កណ្ឌទី ១១៥
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងហ្វាវែស្ទ រដ្ឋមិសសួរី ថ្ងៃទី២៦ ខែមេសា ឆ្នាំ១៨៣៨ ដោយបានប្រាប់ឲ្យដឹងពីព្រះហឫទ័យនៃព្រះ អំពីការកសាងទីនោះ និងដំណាក់នៃព្រះអម្ចាស់ (History of the Church, ៣:២៣–២៥)។ វិវរណៈនេះត្រូវបានតម្រង់ទៅរកពួកមេដឹកនាំដែលត្រួតត្រាលើសាសនាចក្រ។
១–៤, ព្រះអម្ចាស់ទ្រង់ឲ្យនាមដល់សាសនាចក្ររបស់ទ្រង់ថាជា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ; ៥–៦, ស៊ីយ៉ូន និងស្តេកទាំងឡាយរបស់នាងសុទ្ធតែជាទីការពារ និងទីជ្រកកោនសម្រាប់ពួកបរិសុទ្ធ; ៧–១៦, ពួកបរិសុទ្ធត្រូវបានបញ្ជាឲ្យសង់ ដំណាក់នៃព្រះអម្ចាស់នៅក្រុងហ្វាវែស្ទ; ១៧–១៩, យ៉ូសែប ស៊្មីធ កាន់កូនសោទាំងឡាយនៃនគររបស់ព្រះនៅលើផែនដី។
១ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះដល់អ្នក កយ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង ព្រមទាំងខស៊ីឌនី រិកដុន ជាអ្នកបម្រើរបស់យើង និងព្រមទាំងគហៃរុម ស៊្មីធ ជាអ្នកបម្រើរបស់យើង ហើយជាទីប្រឹក្សារបស់អ្នកដែលត្រូវបានតាំងឡើង នៅពេលនេះ និងពីពេលនេះតទៅ
២ហើយព្រមទាំងដល់អ្នក កអែតវឺត ប៉ាទ្រិច ជាអ្នកបម្រើរបស់យើង និងទីប្រឹក្សាទាំងឡាយរបស់គាត់ផងដែរ
៣ហើយព្រមទាំងដល់ពួកអ្នកបម្រើដ៏ស្មោះត្រង់របស់យើង ដែលនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ នៃសាសនាចក្ររបស់យើងនៅក្រុងស៊ីយ៉ូន ត្បិតពួកនោះនឹងត្រូវបានហៅថាដូច្នោះ ហើយព្រមទាំងដល់អស់ទាំងពួកអែលឌើរ និងប្រជារាស្ត្រនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវ គ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយរបស់យើង ដែលបានខ្ចាត់ខ្ចាយពាសពេញលើពិភពលោក
៤ត្បិតកសាសនាចក្ររបស់យើងនឹងត្រូវបានហៅថាដូច្នោះហើយនៅគ្រាចុងក្រោយបង្អស់ គឺជាខសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។
៥ប្រាកដមែន យើងប្រាប់អ្នកទាំងអស់គ្នាដូច្នេះថា ៖ ចូរកក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ ប្រយោជន៍ឲ្យពន្លឺរបស់អ្នកអាចបាន ទៅជាខបមាណីយដល់សាសន៍នានា
៦ហើយប្រយោជន៍ឲ្យកការប្រមូលគ្នាមកលើដែនដីខស៊ីយ៉ូន និងមកលើគស្តេកទាំងឡាយរបស់នាង អាចបានទៅជាទីការពារ និងជាទីឃជ្រកកោនពីព្យុះសង្ឃរា និងពីសេចក្ដីក្រោធដែលឥតលាយក្នុងកាលបានងចាក់មកលើផែនដីទាំងមូល។
៧ចូរឲ្យទីក្រុងហ្វាវែស្ទ ទៅជាដែនដីបរិសុទ្ធ ហើយថ្វាយដល់យើងចុះ ហើយទីនោះនឹងត្រូវបានហៅថា បរិសុទ្ធបំផុត ត្បិតដីធ្លីដែលអ្នកឈរលើគឺកបរិសុទ្ធ។
៨ហេតុដូច្នេះហើយ យើងបញ្ជាដល់អ្នកឲ្យកសង់ដំណាក់មួយថ្វាយដល់យើង សម្រាប់ការប្រមូលនៃពួកបរិសុទ្ធរបស់យើង ប្រយោជន៍ឲ្យពួកគេអាចខថ្វាយបង្គំយើង។
៩ហើយចូរចាប់ផ្ដើមកិច្ចការនេះ និងគ្រឹះស្ថាន និងការរៀបចំផង នៅរដូវក្ដៅខាងមុខនេះ
១០ហើយចូរចាប់ផ្ដើមនៅថ្ងៃទី៤ ខែកក្កដាខាងមុខចុះ ហើយចាប់ពីពេលនោះតមក ចូរឲ្យរាស្ត្ររបស់យើងខំព្យាយាមធ្វើការ ដើម្បីសង់ដំណាក់មួយថ្វាយដល់ព្រះនាមរបស់យើងចុះ
១១ហើយកមួយឆ្នាំបន្ទាប់ពីថ្ងៃនេះទៅ ចូរឲ្យពួកគេចាប់ផ្ដើមសង់គ្រឹះនៃខដំណាក់របស់យើងម្ដងទៀត។
១២ដូច្នេះ ចាប់តាំងពីពេលនោះទៅ ចូរឲ្យពួកគេខំព្យាយាមធ្វើការទាល់តែបានធ្វើព្រះវិហាររួច ចាប់ពីថ្មជ្រុងព្រះវិហារទៅដល់ដំបូលព្រះវិហារ ទាល់តែគ្មានអ្វីនៅសល់ដែលមិនទាន់ធ្វើរួចឡើយ។
១៣យើងប្រាប់អ្នកជាប្រាកដថា ចូរកុំឲ្យ យ៉ូសែប ជាអ្នកបម្រើរបស់យើង ឬក៏ ស៊ីឌនី ជាអ្នកបម្រើរបស់យើង ឬក៏ ហៃរុម ជាអ្នកបម្រើរបស់យើង ជាប់ជំពាក់តទៅទៀតឡើយ ចំពោះការកសាងដំណាក់មួយថ្វាយដល់ព្រះនាមរបស់យើង
១៤ប៉ុន្តែចូរឲ្យមានដំណាក់មួយសង់ឡើងថ្វាយដល់ព្រះនាមរបស់យើង តាមកគំរូដែលយើងនឹងបង្ហាញដល់ពួកគេ។
១៥ហើយបើសិនជារាស្ត្ររបស់យើងមិនសង់ដំណាក់នោះ តាមគំរូដែលយើងនឹងបង្ហាញដល់គណៈប្រធានរបស់ពួកគេទេ នោះយើងនឹងមិនទទួលដំណាក់នោះពីដៃរបស់ពួកគេឡើយ។
១៦ប៉ុន្តែបើសិនជារាស្ត្ររបស់យើងសង់ដំណាក់នោះ តាមគំរូដែលយើងនឹងបង្ហាញដល់គណៈប្រធានរបស់ពួកគេគឺ យ៉ូសែប ជាអ្នកបម្រើរបស់យើង និងពួកទីប្រឹក្សារបស់លោក ខណៈនោះ យើងនឹងទទួលដំណាក់នោះពីដៃនៃរាស្ត្រយើង។
១៧ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា គឺជាព្រះហឫទ័យរបស់យើង ដែលទីក្រុង ហ្វាវែស្ទ ត្រូវបានសង់ឡើងជាប្រញាប់ដោយការប្រមូលនៃពួកបរិសុទ្ធរបស់យើង
១៨ហើយកន្លែងផ្សេងៗទៀតត្រូវបានតាំងឡើងសម្រាប់កស្តេកទាំងឡាយ នៅក្នុងភូមិភាគជុំវិញ នៅពេលណាកន្លែងទាំងនោះត្រូវបានសម្ដែងប្រាប់ដល់យ៉ូសែប ជាអ្នកបម្រើរបស់យើង ម្ដងម្កាលៗ។
១៩ត្បិតមើលចុះ យើងនឹងគង់នៅជាមួយលោក ហើយយើងនឹងញែកលោកចេញជាបរិសុទ្ធ នៅចំពោះប្រជាជន ត្បិតដល់លោកនេះហើយ ដែលយើងបានប្រទានកកូនសោទាំងឡាយនៃនគរ និងការងារបម្រើនេះ។ គឺដូច្នោះមែន។ អាម៉ែន៕