ទាល់​ខ្ញុំ​នៅ​កន្លែង​ណា​នៅ​លើ​ក្រាហ្វិក​នៃ​សេចក្តី​ជំនឿ ?

ខ្ញុំ​ចង់​ចាប់ផ្តើម​ដោយ​ឲ្យ​អ្នក​វាស់វែង​ពី​សតិ​អារម្មណ៍​របស់​ខ្លួនឯង ។ សូម​មើល​ខ្សែ​នៅ​លើ​រូបភាព​នេះ ហើយ​ផ្តល់​ពិន្ទុ​មួយ​អំពី​ទីបន្ទាល់​របស់​ប្អូនៗ​នៅ​លើ​ក្រាហ្វិក​នៃ សេចក្តីជំនឿ​នេះ ៖

រូបភាព
Slide from a Powerpoint presentation given by Elder Lynn G. Robbins for May 3, 2015 CES Devotional.

នៅ​ខាង​ក្រោម​គឺ​ជា​អ្នក​បដិសេធ​ព្រះ ។ យើង​នឹង​ដាក់​ពិន្ទុ​សូន្យ​លើ​អ្នក​បដិសេធ​ព្រះ ។ នៅ​ខាង​លើ​នៃ​រង្វាស់​នេះ​គឺ​លេខ ១០ ឬ មាន​ដំរិះ​ដ៏​ឥតខ្ចោះ​ពី​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹង​ល្អ​​ទ្រង់ ។ តើ​ប្អូន​ៗ​នឹង​ដាក់​ខ្លួន​​នៅ​កន្លែង​ណា​នៅ​លើ​ក្រាហ្វិក​នេះ ? ខ្ញុំ​គិត​ថា​ប្អូនៗ​ជា​ច្រើន​នឹង​ចង់​ដាក់​ពិន្ទុ​ខ្លួន​ឯង​ឲ្យ​ទាប​ជាង​អ្វី​ដែល​ប្អូនៗ​សម​នឹង​បាន​ទទួល ។

សូម​ចាំ​ពី​ពិន្ទុ​ដែល​ប្អូនៗ​បាន​ដាក់​ឲ្យ​ខ្លួន​ឯង ដើម្បី​ឃើញ​ថា តើ​វា​កើនឡើង​ឬ​ទេ​អំឡុង​វគ្គ​សិក្សា​នៃ​បទបង្ហាញ​នេះ នៅពេល​យើង​ពិភាក្សា​លើ​កត្តា​កសាង​ជំនឿ​នានា​នៃ​ទីបន្ទាល់​មួយ និង របៀប​ដែល​កត្តា​និមួយៗ​ជួយ​យើង​ឈាន​ដល់​ចំណុច​ខ្ពស់​បំផុត​នៅ​លើ​ក្រាហ្វិក​នៃ​សេចក្តីជំនឿ ហើយ​មាន​បទពិសោធន៍​នៃ​ភាពសុខសាន្ត និង សុភមង្គល​កាន់តែ​ប្រសើរ​ឡើង ។

អាលម៉ា អញ្ជើញ​មនុស្ស​ម្នាក់ៗ​ឲ្យ​ចាប់​យក​ជំហាន​ទីមួយ​ឲ្យ​ដើរ​ឆ្ពោះ​ទៅ​មុខ​នៅ​លើ​ក្រាហ្វិក​នៃ​សេចក្តី​ជំនឿ​ជាមួយ​នឹង « ការ​ពិសោធន៍​ដល់​ពាក្យ​សម្តី​របស់​ខ្ញុំ ហើយ​អនុវត្ត​សេចក្តី​ជំនឿ​មួយ​ភាគ​តូច មែនហើយ​គឺ​បើសិន​ជា​អ្នក​រាល់​គ្នា​ពុំ​អាច​ធ្វើ​អ្វី​ក៏​ដោយក្រៅ​ពីការ ចង់ ជឿ » (អាលម៉ា ៣២:២៧; ការសង្កត់​ន័យ​ត្រូវបាន​បន្ថែម ) ។

រូបភាព
Slide from a Powerpoint presentation given by Elder Lynn G. Robbins for May 3, 2015 CES Devotional.

ការ​ចង់បាន

រូប​ខាង​ក្រោម​នេះ​បង្ហាញ​ពី​ប្រាជ្ញា​នៃ​ការចាប់​យក​ជំហាន​ទីមួយ​នៃ​ការចង់​បាន ។

នៅក្នុង​ឆ្នាំ ១៦២៣ គណិតវិទូ​បារាំង​ដ៏​មាន​ទេពកោសល្យ​ពី​ធម្មជាតិ និង ជា​អ្នក​រកឃើញ​រូបមន្ត​គណិតវិទ្យា ឈ្មោះ ប្លេស ប៉ាស្កាល បាន​ចាប់​កំណើត ។ ក្នុង​ចំណោម​ការរកឃើញ​ផ្សេង​ទៀត​របស់​លោក គឺ​ជា​ទ្រឹស្តី​ប្រូបាប​នៃ​គណិតវិទ្យា ដែល​ផ្តល់​នូវ​វិទ្យាសាស្ត្រ​អំពី​ទ្រឹស្តី​និទាន​ជម្រើស—ជា​យុទ្ធវិធី​សមហេតុផល​មួយ​សម្រាប់​ធ្វើការ​សម្រេច​ចិត្ត​ដែល​អាច​ល្អ​បំផុត ។ ជាមួយ​នឹង​ទ្រឹស្តី​នៃ​ការសម្រេចចិត្ត នោះ​ប៉ាស្កាល បាន​អង្កេត​មើល​យ៉ាង​ប៉ិនប្រសប់​ថា នៅក្នុង​ល្បែង​នៃ​ជីវិត មនុស្ស​មិនអាច​ចៀសផុត​ពី​ការប្រថុយ​ដ៏​ធំបំផុត​នៃ​ជីវិត​ទេ ៖ ទោះជា​មាន ឬ គ្មាន​ព្រះ​ក៏​ដោយ ។ វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ល្បែង​ប៉ាស្កាល ជាមួយ​នឹង​ជីវិត​របស់​មនុស្ស​ម្នាក់—ឬ ច្រើនជាង​ជាពិសេស​ជីវិត​អស់​កល្ប​ជានិច្ច​របស់​គាត់ ឬ​នាង—នៅ​ចំណុច​មួយ​ដូចដែល​បាន​បង្ហាញ​នៅ​ក្នុង​រូបភាព​នេះ ៖

រូបភាព
Slide from a Powerpoint presentation given by Elder Lynn G. Robbins for May 3, 2015 CES Devotional.

នៅ​ក្នុង​ជួរឈរ​លើ​គេ​មាន​ជម្រើស​ពីរ ៖ មាន ឬ​គ្មាន​ព្រះ ។ នៅ​ក្នុង​ជួរ​ដេក​ក៏​មាន​ជម្រើស​ពីរ​ផងដែរ ៖ ខ្ញុំ​អាច​ជ្រើស​ដើម្បី​ជឿ​ក៏បាន មិន​ជឿ​ក៏​បាន ។

លទ្ធផល​រួម​ដែល​អាច​កើត​បាន​មាន​ដូច​ខាង​ក្រោម ៖

  • បើសិន​មាន​ព្រះ ហើយ​ខ្ញុំ​ជឿ និង ធ្វើ​តាម​ទ្រង់ នោះ​ខ្ញុំ​អាច​គ្រង​ជីវិត​អស់កល្ប​ជានិច្ច ។

  • បើសិន​ខ្ញុំ​ជឿ តែ​គ្មាន​ព្រះ​វិញ នោះ​ខ្ញុំ​ពុំ​បាន​បាត់បង់​អ្វី​ឡើយ ។

  • បើសិន​ខ្ញុំ​ពុំ​ជឿ ហើយ​ក៏​ពុំ​គោរព ឬ​ធ្វើ​តាម​ព្រះ តែ​ទ្រង់​ពិត​ជា​មាន​មែន​នោះ នោះ​ខ្ញុំ​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ហើយ ។

  • បើសិន​ខ្ញុំ​ជឿ តែ​គ្មាន​ព្រះ​វិញ នោះ​ខ្ញុំ​ពុំ​បាន​ទទួល​អ្វី​ឡើយ ។

  • ល្បែង​ប៉ាស្កាល​ជជែក​រក​ហេតុផល​ថា ជម្រើស​នៃ​ការសម្រេចចិត្ត​គឺ​ជឿ​លើ​ការមាន​ព្រះ ហើយ​ថា​មានតែ​មនុស្ស​ឆ្កួត​ទេ​ដែល​ភ្នាល់​ប្រឆាំង​ទាស់​នឹង​ការមាន​ព្រះ ព្រោះ​ថា​គាត់​បាត់បង់​អ្វីៗ​គ្រប់យ៉ាង ហើយ​ពុំ​បាន​ទទួល​អ្វីៗ​គ្រប់​យ៉ាង​ស្រេច​ទៅ​ហើយ ។

កូនប្រុស​ខ្ជះខ្ជាយ​នឹង​ជជែក​រកហេតុផល​ថា ឱកាស​ដែល​គាត់​បាត់បង់​នោះ​គឺ « ផឹក ស៊ី​ហើយ​អរសប្បាយ » (នីហ្វៃទី ២ ២៨:៧)—គឺ​ជា​រង្វាន់​លួងចិត្ត​ដ៏​អន់​មួយ ​នៅពេល​អ្នក​គិត​អំពី​អ្វី​ដែល​នឹង​បាន​ទទួល ។ គាត់​អាច « បាន​សេចក្តី​អំណរ​នៅ​ក្នុង​កិច្ចការ​ទាំងឡាយ [ របស់​ខ្លួន ] មួយ​រដូវ​តែ​ប៉ុណ្ណោះ [ ហើយ ] មិន​យូរ​មិន​ឆាប់​ទីបញ្ចប់​នឹង​មក​ដល់ » (នីហ្វៃទី ៣ ២៧:១១) ។ ក្តី​សុបិន​របស់​គាត់​អំពី​ការកម្សាន្ត​ដែល​ឥត​ដែន​កំណត់ និង ភាព​សប្បាយ​ឆូឆរ​ក្លាយ​ជា​សុបិន​អាក្រក់​ដែល​អន្ទោល​តាម​ប្រាណ​ដោយសារ គាត់បាន​ភ្ញាក់​ខ្លួន​នៅ​គ្រា​មួយ​បន្ទាប់​ពី​បទពិសោធន៍​ដ៏​ឆ្កួត​លីលា​ដែល​មាន​នៅ​ក្នុង​ជីវិត​ ហើយ​​មើល​ឃើញ​ដោយ​ខ្លួន​ឯង​ថា « សេចក្តី​ទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » (អាលម៉ា ៤១:១០) ហើយ​ក្រោយ​មក នៅ​ថ្ងៃ​ជំនុំ​ជម្រះ​គឺ​នៅ​ពេល​គាត់ « នឹង​ទទួល​ស្គាល់​នៅ​ចំពោះ​ព្រះថា សេចក្តី​ជំនុំជម្រះ​របស់​ទ្រង់​គឺ​ត្រឹមត្រូវ » (ម៉ូសាយ ១៦:១) ។ នៅ​ពេលនោះ​គាត់​ដឹង​ថា គាត់ត្រូវ​បាន​បោក​បញ្ឆោត​ដោយ​មេ​បោក ជាមួយ​នឹង​ផ្លាក​យីហោ​នៃ​សេចក្តី​វេទនា​ដ៏​គួរឲ្យ​ទាក់ទាញ​ដែល​បាន​បង្ហាញ​ថា​ជា​ការកម្សាន្ត​ទៅ​វិញ ។ ហេតុដូច្នេះ​ហើយ « កុំ​បើក​ឲ្យ​ចិត្ត​ច្រណែន នឹង​មនុស្ស​មាន​បាប​ឡើយ » (សុភាសិត ២៣:១៧) ។

ជាការណ៍​​ល្អ​ណាស់​ដែល​មាន​ឱកាស​ទី​ពីរ​សម្រាប់​កូន​ប្រុស​ខ្ជះខ្ជាយ​នោះ—គឺ​ជា​មេរៀន​អស្ចារ្យ​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​រំពឹង​ចង់​ឲ្យ​យើង​រៀន​ពី​រឿង​ប្រដូច​នេះ ( សូមមើល លូកា ១៥:១១–៣២) ។

ដាំ​គ្រាប់ពូជ—ចូរចាប់​ផ្តើម​រៀនសូត្រ

អាលម៉ា​ពិពណ៌នា​ជំហាន​បន្ទាប់​ថា ៖

« នោះ​សូម​ឲ្យ​ចំណង់​នេះ មាន​នៅ​ក្នុង​ខ្លួន​អ្នកគឺ​រហូត​ដល់​អ្នក​អាច​ទុក​កន្លែង​មួយ​សម្រាប់​ពាក្យ​សម្តី​របស់​ខ្ញុំ​មួយ​ភាគ​ចុះ ។

« ឥឡូវ​នេះ យើង​នឹង​ប្រៀបធៀប​ព្រះបន្ទូល​ទៅ​នឹង​គ្រាប់​ពូជ​មួយ​គ្រាប់ ។ ឥឡូវ​នេះ​បើសិន​ជា​អ្នករាល់​គ្នា [ ទុក​កន្លែង​មួយ ] សម្រាប់​ឲ្យ​គ្រាប់ពូជ​នោះ . … អាច​ដុះ​ក្នុង​ចិត្ត​របស់​អ្នក » (អាលម៉ា ៣២:២៧–២៨) ។

រូបភាព
Slide from a Powerpoint presentation given by Elder Lynn G. Robbins for May 3, 2015 CES Devotional.

ដាំ​គ្រាប់ពូជ​មានន័យ​ថា ឥឡូវ​នេះ​អ្នក​បាន​ធ្វើ​សកម្មភាព​លើ​បំណង​ប្រាថ្នា​ជាមួយ​នឹង​ការចង់​ដឹង​ដ៏​បំផុស​គំនិត​នៅក្នុង​ការពិសោធន៍ ។ ឥឡូវ​នេះ​អ្នក​បាន​ចាប់​ផ្តើម​ដំណើរការ​នៃ​ការរៀនសូត្រ ។

យោង​តាម​ខ​គម្ពីរ ដំណើរការ​រៀនសូត្រ​នេះ​គួរតែ​ធ្វើ​ឡើង​ពីររបៀប ។ « ហើយ​ដូច​ជា​មនុស្ស​ពុំមាន​សេចក្តី​ជំនឿ​ទាំងអស់​គ្នា នោះ​ចូរអ្នក​រាល់​គ្នា​ព្យាយាម​ស្វែងរក ហើយ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក នូវ​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ មែន​ហើយ ចូរអ្នក​រាល់​គ្នា​ស្វែងរក​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ​ចេញ​ពីសៀវភៅ​ដ៏​ល្អៗ​បំផុត ចូរស្វែងរក ការរៀនសូត្រ គឺ ដោយសារ​ការសិក្សា និង ដោយសារ​សេចក្តីជំនឿផង » (គ និង ស ៨៨:១១៨; ការសង្ងត់​ន័យ​ត្រូវ​បាន​បន្ថែម ) ។

ព្រះគម្ពីរ​ក៏​បាន​បង្រៀន​យើង​ផងដែរ​អំពី​វិធី​ពីរ​យ៉ាង​នៃ​ការសិក្សា​តាមរយៈ​ព្រះវិញ្ញាណ​បង្រៀន​យើង ៖

« មែនហើយ​មើលចុះ​យើង​នឹង​ប្រាប់​អ្នក​​នៅ​ក្នុង គំនិត របស់​អ្នក និង នៅ ក្នុង​ចិត្ត​របស់​អ្នកដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​នឹង​សណ្ឋិត​មក​លើ​អ្នក ហើយ​ដែល​នឹង គង់​នៅ​ក្នុង​ចិត្ត​របស់​អ្នក ។

« ឥឡូវ​នេះ មើលចុះ នេះ​គឺ​ជា​វិញ្ញាណ​នៃ​វិរវណៈ » (គ និង ស ៨:២–៣; ការ​សង្កត់​ន័យ​ត្រូវ​បាន​បន្ថែម ) ។

យុទ្ធវិធី​រៀនសូត្រ​ឲ្យ​ស្រប​គ្នា និង បណ្ដាញ​នៃ​ការរៀនសូត្រ

ពីមុន​ត្រឡប់​ទៅ​ក្រាហ្វិក​សេចក្តី​ជំនឿ​វិញ ខ្ញុំ​ចង់​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​យុទ្ធវិធី​ពីរ​យ៉ាង និង បណ្ដាញ​នៃ​ការ​រៀនសូត្រ​ពីរ​យ៉ាង ។ ទំនាក់ទំនង​រវាង​ចំណុច​ទាំង​ពីរ​នេះ​គួរតែ​ផ្តល់​ការយល់​ដឹង​ដ៏​មាន​ប្រយោជន៍​ដល់​ប្អូន​ស្តី​អំពី​របៀប​ដែល​យើង​បន្ត​រីកចម្រើន​លើ​ក្រាហ្វិក​នៃ​សេចក្តី​ជំនឿ ។

រូបភាព
Slide from a Powerpoint presentation given by Elder Lynn G. Robbins for May 3, 2015 CES Devotional.

នៅពេល​យ៉ូសែប ស្ម៊ីធ​បាន​រៀន​អំពី​ការអធិស្ឋាន ដោយសារ​ការសិក្សានោះ​លោក​បាន​អាន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​ថា « តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ » (យ៉ាកុប ១:៥) ។

យ៉ូសែប បាន​រៀន​អំពី​ការអធិស្ឋាន ដោយសារ​សេចក្តី​ជំនឿ នៅពេល​លោក​បាន​ធ្វើ​សកម្មភាព​លើ​សេចក្តី​ជំនឿ​របស់​លោក ហើយ​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ពិសិដ្ឋ ព្រមទាំង​អធិស្ឋាន ។

រូបភាព​ពីរ​នៅ​ខាង​លើ​បំផុត​គឺ​ជា​បណ្ដាញ​ពីរ​នៃ​ការ​រៀនសូត្រ—គំនិត និង ដួងចិត្ត ។

ការភ្ជាប់​ការរៀនសូត្រ ដោយ​ការសិក្សា​ជាមួយ​នឹង​គំនិត

នៅពេល​យើង​ស្វែងរក​ការរៀនសូត្រ​ដោយ​ការសិក្សា នោះ​ព្រះអម្ចាស់​មាន​បន្ទូល​មក​ក្នុង​គំនិត​យើង​តាមរយៈ​ការបំផុស​គំនិត ។ ក្នុង​ចំណោម​ពាក្យ​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​នឹង​ទំនាក់ទំនង​នៃ « ការសិក្សា » និង « គំនិត » យើង​អាច​បន្ថែម​ចំណុច​ខាង​ក្រោម ៖ គំនិត ចំណាប់អារម្មណ៍ ការចង់ដឹង ការ​ពិនិត្យ​មើល ការ​សិក្សា ការ​ស្រាវជ្រាវ ការ​គិត ចម្ងល់ និង​ការ​ពិចារណា ។

រូបភាព
Slide from a Powerpoint presentation given by Elder Lynn G. Robbins for May 3, 2015 CES Devotional.

សំណួរ​បំផុស​គំនិត​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ពិចារណា ហើយ​ការពិចារណា​នៅក្រោម​ព្រះចេស្តានៃ​ព្រះវិញ្ញាណនាំ​អ្នក​ឆ្ពោះ​ទៅ​កាន់​កម្រិត​បន្ទាប់​ទៀត​នៃ​ការរៀនសូត្រ ដែល​ការសិក្សា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ដួងចិត្ត ។

ការភ្ជាប់​ការរៀនសូត្រ ដោយ​ការសិក្សា​ជាមួយ​នឹង​ដួង​ចិត្ត

ការពិចារណា​របស់​អ្នក​គឺ​កំពុង​ចិញ្ចឹម​បីបាច់​គ្រាប់ពូជ ហើយ​វា​ចាប់ផ្តើម​ចេញ​ពន្លក រួច​អ្នក​ចាប់​ផ្តើម​មាន​អារម្មណ៍​បំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ ។ វា​គឺ​ជា​ការបំផុស​ដួង​ចិត្ត ឬ អារម្មណ៍​ដែល​ផ្លាស់ប្តូរ​គំនិត​ទៅ​ជា​ជំនឿ​មួយ ។

រូបភាព
Slide from a Powerpoint presentation given by Elder Lynn G. Robbins for May 3, 2015 CES Devotional.

អាលម៉ា​បាន​ថ្លែង​បែប​នេះ​ថា ៖ « បើសិន​ជា​គ្រាប់​ពូជ​នោះ​ជា​គ្រាប់​ពិត ឬ​ជា​គ្រាប់​ល្អ បើសិន​ជា​អ្នក​រាល់​គ្នា​ពុំ​បោះ​វា​ចោល​ដោយ​ការឥត​ជំនឿ​របស់​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​រឹងទទឹង​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ទេ មើលចុះ​គ្រាប់ពូជ​នោះ​នឹង​ចាប់​ផ្តើមរីកឡើង​នៅ ក្នុង​ទ្រូង​របស់​អ្នក ហើយ​នៅពេល​អ្នក ចាប់​អារម្មណ៍ថា​គ្រាប់​នោះ រីកឡើង​នោះ​អ្នក​រាល់​គ្នា​នឹង​និយាយ​ដោយ​ខ្លួន​ឯង​ថា នោះ​ច្បាស់​ជា​គ្រាប់​ពូជ​ល្អ ឬ ក៏​ព្រះបន្ទូល​នោះ​ល្អ ព្រោះ​វា​ចាប់​ផ្តើម​ពង្រីក​ព្រលឹង​របស់​ខ្ញុំ មែនហើយ វា​ចាប់ផ្តើម បំភ្លឺ​យោបល់​របស់​ខ្ញុំ មែនហើយ​វា​ចាប់ផ្តើម​មាន​ រសជាតិ​ឆ្ងាញ់ ចំពោះ​ខ្ញុំ » (អាលម៉ា ៣២:២៨ការសង្កត់ន័យ​ត្រូវ​បាន​បន្ថែម ) ។

ជា​ទូទៅ​ខណៈដែល​យើង​ភ្ជាប់​ពាក្យយល់ ជាមួយ​ពាក្យ​គំនិត ខគម្ពីរ​ជា​ច្រើន​ភ្ជាប់​ពាក្យ​យល់​ជាមួយ​ដឹងចិត្ត​ផងដែរ ដូច​ជា​ខ​មួយ​នេះ «ហើយ​ចិត្ត​គេ​បាន​បើក បណ្តាល​ឲ្យ​គេ​យល់នៅ​ក្នុង​ចិត្តគេ​នូវ​ពាក្យ​ទាំងឡាយ​ដែល​ទ្រង់​បាន​អធិស្ឋាន » (នីហ្វៃទី ៣ ១៩:៣៣) ។ អំពី យ៉ាកុប ១:៥យ៉ូសែប វ័យ​ក្មេង​បាន​និយាយ​ថា « ពុំ​ដែល​មាន​បទគម្ពីរ​ណា​មួយ​ដែល​មាន​ប្រសិទ្ធភាព​ទៅលើ​ចិត្ត​មនុស្ស​ដូច​ជា​បទគម្ពីរ​នេះ មាន​ប្រសិទ្ធភាព​មក​លើ​ចិត្ត​ខ្ញុំ​ឡើយ » (យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១២) ។

ជាមួយ​អារម្មណ៍​បែប​នេះ នោះ​អាលម៉ា​និយាយ​ថា « ឥឡូវ​នេះ មើលចុះ តើការណ៍​នេះ​ពុំពង្រីក​ជំនឿ​របស់​អ្នក​ទេ​ឬ​អី ? ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ទោះជា​យ៉ាង​ណា​ក៏​ដោយ​គង់តែ​វាពុំ​បាន​ដុះដាល​ឡើង​ឲ្យ​ទៅ​ជា​ដំរិះ​ដ៏​ល្អ​ឥតខ្ចោះ​នោះ​ដែរ » (អាលម៉ា ៣២:២៩; ការសង្កត់ន័យ​ត្រូវ​បាន​បន្ថែម ) ។

វា​ពុំ​ទាន់​ជា​ដំរិះ​ដ៏​ល្អ​ឥតខ្ចោះ​ឡើយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជាមួយ​នឹង​ការរំជួល​ដួងចិត្ត នោះ​វា​បំផុស​យើង​ឲ្យ​ឈាន​ជើង​មួយ​ជំហាន​ទៀត​លើ​ក្រាហ្វិក​នៃ​សេចក្តី​ជំនឿ ។ សម្រាប់ យ៉ូសែប វា បំផុស​គំនិត​លោក​ឲ្យធ្វើ​សកម្មភាព ហើយ​បាន​ទទួល​ការញ្ជើញ​ពី​ព្រះគម្ពីរ​ដើម្បី​អធិស្ឋាន ។ លោក​នឹង​មិន « ទទួល​សាក្សី [ មួយ ] ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការសាកល្បង​សេចក្តី​ជំនឿ​របស់ [ លោក ] សិន » (អេធើរ ១២:៦) ។

ការភ្ជាប់​ការរៀនសូត្រ ដោយ​សេចក្តី​ជំនឿ​ជាមួយ​នឹង​គំនិត

ការរៀន​សូត្រ​ដោយ​សេចក្តី​ជំនឿ​តម្រូវ ឲ្យ​ធ្វើ​សកម្មភាព លើ​អារម្មណ៍ និង សេចក្តី​ជំនឿ ។1( រូបភាព​នៃ យ៉ូហាន ៧:១៧ និង រូប​ក្រាហ្វិក ) ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ការអញ្ជើញ​ដ៏​ពិត​នេះ​ដើម្បី​រៀន​ដោយ​សេចក្តី​ជំនឿ​នៅពេល​ទ្រង់​បាន​ថ្លែង​ថា « បើ​អ្នក​ណា​ចង់ ធ្វើ តាម​ព្រះហឫទ័យ​ទ្រង់ នោះ​នឹង​បាន ដឹង ជា​សេចក្តី​បង្រៀន​នេះ​មក​ពី​ព្រះ ឬ​ជា​ខ្ញុំ​និយាយ​ដោយ​អាង​ខ្លួន​ខ្ញុំ » (យ៉ូហាន ៧:១៧; ការ​សង្កត់ន័យ​បាន​បន្ថែម ) ។ ( រូបភាព​ធ្វើ/ដឹង ) នៅ ក្នុង​ខ​នេះ​ព្រះអង្គ​សង្គ្រោះ​បង្រៀន​យើង​ថា ការធ្វើ​សកម្មភាព គឺ​ជា​ទង្វើរ​នៃ​សេចក្តីជំនឿ​ដែល ប្រែ​ក្លាយ​សេចក្តី​ជំនឿ​ឲ្យ​ទៅ​ជា​ចំណេះដឹង ។ ចំពោះ​អ្នក​ដែល​បដិសេធ​ព្រះ ទ្រង់​ទូន្មាន​ថា « បើ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ គង់​តែ​ត្រូវ​ជឿ​ដល់​ការ​ទាំង​នោះ​ដែរ ៖ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​ដឹង, ហើយ​ជឿ​ថា ព្រះវរបិតា​ទ្រង់​គង់​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក្នុង​ទ្រង់​ដែរ » (យ៉ូហាន ១០:៣៨; ការ​សង្ងត់​ធ្ងន់​ត្រូវ​បាន​បញ្ជាក់ ) ។

និយាយ​ពី ដំរិះអាលម៉ា​ថ្លែងថា ៖

« ហើយ​ឥឡូវ​នេះ​មើល​ចុះ ពីព្រោះ​អ្នក​រាល់​គ្នា​បាន​សាកល្បង​ធ្វើ​ការ​ពិសោធន៍​ហើយ​បាន​ដាំ​គ្រាប់​ពូជ ហើយ​វា​បាន​រីកឡើង និង ពន្លក ហើយ​បាន​ចាប់​ផ្តើម​ ​ដុះ នោះ​អ្នក​រាល់​គ្នា​ត្រូវដឹង tថា​គ្រប់​ពូជ​នោះ​ល្អ ។

« ហើយ​ឥឡូវ​នេះ មើលចុះ តើ​ដំរិះ​របស់​អ្នក​បាន​ឥតខ្ចោះ​ឬ ? មែនហើយ ដំរិះ​របស់​អ្នក​បាន​ឥតខ្ចោះ​ចំពោះ​រឿង​នេះឯសេចក្តី​ជំនឿ​របស់​អ្នក​សម្ងំ​នៅស្ងៀម ការណ៍​នោះ​ក៏​បាន​ដោយសារតែ​អ្នក ដឹង … ឯ​យោបល់​របស់​អ្នក​ក៏​បាន​​ភ្លឺ​ឡើង ហើយ​គំនិត​របស់​អ្នក​ក៏​ចាប់​ផ្តើម​រីកឡើង » (អាលម៉ា ៣២:៣៣–៣៤; ការ​សង្កត់ន័យ​បាន​បន្ថែម ) ។

ការធ្វើ​សកម្មភាព​លើ​សេចក្តី​ជំនឿ​របស់​អ្នក​បាន​ផ្តល់​ដំរិះ​ដល់​អ្នក ។

ក្នុង​ចំណោម​ពាក្យ​ផ្សេង​ទៀត យើង​អាច​ភ្ជាប់​ខ្លួន​យើង​ទៅ​នឹង​ការសិក្សា​ដោយ​សេចក្តី​ជំនឿ និង​គំនិត នោះ​យើង​អាច​បន្ថែម​ចំណុច​ខាង​ក្រោម ៖ ចំណេះដឹង​ដ៏​ឥតខ្ចោះ ( នៅក្នុង​រឿង​នោះ ) អធិស្ឋាន ប្រែចិត្ត ផ្លាស់ប្ដូរ​ឥរិយាបទ គោរព បទពិសោធន៍ និង​ភ្លក់​រសជាតិ ។

រូបភាព
Slide from a Powerpoint presentation given by Elder Lynn G. Robbins for May 3, 2015 CES Devotional.

អាលម៉ាល​ប្រើ​ពាក្យ ភ្លក់ តាម​របៀប​មួយ​យ៉ាង​ពិសេស នៅពេល​លោក​បាន​និយាយ​ថា ភ្លក់​នូវ​ពន្លឺ ។សូម​ស្ដាប់ ៖

« ឱបើ​ដូច្នេះ តើ​ការណ៏​នេះ​ពុំមែន​ពិត​ទេ​ឬ​អី ? ខ្ញុំ​សូម​ប្រាប់​អ្នក​ថា មែនហើយ​ពីព្រោះ​នេះ​ជា​ពន្លឺ ហើយ​អ្វី​ក៏​ដោយ​ដែល​ជា​ពន្លឺ​គឺ​ល្អ ពីព្រោះ​វា​អាច​ញែក​ចេញ​បាន ហេតុដូច្នេះ​ហើយ អ្នក​ត្រូវ​ដឹង​ថា​ វា​ល្អ ហើយ​ឥឡូវ​នេះ​មើលចុះ​បន្ទាប់​ពី​អ្នក​រាល់​គ្នា​បាន ភ្លក់នូវ​ពន្លឺ​នេះ​ហើយ តើ​ដំរិះ​អ្នក​បាន​ល្អ​ឥតខ្ចោះ​ឬ ?

« មើលចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ​ទេ ហើយ​អ្នក​រាល់​គ្នា​ក៏​ពុំ​ត្រូវ​ទុក​សេចក្តី​ជំនឿ​របស់​ខ្លួន​មួយ​អន្លើ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ទើប​តែ​អនុវត្ត​សេចក្តី​ជំនឿ​របស់​ខ្លួន ដើម្បី​ដាំគ្រាប់​ពូជ​ប៉ុណ្ណោះ ដើម្បី​អ្នក​រាល់​គ្នា​អាច​សាក​ធ្វើ​ការ​ពិសោធន៍​ឲ្យ ដឹង ថា​តើ​គ្រប់​ពូជ​នោះ​ល្អ​ឬ​ទេ (អាលម៉ា ៣២:៣៥–៣៦; ការ​សង្កត់ន័យ​បាន​បន្ថែម ) ។

វា​កំពុង​ភ្លក់​ពន្លឺ និង រស់ជាតិ​ដែល​បាន​ផ្តល់​ដល់​អ្នក​នូវ​ដំរិះ​ដ៏​ឥតខ្ចោះ នៅក្នុង ​ការណ៍​នោះឬ ដោយ​ដឹង​ថា​គ្រាប់ពូជ​នោះ​ល្អ ។ ពន្លឺ​នេះ​គឺ​កំពុង​អញ្ជើញ​អ្នក​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ « ហើយ​ព្រះចេស្តា​នៃ​ព្រះ​ដែល [ កំពុង ] សម្តែង​អព្ភូតហេតុ​នៅ​ក្នុង [ អ្នក ] …ហើយ​[ កំពុង​ប្រែចិត្ត​អ្នក​ឲ្យ​ជឿ ] ដល់​ព្រះអម្ចាស់ » (អាលម៉ា ២៣:៦) ។

ការភ្ជាប់​ការរៀនសូត្រ ដោយ​សេចក្តី​ជំនឿ​ជាមួយ​នឹង​ដួងចិត្ត

អាលម៉ា​បន្ត ៖ « ហើយ​មើលចុះ នៅពេល​ដើម​ចាប់​ផ្តើម​ដុះ​ឡើង នោះ​អ្នក​រាល់​គ្នា​នឹង​និយាយ​ថា ៖ ចូរ​យើង ថែទាំ ដោយ​ថ្នាក់ថ្នម … ដោយ​សេចក្តី​ព្យាយាម​ដ៏​ខ្លាំង​ក្លា និង ដោយ​សេចក្តី​អត់ធន់ ហើយ​ទន្ទឹង​ចាំ​ផ្លែឈើ​នោះ …

« មើល​ចុះ​មិន​យូរ​មិន​ឆាប់​អ្នក​រាល់​គ្នា​នឹង បេះ​បាន [ ឬ ភ្លក់ ] ផ្លែឈើ នោះ​ដែល​វិសេស​បំផុត » (អាលម៉ា ៣២:៣៧, ៤១–៤២; ការ​សង្កត់ន័យ​បាន​បន្ថែម ) ។

រូបភាព
Slide from a Powerpoint presentation given by Elder Lynn G. Robbins for May 3, 2015 CES Devotional.

ការភ្លក់​ផ្លែឈើ​ជួយ​យើង​ឲ្យ​ឈាន​ទៅ​ដល់​ទំនាក់ទំនង​រវាង​សេចក្តី​ជំនឿ និង​អារម្មណ៏​បំផុស​គំនិត​របស់​យើង ។ នៅ​ទី​នេះ​យើង រកឃើញ​ខ្លួន​យើង​ថា ផ្លែឈើ​នោះ​គឺ​ពិត​ជា​ផ្អែម ហើយ​វិសេស​បំផុត ។ ការធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ និង ការធ្វើ​តាម​ព្រះឆន្ទៈ​ទ្រង់ ធ្វើ​ឲ្យ​យើង​ភ្លក់​ដង្វាយធួន និង ដំណឹង​ល្អ​តាម​របៀប​ជា​ច្រើន​យ៉ាង ។ ដំបូង​នៅ​ក្នុង​ដំណើរការ​នេះ ដួងចិត្ត​យើង​ត្រូវ​បាន ផ្លាស់ប្តូរ​យ៉ាង​ជ្រាលជ្រៅ ។ ឥឡូវ​នេះ « ការផ្លាស់ប្តូរ​ដ៏​ធំនៅ [ ក្នុង ]​ដួងចិត្ត » កំពុង​កើត​ឡើង ដូច​ដែល​អាលម៉ា​បាន​ពិពណ៌នា (អាលម៉ា ៥:១២) ហើយ​ព្រះវិញ្ញាណ​កំពុង​តែ បង្វែរ​បទពិសោធន៍ និង ដំរិះ​យើង​ឲ្យ​ទៅ​ជា​ការប្រែចិត្ត​ជឿ ។

ពេល​យើង « ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ » (អាលម៉ា ២៣:៨)នោះ​យើង​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ដោយ​ជ្រមុជទឹក ហើយ​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។នៅពេល​យើង « ភ្លក់​ផ្លែឈើ » នៃ​ដំណឹង​ល្អ នោះ​យើង​ទទួល​បទពិសោធន៍​នៃ​ពរជ័យ និង សេចក្តី​អំណរ ព្រមទាំង​ភាពរីករាយ​បែប​នេះ ដែល​យើង​ចង់​បាន​ដើម្បី​ចែកចាយ​វា​ជាមួយ​មនុស្ស​ដទៃ គឺ​ដូច​ជា​លីហៃ​បាន​ធ្វើ ៖ « ហើយ​កាល​ឪពុក​បាន​ទទួល​ទាន​ផ្លែឈើ​នោះ​ហើយ នោះ​ព្រលឹង​វិញ្ញាណ​ឪពុក​ក៏ពោរពេញ​ទៅ​ដោយ​សេចក្តី​អំណរ​ជា​អតិបរមា ហើយ​ដូច្នេះ​ហើយ ឪពុក​ក៏​ចាប់​ផ្តើម​មាន​បំណង​ចង់​ឲ្យ​គ្រួសារ​ឪពុក​ទទួល​ទាន​ផ្លែឈើ​នោះដែរ ដ្បិត​ឪពុក​ដឹង​ថា ផ្លែឈើ​នោះ​គួរឲ្យ​មាន​ប្រាថ្នា​ជាង​ផ្លែឈើ​ណាៗ​ទាំងអស់ » (នីហ្វៃទី ១ ៨:១២) ។

« ប្រែចិត្តជឿ​ដល់​ព្រះអម្ចាស់ » ភាពពិតគឺ ការផ្លាស់ប្តូរ​ដ៏​ធំ ការផ្លាស់ប្រែ​ឲ្យ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ដោយ « [ ធ្វើតាម ] សេចក្តីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយ [ សម្រាត ] ភាពខាងសាច់​ឈាម​ចេញ ហើយ [ ក្លាយ ] ទៅ​ជា​ពួកបរិសុទ្ធ ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់ » (ម៉ូសាយ ៣:១៩) ។ នៅក្នុង​ន័យ​កាន់តែ​ជ្រៅ​ពី​ពាក្យ​នេះ នោះ​ការប្រែចិត្ត​ជឿ​របស់​យើង​មិន​ទាន់​ពេញលេញ​ទេ ​រហូត​ដល់​យើង​រីកចម្រើន​ខាង​វិញ្ញាណ « ដល់​ខ្នាត​កំពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ » (អេភេសូរ ៤:១៣) ។ នេះ​នឹង​ក្លាយ​ជា​ការស្វែងរក និង ដំណើរ​ដ៏យូរ​អង្វែង​នៃ​សេចក្តី​ជំនឿ​លើ​ទ្រង់ ហើយ​ជាមួយ​ព្រះគុណ ឬ ជំនួយ​ដ៏​ទេវភាព ( សូមមើល នីហ្វៃទី ២ ២៥:២៣) ។

ការប្រែចិត្ត​ជឿ​ដ៏​យូរអង្វែង​នេះ នឹង​តម្រូវ​យ៉ាង​ច្បាស់​ថាឲ្យ​បន្ត​ចិញ្ចឹម​បីបាច់ នៅ​លើ​ផ្លូវ​របស់​យើង​ដើម្បី​ចៀសវាង​ពី​ការស្វិត​ស្រពោន​ដែល​បាន​ពិពណ៌នា​ដោយ​អាលម៉ា ៖ « តែ​បើសិន​ជាអ្នក​រាល់គ្នា​បោះបង់​ដើម​នោះ ហើយ​ពុំ​បាន​គិត​ដល់​ការ​ថែទាំវា មើល​ចុះ វា​នឹង​ពុំចាក់​ឫស​ទេ ហើយ​កាល​ណា​កំដៅ​ថ្ងៃ​មក​ដល់ នោះ​នឹង​ដុត​រោលវា​ទៅវិញ …​វា​នឹង​ក្រៀម​ស្ងួត​ទៅ » ( អាលម៉ា ៣២:៣៨ ) ។

« ហេតុដូច្នេះ​ហើយ អ្នករាល់គ្នា​ត្រូវ​តែ ឈាន​ទៅ​មុខ ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។ ហេតុដូច្នោះ​ហើយ បើ​សិន​ជា​អ្នក​រាល់គ្នា​ខិតខំ​ជឿន​ទៅមុខ ដោយ​ទទួល​ទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុតមើល​ចុះ នោះ​ព្រះវរបិតា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ៖ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » (នីហ្វៃទី ២ ៣១:២០; ការ​សង្កត់ន័យ​បាន​បន្ថែម ) ។

រូបភាព
Slide from a Powerpoint presentation given by Elder Lynn G. Robbins for May 3, 2015 CES Devotional.

​ការផ្លាស់ប្តូរ​ដ៏​ធំ និង ការប្រែចិត្តជឿ​នេះ​ពុំ​មាន​ន័យ​ឈប់មាន​​សំណួរ​នោះទេ ។ ទោះ​ជា​យ៉ាង​ណា ដោយ​បាន​ការភ្លក់​នូវ​ពន្លឺ នោះ​សំណួរ​គួរតែ​កើត​មាន​ក្នុង​ខ្លួន​យើង​នូវ​បំណង​មួយ​ដើម្បី​បន្ត​រៀនសូត្រ ជាជាង​បង្កើត​ចម្ងល់​ដែល​អាច​ធ្វើ​ឲ្យ​ការរីកលាស់​នៃ​ជំនឿ​យើង​វា​រួញ​ស្វិត ។ « ហើយ​អស់​អ្នកណា​ដែល ជឿ​ដល់​នាម​យើង​ដោយ​ឥត​សង្ស័យ​អ្វី នោះ​យើង​នឹង​បញ្ជាក់​ពាក្យ​របស់​យើង​ទាំង​អស់​ដល់​អ្នក​នោះ​ » (មរមន ៩:២៥) ។

មាន​សំណួរ​គឺ​ល្អ ។ សំណួរ​ធ្វើ​ឲ្យ​គិត​ពិចារណា ស្រាវជ្រាវ និង អធិស្ឋាន ។ យ៉ូសែប ស៊្មីធ បាន​បន្ត​មាន​សំណួរ​ពេញ​មួយ​ជីវិត​លោក ។ ស្ទើរតែ​គ្រប់​កណ្ឌ​នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ដែល​បាន​បើក​សម្តែង​ដល់​លោក​គឺ​ជា​លទ្ធផល​នៃ​សំណួរ​ដែល​លោក​បាន​សួរ​ព្រះអម្ចាស់​ក្នុង​ការអធិស្ឋាន មួយ​បន្ទាត់​ម្តងៗ មួយ​សិក្ខាបទ​ម្តងៗ ។ នេះ​ក៏​ជា​របៀប​ដូចគ្នា​ដែល​ព្រះអង្គសង្គ្រោះ​បាន​រៀន​ ៖ « មុន​ដំបូង​ទ្រង់​ពុំ​បាន​ទទួល​នូវ​ភាព​ពោរពេញ ប៉ុន្តែ​បាន​ព្រះគុណ​ថែម​ពីលើ​ព្រះគុណ​ជា​បន្ត​បន្ទាប់​មក​រហូត​ដល់​ទ្រង់​បាន​ទទួល​នូវភាព​ពោរពេញ » (គ និង ស ៩៣:១៣) ។

ដំរិះ​ដ៏​ឥតខ្ចោះ

ត្រឡប់​ទៅ​ក្រាហ្វិក​នៃ​ជំនឿ​យើង​វិញ យើង​បាន​ដាក់​នៅ​ខាង​លើ​បំផុត​ថា « ដំរិះ​ដ៏​ឥតខ្ចោះ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹង​ល្អ​របស់​ទ្រង់ » ។

រូបភាព
Slide from a Powerpoint presentation given by Elder Lynn G. Robbins for May 3, 2015 CES Devotional.

សូម​ពិនិត្យ​មើល​ឃ្លា « ដំរិះ​ដ៏​ឥតខ្ចោះ » ។ ក្នុង​ការនិយាយ​ពី « ការភ្លក់​នូវ​ពន្លឺ » អាលម៉ា បាន​បង្រៀន​ថា « ដំរិះ​របស់​អ្នក​បាន​ឥតខ្ចោះ » (អាលម៉ា ៣២:៣៤) ។ ក្នុង​ខគម្ពីរ​ខាង​ក្រោម​នេះ សូម​រក​មើល​ឃ្លា​របស់​ព្យាការី​មរមន​ដែល​ប្រើ​ដូច​គ្នា « ដំរិះ​ដ៏​ឥតខ្ចោះ » នៅពេល​ដែល​លោក​បាន​បន្ថែម​ទីបន្ទាល់​ខ្លួន​អំពី​ពន្លឺ​ដូច​គ្នា​នេះ ៖

« ដ្បិត​មើលចុះ ឱបងប្អូន​របស់​ខ្ញុំ​អើយ ត្រូវ​បាន​ប្រទាន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​វិនិច្ឆ័យ ដើម្បី​ឲ្យ​អ្នក​ដឹងខុស និង​ត្រូវ ហើយ​វិធីវិនិច្ឆ័យ​នោះ​ច្បាស់លាស់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​ដោយ ដំរិះ​ដ៏​ឥតខ្ចោះហាក់បីដូច​ជា​ពន្លឺ​ថ្ងៃ​ពី​យប់​ងងឹត ។

« ដ្បិត​មើល​ចុះ ព្រះវិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​គ្រប់​រូប ដើម្បី​ឲ្យ​គេ​អាច​ដឹង​ខុស និង​ត្រូវ ហេតុដូច្នេះ​ហើយ ខ្ញុំ​បង្ហាញ​ដល់​អ្នក​នូវ​វិធី​វិនិច្ឆ័យ ដ្បិត​គ្រប់​ទាំង​អ្វី​ៗ​ដែល​អញ្ជើញ​ឲ្យ​ធ្វើ​ល្អ ហើយ​ដែល​បញ្ចុះ​បញ្ចូល​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​គឺ​បាន​ចាត់​មក​ពី​ព្រះចេស្ដា និង​អំណោយ​ទាន​នៃ​ព្រះគ្រីស្ទ ហេតុដូច្នោះ​ហើយ អ្នក​រាល់គ្នា​អាច​ដឹង​ដោយ ដំរិះ​ដ៏​ឥត​ខ្ចោះ ថា​មក​ពី​ព្រះ » ។ …

« ហើយ​ឥឡូវ​នេះ ឱបងប្អូន​របស់​ខ្ញុំ​អើយ ដោយ​ឃើញ​ថា​អ្នក​រាល់​គ្នា​ស្គាល់​នូវ​ពន្លឺ​ដែល​អ្នក​រាល់គ្នា​អាច​យក​ទៅ​វិនិច្ឆ័យ ឯ​ពន្លឺ​នោះ​គឺ​ជា ពន្លឺ​នៃ​ព្រះគ្រីស្ទនោះ​ចូរ​ឲ្យ​ឃើញ​ថា​អ្នក​រាល់​គ្នា​មិន​វិនិច្ឆ័យ​ដោយ​ខុសឆ្គង​ឡើយ » (មរ៉ូណៃ ៧:១៥–១៦, ១៨; ការ​សង្កត់ន័យ​បាន​បន្ថែម ) ។

ព្យាការី​ទាំង​ពីរ​ថ្លែង​ទីបន្ទាល់​ថា​វា​គឺ​ជា​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ដែល​ផ្តល់​ដល់​យើង​នូវ ​ដំរិះ​ដ៏​ឥតខ្ចោះ ពី​សេចក្តី​ពិត ។ ទោះបី​ជា​មនុស្ស​លោក​ទទួល​ស្គាល់​ថា​មាន​ការដឹង​ខុស និង ត្រូវ ។ ពួកគេ​ទទួល​ស្គាល់​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ដោយ​ពាក្យ​ថា សតិសម្បជញ្ញៈ, ដែល​មក​ពី​ពាក្យ​ឡាតាំង​ថា conscientia, ឬ « ដំរិះ​នៅក្នុង​ខ្លួន​មនុស្ស​ម្នាក់ » ។

ដោយ​មាន​ពន្លឺ​នោះ​ជា​ត្រា​នៃ​សេចក្តីពិត នោះ​យើង​បន្ត​រីកចម្រើន​លើ​ក្រាហ្វិក​នៃ​សេចក្តី​ជំនឿ មួយ​បន្ទាត់​ម្តងៗ មួយ​សិក្ខាបទ​ម្តងៗ ( សូមមើល នីហ្វៃទី  ២ ២៨:៣០; គ និង ស ៩៨:១២; ១២៨:២១), «ហើយ​ដោយ​សារព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ​អ្នក អាច​ដឹង សេចក្តី​ពិត​នៃគ្រប់​ការណ៍​ទាំងអស់» (មរ៉ូណៃ ១០:៥; ការ​សង្កត់ន័យ​បាន​បន្ថែម ) ។

បន្តិច​ទៀត​យើង​នឹង​សាកល្បង​ការពិសោធន៍​របស់​អាលម៉ា ដូច្នេះ​អ្នក​អាច​រំឭក​ពី​រសជាតិ​នៃ​ពន្លឺ និង របៀប​ដែល​វា​ផ្តល់​ដំរិះ​ដ៏​ឥតខ្ចោះ​ដល់អ្នក ។

ភាព​ផ្ទុយ​បើកសម្តែង​សេចក្តីពិត

ពីមុន​បន្ត​ជាមួយ​បទពិសោធន៍​នេះ វា​សំខាន់​ដើម្បី​ស្វែងរក​ធាតុ​ចាំបាច់​នៅ​ក្នុង​ដំណើរ​ការនេះ ។ យើង​បាន​រៀន​ក្នុង នីហ្វៃទី ២ ២ ថា « ត្រូវតែមាន … ការផ្ទុយ​ចំពោះ​រឿង​សព្វ​សារពើ » (នីហ្វៃទី ២ ២:១១) ។ មនុស្ស​លោក « ភ្លក់​នូវ​សេចក្តី​ល្វីងជូរចត់ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​ចេះ​ឲ្យ​តម្លៃ​ដល់​របស់​ល្អ » (ម៉ូសេ ៦:៥៥) ។ ឧទាហរណ៍ សុខភាព​គឺ​ជា​ការសិក្សា​ចម្បង​អំពី​ភាពផ្ទុយ​របស់​វា​គឺ​ការឈឺ និង ជំងឺ សេរីភាព ជាការសិក្សា​ពី​ការគាប​សង្កត់ និង ទាសភាព សុភមង្គល ជាការសិក្សា​ពីភាពកើតទុក្ខ​ជាដើម ។ ហើយ​ដូច​ជា​អព្ភូតហេតុ​នៃ​សត្វ​អំពិលអំពែក​ដ៏​តូច នោះ​ពន្លឺ​ពុំ​មាន​ន័យ​ឡើយ​ បើ​គ្មាន​ភាពងងឹត​នោះ ។

ការផ្ទុយ ​គឺ​សំខាន់​ចំពោះ​ការអប់រំ និង​សុភមង្គល​របស់​យើង ។ បើ​គ្មាន​ការ​ផ្ទុយ​ទេ សេចក្តីពិត​នឹង​នៅ​តែ​លាក់​កំបាំង គឺដូច​ជា​យើង​មិន​ឲ្យ​តម្លៃ​លើ​ខ្យល់​ដង្ហើម​ឡើយ លុះត្រាតែ​យើង​ជិត​ដាច់​ខ្យល់ ។ ដោយសារ​ពន្លឺ​នៃ​ព្រះគ្រីស្ទ​តែងតែ​មាន​នោះ មនុស្ស​ជា​ច្រើន​មិន​កត់សម្គាល់​ពី​ព្រះវិញ្ញាណ​នៅ​ក្នុង​ជីវិត​របស់​ខ្លួន​ឡើយ ដូច​ពួកលេមិន​នៅក្នុង នីហ្វៃទី ៣ ៩:២០ ដែល « បានជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ពួកគេ​ពុំ​បាន​ដឹង​ទេ » ។

ការផ្ទុយ​មិន​បើកសម្តែង ឬ បើកបង្ហាញ​សេចក្តីពិត​ឡើយ ប៉ុន្តែ​បង្ហាញ​អំណាច សេចក្តីអំណរ និង ភាពផ្អែមល្ហែម​របស់​វា​មក​ជាមួយ​ផងដែរ ។ ឧទាហរណ៍ ជីវិត​របស់​កូន​ប្រុស​ខ្ជះខ្ជាយ​មាន​រសជាតិ​ជូរចត់ ដើម្បី​ទទួល​ស្គាល់​ថា​អ្វី​ទៅ​ជា​ជីវិត​ផ្អែមល្ហែម ដែល​គាត់​បាន​បោះបង់​ចោល​នៅ​ផ្ទះ ហើយ​ពុំ​ខ្វល់​ពី​ភាពយុវ័យ​របស់​ខ្លួន​ឡើយ ។

វា​មានតែ​តាម​រយៈ​ការឈឺចាប់ និង ជំងឺ​ទេ​ដែល​យើង​អាច​ទទួល​បាន​តម្លៃ​នៃ​សុខភាព​របស់​យើង ។ បើសិន​យើង​ជា​ជន​រងគ្រោះ​នៃ​ភាព​មិន​ស្មោះត្រង់ នោះ​យើង​គ្រង​មរតក​នៃ​សេចក្ដី​សុចរិត ។ ដោយ​ការមាន​ការដកពិសោធន៍​ពី​ភាព​អយុត្តិធម៌ ឬ ទទួល​ភាព​ឃោរឃៅ នោះ​យើង​រីករាយ​នឹង​ការ​មាន​សេចក្តី​ស្រឡាញ់ និង សេចក្តី​សប្បុរស—ទាំងអស់​នេះ​ជាមួយ​នឹង « ដំរិះ​ដ៏​ឥតខ្ចោះ » បាន​ភ្លក់​ផ្លែឈើ​និមួយៗ​ដោយ​ពន្លឺ​ដែល​នៅក្នុង​ខ្លួន​យើង ។ ដំរិះ​ដ៏​ឥតខ្ចោះ​ចេញ​ជាផលផ្លែ តាមរយៈ​ការផ្ទុយ​នៅ​ក្នុង​រឿង​គ្រប់​យ៉ាង ។ ដោយការគោរពប្រតិបត្តិ​តាម​ព្រះបញ្ញាត្តិ​ ព្រះ​សន្យា​ថា​បាន​នូវ​សុភមង្គល ភាពលូតលាស់ និង ការរីកចម្រើន​ដែល​គ្មាន​ទីបញ្ចប់ តាមរយៈ ការផ្ទុយ មិន​មែន​តាម ការចៀសចេញ​ពី វា​ឡើយ ។ « សមុទ្រ​ស្ងប់​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ជិះទូក​ពូកែ​ឡើយ »

សូម​ពិចារណា​សេចក្តី​ថ្លែងការណ៍​ដ៏​មាន​ដំរិះ​នេះ​មក​ពី​ព្យាការី យ៉ូសែប ស៊្មីធ ៖ « ដោយ​បង្ហាញ​ពី​ភាព​ផ្ទុយ​គ្នា នោះ​សេចក្តីពិត​នឹង​ត្រូវ​បាន​សម្តែង​ឡើង » ។

ហើយ​មួយនេះ​មកពី ព្រិកហាំ យ៉ង់ ថា ៖ «សេចក្តីពិត​ទាំងអស់​អាច​បង្ហាញ និង ធ្វើ​ឲ្យ​ឃើញ​តាមរយៈ​ភាពផ្ទុយ​របស់​វា » ។

ការពិសោធន៍​សេចក្តីជំនឿ

ឥឡូវ—សូម​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​ចូលរួម​នៅ​ក្នុង​ការពិសោធន៍​នេះ ​ដោយ​ឲ្យ​អ្នក​ពិចារណា​អំពី​បញ្ញត្តិ​ដែល​ឲ្យ​យើង « ប្រែ​ក្លាយ » ឬ មាន​គុណធម៌ ដូច​ជា​ព្រះគ្រីស្ទ ដោយ​ធ្វើ​វា​ឲ្យ​ផ្ទុយ​ទៅ​នឹង​ភាព​ផ្ទុយ​របស់​វា ។ នៅពេល​អ្នក​ពិចារណា​ពី​គុណធម៌​និមួយៗ នោះ​ពន្លឺ​នៃ​ព្រះគ្រីស្ទ​នៅក្នុង​ខ្លួន​អ្នក​គួរតែ​បញ្ជាក់​ដល់​គំនិត និង ដួងចិត្ត​អ្នក​ថា គុណធម៌​និមួយៗ​ដែល​ដូច​ជា​ព្រះគ្រីស្ទ​គឺ ផ្អែមល្ហែម ហើយ​ភាព​ផ្ទុយ​របស់​វា​នោះ​គឺ​ល្វីង​ជូរចត់ ៖

  • ស្រឡាញ់​ផ្ទុយ​នឹង​ស្អប់ ប្រទូស្តរាយ​គ្នា ប្រឆាំង​គ្នា

  • ស្មោះត្រង់​ផ្ទុយ​នឹង​កុហក បោកប្រាស់ លបលួច

  • អភ័យទោស​ផ្ទុយ​នឹង សងសឹក ការតូចចិត្ត ភាពជូរចត់

  • សប្បុរស​ផ្ទុយ​នឹង​កំណាញ់ ខឹង ចិត្ត​អាក្រក់

  • អត់ធ្មត់​ផ្ទុយ​នឹង​រហ័សខឹង ច្រឡោត​តោតតូង មិន​អត់អោន

  • បន្ទាបខ្លួន​ផ្ទុយ​នឹង​អំណួត មិន​ស្តាប់​បង្គាប់ ក្រអឺតក្រទម

  • អ្នក​ផ្សះផ្សារ​ផ្ទុយ​នឹង​ឈ្លោះប្រកែក បែងចែក​វណ្ណៈ បង្ក​បញ្ហា

  • ឧស្សាហ៍​ព្យាយាម​ផ្ទុយ​នឹង​ភាព​គ្មានកម្លាំង បោះបង់ ចចេស​រឹងរូស

ទាំងនេះ​គ្រាន់តែ​ជា​គុណធម៌​មួយ​ចំនួន​ដែល​ដូច​ជា​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ប៉ុន្តែ​វា​គ្រប់គ្រាន់​ល្មម​ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​នៃ​ការដកពិសោធន៍​នៃ​គ្រាប់ពូជ ។

ក្នុង​ការពិចារណា​ពី​បញ្ជី​នេះ នោះ​អ្នក​នឹង​ដឹង​ពី​អំណាច សេចក្តីពិត និង​ភាពផ្អែមល្ហែម​នៃ​គុណធម៌​និមួយៗ ម្តងមួយៗ និង​អស់​ទាំង​រាប់ពាន់​នៃ​ការដកពិសោធន៍​ដ៏​ត្រឹមត្រូវ ។ ផ្លែឈើ​ល្អ​បាន​មក​ជាមួយ​នឹង​ភស្តុតាង និង ភាព​ត្រឹមត្រូវ​ដែល​ជាប់​មក​ជាមួយ​វា—​គឺ​រសជាតិ​របស់​វា ! ភស្តុតាង​គឺ​នៅពេល​ហូប ផ្លែឈើ​តាម​ផ្លែឈើ មួយ​បន្ទាត់​ម្តងៗ ជាមួយ​នឹង « ដំរិះ​ដ៏​ឥតខ្ចោះ » ។ នោះ​ប្រហែល​ជា​អ្វី​ដែល​សាវក​ប៉ុល​ចង់​មាន​ន័យ​នៅពេល​លោក​ថ្លែង​ថា « ចូរ​ល​មើល គ្រប់​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្តី​ដែល​ត្រឹម​ត្រូវ » (ថែស្សាឡូនីចទី ១ ៥:២១; ការ​សង្កត់ន័យ​បាន​បន្ថែម ) ។ បើសិន​អ្នក​បញ្ចូល​គុណធម៌​ទាំង​នេះ​ទៅក្នុង​ជីវិត​អ្នក នោះ​អ្នក​នឹង​នៅ​ដ៏​ខ្ពស់​លើ​ក្រាហ្វិក​នៃ​ជំនឿ​ដែល​អ្នក​ធ្លាប់​គិត ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​ខ្ញុំ​គ្រាន់តែ​ចង់​ហៅ​ថា​ជា​ទីបន្ទាល់​ទេរេសទ្រាល ឬ សិរីរុងរឿង​នៃ​ព្រះច័ន្ទ​ប៉ុណ្ណោះ ។ អ្នក​កោតខ្លាច​ព្រះ​ដ៏​ល្អ​ម្នាក់​នៃ​សាសនា​មួយ​មាន​ទីបន្ទាល់​បែប​នេះ ដោយសារ​ពួកគេ​មាននូវ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ដែល​មរមន​បាន​និយាយ ហើយ​បាន​ទទួល​យក​ផ្នែក​នៃ​ដំណឹង​ល្អ​របស់​ទ្រង់ ។

ការដកពិសោធន៍​សេចក្តី​ជំនឿ—គឺ​ជា​ជំហាន​បន្ទាប់

ទីបន្ទាល់​សេឡេស្ទាល ឬ សិរីរុងរឿង​នៃ​ព្រះអាទិត្យ​នឹង​មក ​នៅពេល​មនុស្ស​ម្នាក់​ស្វែងរក « ភាពពោរពេញ​របស់​ព្រះវរបិតា » ( សូមមើលគ និង ស ៧៦:៧៥–៧៨; ៩៣:១៩) ។ ពេល​បុគ្គល​ម្នាក់​ជ្រមុជទឹក ហើយ​សក្តិសម​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ពួកគេ​ទទួល​អំណោយ​ទាន​ពិសិដ្ឋ​ដ៏​មហិមា​នៃ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ដូច​ដែល​បាន​កត់​នៅ​ក្នុង​ខ​នៃ​ព្រះគម្ពីរ​មរមន​ថា ៖ « បើសិន​នេះ​ជា​បំណង​នៅក្នុង​ចិត្ត​អ្នក តើ​មាន​អ្វី​ទៅ​ដែល​រារាំង​អ្នក​មិន​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ថា​ទ្រង់​នឹង ស្រោច​ព្រះវិញ្ញាណ​ទ្រង់​មក​លើ​អ្នក​រាល់​គ្នា​យ៉ាង​បរិបូរណ៌» (ម៉ូសាយ ១៨:១០,ការសង្កត់​ន័យ​បាន​បន្ថែម )

ប្រធាន ឌៀថើរ  អេស្វ អុជដូហ្វ បានបង្រៀន​ថា « បើ​យើង​កាន់តែ​បង្វែរ​ចិត្ត និង​គំនិត​យើង​ទៅ​រក​ទ្រង់ នោះ​ពន្លឺ​នៃ​សា្ថនសួគ៌​នឹង​បំភ្លឺ​ដល់​ព្រលឹង​យើង » ។6

« ហើយ​អ្នក​ណា​ដែល​ទទួល​ពន្លឺ ហើយ​នៅ​ជាប់​ក្នុង​ព្រះ នោះ​ទទួល​ពន្លឺ​ថែម​ទៀត ហើយ​ពន្លឺ​នោះ ភ្លឺ​កាន់​តែ​ខ្លាំង​ឡើងៗ រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥត​ខ្ចោះ » (គ និង ស ៥០:២៤) ។

ខ្ញុំ​មិន​ចាំបាច់​ប្រាប់​អ្នក​ទេ​ថា ​ពន្លឺ​ដ៏​ច្រើន​បរិបូរណ៌ ពង្រីកទស្សនៈរបស់​អ្នកនោះ—គឺ​អ្នក​ដឹង​ពី​រឿង​នោះហើយ ។ ព្យាការី យ៉ូសែប ស៊្មីធ ថ្លែង​ថា « មនុស្ស​ដែល​ខិត​កាន់តែ​ជិត​ភាព​ឥតខ្ចោះ នោះ​គាត់​មាន​ទស្សនៈ​កាន់តែ​ច្បាស់ និង មាន​ភាពរីករាយ​កាន់តែ​ខ្លាំង » ។7

ជាមួយ​នឹង​ពន្លឺ​ដ៏​ប្រសើរ​ដែល​នឹង​ឃើញ នោះ​សូម​ដក​ពិសោធន៍​ទៅ​នឹង​កម្រិត​សេឡេស្ទាល ហើយ​ធ្វើឲ្យ​ឃើញនូវ​​ភាពផ្ទុយ​គ្នា​នៃ​គោលលទ្ធិ​មួយ​ចំនួន ​ដែល​ពិសេស​ចំពោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ជាមួយ​អស់​អ្នក​ដែល​នៅ​ក្រោម​ពន្លឺ​ស្រអាប់ ៖

  • ព្រះ​គឺ​ជា​ព្រះវរបិតា​យើង ហើយ​យើង​ត្រូវ​បាន​បង្កើត​ឡើង​តាម​រូបរាង​អង្គ​ទ្រង់ បើផ្ទុយឪពុក​សាច់ឈាម​របស់យើង ​ទ្រង់គឺ​ពុំ​អាច​យល់បាន និង​ពុំ​អាចដឹងបាន

  • ការរៀបចំ​ដ៏​ទេវភាព​របស់​ទ្រង់​ជាមួយ​នឹង​ព្យាការី និង សាវក ផ្ទុយ​នឹង​វា​នោះ​ គឺ​ថា​ជា​ការបោះបង់​ចោល​គំរូ​នៃ​ការស្ថាបនា​នេះ​របស់​ទ្រង់ ។

  • ព្រះអម្ចាស់​គឺ​ជា​ព្រះ​នៃ​របៀប​រៀបរយ គ្រប់គ្រង​តាមរយៈ​អស់​អ្នក​ដែល​កាន់​កូនសោ​បព្វជិតភាព ផ្ទុយ​នឹង​វា​នោះ​គឺ​ថា ​វា​ជា​ការភាន់ច្រឡំ​ សំឡេង​ដែល​ខុស​ស្រឡះ « វិញ្ញាណ​ក្លែងក្លាយ » (គ និង ស ៥០:២)

  • សិទ្ធិ​អំណាច​បព្វជិតភាព និង ការហៅ​ពី​ព្រះ ផ្ទុយ​នឹង​វា​នោះ​គឺ​ថា ជា​សញ្ញាបត្រ​នៅក្នុង​សាសនាវិទ្យា បាន​បោះឆ្នោត ជួល ឬ តែងតាំង​ខ្លួន​ឯង​វិញ

  • ពិធីបរិសុទ្ធ និង សេចក្តី​សញ្ញា ផ្ទុយ​នឹង​វា​នោះ​គឺ​ថា​ រស់នៅ​ក្នុង​ជីវិត​សាមញ្ញៗ​បាន​ហើយ

  • កូនក្មេង​ដែល​ឥតទោស ផ្ទុយ​នឹង​វា​នោះ​គឺថា បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​កូនក្មេង

  • ព្រះគម្ពីរមរមន​ជា​សាក្សី​ទី​ពីរ ផ្ទុយ​នឹង​វា​នោះ​គឺថា ព្រះគម្ពីរ​ប៊ីប​គឺ​ជា​សាក្សី​តែ​មួយ​គត់

  • កិច្ចការព្រះវិហារបរិសុទ្ធ​សម្រាប់​មរណៈជន ផ្ទុយនឹង​វា​នោះ​គឺ​ថា ​អុច​ពន្លឺ​ទាន និង ការអធិស្ឋាន​សម្រាប់​មរណៈជន​វិញ

  • អាពាហ៍ពិពាហ៍ និង គ្រួសារ​នៅ​អស់​កល្បជានិច្ច ផ្ទុយ​នឹង​វា​នោះ​គឺ​ថា ដល់​ពេល​ស្លាប់​យើង​នឹង​បែកគ្នា​ហើយ

វា​កំពុង​តែ​បំភ្លឺ​ដើម្បី​បង្ហាញ​សេចក្តីពិត​ជាមួយ​ការផ្ទុយ​របស់​វា ។ វាជួយ​បើកសម្តែង​ភាពពិត ដែល​បាន​លាក់​កំបាំង ។ យើង​ទទួល​ស្គាល់​ថា ​យើង​ដឹង​ច្រើន​ជាង​អ្វី​ដែល​យើង​គិត​ថា​ខ្លួន​មាន ។ វា​គួរតែ​បំផុស​គំនិត​ដល់​យើង​ឲ្យ​បន្ត « ព្យាយាម​ស្វែងរក​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះគ្រីស្ទ… ហើយ … ហើយ​ក្តាប់ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ » (មរ៉ូណៃ ៧:១៩) ។

« មាន​ពរហើយ​អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ » (យ៉ូហាន ២០:២៩)

ឥឡូវ​សូម​ពិនិត្យ​មើល​ចំណាប់​អារម្មណ៍​មួយ​ទៀត​នៃ​សេចក្តី​ជំនឿ និង ទីបន្ទាល់ ។

សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ថ្លែងថា « សេចក្តីជំនឿ [ ពិត ] ត្រូវតែ​ផ្តោត​ត្រង់​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​វា​ដឹកនាំ​បុគ្គល​ម្នាក់​ទៅ​កាន់​សេចក្តី​សង្គ្រោះ ។ …

« [ វា ] រួម​បញ្ចូល​នឹង​សេចក្តី​សង្ឃឹម​មួយ​សម្រាប់​អ្វីៗ​ដែល​មើល​មិន​ឃើញ ប៉ុន្តែ​ពិត [ សូមមើលហេព្រើរ ១១:១] » ។8

តើ​វា​មិន​គួរឲ្យ​ចាប់​អារម្មណ៍​ទេ​ឬ​អី ដែល​សេចក្តី​ជំនឿ​ពិត​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺ « ការជឿ​ដោយ​ពុំ​ចាំបាច់​ចង់​ឃើញ » ។

មនុស្ស​ទូទៅ​មើល​ទៅ​ពិភពលោក​តាមរយៈ​ញាណ​ប្រាំ ដោយ​ទាមទារ​ការមើលឃើញ​ជា​ភស្តុតាង ។ ហើយ​ព្រះគម្ពីរ​មាន​ពេញ​សុទ្ធ​តែ​ឧទាហរណ៍​នៃ​អស់​អ្នក​ដែល​ទទួល​ការបង្ហាញ​ពី​វត្តមាន​ព្រះ និង អំណាច​ តាមរយៈ​ញាណ​ទាំងប្រាំ តែ​ពុំ​ទទួល​បាន​ការប្រែចិត្ត​ជឿ​ដ៏​ជាប់លាប់​មួយ​ឡើយ ៖

  • • លេមិន និង លេមយួលបាន​ឃើញ ទេវតា ( សូមមើល នីហ្វៃ​ទី  ១ ៣:២៩) ។ ពួកគេ បាន​ឮ សំឡេង​របស់​ព្រះអម្ចាស់​បាន « ស្តី​ប្រដៅ​ពួកគេ​យ៉ាង​ខ្លាំង » (នីហ្វៃ​ទី  ១ ១៦:៣៩) ។ ពួកគេ ទទួល​អារម្មណ៍ ព្រះ​ចេស្តា​នៃ​ព្រះ​ពេល​នីហ្វៃ​បាន​លាត​ដៃ​លោក​ឡើង​ហើយ « ព្រះអម្ចាស់​បាន​កន្ទ្រាក់​ពួកគេ » (នីហ្វៃ​ទី  ១ ១៧:៥៤) ។ ពួកគេ បាន​ភ្លក់ ហើយ ហិតក្លិន ៖ « យើង​នឹង​ធ្វើ​ឲ្យ​អាហារ​អ្នក​ផ្អែម​ឆ្ងាញ់ ដោយ​អ្នក​មិន​បាច់​ចំអិន​ទេ » (នីហ្វៃ​ទី  ១ ១៧:១២) ។ ទោះ​ជា​មាន​ការបង្ហាញ​ជា​ច្រើន​តាមរយៈ​ញាណ​ទាំង​ប្រាំ​នេះ​ក្តី លេមិន និង​លេមយួល​នៅតែ​បះបោរ ។ តើ​ការមើល​ឃើញ​គឺ​ជា​ជំនឿ​របស់​ពួកគេ​ឬ ?

  • ពេល​ម៉ូសេ​បាន​ដឹកនាំ​ប្រជាជន​នៃ​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពួកគេ​បាន​ឃើញ​ដុំ​ភ្លើង បង្គោល​ភ្លើង សមុទ្រ​ក្រហម​ញែក​ចេញ​ពី​គ្នា ពួកគេបាន​ភ្លក់​នំ​ម៉ានា—មាន​បទសោធន៍​ជាមួយ​នឹង​ញាណ​ទាំង​ប្រាំ​នេះ ។ « ហើយ​ទោះបី​ពួកគេ​ត្រូវ​បាន​នាំ​ទៅ ដោយ​មាន​ព្រះអម្ចាស់​ជា​ព្រះ​របស់​ពួកគេ ជា​ព្រះ​ប្រោសលោះ​របស់​គេ យាង​ពី​មុខ​គេ នាំ​គេ​ក្នុង​ពេល​ថ្ងៃ និង​ផ្តល់​ពន្លឺ​ក្នុង​ពេល​យប់ ហើយ​ធ្វើ​អ្វីៗ​សព្វបែប​យ៉ាង​សម្រាប់​ពួកគេ ដែល​សម​នឹង​មនុស្ស​បាន​ទទួល​ក្តី ​ក៏​គង់​តែ​ពួកគេ​នៅ​តែ​ធ្វើ​ចិត្ត​រឹងរូស ហើយ​ធ្វើ​គំនិត​ងងឹតងងល់ ហើយ​បាន​ជេរប្រមាថ​ទាស់​នឹង​លោក​ម៉ូសេ ហើយ​ទាស់​នឹង​ព្រះ​ដ៏​ពិត និង ដ៏​មាន​ព្រះជន្ម​រស់នៅ​ដែរ » (នីហ្វៃ​ទី  ១ ១៧:៣០) ។ ការមើល​ឃើញ​យ៉ាង​ច្បាស់​ពុំ​មែន​ជា​ជំនឿ​សម្រាប់​ពួកគេ​ឡើយ !

  • មាន​ឧទាហរណ៍​ស្រដៀង​នេះ​ជា​ច្រើន​ទៀត​ដែល​នៅ​ក្នុង​ព្រះគម្ពីរ ប៉ុន្តែ​បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​អ្វី​ៗ​ទាំង​អស់​នោះ​គឺ​ការល្ងង់ល្ងើ​ខាង​វិញ្ញាណទៅវិញ ដែល​បដិសេធ​ព្រះអង្គ​សង្គ្រោះ​ នៅ​ពេល​មាន​វត្ត​មាន​យ៉ាង​ច្បាស់នោះ ។ « ប៉ុន្តែ​ទោះបើទ្រង់​បាន​ធ្វើ​ទីសម្គាល់​នៅ​មុខ​គេ​ជាច្រើន​ទាំង​ម្ល៉េះ​ ក៏ដោយ​គង់តែ​គេ​មិន​បាន​ជឿ​ដល់​ទ្រង់​ដែរ » (យ៉ូហាន ១២:៣៧; សូមមើល​ផងដែរ គ និង ស ១៣៨:២៦) ។

មាន​ឧទាហរណ៍​ជា​ច្រើន​ចំពោះការផ្ទុយ​គ្នា​ដើម្បី​និយាយ​ថា​ការមើលឃើញ​គឺ​ជា​ជំនឿ​ផងដែរ ។ អស់​អ្នក​ដែល​សង្ឃឹម​គ្រាន់តែ​សូម​ឲ្យ​មាន​បទពិសោធន៍​អស្ចារ្យ​មួយ ដើម្បី​ជួយ​កំណត់​ដល់​ទីបន្ទាល់​របស់​ពួកគេ​ពុំ​ទទួល​ស្គាល់​ថា ទីបន្ទាល់ និង សាក្សី​ដ៍​អស្ចារ្យ​ជាង​នេះ​អំពី​ព្រះវិញ្ញាណ​មក​កាន់​ពួក​យើង​រាល់​ថ្ងៃ តាម​របៀប​តូចតាច​ជាច្រើន ដូច​ជា​ពេល​ចុង​ក្រោយ​មួយ​ដែល​អ្នក​បាន​គូស​បន្ទាប់​ពី​ក្រោម​ខគម្ពីរ​អ្នក ។ សូមគិត​ពី​ការណ៍​នេះ ។ មូលហេតុ​ដែល​អ្នក​គូស​បន្ទាប់​ពី​ក្រោម​ខគម្ពីរ​របស់​អ្នក ព្រោះ​អ្នក​ទទួល​ការបំផុស​មួយ ចំណេះ​ដឹង​មួយ​ជា​ការណ៍ « អស្ចារ្យ » មួយ ! ការបង្ហាញ​ដ៏​បំផុស​គំនិត​គឺ​ជា​វិវរណៈ ។

ឧទាហរណ៍​មួយ​ផ្សេង​ទៀត​អំពី​វិវរណៈ​គឺ​នៅពេល​អ្នក​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​មាន​ចិត្ត​សប្បុរស ឬ ធ្វើ​ទង្វើ​ល្អ « ដ្បិត​គ្រប់​ទាំង​អ្វីៗ​ដែល​អញ្ជើញ​ឲ្យ​ធ្វើ​ល្អ  … គឺ​បាន​ចាត់​មក​ពី​ព្រះចេស្តា និង អំណោយទាន​នៃ​ព្រះគ្រីស្ទ » (មរ៉ូណៃ ៧:១៦) ។ ពន្លឺ​នៃ​ព្រះគ្រីស្ទ​គឺ​នៅ​មាន​វត្តមាន​ជានិច្ច ! អ្នក​កំពុងភ្លក់រសជាតិជារៀងរាល់ថ្ងៃ ។ ហើយ​មក​ពី​ការខ្សឹប​ប្រាប់​នេះ « ការណ៍​តូចតាចទាំងនេះ នោះ​បណ្តាល​ឲ្យ​មាន​ការណ៍ដ៏​ធំធេង​ឡើង » (គ និង ស ៦៤:៣៣) ។

« ហើយ​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្តី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » (មរ៉ូណៃ ១០:៥)

តើ​អ្នក​អាច​គិត​ពី​នរណា​ម្នាក់​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ដែល​បាន​ឃើញ​ទេវតា ហើយ​បាន​ជឿ​នោះឬទេ ? អ្នក​អាច​ចង់​គិត​ពី​អាលម៉ា​ជា​កូន ។ ទេវតា​មួយ​បាន​បង្ហាញ​ខ្លួន​ដល់​លោក និង បុត្រា​នៃ​ម៉ូសាយ ហើយ « ហាក់​បីដូច​ជា​ចុះ​មក​ពី​លើ​ពពក ហើយ​ទេវតា​នោះ​បាន​និយាយ​ហាក់​បី​ដូច​ជា​សំឡេង​ផ្គរលាន់ » (ម៉ូសាយ ២៧:១១) ។ អ្នក​ដឹង​ពី​សាច់រឿង​ទាំង​មូល​នៃ​រឿង​នេះ​—អាលម៉ា​បាន​ប្រែចិត្ត ហើយ​ក្រោយ​មក​បាន​បម្រើ ។

តើ​ការមើល​ឃើញ​គឺ​ជា​ជំនឿ​សម្រាប់​អាលម៉ា​ឬ​ទេ ? ទេ ។ ហេតុអ្វី ? ពីព្រោះ​អាលម៉ា​ពុំ​ទាន់​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​គាត់​នៅ​ក្នុង​ការរៀនសូត្រ​ដោយ​ការសិក្សា និង ដោយ​សេចក្តី​ជំនឿ ហើយ​ពុំ​ទាន់​អធិស្ឋាន​ដើម្បី​ដឹង​ការពិត​នៅ​ឡើយ ។ ការមើល​ឃើញ​មិនមែន​ជា​ផ្លូវ​កាត់​ដែល​នាំ​ឲ្យ​មាន​ជំនឿ ឬ ទីបន្ទាល់​នោះ​ឡើយ គឺ​ដូចជា​ភស្តុតាង​នៅ​ក្នុង​គំរូ​ជា​ច្រើន​ ដែល​ខ្ញុំ​បាន​និយាយ ។ អាលម៉ា​ផ្ទាល់​បាន​ពិពណ៌នា​ពី​របៀប​ដែល​លោក​បាន​ទទួល​ទីបន្ទាល់​របស់​ខ្លួន ហើយ​លោក​ពុំ​បាន​កំណត់​ថា ដោយសារ​តែ​បាន​ឃើញ​ទេវតា​នោះ​ឡើយ ។​ ការពិត គ្មាន​ការនិយាយ​អំពី​ទេវតា​ឡើយនៅក្នុង​​ទីបន្ទាល់​របស់​លោក ៖

« ហើយ​នេះ​ពុំ​ទាន់​អស់​នៅ​ឡើយ​ទេ ។ តើ​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា ខ្ញុំ​ដឹង​រឿង​ទាំង​នេះដោយ​ខ្លួន​ខ្ញុំ​ឬ​អី ? មើលចុះ ខ្ញុំ​សូម​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដឹង​រឿង​ដែល​ខ្ញុំ​បាន​និយាយ​ទាំង​អម្បាលម៉ាន​នេះ​ថា​ជារឿង​ពិត ។ ហើយ​តើ​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា ខ្ញុំ​ដឹង​រឿង​ទាំងនោះ យ៉ាង​ប្រាកដ​ដូច​ម្ដេចដែរ?

« មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា រឿង​ទាំងនេះ​ ​គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​ [ជាពន្លឺ ] ទ្រង់​បាន​ប្រាប់​ដល់​ខ្ញុំ ។ មើលចុះ ខ្ញុំ​បាន​តមអាហារ ហើយ​បាន​អធិស្ឋាន​ជាច្រើន​ថ្ងៃ​ដើម្បី​ខ្ញុំ​អាច​ដឹង​នូវ​រឿង​ទាំងនេះដោយ​ខ្លួន​ខ្ញុំ ។ ហើយ​ឥឡូវ​នេះ​ខ្ញុំ​ដឹង​រឿង​នេះ​ដោយ​ខ្លួន​ខ្ញុំ​ថា​ជា​រឿង​ពិត ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​សម្តែង​ប្រាប់​ខ្ញុំ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ​ហើយ​នេះ​គឺ​ជា វិញ្ញាណ​នៃ​វិវរណៈ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ » (អាលម៉ា ៥:៤៥–៤៦, ការសង្កត់​ន័យ​ត្រូវ​បាន​បន្ថែម ) ។

« បទពិសោធន៍​នៃ​ការផ្លាស់ប្តូរ​អត្តចរិត » ឬ ការផ្លាស់ប្តូរ​អត្តចរិត​ភ្លាមៗ អាច​កើត​មក​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ តាមរយៈ​ញាណ​ទាំង​ប្រាំ ប៉ុន្តែ​វា​នៅបាន​ខ្លី ដូច​ជា​លេមិន និង លេមយួល​ជាដើម ។ ទីបន្ទាល់​យូរ​អង្វែង​មួយ​អាច​កើត​មាន​តែ​តាមរយៈ​ពី​ក្នុង​ចិត្ត​មក​ជា​មុន នៅពេល​មនុស្ស​ម្នាក់​រៀន​ដោយ​ការសិក្សា និង ដោយសេចក្តី​ជំនឿ​ដោយ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដាំ​ដំណឹង​ល្អ « នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង [ ចារឹក ]​ទុក​ក្នុង​ចិត្ត​គេ » (យេរេមា ៣១:៣៣) ។ នោះ​ជា​ហេតុផល​ដែល​សាសន៍​នីហ្វៃ ដែល ទោះបី​ជា បាន​ឃើញ, បានឮ និងបាន​ស្ទាប ព្រះអង្គសង្គ្រោះ​ពេល​ទ្រង់​បាន​យាង​ទៅ​ជួប​នឹង​ពួកគេ ក៏បាន​ភ្លក់ ហើយហិត​ក្លិន នំបុ័ង​នៃ​អព្ភូតហេតុ​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យផងដែរ ( សូម​មើល នីហ្វៃទី ៣ ២០:៣–៩), ហេតុដូច្នេះ​ហើយ « [ បាន​អធិស្ឋាន ] សុំ​នូវ​អ្វីៗ​ដែល​គេ​ចង់​បាន​បំផុត ហើយ​ពួកគេ​មាន​ប្រាថ្នា​សុំ​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រទាន​ដល់​ពួកគេ » (នីហ្វៃទី  ១៩:៩) ។

ប៉ុន្មាន​ឆ្នាំ​មុន អ្នកផ្សព្វផ្សាយសាសនា​វ័យ​ចំណាស់​បាន​ចែកចាយ​រឿង​ខាងក្រោម​នេះ​ជាមួយ​ខ្ញុំ ។ វា​បាន​កើត​ឡើង​ចំពោះ​គាត់ កាល​គាត់​នៅ​ក្មេង​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៦០ ហើយ​ក៏​បង្ហាញ​ថា​មានតែ​តាមរយៈ​ការសិក្សា និង អធិស្ឋាន​ប៉ុណ្ណោះ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ផ្តល់​សាក្សី​នៃ​សេចក្តី​ពិត​ដល់​យើង ។ លោក​បាន​ថ្លែង​ថា ៖

« ខ្ញុំ​កំពុង​នៅ​ប្រូវ៉ូ រដ្ឋ​យូថាហ៍ តែ​ឯង នៅ​ក្នុង​ផ្ទះ​តូច​មួយ​ជិត​ទីក្រុង ។ ខ្ញុំ​ធ្វើការ​ជា​អ្នក​លក់​នៅ​ក្នុង​ហាង​គ្រឿង​សង្ហារិម​តូច​មួយ​នៅ​ទីក្រុង ប្រូវ៉ូ ហើយ​វា​គឺ​ជា​អំឡុង​សប្តាហ៍​នៃ​បុណ្យ​ឈប់សម្រាក​ចូល​ឆ្នាំ​ថ្មី​ដែល​ការណ៍​នេះ​បាន​កើត​ឡើង ។

« យើង​បាន​ឈប់​ជា​ច្រើន​ថ្ងៃ​នៅ​សប្តាហ៍​នោះ ។ វា​គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ​៣១ ខែ​ធ្នូ យប់​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ។ យើង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សម្រាក​ពី​ការងារ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ រហូត​ដល់​ថ្ងៃ​អាទិត្យ ហើយ​ខ្ញុំ​នៅ​តែ​ផ្ទះ​ដោយ​គ្មាន​គម្រោង​ប្រារព្ធ​ធ្វើ​ពិធី​អបអរ​អ្វី​ឡើយ ។ ខ្ញុំ​កំពុង​តែ​រៀបចំ​អាហារ​ពេល​ល្ងាច ​ដោយ​រង់ចាំ​វា​ឲ្យ​ឆ្អិន ហើយ​ខ្ញុំ​ចង់​អាន​សៀវភៅ​ខ្លះ ។ ដោយ​គ្មាន​អ្វី​អាន​សោះ​នៅ​ក្នុង​ផ្ទះ​ខ្ញុំ​នោះ​ខ្ញុំ​បាន​ចេញ​ទៅ​ក្រៅ​ជាប់​ផ្ទះ​ខ្ញុំ ហើយ​សួរ​យុវជន​ដែល​នៅ​ជាប់​ផ្ទះ ( សិស្ស​នៅ ប៊ី.វ៉ាយ.យូ ) ថា​តើ​ពួកគេ​មាន​សៀវភៅ​អ្វី​អាន​ ឬ​អត់—ដោយ​សង្ឃឹម​ថា​នឹង​បាន​ទស្សនាវដ្តី Field & Streamឬ សៀវភៅ​ផ្សេង​ទៀត​ស្រដៀង​នោះ ។ ពួកគេ​បាន​និយាយ​ថា គ្មាន​ទស្សនាវដ្តី​ដូចនោះ​ទេ ប៉ុន្តែ​ពួកគេ​មាន​សៀភៅ​មួយ​ក្បាល​ដែល​ខ្ញុំ​ប្រហែល​ជា​ចូលចិត្ត​អាន ។ ពួកគេ​បាន​ហុច​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ឲ្យ​ខ្ញុំ ។

« ខណៈ​ដែល​ខ្ញុំ​ធ្លាប់​បាន​ឮ​ពី​សាសនាចក្រ​មរមន ( អ្នក​នៅ​យូថាហ៍ នរណា​មិន​ស្គាល់​ពួក​មរមន​នោះ ? ) នោះ​ខ្ញុំ​ពុំ​ស្គាល់​គម្ពីរ​នេះ​ទេ ។ ខ្ញុំ​បាន​អរគុណ​គេ ហើយ​យក​វា​មក​ផ្ទះ​ខ្ញុំ ។ អំឡុង​អាហារ​ល្ងាច ខ្ញុំ​បាន​មើល​វា ហើយ​ចាប់​ផ្តើម​អាន ។ ខ្ញុំ​សារភាព​ថា ខ្ញុំ​បាន​មើល​វា​ត្រួសៗ​នូវ​ផ្នែក​ជា​ច្រើន ដោយ​ព្យាយាម​ស្វែងរក​ឈុត​ឆាក​សាច់រឿង​​របស់​វា ។ មាន​ឈ្មោះ និង ទីកន្លែង​ជា​ច្រើន​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ពីមុន ហើយ​ខ្ញុំ​អាន​វា​មិន​ចូល​សោះ ។ ដូច្នេះ ក្រោយ​ពី​បាយ​ល្ងាច​រួច ខ្ញុំ​បាន​យក​ព្រះ​គម្ពីរ​នោះ​ត្រឡប់​ទៅ​ឲ្យ​ពួកគេ​វិញ ហើយ​និយាយ​ថា « អត់​អី​ទេ​ អរគុណ​ហើយ » ។

យុវជន​ម្នាក់​បាន​សួរ « ‹ តើ​លោក​បាន​អធិស្ឋាន​ពី​ព្រះគម្ពីរ​នេះ​អត់ ? › ‹ អធិស្ឋាន​ពី​វាឬ ? › ខ្ញុំ​បាន​តប​ទៅ​វិញ ។ ‹ ខ្ញុំ​គ្រាន់តែ​ចង់​បាន​សៀវភៅ​អាន មិន​ចង់​អធិស្ឋាន​ពី​សៀវភៅ​ស្អី​ទេ › ។ នេះ​ជាការចាប់ផ្តើម​ការសន្ទនា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​អំពី​មាតិកា​នៃ​ព្រះគម្ពីរ​មរមន ។ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា នោះ​គឺ​ជា​ព្រះគម្ពីរ បើសិន​អ្នក​អធិស្ឋាន​អំពី​វា​ជា​មុន ហើយ​អាន​វា​ដោយ​មាន​ចេតនា​ពិត​ចង់​ដឹង​ថា​វា​ពិត​ឬ​អត់​នោះ នោះ​ព្រះ​នឹង​បើក​សម្តែង​សេចក្តីពិត​នៃ​គម្ពីរ​នេះ​ដល់​ខ្ញុំ​ តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

« ខ្ញុំកើត​មក​ក្នុង​គ្រួសារ​អ្នក​ជឿ​ខាង​សាសនា​កាតូលិក ហើយ​កាល​នោះ​ខ្ញុំ​មិន​សូវ​សកម្ម​ទេ ខ្ញុំ​ជា​សមាជិក​នៃ​ព្រះវិហារ​កាតូលិក​ដែល​ជឿ​ស៊ប់ ដោយសារ​វា​គឺ​ជា​អ្វី​ទាំងអស់​ដែល​ខ្ញុំ​បាន​ដឹង ។ ការអធិស្ឋាន​តែ​មួយ​គត់​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​គឺ​ជា​ការអធិស្ឋាន​របស់​ព្រះអម្ចាស់ គឺ​ការអធិស្ឋានសរសើរ​ដល់​ ម៉ារី និង​អាន​ចេញ​មក​ពី​សៀវភៅ​អធិស្ឋាន​របស់​កាតូលិក—​ជា​អ្វី​ដែល​ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​យូរ​មក​ហើយ ។ ហើយ​ឥឡូវ​យុវជន​ទាំង​នេះ សុំ​ឲ្យ​ខ្ញុំ​អធិស្ឋាន​ទៅ​ព្រះ ដែល​ខ្ញុំ​ពិត​ជា​ពុំ​ដែល​ស្គាល់​សោះ ហើយ​សូម​ទ្រង់​ឲ្យ​ប្រាប់​ខ្ញុំ ​បើសិន​ជា​គម្ពីរ​ពិត ឬ​អត់​នោះ ? មែនហើយ ដោយ​គ្មាន​អ្វី​ទៀត​ត្រូវ​ធ្វើ ហើយ​វា​នឹង​នៅសល់​ថ្ងៃ​ឈប់ជា​​ច្រើន​ថ្ងៃ​ទៀត ។ ខ្ញុំ​ក៏បាន​យក​គម្ពីរ​នោះ​មក​ផ្ទះ​វិញ ហើយ​បាន​គាស់​ស្រាបៀរ​មួយ​ដប កាន់​បារី​មួយ​ដើម ហើយ​បាន​លុតជង្គង់​ចុះ សុំ​ឲ្យ​ព្រះ​ប្រាប់​ខ្ញុំ​ថា ​តើ​គម្ពីរ​នេះ​ពិត​ឬ​អត់ ។ បន្ទាប់​មក​ខ្ញុំ​ចាប់ផ្តើម​អាន ៖ ‹ ខ្ញុំ នីហ្វៃ​ដោយ​បាន​កើត​មក​ពី ឪពុក​ម្តាយ​ល្អ › ។

« ឈ្មោះ និង ទីន្លែង​នានា​ គឺមាន​​ដូច​ទៅ​នឹង​អ្វី​ដែល​ខ្ញុំ​ទើបតែ​បាន​អាន​ពី​ប៉ុន្មាន​ម៉ោង​មុន ។ តែ​ភាពខុស​គ្នា​នៅពេល​នេះ​នោះ​គឺ ខ្ញុំ​ឈប់​មាន​អារម្មណ៍​ថា ​អត់​ជឿ​ទៀត​ហើយ ។ ខ្ញុំ​ពិត​ជា​ជក់ចិត្ត​នឹង​សៀវភៅ​នេះ​ណាស់ ! ខ្ញុំ​អាច​ឃើញ​នីហ្វៃ ខ្ញុំ​អាច​ឃើញ​បងប្អូន​របស់​គាត់ ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង ​នៅពេល​ពួកគេ​ធ្វើ​បាប​គាត់ ។ ខ្ញុំ​ចូលចិត្ត​នីហ្វៃ ! ខ្ញុំ​សរសើរ​មនុស្ស​ល្អ ហើយ​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ​មនុស្ស​អាក្រក់ ។ ខ្ញុំ​បាន​អាន​អស់​ជា​ច្រើន​ម៉ោង ហើយ​ខ្ញុំ​ពុំ​ចង់​ដាក់​ព្រះគម្ពីរ​ចុះ​ឡើយ ។ ទីបំផុត​នៅពេល​ខ្ញុំ​បាន​មើល​នាឡិកា វា​ជិត​ម៉ោង​ប្រាំ​ព្រឹក​ទៅហើយ ។ ខ្ញុំ​បាន​ជូនពរ​ខ្លួន​ឯង​ថា សួស្តី​ឆ្នាំថ្មី ហើយ​បាន​ចូល​ដេក​ទៅ ។

« ខ្ញុំ​បាន​ក្រោក​ឡើង​នៅ​ម៉ោងប្រាំបីកន្លះ ហើយ​បាន​ឈោង​យក​សៀវភៅ​ដោយ​មិន​ដឹង​ខ្លួន ។ ហើយ​ខ្ញុំ​បាន​អាន ហើយ​ធ្វើ​បែប​នោះ​ពេញ​មួយ​ចុង​សប្តាហ៍​ ។ ដូច​ជា​បងប្រុស​ផាលី ​ ភី ប្រាត្ត ដែរ ខ្ញុំ​ពុំ​នឹកនា​រក​បាយ​ទឹក ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដែល​រំខាន​ខ្ញុំ​ក្នុង​ការ​អាន​ឡើយ ។ ខ្ញុំ​បាន​បិទ​ទូរសព្ទ ហើយ​អាន​ពេញ​មួយ​ថ្ងៃ ដោយ​គ្រាន់តែ​ឈ្លាត​ពេល​បន្តិច​ដើម្បី​ហូប​អាហារ​សម្រន់​ប៉ុណ្ណោះ ។ ដូច​ជា​យប់​ទីមួយ​ដែរ នៅទីបំផុត​ខ្ញុំ​បាន​ដឹង​ថា​វា​ទាប​ភ្លឺ​ទៅ​ហើយ ខ្ញុំ​បាន​ដេក​ពីរបី​ម៉ោង ចាប់​ព្រះគម្ពីរ​មក​អាន ហើយ​បន្ត​ធ្វើ​បែប​នោះ​រាល់​ថ្ងៃ ។ ទីបំផុត នៅ​ម៉ោង​ប្រាំ​ព្រឹក​ថ្ងៃ​ចន្ទ ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​នោះ​ចប់ ហើយ​មាន​អារម្មណ៍​ថា​ងងុយ​ដេក—​ដោយ​អស់​កម្លាំង​ខ្លាំង ។

« ពីមុន​បុណ្យ​គ្រីស្ទម៉ាស​ឆ្នាំ​នោះ ខ្ញុំ​បាន​លក់​ព្រំ​ធំ​មួយ​នៅ​តំបន់ អាមេរិកកាំង ហ្វក ។ វា​ជា​ព្រំ​ពិសេស​ម្យ៉ាង ហើយ​ចៅហ្វាយ​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​ចាត់ចែង​ការក្រាលព្រំ​នោះ ។ ចៅហ្វាយ​របស់​ខ្ញុំ​គឺ​ជា​អតីត​ប៊ីស្សព​នៅ​ក្នុង​ទីក្រុង​ប្រូវ៉ូ ហើយ​បាន​ប្រាប់​ខ្ញុំ​ជា​ច្រើន​ដង​អំពី​សាសនាចក្រ ប៉ុន្តែ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​អ្វី​ឡើយ ។ គាត់​ជា​ចៅហ្វាយ​ដ៏​ល្អ ប៉ុន្តែ​កុំ​ចង់​ធ្វើ​ឲ្យ​គាត់​ខឹង​ឡើយ ​ព្រោះ​គាត់​ក៏​ចេះ​ខឹង​ដែរ ។ នៅម៉ោង​ប្រាំបី​ព្រឹក​ថ្ងៃ​ចន្ទ​នោះ ​ខ្ញុំ​គួរតែ​ទៅ​ចាត់ចែង​ការក្រាល​ព្រំ​នោះ ។ ម៉ោង​ណាត់​បាន​មក​ដល់ ម៉ោង​ប្រាំបួន ម៉ោង​ដប់​ហើយ​ពុំ​ឃើញ​ខ្ញុំ​មក ។

« ទីបំផុត​វា​​ម៉ោងដប់កន្លះ​ទៅ​ហើយ ចៅហ្វាយ​របស់​ខ្ញុំ​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ ហើយ​បាន​ចូល​មក​ក្នុង​ផ្ទះ​ខ្ញុំ ​ដើម្បីស្តី​ឲ្យខ្ញុំ តែដោយ​បាន​ឃើញ​ខ្ញុំ​ដេក​នៅ​លើ​សាឡុង​ ដោយ​មាន​ព្រះគម្ពីរ​មរមន​ដាក់​លើ​ទ្រូង​ផង នោះ​គាត់​បាន​ប្ដូរ​ចិត្ត​វិញ ។ គាត់​បាន​បិទ​ទ្វារ​ថ្នមៗ ហើយ​ត្រឡប់​ទៅ​ហាង​វិញ ដោយ​ទុកចិត្ត​ថា ​គាត់​អាច​ចាប់​ផ្តើម​ក្រាល​ព្រំ​បាន​ហើយ ។ ខ្ញុំ​បានភ្ញាក់​ដឹង​ខ្លួន​នៅ​ម៉ោង​ដប់​មួយ​កន្លះ​ ( ដោយ​មិន​ដឹង​ថា​ចៅហ្វាយ​ខ្ញុំ​មក​ផ្ទះ​ខ្ញុំ​ឡើយ ) ពេល​ខ្ញុំ​មើល​ម៉ោង ក៏​បាន​អធិស្ឋាន​យ៉ាង​ខ្លី​ម្តង​ទៀត នេះ​ជា​លោក​ទីពីរ​ហើយ​ ដែល​ខ្ញុំ​អធិស្ឋាន ។ ខ្ញុំ​ស្លៀកពាក់​យ៉ាង​លឿន ( ដោយ​ជឿ​ថា​ពេល​ខ្ញុំ​ទៅ​ដល់​ទីនោះ ខ្ញុំ​ប្រហែល​ត្រូវ​បណ្តេញ​ចេញ​ពី​ការងារ​ហើយ ) ខ្ញុំ​បាន​ឡើង​ឡាន ហើយ​បើក​យ៉ាង​លឿន​ទៅ​កន្លែង​ធ្វើការ ។

« ខ្ញុំ​បាន​ឃើញ​ចៅហ្វាយ​ខ្ញុំ​នៅ​ទី​នោះ ក៏​បាន​ទៅ​ជួប​គាត់​ដើម្បី​សុំ​ទោស ។ គាត់​បាន​បែរ​មក ហើយ​ញញឹម ព្រមទាំង​សួរ​ខ្ញុំ​ថា ‹ តើ​អ្នក​ចូលចិត្ត​ព្រះគម្ពីរ​នោះ​ខ្លាំង​ប៉ុណ្ណា › ? ដោយ​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង ចិត្ត​ខ្ញុំ​បាន​ត្រឡប់​ទៅគិតកាល​​ពី​សប្តាហ៍​មុន ហើយ​​ខ្ញុំ​និយាយបាន​​តែ​មួយ​គត់ ទាំង​ស្រក់​ទឹក​ភ្នែកថា ‹ ព្រះគម្ពីរ​នេះ​ពិត ។ ព្រះ​គម្ពីរ​មរមន​គឺ​ជា​ព្រះបន្ទូល​របស់​ព្រះ › ។ បន្ទាប់​មក​ខ្ញុំបាន​យំ ហើយ​គាត់​បាន​មក​ដាក់​ដៃ​លើ​ខ្ញុំ ​ហើយ​អង្វែល​លួង​លោម​ខ្ញុំ ។ ខ្ញុំ​បាន​ជ្រមុជ​ទឹក​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅ​ថ្ងៃ​ទី ២២ ខែ មករា ឆ្នាំ ១៩៦៥ » ។

ខ្ញុំ​បាន​ជួប​បងប្រុស​ដ៏​ល្អ​ម្នាក់​នេះ​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន បន្ទាប់​ពីការប្រែចិត្ត​ជឿ​របស់​គាត់ ខណៈដែលគាត់ និងភរិយាគាត់បម្រើ​បេសកកម្ម​​នៅមជ្ឈមណ្ឌលអ្នកទស្សនា សាន់ ឌីអាហ្គោ មរមន បាថាលាន ។ មូលហេតុ​ដែល​ខ្ញុំ​ចូលចិត្ត​រឿង​នេះ​ជា​ខ្លាំង​នោះ​ គឺ​​ការផ្ទុយ​គ្នា​នៅ​ក្នុង​ការព្យាយាម​ពីរដង​ដើម្បី​អាន​ព្រះគម្ពីរ​មរមន ។ ពេល​ដំបូង​ដែល​គាត់​ចាប់ផ្តើម​អាន វា​ពុំ​មែន​ដោយ​ចេតនា និង​ការអធិស្ឋាន​ពិត​ឡើយ ។ នៅ​ក្នុង​ការព្យាយាម​លើក​ទីពីរ​របស់​គាត់ ដោយ​មាន​បំណង និង អធិស្ឋាន វា​បាន​ក្លាយ​ជា​បទពិសោធន៍​ដែល​ផ្លាស់ប្តូរ​ទាំងស្រុង ។

មានតែ​របៀប​មួយ​គត់​ដើម្បី​ដឹង​ថា​ព្រះគម្ពីរ​មរមន និង ដំណឹងល្អ​ពិត ហើយ​វា​លើស​ពី​ការចង់ដឹង និង​លើស​ពី​ញាណ​ទាំង​ប្រាំ​ទៅ​ទៀត ។ វា​ត្រូវ​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​បុគ្គល​ម្នាក់ ហើយ​ធ្វើ​តាម​ដោយ​បំណង​ប្រាថ្នា​ដើម្បី​ចង់​ដឹង ៖

« ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ទទួល​នូវ​ការណ៍​ទាំង​នេះ នោះ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​សូម​សួរ​ដល់​ព្រះ​ជា​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ បើសិន​ជា​ការណ៍​ទាំង​នេះ​មិន​ពិត ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​សូម​សួរ​ដោយ​ចិត្ត​ស្មោះ​ស​គឺ ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​ទ្រង់​នឹង​សម្ដែង​សេចក្តី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

« ហើយ​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្តី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » (មរ៉ូណៃ ១០:៤–៥) ។

សេចក្តីសន្យា​ទាំង​នោះ​មិន​បាន​ប្រើ​ពាក្យ​ថា « ទ្រង់​អាច » ឬ « ប្រហែល » ឬ « ប្រហែល​ជា​អាច » ឡើយ ។ ការសន្យា​នោះ​គឺ « ទ្រង់ នឹង បង្ហាញ​សេចក្តី​ពិត​ទៅ​ដល់​អ្នក ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

គោលការណ៍​នៃ​ចំណេះ​ដឹង​មួយ​ទៀត ដែល​យើង​រកឃើញ​នៅ​ក្នុង​រឿង​នេះ​ គឺ​ថា​អ្នក​ពុំ​ចាំបាច់​អាន​ព្រះគម្ពីរ​មរមន​ឲ្យ​ចប់ ​ទើប​ទទួល​បាន​ទីបន្ទាល់​មួយ​ឡើយ ។ ដ្បិត​បុរស​នៅ​ក្នុង​រឿង​នេះ គាត់ បាន​ភ្លក់​ពន្លឺ នៅ​លើ​ទំព័រ​ទី​មួយ​ប៉ុណ្ណោះ ។ គាត់​មិន​ចាំបាច់​ហូប​នំ​ភីស្សា​ទាំងមូល ពី​មុន​គាត់​ដឹង​ថា​វា​ឆ្ងាញ់​នោះ​ឡើយ ។ សម្រាប់​មនុស្ស​ដទៃ​ទៀត វា​អាច​តម្រូវ​ឲ្យ​ភ្លក់​ច្រើន​ដង ​ទើប​ដឹង​ថា​វា​ឆ្ងាញ់ ។ នោះ​ហាក់​ដូច​ជា​អ្វី​ដែល​អាលម៉ា​បាន​និយាយ​ក្នុង​ខគម្ពីរ​នេះ ៖ « មែនហើយ​វា​ចាប់ផ្តើម​បំភ្លឺ​យោបល់​របស់​ខ្ញុំ មែន​ហើយ​វា​ចាប់ផ្តើម​មាន​រសជាតិ​ឆ្ងាញ់​ចំពោះ​ខ្ញុំ » (អាលម៉ា ៣២:២៨) ។

ទីបន្ទាល់​របស់​អ្នក​រឹងមាំ​ជាង​អ្នក​គិត​ទៅ​ទៀត

ពេល​ចាប់​ផ្តើម​ខ្ញុំ​បាន​សុំ​ឲ្យ​អ្នក​ដាក់​ពិន្ទុ​លើ​ទីបន្ទាល់​របស់​ខ្លួន​នៅ​លើ​ក្រាហ្វិក​នៃ​សេចក្តី​ជំនឿ ។ ខ្ញុំ​សង្ឃឹម​ថា អ្នក​បាន​ឃើញ​ថា​ទីបន្ទាល់​អ្នក​មាន​កម្រិត​ខ្ពស់​​ជាង​អ្នក​នឹក​គិត​ទៅ​ទៀត ។ ដោយ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​គ្រូ​បង្រៀន​អ្នក នោះ​អ្នក​អាច​ចាប់ផ្តើម​ទទួល​ដំរិះ​ដ៏​ឥតខ្ចោះ​នៃ​ផលផ្លែ​ជា​ច្រើន​នៃ​ដំណឹង​ល្អ ហើយ​ដោយមួយផលផ្លែម្ដងៗ​​ មួយ​បន្ទាត់​ម្តងៗ នោះទីបន្ទាល់​អ្នក​នឹង​រីកចម្រើន​កាន់តែ​រឹងមាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

រូបភាព
Slide from a Powerpoint presentation given by Elder Lynn G. Robbins for May 3, 2015 CES Devotional.

នៅពេល​មនុស្ស​ម្នាក់​កាន់តែរៀន និង រស់​នៅ​តាម​ដំណឹង​ល្អ នោះ​ពួកគេ​នឹង​កាន់តែ​ទទួល​ពន្លឺ ហើយ​ផែនការ​របស់​ព្រះវរបិតា​ប្រែជា​ដំណឹង​ល្អ​កាន់តែទូទៅ​មួយ ។ យើង​រៀន​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​យើង​ថា ផ្លែឈើ​នៃ​ដើម​ជីវិត គឺ​ពិត​ជា​មាន​តម្លៃ​វិសេស ហើយ « ផ្អែម​បំផុត​គឺ​ផ្អែម​ជាង​អ្វីៗ​ដែល [ យើង ] ធ្លាប់​បាន​ភ្លក់​ពីមុន​មក » ហើយ​ព្រលឹង​យើង​ពោរពេញ​ដោយ « សេចក្តី​អំណរ​ជា​អតិបរមា » (នីហ្វៃទី ១ ៨:១១-១២) ។ យើង​ស្រឡាញ់​វា​កាន់តែ​ខ្លាំង ដោយសារ​តែ​ពរជ័យ សេចក្តី​អំណរ និង ការគ្រប់គ្រង​ដែល​វា​បាន​ផ្តល់​ដល់​យើង​នូវ​លទ្ធផល​វិជ្ជមាន នៅក្នុង​ជីវិត​របស់​យើង និង សេចក្តី​សង្ឃឹម​នៃ​សុភមង្គល​ដែល​គ្មាន​ទីបញ្ចប់​ជា​ក្រុមគ្រួសារ​អស់លក្ប​ជានិច្ច ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ខ្ញុំ​ថា ខ្ញុំ​ដឹង ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ដឹង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះគម្ពីរ​មរមនពិត ។ ​វាគឺ​ជា​ព្រះបន្ទូល​នៃ​ព្រះ ។ ព្រះគម្ពីរ​នេះ មាន​រសជាតិ​ផ្អែម និង មាន​តម្លៃ​ដ៏​វិសេស ។ ខ្ញុំ​ចូលចិត្ត និង រីករាយ​នឹង​រសជាតិ​របស់​វា ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ខ្ញុំ​ថា ​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ហើយ​ថា​ទ្រង់​ត្រូវ​បាន​គេ​ឆ្កាង ហើយ​រងទុក្ខ​សម្រាប់​អំពើ​បាប​នៃ​ពិភពលោក ។ ទ្រង់​ជា​អង្គ​សង្គ្រោះ​យើង ហើយ​បន្ត​ដឹកនាំ និង នាំ​ផ្លូវ​សាសនាចក្រ ព្រមទាំង​នគរ​របស់​ទ្រង់​នៅ​លើ​ផែនដីនេះ​តាមរយៈ​ព្យាការី និង សាវក​ដែល​កំពុង​រស់នៅ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះនាម​ទ្រង់ និងអំពី​សេចក្ដីពិត​ដ៏ពិសិដ្ឋ​ទាំងនេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. សូមមើល ដេវីឌ  អេ បែដណា « Seek Learning By Faith » Ensign, ខែ​កញ្ញា ឆ្នាំ ២០០៧, ៦០–៦៨ ។

  2. សូមមើល Wordsense.eu Dictionary, « conscientia,» www.wordsense.eu/conscientia/ ។

  3. សុភាសិត​អាហ្វ្រិក ។

  4. យ៉ូសែប ស៊្មីធ នៅក្នុងHistory of the Church, ៦:៤២៨ ។

  5. ព្រិកហាំ យ៉ង់Discourses of Brigham Young, sel. ។ ចន អេ. វីដសូ [ ឆ្នាំ ១៩៥៤ ], ទំព័រ ៤៣៣ ) ។

  6. ឌៀថើរ  អេស្វ អុជដូហ្វ, « Receiving a Testimony of Light and Truth, » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១៤, ទំព័រ ២២ ។

  7. យ៉ូសែប ស៊្មីធ នៅក្នុងHistory of the Church, ២:៨ ។

  8. សូម​មើល​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្ដីជំនឿ » scriptures.lds.org ។