ថ្នាក់​វិទ្យាស្ថាន
បុព្វកថា​នៃ​បទពិសោធន៍​នៃ​ការលើក​កម្ពស់​ដល់​ការរៀនសូត្រ


បុព្វកថា​នៃ​បទពិសោធន៍​នៃ​ការលើក​កម្ពស់​ដល់​ការរៀនសូត្រ

សូម​ចុច ទីនេះ ដើម្បី​ទាញយក​សៀវភៅ​នេះ​ជា​ទម្រង់ PDF ។

គោលបំណង​នៃ​បទពិសោធន៍​នៃ​ការលើកកម្ពស់​ដល់​ការរៀនសូត្រ ( ប.ល.រ. ) គឺ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​មាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​ជាមួយ​នឹង​ព្រះបន្ទូល​ព្រះ ។ សិស្ស​ហាក់បី​ដូចជា​សម្រេច​កិច្ចខិតខំ​នេះ​បាន ពេល​ពួកគេ​យល់ អនុវត្ត ហើយ​ចែកចាយ​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ពេញលេញ​ឡើង ។ ការបំពេញ​នូវ​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ទាំង​បី​ខាង​ក្រោយ​នៃ ប.ល.រ. ត្រូវបាន​តម្រូវ​ឲ្យ​ទទួល​បាន​ក្រេឌីត​សម្រាប់​វគ្គ​សិក្សា​នីមួយៗ ៖

  1. សំណួរ​ការលើក​កម្ពស់​ការរៀនសូត្រ ៖ សិស្ស​ពិចារណា និង ឆ្លើយ​សំណួរ​សិក្សា​ពេញ​ទាំង​វគ្គសិក្សា​ទាំងមូល ។ មាន​សំណួរ​ជាក់លាក់​នានា​សម្រាប់​ថ្នាក់​រៀន​មូលដ្ឋាន​គ្រឹះ​នីមួយៗ​ទាំង​បួន​ថ្នាក់ ព្រមទាំង​ទម្រង់​ជម្រើស​ទូទៅ​សម្រាប់​វគ្គសិក្សា​ទាំងអស់​ផ្សេង​ទៀត​ផងដែរ ។ តំណ​នានា​ទៅ​កាន់​សំណួរ​សិក្សា​មាន​នៅ​ខាង​ក្រោម​នេះ ។

    ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ( សាសនា ២០០ )

    មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារឡើង​វិញ ( សាសនា ២២៥ )

    ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច ( សាសនា ២៥០ )

    ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ( សាសនា ២៧៥ )

    វគ្គ​សិក្សា​ជម្រើស​ទូទៅ

  2. សៀវភៅ​កំណត់ហេតុ​ការសិក្សា​នៃ​វគ្គ​សិក្សា ៖ សិស្ស​កត់ត្រា​អ្វី​ដែល​ពួកគេ​កំពុង​រៀន​ជា​ទៀងទាត់ របៀប​ដែល​ពួកគេ​អនុវត្ត​តាម និង ​បទពិសោធន៍​របស់​ពួកគេ​ដែល​កំពុង​ពង្រឹង​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

  3. គម្រោង​រៀន​សូត្រ​ផ្ទាល់ខ្លួន ៖ សិស្ស​គ្រោង និង បំពេញ​គម្រោង​រៀន​សូត្រ​ផ្ទាល់ខ្លួន​ដែល​គ្រូបង្រៀន​របស់​ពួកគេ​បាន​អនុមតិ​ឲ្យ ។ គម្រោង​បង្ហាញ​អំពី​ការរៀនសូត្រ និង ការអនុវត្ត​តាម​គោលលទ្ធិ និង គោលការណ៍ ដែល​មាន​ចែង​នៅក្នុង​វគ្គសិក្សា ហើយ​សង្ខេប​អំពី​របៀប​ដែល​សេចក្តីជំនឿ​របស់​សិស្ស​លើ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ពង្រឹង ។

សូម​មើល​វីដេអូ « របៀប​ប្រើ​បទពិសោធន៍​ការលើក​កម្ពស់​ដល់​ការ​រៀន​សូត្រ » (LDS.org) សម្រាប់​ការបំពាក់បំប៉ន​ស្ដីពី​របៀប​ប្រើប្រាស់​បទពិសោធន៍​ការលើក​កម្ពស់​ដល់​ការរៀនសូត្រ ។

សិស្ស​នឹង​ទទួល​បាន​បទពិសោធន៍​នេះ​ជា​ច្រើន ប្រសិនបើ​ពួកគេ​ចាប់ផ្តើម​វា​តាំង​ពី​ដំបូង​ទី បន្ត​ធ្វើ​វា​ជា​ទៀងទាត់ ស្វែងរក​មតិកែលម្អ ហើយ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​គ្រួសារ និង មិត្តភក្ដិ​របស់​ពួកគេ ទោះ​ចែកចាយ​ដោយ​ជួប​គ្នា​ផ្ទាល់ ឬ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្តី ។ ម៉ោង​បង្រៀន​គួរតែ​ដាក់​កាល​វិភាគ​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ពន្យល់ ចែកចាយ ហើយ​ថ្លែងទីបន្ទាល់​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ ពេល​រៀន​ចប់​ម្តងៗ សិស្ស​អាច​បន្ថែម ឬ កែសម្រួល​គម្រោង​រៀន​សូត្រ​ផ្ទាល់ខ្លួន​របស់​ពួកគេ ដើម្បី​ចង្អុល​បង្ហាញ​អំពី​ការយល់ដឹង និង​ការអនុវត្ត​ផ្ទាល់ខ្លួន​នូវ​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​បាន​សិក្សា ។

ព័ត៌មាន​បន្ថែម​អាច​រកបាន​នៅ​ក្នុង សំណួរ​ដែល​សួរ​រឿយ​ៗ (FAQ) អំពី​បទពិសោធន៍​នៃ​ការលើកកម្ពស់​ការសិក្សា​សម្រាប់​ថ្នាក់​វិទ្យាស្ថាន ។

សូម​ផ្ញើ​មតិ​កែលម្អ​ទៅ​កាន់ la-feedback@ChurchofJesusChrist.org ។