កណ្ឌទី ៨៤
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី២២ និង២៣ ខែកញ្ញា ឆ្នាំ១៨៣២ (History of the Church, ១:២៨៦–២៩៥)។ នៅក្នុងខែកញ្ញា ពួកអែលឌើរបានចាប់ផ្ដើមវិលទៅធ្វើបេសកកម្មគេវិញ នៅរដ្ឋទាំងឡាយនៅទិសខាងកើត ហើយដើម្បីរាយការណ៍ប្រាប់ពីការងាររបស់ខ្លួន។ ក្នុងកាលពួកគេកំពុងតែជួបជុំគ្នាក្នុងរដូវនៃសេចក្ដីអំណរ នោះទើបបានទទួលដំណឹងដែលមានដូចតទៅនេះ។ ព្យាការីបានចាត់វិវរណៈនេះទុកជាវិវរណៈអំពីបព្វជិតភាព។
១–៥, ក្រុងយេរូសាឡិមថ្មី និងព្រះវិហារនឹងត្រូវបានសង់នៅរដ្ឋមិសសួរី; ៦–១៧, ខ្សែបព្វជិតភាពពីលោកម៉ូសេទៅដល់លោកអ័ដាមត្រូវបានប្រាប់; ១៨–២៥, បព្វជិតភាពដ៏ធំជាងនោះ កាន់កូនសោនូវចំណេះវិជ្ជាពីព្រះ; ២៦–៣២, បព្វជិតភាពដ៏តូចជាងនោះ កាន់កូនសោនូវការបម្រើនៃពួកទេវតា និងនៃដំណឹងល្អខាងការរៀបចំ; ៣៣–៤៤, មនុស្សបានជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈសម្បថ និងសេចក្ដីសញ្ញានៃបព្វជិតភាព; ៤៥–៥៣, ព្រះវិញ្ញាណនៃព្រះគ្រីស្ទបំភ្លឺចិត្តមនុស្ស ហើយពិភពលោកដេកនៅក្នុងអំពើបាប; ៥៤–៦១, ពួកបរិសុទ្ធត្រូវថ្លែងទីបន្ទាល់ពីការណ៍ទាំងនោះ ដែលពួកគេបានទទួលមក; ៦២–៧៦, ពួកគេត្រូវទៅផ្សាយដំណឹងល្អ ហើយទីសំគាល់ទាំងឡាយនឹងមកតាមក្រោយ; ៧៧–៩១, ពួកអែលឌើរត្រូវចេញទៅដោយគ្មានកាបូប ឬយាមឡើយ ហើយព្រះអម្ចាស់ទ្រង់នឹងថែទាំនូវសេចក្ដីត្រូវការរបស់ពួកគេ; ៩២–៩៧, គ្រោះ និងពាក្យបណ្ដាសារង់ចាំអស់អ្នកណាដែលបដិសេធដំណឹងល្អ; ៩៨–១០២, ចម្រៀងថ្មីអំពីសេចក្ដីប្រោសលោះនៃក្រុងស៊ីយ៉ូនត្រូវបានប្រាប់; ១០៣–១១០, ចូរឲ្យមនុស្សគ្រប់រូបឈរនៅក្នុងតំណែងរបស់ខ្លួន ហើយធ្វើការនៅក្នុងការហៅរបស់ខ្លួនចុះ; ១១១–១២០, ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ត្រូវប្រកាសប្រាប់ពីអំពើគួរខ្ពើមឆ្អើម ដែលបង្ខូចបំផ្លាញនៅគ្រាចុងក្រោយបំផុត។
១វិវរណៈពីព្រះយេស៊ូវគ្រីស្ទចំពោះយ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់ទ្រង់ និងពួកអែលឌើរប្រាំមួយនាក់ ក្នុងកាលពួកគេកំពុងតែរួបរួមចិត្តគ្នា ហើយកបន្លឺសំឡេងរបស់ពួកគេឡើងទៅស្ថានដ៏ខ្ពស់។
២មែនហើយ ព្រះបន្ទូលនៃព្រះអម្ចាស់ អំពីសាសនាចក្ររបស់ទ្រង់ ដែលបានតាំងឡើងនៅថ្ងៃចុងក្រោយបំផុត សម្រាប់កការសាងរាស្ត្ររបស់ទ្រង់ឡើងវិញ ដូចទ្រង់មានព្រះបន្ទូល ដោយមាត់នៃខពួកព្យាការីរបស់ទ្រង់ និងសម្រាប់ការប្រមូលគពួកបរិសុទ្ធឲ្យឈរនៅលើឃភ្នំស៊ីយ៉ូន ដែលនឹងត្រូវទៅជាងទីក្រុងយេរូសាឡិមថ្មី។
៣រីឯទីក្រុងនោះនឹងត្រូវបានសង់ឡើង ចាប់ផ្ដើមនិងទីធ្លានៃកព្រះវិហារ ដែលត្រូវបានចាត់ដោយព្រះអង្គុលីនៃព្រះអម្ចាស់នៅព្រំប្រទល់ខាងលិចនៃរដ្ឋមិសសួរី ដោយដៃរបស់យ៉ូសែប ស៊្មីធ ជុញ្ញ័រ និងពួកអ្នកផ្សេងៗទៀត ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យជាខ្លាំង។
៤ប្រាកដមែន នេះហើយជាព្រះបន្ទូលនៃព្រះអម្ចាស់ ថាកទីក្រុងយេរូសាឡិមថ្មីនឹងត្រូវបានសង់ឡើង ដោយសារការប្រមូលពួកបរិសុទ្ធចាប់ផ្ដើមនឹងកន្លែងនេះ គឺជាកន្លែងខព្រះវិហារ ជាព្រះវិហារដែលនឹងត្រូវបានដំឡើងឡើងនៅក្នុងតំណនេះ។
៥ត្បិតប្រាកដមែន តំណនេះនឹងមិនត្រូវបានកន្លងផុតឡើយ រហូតដល់ដំណាក់មួយបានសង់ឡើងថ្វាយដល់ព្រះអម្ចាស់ ហើយពពកមួយនឹងសណ្ឋិតនៅលើព្រះវិហារនោះ ជាពពកដែលនឹងទៅដូចជាកសិរីល្អនៃព្រះអម្ចាស់ ដែលនឹងមានពាសពេញក្នុងដំណាក់នោះ។
៦ហើយកូនប្រុសទាំងឡាយរបស់លោកម៉ូសេ តាមបព្វជិតភាពដ៏បរិសុទ្ធ ដែលលោកបានទទួលនៅក្រោមកដៃខយេត្រូ ជាឪពុកក្មេករបស់លោក
៧ហើយយេត្រូបានទទួលបព្វជិតភាពនៅក្រោមដៃកាលែប
៨ហើយកាលែបបានទទួលបព្វជិតភាពនៅក្រោមដៃអេលីហ៊ូវ
៩ហើយអេលីហ៊ូវនៅក្រោមដៃយេរេមា
១០ហើយយេរេមានៅក្រោមដៃកាឌ់
១១ហើយកាឌ់នៅក្រោមដៃអេលីយ៉ាស
១២ហើយអេលីយ៉ាសបានទទួលបព្វជិតភាពនៅក្រោមព្រះហស្តនៃព្រះ។
១៣ហើយអេលីយ៉ាសក៏បានរស់នៅសម័យលោកអ័ប្រាហាំ ហើយត្រូវទទួលពរពីលោក —
១៤រីឯកលោកអ័ប្រាហាំបានទទួលបព្វជិតភាពពីខលោកម៉ិលគីស្សាដែក ដែលបានទទួលតាមរយៈវង្សានុវង្សនៃពួកអយ្យកោរបស់លោក គឺរហូតដល់ទៅដល់គលោកណូអេ
១៥ហើយពីលោកណូអេទៅដល់កលោកហេណុក តាមរយៈវង្សានុវង្សនៃពួកអយ្យកោរបស់ពួកគេ
១៦ហើយពីលោកហេណុកទៅដល់កអេបិល ដែលត្រូវបានប្រហារបង់ ដោយសារខការរួមគំនិតអាក្រក់នៃបងប្រុសរបស់គាត់ ដែលបានគទទួលបព្វជិតភាព ដោយបញ្ញត្តិទាំងឡាយពីព្រះ ដោយសារដៃឃលោកអ័ដាម ជាឪពុករបស់គាត់ ដែលជាមនុស្សទីមួយ —
១៧រីឯកបព្វជិតភាពនេះមានបន្តមកនៅក្នុងសាសនាចក្រនៃព្រះ នៅគ្រប់តំណទាំងអស់ ហើយគ្មានថ្ងៃកំណើត ឬឆ្នាំបញ្ចប់ឡើយ។
១៨ហើយព្រះអម្ចាស់ទ្រង់បានបញ្ជាក់កបព្វជិតភាពមួយមកលើខលោកអើរ៉ុន និងពូជពង្សលោកដែរ គឺតាមគ្រប់តំណរបស់ពួកគេទាំងអស់ រីឯបព្វជិតភាពនេះក៏មានបន្តមក ហើយគនៅជាប់ដរាបជាមួយនឹងបព្វជិតភាព ដែលធ្វើតាមរបៀបដ៏បរិសុទ្ធបំផុតនៃព្រះ។
១៩ហើយបព្វជិតភាពដ៏ធំជាងនេះ ចាត់ចែងដំណឹងល្អ ហើយកាន់កូនសោនៃកសេចក្ដីអាថ៌កំបាំងទាំងឡាយនៃនគរ គឺជាកូនសោនៃខចំណេះវិជ្ជាពីព្រះ។
២០ហេតុដូច្នេះហើយ នៅក្នុងកពិធីបរិសុទ្ធទាំងឡាយ នៃបព្វជិតភាពដ៏ធំជាងនេះ នោះអំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ។
២១ហើយបើសិនជាគ្មានពិធីបរិសុទ្ធទាំងឡាយ នៃបព្វជិតភាពដ៏ធំជាងនេះ និងកសិទ្ធិអំណាចនៃបព្វជិតភាពទេ នោះអំណាចនៃព្រះ ពុំអាចបានសម្ដែងដល់មនុស្សនៅក្នុងសាច់ឈាមបានឡើយ
២២ត្បិតបើសិនជាគ្មានការណ៍នេះទេ នោះគ្មានកមនុស្សណាមួយ អាចមើលឃើញព្រះភក្ត្រនៃព្រះ គឺព្រះវរបិតា ហើយរស់នៅបានឡើយ។
២៣ឥឡូវនេះ កលោកម៉ូសេនេះហើយបានបង្រៀនយ៉ាងច្បាស់លាស់ដល់កូនចៅអ៊ីស្រាអែលនៅក្នុងទីរហោស្ថាន ហើយបានព្យាយាមស្វែងរក ដើម្បីញែកប្រជាជនរបស់លោកខចេញជាបរិសុទ្ធ ប្រយោជន៍ឲ្យពួកគេអាចគបានមើលឃើញព្រះភក្ត្រនៃព្រះ។
២៤ប៉ុន្តែពួកគេកពង្រឹងចិត្តរបស់គេ ហើយពុំអាចទ្រាំវត្តមានរបស់ទ្រង់បានឡើយ ហេតុដូច្នេះហើយ ព្រះអម្ចាស់នៅក្នុងខសេចក្ដីក្រោធរបស់ទ្រង់ ត្បិតសេចក្ដីខ្ញាល់របស់ទ្រង់បានឆួលឡើងទាស់នឹងពួកគេ បានជាព្រះអង្គស្បថថា ពួកគេនឹងមិនត្រូវបានគចូលក្នុងសេចក្ដីសម្រាក របស់ទ្រង់ឡើយ កាលនៅក្នុងទីរហោស្ថាន ឯសេចក្ដីសម្រាកនេះគឺជាភាពពោរពេញនៃសិរីល្អរបស់ទ្រង់។
២៥ហេតុដូច្នេះហើយ ព្រះអង្គបានយកកលោកម៉ូសេចេញពីកណ្ដាលពួកគេ ព្រមទាំងខបព្វជិតភាពដ៏បរិសុទ្ធផងដែរ
២៦ហើយកបព្វជិតភាពដ៏តូចជាងមានបន្តមក ជាបព្វជិតភាពដែលកាន់ខកូនសោខាងគការបម្រើនៃពួកទេវតា និងដំណឹងល្អខាងការរៀបចំ
២៧រីឯដំណឹងល្អនេះ គឺជាដំណឹងល្អពីកការប្រែចិត្ត និងពីខបុណ្យជ្រមុជទឹក និងពីគការផ្ដាច់បាប និងពីឃក្រឹត្យវិន័យអំពីព្រះបញ្ញត្តិទាំងឡាយខាងងលោកិយ ដែលព្រះអម្ចាស់ក្នុងសេចក្ដីក្រោធរបស់ទ្រង់ បានបណ្ដាលឲ្យមានបន្តមកនៅជាមួយវង្សអើរ៉ុន ក្នុងចំណោមកូនចៅអ៊ីស្រាអែល រហូតមកដល់ចយ៉ូហាន ដែលព្រះទ្រង់បានលើកឡើង ដោយឆបានពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធ តាំងពីផ្ទៃម្ដាយលោកមក។
២៨ត្បិតលោកត្រូវបានទទួលបុណ្យជ្រមុជទឹក តាំងពីលោកនៅក្មេង ហើយត្រូវបានតែងតាំងដោយទេវតានៃព្រះក្នុងកាលលោកមានអាយុ៨ថ្ងៃឲ្យមានអំណាចនេះ ដើម្បីទម្លាក់នគរនៃពួកសាសន៍យូដា ហើយដើម្បីកតម្រង់ផ្លូវថ្វាយព្រះអម្ចាស់ នៅមុខប្រជាជនរបស់លោក ដើម្បីរៀបចំពួកគេចាំការយាងមកនៃព្រះអម្ចាស់ ដែលគ្រប់អំណាចខទាំងអស់ ត្រូវបានប្រទានដល់ព្រះហស្តរបស់ទ្រង់។
២៩ហើយជាថ្មីទៀត តំណែងទាំងឡាយនៃអែលឌើរ និងប៊ីស្សពសុទ្ធតែជាកការបន្តោងបញ្ជាប់ចាំបាច់ ដែលជារបស់ផងបព្វជិតភាពជាន់ខ្ពស់។
៣០ហើយជាថ្មីទៀត តំណែងទាំងឡាយនៃគ្រូ និងឌីកុន សុទ្ធតែជាការបន្តោងបញ្ជាប់ចាំបាច់ ដែលជារបស់ផងបព្វជិតភាពតូចជាង គឺជាបព្វជិតភាពដែលត្រូវបានបញ្ជាក់មកលើលោកអើរ៉ុន និងពួកកូនប្រុសរបស់លោក។
៣១ហេតុដូច្នេះហើយ ដូចជាយើងបានមានបន្ទូលអំពីពួកកូនប្រុសរបស់លោកម៉ូសេ — ត្បិតពួកកូនប្រុសរបស់លោកម៉ូសេ ហើយព្រមទាំងពួកកូនប្រុសរបស់លោកអើរ៉ុនដែរ ត្រូវថ្វាយកដង្វាយ និងយញ្ញបូជាដ៏សមរម្យនៅក្នុងដំណាក់នៃព្រះអម្ចាស់ គឺជាដំណាក់ដែលនឹងត្រូវបានសង់ឡើងថ្វាយដល់ព្រះអម្ចាស់នៅក្នុងតំណមនុស្សនេះ គឺនៅលើខកន្លែងដែលបានធ្វើពិធីឆ្លងដែលយើងបានកំណត់ទុក —
៣២ហើយពួកកូនប្រុសនៃលោកម៉ូសេ និងលោកអើរ៉ុន នឹងត្រូវបានពោរពេញទៅដោយកសិរីល្អនៃព្រះអម្ចាស់នៅលើខភ្នំស៊ីយ៉ូន នៅក្នុងដំណាក់របស់ព្រះអម្ចាស់ ឯពួកកូនប្រុសរបស់ពួកគេ គឺពួកអ្នករាល់គ្នា ហើយព្រមទាំងមនុស្សជាច្រើនផង ដែលយើងបានហៅ ហើយចាត់ឲ្យចេញទៅ ដើម្បីសង់គសាសនាចក្ររបស់យើងឡើង។
៣៣ត្បិតអស់អ្នកណាដែលកស្មោះត្រង់ក្នុងកាលបានខបព្វជិតភាពទាំងពីរនេះ ដែលយើងបានពោលដល់ ហើយបានតម្កើងការហៅរបស់ខ្លួន នោះត្រូវបានគញែកជាបរិសុទ្ធ ដោយសារព្រះវិញ្ញាណ ចំពោះការសាងរូបកាយរបស់ពួកគេជាថ្មី។
៣៤ពួកគេត្រឡប់ជាកូនប្រុសនៃលោកម៉ូសេ និងលោកអើរ៉ុន ហើយជាកពូជនៃខលោកអ័ប្រាហាំ និងជាសាសនាចក្រ និងនគរ និងជាគពួករើសតាំងនៃព្រះ។
៣៥ហើយអស់អ្នកណាដែលទទួលបព្វជិតភាពនេះ ឈ្មោះថាទទួលយើងដែរ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ
៣៦ត្បិតអ្នកណាដែលទទួលពួកអ្នកបម្រើរបស់យើង ឈ្មោះថាកទទួលយើងដែរ
៣៧ហើយអ្នកណាដែលកទទួលយើង ឈ្មោះថាទទួលព្រះវរបិតាយើងដែរ
៣៨ហើយអ្នកណាដែលទទួលព្រះវរបិតាយើង ឈ្មោះថាទទួលនគររបស់ព្រះវរបិតាយើងដែរ ហេតុដូច្នេះហើយ គ្រប់អ្វីកទាំងអស់ ដែលព្រះវរបិតាយើងមាន នោះនឹងត្រូវបានប្រទានដល់អ្នកនោះដែរ។
៣៩ហើយការណ៍នេះ គឺស្របតាមកសម្បថ និងសេចក្ដីសញ្ញា ដែលជារបស់ផងបព្វជិតភាព។
៤០ប៉ុន្តែអស់អ្នកទាំងនោះដែលទទួលបព្វជិតភាព ឈ្មោះថាទទួលសម្បថ និងសេចក្ដីសញ្ញានេះពីព្រះវរបិតាយើង ដែលទ្រង់ពុំអាចបណ្ដាច់ ឬអាចរើបានឡើយ។
៤១ប៉ុន្តែអស់អ្នកណាដែលកបណ្ដាច់សេចក្ដីសញ្ញានេះ បន្ទាប់ពីអ្នកនោះបានទទួលរួចស្រេច ហើយបែរចេញប្រងើយ នោះនឹងខមិនត្រូវបានអត់ទោសឲ្យឡើយ ទោះជានៅលោកិយនេះ ឬក៏នៅបរលោកក្ដី។
៤២ហើយវេទនាដល់អស់អ្នកណា ដែលពុំចូលមកក្នុងបព្វជិតភាពនេះ ដែលអ្នករាល់គ្នាបានទទួល ដែលយើងកំពុងតែបញ្ជាក់មកលើអ្នកឥឡូវនេះ ដែលជាអ្នកមានវត្តមាននៅថ្ងៃនេះ ដោយសារសំឡេងរបស់យើងផ្ទាល់ចេញមកពីលើមេឃ ហើយគឺយើងនេះហើយ ដែលបានបង្គាប់ដល់ពួកពលបរិវារនៅលើស្ថានសួគ៌ និងកពួកទេវតារបស់យើងពីដំណើរអ្នក។
៤៣ហើយឥឡូវនេះ យើងប្រទានបញ្ញត្តិមួយដល់អ្នក ដើម្បីឲ្យប្រយ័ត្នប្រយែងខ្លួន ដើម្បីព្យាយាមកស្ដាប់តាមព្រះបន្ទូលទាំងឡាយអំពីជីវិតដ៏នៅអស់កល្បជានិច្ច។
៤៤ត្បិតអ្នកត្រូវករស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋព្រះមក។
៤៥ត្បិតកព្រះបន្ទូលនៃព្រះអម្ចាស់គឺជាសេចក្ដីពិត ហើយអ្វីៗក៏ដោយដែលជាខសេចក្ដីពិត គឺជាពន្លឺ និងអ្វីៗក៏ដោយដែលជាពន្លឺ គឺជាព្រះវិញ្ញាណ គឺជាព្រះវិញ្ញាណនៃព្រះយេស៊ូវគ្រីស្ទ។
៤៦ហើយព្រះវិញ្ញាណប្រទានកពន្លឺដល់មនុស្សខគ្រប់រូបណាដែលមកក្នុងលោកិយ ហើយព្រះវិញ្ញាណបំភ្លឺគ្រប់មនុស្សពាសពេញលោកិយ ដែលប្រុងស្ដាប់តាមសំឡេងនៃព្រះវិញ្ញាណ។
៤៧ហើយមនុស្សគ្រប់រូបណាដែលប្រុងស្ដាប់តាមសំឡេងនៃព្រះវិញ្ញាណ នោះមករកព្រះ គឺព្រះវរបិតា។
៤៨ហើយព្រះវរបិតា ទ្រង់កបង្រៀនអ្នកនោះអំពីខសេចក្ដីសញ្ញាដែលទ្រង់បានធ្វើជាថ្មី ហើយបានបញ្ជាក់មកលើអ្នករាល់គ្នាដែលត្រូវបានបញ្ជាក់មកលើអ្នក ជាប្រយោជន៍ដល់អ្នក ហើយពុំមែនជាប្រយោជន៍ដល់អ្នកតែប៉ុណ្ណោះទេ ប៉ុន្តែជាប្រយោជន៍ដល់ពិភពលោកទាំងមូលផងដែរ។
៤៩ហើយកពិភពលោកទាំងមូលដេកនៅក្នុងអំពើបាប ហើយថ្ងូរនៅក្រោមខសេចក្ដីងងឹត និងនៅក្រោមចំណងនៃអំពើបាប។
៥០ហើយដោយសារការណ៍នេះ ទើបអ្នកអាចដឹងថា ពួកគេកំពុងតែនៅក្រោមកចំណងនៃខអំពើបាប ពីព្រោះពួកគេពុំមករកយើងឡើយ។
៥១ត្បិតអស់អ្នកណា ដែលពុំមករកយើង នោះនៅក្រោមចំណងនៃអំពើបាបហើយ។
៥២ហើយអស់អ្នកណា ដែលមិនទទួលសំឡេងយើង នោះពុំដែលស្គាល់សំឡេងកយើងទេ ហើយមិនមែនជារបស់ផងយើងឡើយ។
៥៣ហើយដោយសារការណ៍នេះ ទើបអ្នកអាចស្គាល់ពួកសុចរិតពីពួកទុច្ចរិតបាន ហើយថាកពិភពលោកទាំងមូលខថ្ងូរនៅក្រោមគអំពើបាប និងសេចក្ដីងងឹត សូម្បីតែពេលនេះក្ដី។
៥៤ហើយពេលកន្លងមកហើយ នោះគំនិតរបស់អ្នកត្រូវបានងងឹត ពីព្រោះតែការកឥតជំនឿ ហើយពីព្រោះអ្នកបានរាប់ការណ៍ទាំងឡាយដែលអ្នកបានទទួលមកទុកជាគ្មានផលប្រយោជន៍វិញ —
៥៥រីឯការកអសារឥតការ និងការឥតជំនឿនេះហើយ ដែលបាននាំសាសនាចក្រទាំងមូល ឲ្យនៅក្រោមការដាក់ទោស។
៥៦ហើយការដាក់ទោសនេះ គឺនៅលើពួកកូនចៅនៃក្រុងស៊ីយ៉ូន គឺគ្រប់ទាំងអស់គ្នា។
៥៧ហើយពួកគេនឹងត្រូវនៅក្រោមការដាក់ទោសនេះ រហូតដល់ពួកគេប្រែចិត្ត ហើយនឹកចាំដល់កសេចក្ដីសញ្ញាថ្មី គឺជាខព្រះគម្ពីរមរមន ព្រមទាំងព្រះបញ្ញត្តិគមុនៗ ដែលយើងបានប្រទានដល់ពួកគេ មិនគ្រាន់តែសម្រាប់ថាទេ ប៉ុន្តែសម្រាប់ឃប្រព្រឹត្តតាមអ្វីៗដែលយើងបាន សរសេរទុកដែរ —
៥៨ប្រយោជន៍ឲ្យពួកគេអាចបង្កើតផលដែលសំណំនឹងនគរនៃព្រះវរបិតារបស់ពួកគេ បើពុំនោះសោតទេ នោះមានការវាយ និងការជំនុំជំរះ ដែលនឹងចាក់មកលើពួកកូនចៅនៃក្រុងស៊ីយ៉ូន។
៥៩ត្បិតតើត្រូវឲ្យពួកកូនចៅនៃនគរ ធ្វើឲ្យដែនដីដ៏បរិសុទ្ធរបស់យើងកខ្វក់ឬ? ប្រាកដមែន យើងប្រាប់ដល់អ្នកថា ៖ ទេ។
៦០ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា អ្នកណាដែលឮកព្រះបន្ទូលរបស់យើងឥឡូវនេះ ដែលជាសំឡេងរបស់យើង នោះអ្នករាល់គ្នាមានពរហើយ ដរាបណាអ្នករាល់គ្នាទទួលការណ៍ទាំងនេះ
៦១ត្បិតយើងនឹងកអត់ទោសអំពើបាបទាំងឡាយដល់អ្នក ព្រមទាំងព្រះបញ្ញត្តិនេះផងថា — ប្រយោជន៍ឲ្យអ្នកនៅខ្ជាប់ខ្ជួនក្នុងគំនិតអ្នក ក្នុងខភាពម៉ឺងម៉ាត់ និងវិញ្ញាណខាងការអធិស្ឋាន ក្នុងការថ្លែងទីបន្ទាល់ដល់សព្វក្នុងលោកិយទាំងមូល អំពីការណ៍ទាំងនោះ ដែលបានប្រាប់ដល់អ្នក។
៦២ហេតុដូច្នេះហើយ ចូរអ្នករាល់គ្នាកទៅសព្វក្នុងលោកិយទាំងមូល និងដល់កន្លែងណាក៏ដោយ ដែលអ្នករាល់គ្នាពុំអាចទៅបាន នោះអ្នករាល់គ្នាត្រូវផ្ញើ ប្រយោជន៍ឲ្យទីបន្ទាល់នោះអាចបានចេញពីអ្នកទៅសព្វក្នុងលោកិយទាំងមូល ដល់គ្រប់មនុស្សទាំងអស់។
៦៣ហើយដូចជាយើងប្រាប់ដល់កពួកសាវករបស់យើងយ៉ាងណា នោះយើងក៏ប្រាប់ដល់អ្នកយ៉ាងនោះដែរ ត្បិតអ្នករាល់គ្នាជាសាវករបស់យើង គឺជាពួកសង្ឃជាន់ខ្ពស់របស់ព្រះ អ្នករាល់គ្នានេះហើយ ជាពួកអ្នកដែលព្រះវរបិតារបស់យើងខបានប្រទានដល់យើង អ្នករាល់គ្នាជាគមិត្តរបស់យើង
៦៤ហេតុដូច្នេះហើយ ដូចជាយើងបានប្រាប់ដល់ពួកសាវករបស់យើងយ៉ាងណា នោះយើងក៏ប្រាប់ដល់អ្នកម្ដងទៀតជាយ៉ាងនោះដែរ ថាមនុស្សកគ្រប់រូបណាដែលខជឿដល់ព្រះបន្ទូលទាំងឡាយរបស់យើង ហើយទទួលបុណ្យជ្រមុជដោយទឹកសម្រាប់គការផ្ដាច់បាបទាំងឡាយ នោះឈ្មោះថានឹងបានទទួលឃព្រះវិញ្ញាណបរិសុទ្ធ។
៦៥ហើយកទីសំគាល់ទាំងនេះនឹងជាប់តាមពួកអ្នកដែលជឿ —
៦៦ដោយនូវព្រះនាមរបស់យើង នោះពួកគេនឹងប្រព្រឹត្តកការដ៏អស្ចារ្យជាច្រើន
៦៧ដោយនូវកព្រះនាមរបស់យើង នោះពួកគេនឹងដេញអារក្សចេញ
៦៨ដោយនូវព្រះនាមរបស់យើង នោះពួកគេនឹងកប្រោសមនុស្សឈឺឲ្យជា
៦៩ដោយនូវព្រះនាមរបស់យើង នោះពួកគេនឹងបើកភ្នែកមនុស្សខ្វាក់ ហើយស្រាយត្រចៀកមនុស្សថ្លង់
៧០ហើយអណ្ដាតនៃមនុស្សគក៏នឹងនិយាយរួច
៧១ហើយបើសិនជាមនុស្សណាមួយនឹងដាក់កបំពុលដល់ពួកគេ នោះវានឹងមិនធ្វើឲ្យពួកគេឈឺឡើយ
៧២ហើយពិសនៃពស់នឹងពុំមានអំណាច ដើម្បីធ្វើទុក្ខដល់ពួកគេឡើយ។
៧៣ប៉ុន្តែយើងប្រទានបញ្ញត្តិមួយដល់ពួកគេ ប្រយោជន៍កុំឲ្យពួកគេកអួតខ្លួនពីការណ៍ទាំងនេះ ឬនិយាយពីការណ៍ទាំងនេះនៅចំពោះពិភពលោក ត្បិតការណ៍ទាំងនេះ ត្រូវបានប្រទានដល់អ្នក សម្រាប់ជាផលប្រយោជន៍ដល់អ្នក និងសម្រាប់សេចក្ដីសង្គ្រោះ។
៧៤ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា ពួកអ្នកដែលមិនជឿដល់ពាក្យសម្ដីរបស់អ្នក ហើយមិនបានកទទួលបុណ្យជ្រមុជក្នុងទឹកដោយនូវព្រះនាមរបស់យើង សម្រាប់ការផ្ដាច់បាបទាំងឡាយរបស់ពួកគេ ប្រយោជន៍ឲ្យពួកគេអាចបានទទួលព្រះវិញ្ញាណបរិសុទ្ធទេ នោះនឹងត្រូវខជាប់ទោស ហើយនឹងពុំត្រូវបានចូលមកក្នុងនគររបស់ព្រះវរបិតាយើង ជាទីដែលព្រះវរបិតា និងយើងគង់នៅឡើយ។
៧៥ហើយវិវរណៈនេះមានដល់អ្នក និងព្រះបញ្ញត្តិនេះផង គឺអនុវត្តចាប់ពីម៉ោងនេះទៅ នៅលើសព្វលោកិយទាំងមូល ហើយដំណឹងល្អ គឺដល់មនុស្សទាំងអស់ដែលពុំបានទទួលដំណឹងល្អ។
៧៦ប៉ុន្តែប្រាកដមែន យើងប្រាប់ដល់អស់អ្នកណាដែលត្រូវបានប្រទាននគរឲ្យ — ចេញពីអ្នករាល់គ្នា នោះដំណឹងល្អត្រូវតែផ្សាយដល់ពួកគេថា ពួកគេត្រូវប្រែចិត្តពីកិច្ចការអាក្រក់របស់ពួកគេពីដើមចេញ ត្បិតពួកគេត្រូវបានបន្ទោសចំពោះចិត្តអាក្រក់ខាងការឥតជំនឿរបស់ពួកគេ ហើយពួកបងប្អូនរបស់អ្នកខាងសាសនានៅក្រុងស៊ីយ៉ូន ចំពោះការបះបោររបស់ពួកគេទាស់នឹងអ្នក នៅពេលយើងបានចាត់ឲ្យអ្នកទៅ។
៧៧ហើយជាថ្មីទៀត យើងប្រាប់អ្នកថា មិត្តយើងអើយ ត្បិតពីពេលនេះតទៅ យើងនឹងហៅអ្នករាល់គ្នាថាមិត្ត គឺជាការចាំបាច់ដែលយើងប្រទានបញ្ញត្តិនេះដល់អ្នក ប្រយោជន៍ឲ្យអ្នករាល់គ្នាត្រឡប់ទៅជាមិត្តយើង នៅគ្រាដែលយើងបានគង់នៅជាមួយពួកគេ ដោយធ្វើដំណើរទៅផ្សាយដំណឹងល្អ ដោយនូវព្រះចេស្ដារបស់យើង
៧៨ត្បិតយើងមិនទ្រាំឲ្យពួកគេមានកកាបូប ឬយាម ឬអាវដល់ទៅពីរឡើយ។
៧៩មើលចុះ យើងចាត់អ្នកឲ្យចេញទៅបញ្ជាក់ដល់ពិភពលោក ហើយអ្នកដែលធ្វើការនោះគួរនឹងបានកឈ្នួលរបស់ខ្លួនហើយ។
៨០ហើយមនុស្សណាមួយដែលនឹងទៅ ហើយកផ្សាយខដំណឹងល្អនេះពីនគរ ហើយមិនខកខាន ដើម្បីមានចិត្តស្មោះត្រង់រហូតតទៅក្នុងគ្រប់ទាំងអស់ នោះនឹងពុំមានភាពទន់ខ្សោយខាងគំនិត ឬក៏ងងឹតដែរ ឬខាងរូបកាយ ខាងដៃជើង ឬខាងសន្លាក់ឆ្អឹងដែរ ហើយគសក់ក្បាលមួយសរសៃរបស់អ្នកនោះ ក៏នឹងមិនជ្រុះទៅដល់ដីដោយមិនដឹងនោះឡើយ។ ហើយពួកគេនឹងពុំឃ្លាន ឬស្រេកឡើយ។
៨១ហេតុដូច្នេះហើយ ចូរកុំឲ្យអ្នករាល់គ្នាកខ្វល់ខ្វាយពីថ្ងៃស្អែក ពីអ្វីដែលអ្នករាល់គ្នាត្រូវបរិភោគ ឬអ្វីដែលអ្នករាល់គ្នាត្រូវផឹក ឬពីអ្វី ដែលអ្នករាល់គ្នាត្រូវស្លៀកពាក់នោះឡើយ។
៨២ត្បិតចូររំពឹងគិតតែពីផ្កាឈូកនៅក្នុងបឹង ដែលវាដុះជាយ៉ាងដូចម្ដេច គឺវាមិននឿយហត់នឹងធ្វើការស្រាវរវៃទេ ហើយរីឯនគរទាំងឡាយនៅលើពិភពលោក ក្នុងអស់ទាំងភាពរុងរឿងរបស់គេ ក៏ពុំបានតែងដូចជាផ្កាមួយនោះដែរ។
៨៣ត្បិតកព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ខជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ។
៨៤ហេតុដូច្នេះហើយ ចូរឲ្យថ្ងៃស្អែកកខ្វល់ខ្វាយចំពោះការរបស់ថ្ងៃនោះចុះ។
៨៥ហើយចូរអ្នករាល់គ្នាកុំថប់ព្រួយទុកជាមុនពីកអ្វីដែលអ្នករាល់គ្នាត្រូវថានោះឡើយ ប៉ុន្តែចូរខរក្សាទុកក្នុងគំនិតរបស់អ្នករាល់គ្នា បន្តនូវព្រះបន្ទូលទាំងឡាយខាងជីវិតវិញ ហើយសេចក្ដីដែលត្រូវនិយាយនឹងបានគប្រទានដល់អ្នករាល់គ្នានៅចំម៉ោងនោះឯង នូវចំណែកដែលនឹងបានវាល់ដល់មនុស្សគ្រប់រូប។
៨៦ហេតុដូច្នេះហើយ ត្បិតបញ្ញត្តិនេះគឺដល់កពួកស្មោះត្រង់ទាំងអស់ ដែលបានហៅពីព្រះ នៅក្នុងសាសនាចក្រឲ្យធ្វើការងារបម្រើ គឺពីម៉ោងនេះ ចូរកុំឲ្យមនុស្សណាមួយក្នុងចំណោមអ្នករាល់គ្នា ដែលចេញទៅផ្សាយពីដំណឹងល្អនេះនៃនគរ យកកាបូប ឬយាមទៅឡើយ។
៨៧មើលចុះ យើងកចាត់អ្នករាល់គ្នាឲ្យចេញទៅស្ដីបន្ទោសមនុស្សលោកពីអស់ទាំងអំពើដ៏ឥតសុចរិតរបស់ពួកគេ ហើយឲ្យទៅបង្រៀនពួកគេពីសេចក្ដីជំនុំជំរះមួយដែលត្រូវមក។
៨៨ហើយអស់អ្នកណាដែលកទទួលអ្នក នោះយើងក៏នឹងនៅទីនោះដែរ ត្បិតយើងនឹងទៅពីមុខអ្នក។ យើងនឹងនៅខាងស្ដាំដៃអ្នក ហើយខាងឆ្វេងដៃអ្នក ហើយព្រះវិញ្ញាណរបស់យើងនឹងសណ្ឋិតនៅក្នុងដួងចិត្តរបស់អ្នក ហើយខពួកទេវតារបស់យើងនៅព័ទ្ធជុំវិញអ្នក ដើម្បីទ្រអ្នកឡើង។
៨៩អស់អ្នកណាដែលទទួលអ្នក ក៏ទទួលយើងដែរ ហើយអ្នកនោះហើយ ដែលនឹងឲ្យអាហារដល់អ្នក ហើយបំពាក់សំលៀកបំពាក់ដល់អ្នក ហើយឲ្យប្រាក់កាសដល់អ្នក។
៩០ហើយអ្នកណាដែលឲ្យអាហារដល់អ្នក ឬបំពាក់សំលៀកបំពាក់ឲ្យអ្នក ឬឲ្យប្រាក់កាសដល់អ្នក នោះនឹងពុំត្រូវកបាត់រង្វាន់របស់ខ្លួនឡើយ។
៩១ហើយអ្នកណាដែលពុំធ្វើការណ៍ទាំងនេះ នោះឈ្មោះថា ពុំមែនជាសិស្សរបស់យើងឡើយ ដោយសារការណ៍នេះ ទើបអ្នកអាចស្គាល់កពួកសិស្សរបស់យើង។
៩២អ្នកណាដែលមិនទទួលអ្នកទេ នោះចូរចេញពីអ្នកនោះដោយខ្លួនដាច់ឡែក ហើយកលាងជើងអ្នកដោយទឹក គឺទឹកសុទ្ធ ទោះជានៅពេលក្ដៅ ឬនៅពេលត្រជាក់ក្ដី ហើយថ្លែងទីបន្ទាល់ពីការណ៍នេះចំពោះព្រះវរបិតារបស់អ្នក ដែលគង់នៅលើស្ថានសួគ៌ ហើយចូរកុំវិលទៅរកមនុស្សនោះទៀតឡើយ។
៩៣ហើយនៅភូមិ ឬទីក្រុងណាក៏ដោយ ដែលអ្នករាល់គ្នាចូល ចូរធ្វើយ៉ាងដូច្នោះចុះ។
៩៤ទោះជាយ៉ាងណាក៏ដោយ ចូរព្យាយាមស្វែងរក ហើយចូរកុំសំចៃឡើយ ហើយវេទនាដល់ផ្ទះនោះ ឬដល់ភូមិនោះ ឬដល់ទីក្រុងណាដែលមិនទទួលអ្នក ឬពាក្យសម្ដីអ្នក ឬទីបន្ទាល់អ្នកថ្លែងអំពីយើង។
៩៥យើងប្រាប់ម្ដងទៀតថា វេទនាដល់ផ្ទះនោះ ឬដល់ភូមិនោះ ឬទីក្រុងនោះដែលមិនទទួលអ្នក ឬពាក្យសម្ដីអ្នក ឬទីបន្ទាល់អ្នកអំពីយើង
៩៦ត្បិតយើង ជាព្រះដ៏មានកមហិទ្ធិឫទ្ធិ បានដាក់ព្រះហស្តរបស់យើងមកលើសាសន៍ទាំងឡាយ ដើម្បីខវាយពួកគេព្រោះតែគអំពើទុច្ចរិតរបស់ពួកគេ។
៩៧ហើយជំងឺអាសន្នរោគនឹងចេញទៅ ហើយជំងឺទាំងនោះនឹងមិនត្រូវដកចេញពីផែនដីឡើយ រហូតដល់យើងបានសម្រេចកិច្ចការរបស់យើងសិន ដែលនឹងត្រូវកាត់កយ៉ាងខ្លីដោយសេចក្ដីសុចរិត —
៩៨រហូតដល់មនុស្សទាំងអស់បានស្គាល់យើង ជាអ្នកដែលនៅសល់ទាំងប៉ុន្មាន គឺចាប់តាំងពីមនុស្សតូចទៅដល់មនុស្សធំ ហើយនឹងត្រូវបានពោរពេញទៅដោយការចេះដឹងពីព្រះអម្ចាស់ ហើយនឹងបានកឃើញដោយភ្នែកផ្ទាល់ ហើយនឹងបន្លឺសំឡេងឡើង និងដោយ សំឡេងខច្រៀងព្រមគ្នានូវចម្រៀងថ្មីនេះថា ៖
៩៩ព្រះអម្ចាស់ទ្រង់បាននាំក្រុងស៊ីយ៉ូនចេញមកម្ដងទៀតព្រះអម្ចាស់ទ្រង់បានកប្រោសលោះរាស្ត្ររបស់ទ្រង់ គឺខសាសន៍អ៊ីស្រាអែលតាមគការរើសតាំងដោយឃព្រះគុណដែលបានបណ្ដាលឲ្យកើតឡើង ដោយសេចក្ដីជំនឿនិងងសេចក្ដីសញ្ញានៃពួកអយ្យកោរបស់ពួកគេ។
១០០ព្រះអម្ចាស់ទ្រង់បានប្រោសលោះរាស្ត្ររបស់ទ្រង់ហើយសាតាំងកត្រូវជាប់ ហើយគ្មានពេលបង្អង់ទៀតឡើយ។ព្រះអម្ចាស់ទ្រង់បានប្រមូលរបស់ទាំងអស់មកខតែមួយ។ព្រះអម្ចាស់ទ្រង់បានទម្លាក់គក្រុងស៊ីយ៉ូនមកពីស្ថានលើ។ព្រះអម្ចាស់ទ្រង់បានឃដំឡើងក្រុងស៊ីយ៉ូនមកពីស្ថានខាងក្រោម។
១០១កផែនដីបានឈឺពោះ ហើយសម្រាលបានកម្លាំងនាងមកហើយសេចក្ដីពិតត្រូវបានតាំងឡើងក្នុងពោះនាងហើយស្ថានសួគ៌បានញញឹមដាក់នាងហើយនាងត្រូវបានពាក់ដោយខសិរីល្អនៃព្រះរបស់នាងត្បិតទ្រង់ឈរនៅកណ្ដាលរាស្ត្ររបស់ទ្រង់ហើយ។
១០២សូមថ្វាយសិរីល្អ និងកិត្តិនាម និងព្រះចេស្ដា និងឥទ្ធិឫទ្ធិដល់ព្រះរបស់យើង ត្បិតទ្រង់ពោរពេញទៅដោយសេចក្ដីមេត្តាករុណាសេចក្ដីយុត្តិធម៌ កព្រះគុណ និងសេចក្ដីពិត និងខសេចក្ដីសុខសាន្តនៅអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
១០៣ហើយជាថ្មីទៀត ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា គឺជាការចាំបាច់ថាមនុស្សគ្រប់រូបណាដែលចេញប្រកាសប្រាប់ពីដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់យើង គឺថាដរាបណាពួកគេមានគ្រួសារ ហើយទទួលប្រាក់កាសជារង្វាន់ក្ដី នោះពួកគេត្រូវផ្ញើប្រាក់នោះទៅឲ្យគ្រួសារពួកគេ ឬយកមកប្រើប្រាស់សម្រាប់ប្រយោជន៍ដល់គ្រួសាររបស់ពួកគេ ដូចជាព្រះអម្ចាស់ទ្រង់នឹងចាត់ដល់ខ្លួនគេ ត្បិតយ៉ាងនោះហើយ ទើបឃើញថាល្អដល់យើង។
១០៤ហើយចូរអស់អ្នកទាំងនោះដែលគ្មានគ្រួសារ ដែលទទួលកប្រាក់កាស ឲ្យផ្ញើប្រាក់ឡើងទៅឲ្យប៊ីស្សពនៅក្រុងស៊ីយ៉ូន ឬទៅឲ្យប៊ីស្សពនៅរដ្ឋអូហៃអូ ប្រយោជន៍ឲ្យវាអាចបានថ្វាយទុកសម្រាប់ការនាំចេញមកនូវវិវរណៈទាំងឡាយ និងការបោះពុម្ពវិវរណៈទាំងនោះ និងសម្រាប់ការតាំងក្រុងស៊ីយ៉ូនឡើង។
១០៥ហើយបើសិនជាមនុស្សណាមួយឲ្យអាវមួយ ឬអាវខោមួយកំប្លេ នោះចូរយករបស់ចាស់ ហើយបោះវាទៅឲ្យកមនុស្សទ័លក្រ ហើយចូរទៅតាមផ្លូវដោយអរសប្បាយចុះ។
១០៦ហើយបើសិនជាមានមនុស្សណាមួយនៅក្នុងចំណោមអ្នករាល់គ្នាមានកម្លាំងខ្លាំងឡើង នៅក្នុងព្រះវិញ្ញាណ ចូរឲ្យអ្នកនោះកយកអ្នកណាមួយដែលខទន់ខ្សោយទៅជាមួយគាត់ ប្រយោជន៍ឲ្យអ្នកនោះអាចបានស្អាងឡើងក្នុងភាពស្លូតបូតគ្រប់យ៉ាង ប្រយោជន៍ឲ្យអ្នកនោះអាចត្រឡប់ជាមានកម្លាំងខ្លាំងឡើងដែរ។
១០៧ហេតុដូច្នេះហើយ ចូរយកអស់អ្នកណាដែលបានតែងតាំងឡើងចំពោះកបព្វជិតភាពតូចជាងទៅជាមួយអ្នកចុះ ហើយចាត់ឲ្យពួកគេទៅមុនអ្នក ដើម្បីណាត់ពេលទុក ហើយដើម្បីរៀបចំផ្លូវ និងដើម្បីបំពេញកិច្ចការទាំងឡាយណា ដែលរូបអ្នកផ្ទាល់ពុំអាចបំពេញបាននោះ។
១០៨មើលចុះ នេះហើយជាមាគ៌ាដែលពួកសាវករបស់យើងនៅសម័យបុរាណ បានសាងសាសនាចក្ររបស់យើងឡើងដល់យើង។
១០៩ហេតុដូច្នេះហើយ ចូរឲ្យមនុស្សគ្រប់រូបឈរនៅក្នុងតំណែងរបស់ខ្លួន ហើយចូរធ្វើការក្នុងការហៅរបស់ខ្លួនចុះ ហើយចូរកុំឲ្យក្បាលនិយាយដល់ជើងថា ខ្លួនមិនត្រូវការដល់ជើងនោះឡើយ ត្បិតបើសិនជាគ្មានជើងទេ នោះតើរូបកាយនឹងឈរយ៉ាងណាបាន?
១១០រីឯរូបកាយក៏ត្រូវការកអវយវៈទាំងអស់ដែរ ប្រយោជន៍ឲ្យទាំងអស់អាចបានស្អាងឡើងទាំងអស់គ្នា ប្រយោជន៍ឲ្យអង្គការអាចបានរក្សាទុកដោយល្អឥតខ្ចោះ។
១១១ហើយមើលចុះ កពួកសង្ឃជាន់ខ្ពស់គួរធ្វើដំណើរ និងពួកអែលឌើរផងដែរ និងខពួកសង្ឃជាន់ទាបផងដែរ ប៉ុន្តែគពួកឌីកុន និង ពួកឃគ្រូ គួរតាំងឲ្យងមើលលើសាសនាចក្រ ដើម្បីធ្វើជាពួកអ្នកបម្រើអចិន្ត្រៃយ៍ចំពោះសាសនាចក្រ។
១១២ហើយប៊ីស្សព នូវល ខេ វិតនី ក៏គួរធ្វើដំណើរជុំវិញ និងនៅក្នុងចំណោមសាសនាចក្រទាំងអស់ ដោយស្វែងរកមនុស្សទាល់ក្រ ដើម្បីកចាត់ចែងដល់សេចក្ដីត្រូវការរបស់ពួកគេ ដោយខបន្ទាបពួកអ្នកមាន និងពួកអ្នកឆ្មើងឆ្មៃ។
១១៣គាត់គួរជួលកភ្នាក់ងារណាមួយឲ្យមើលខុសត្រូវ និងធ្វើធុរៈខាងសាច់ឈាមរបស់គាត់ តាមដែលគាត់នឹងចាត់ចែង។
១១៤ទោះជាយ៉ាងណាក៏ដោយ ចូរឲ្យប៊ីស្សពទៅឯទីក្រុងញូវយ៉ក និងទៅទីក្រុងអាលប៉ានីផង និងទៅទីក្រុងបោស្តុនផងដែរ ហើយព្រមានដល់ប្រជាជននៅទីក្រុងទាំងនោះ ដោយសូរសំឡេងពីដំណឹងល្អ ដោយសំឡេងយ៉ាងខ្លាំងប្រាប់ពីកសេចក្ដីហិនវិនាស និងសេចក្ដីកម្ទេចសូន្យ ដែលរង់ចាំពួកគេ បើសិនជាពួកគេមិនទទួលការណ៍ទាំងនេះទេ។
១១៥ត្បិតបើសិនជាពួកគេមិនទទួលការណ៍ទាំងនេះទេ នោះម៉ោងនៃសេចក្ដីជំនុំជំរះរបស់ពួកគេនៅជិតបង្កើយ ហើយផ្ទះសំបែងរបស់ពួកគេនឹងត្រូវទុកចោលកស្ងាត់សូន្យឈឹងដល់ពួកគេ។
១១៦ចូរឲ្យគាត់កទុកចិត្តដល់យើង ហើយគាត់នឹងមិនត្រូវធ្វើឲ្យខខ្មាសឡើយ ហើយគសក់ក្បាលរបស់គាត់មួយសរសៃក៏នឹងមិនជ្រុះទៅដល់ដីដោយមិនដឹងបានឡើយ។
១១៧ហើយយើងប្រាប់អ្នកជាប្រាកដថា ពួកអ្នកបម្រើរបស់យើងដែលនៅសល់ទាំងប៉ុន្មាន នោះចូរអ្នករាល់គ្នាចេញទៅតាមកាលៈទេសៈរបស់អ្នករាល់គ្នាដែលអាចធ្វើទៅបាន នៅក្នុងការហៅរបស់អ្នករៀងៗខ្លួន ទៅឯទីក្រុង និងភូមិទាំងឡាយដ៏ធំៗ និងល្បីល្បាញចុះ ដោយស្ដីបន្ទោសពិភពលោក ដោយនូវសេចក្ដីសុចរិតពីអស់ទាំងអំពើដ៏ឥតសុចរិត និងឥតល្អទាំងឡាយរបស់ពួកគេ ដោយពន្យល់យ៉ាងច្បាស់លាស់ និងជាក់លាក់ពីសេចក្ដីហិនវិនាសដ៏គួរខ្ពើមឆ្អើមនៅគ្រាចុងក្រោយបង្អស់។
១១៨ត្បិតដោយសារអ្នករាល់គ្នា នោះព្រះអម្ចាស់ដ៏មានមហិទ្ធិឫទ្ធិ ទ្រង់មានព្រះបន្ទូលថា ៖ យើងនឹងកបណ្ដាច់នគរទាំងឡាយរបស់ពួកគេ យើងនឹងមិនគ្រាន់តែធ្វើឲ្យផែនដីខកក្រើកទេ ប៉ុន្តែផ្ទៃមេឃដ៏ពេញទៅដោយផ្កាយនឹងញ័ររន្ធត់។
១១៩ត្បិតយើង ជាព្រះអម្ចាស់ បានដាក់ព្រះហស្តរបស់យើង ដើម្បីបញ្ចេញអំណាចពីស្ថានសួគ៌ អ្នករាល់គ្នាមិនអាចមើលឃើញអំណាចនោះនៅពេលនេះបានឡើយ តែនៅបន្តិចទៀត ហើយអ្នករាល់គ្នានឹងមើលឃើញអំណាចនោះ ហើយស្គាល់ថាយើងជាព្រះ ហើយថាយើងនឹងកយាងមក ហើយខសោយរាជ្យនៅជាមួយនឹងរាស្ត្រយើង។
១២០យើងជាកអាលផា និងអូមេកា ជាដើម ហើយជាចុង។ អាម៉ែន៕