សេចក្ដីណែនាំ​សម្រាប់​ថ្នាក់ដឹកនាំ ៖ ការប្រើប្រាស់​ទម្រង់​បែបបទ​ផែនការ​ភាព​ខ្លួនទីពឹងខ្លួន


ទម្រង់​បែបបទ​ផែនការ​ភាព​ខ្លួនទីពឹងខ្លួន និង​មគ្គុទេសន៍​របស់​ប៊ីស្សព​អំពី​ផែនការ​ភាព​ខ្លួនទីពឹងខ្លួន​ថ្មី ដាក់​ឲ្យប្រើប្រាស់​ជំនួស​ទម្រង់បែបបទ​វិភាគតម្រូវការ និង​ធនធាន និង​សេចក្ដីបន្ថែម​អំពី​ការ​វិភាគ​តម្រូវការ និង​ធនធាន​ដែល​កំពុង​ប្រើ​បច្ចុប្បន្ន​នេះ ។ ទម្រង់​បែបបទ​ថ្មី ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​ដល់​ប៊ីស្សព និង​ប្រធាន​សាខា​ឲ្យ​បម្រើ​ដល់​អ្នក​ទាំងឡាយ​ដែល​ទទួល​ជំនួយ​សុខុមាលភាព​បាន​កាន់តែ​មានប្រសិទ្ធភាព ហើយ​ដឹកនាំ​ពួកគេ​នៅ​តាម​ផ្លូវ​ទៅកាន់​ភាពខ្លួនទីពឹង​ខ្លួន ។

មគ្គុទេសន៍​របស់​ប៊ីស្សព​ដើម្បី​ផែនការ​ភាព​ខ្លួនទីពឹងខ្លួន ។ ប៊ីស្សព និង​ប្រធាន​សាខា​ប្រើប្រាស់​ទម្រង់​បែបបទ​នេះ​ដើម្បី​ដាក់​ផែនការ និង​តាមដាន​ទៅលើ​ជំនួយ​សុខុមាលភាព និង​ដើម្បី​ធ្វើ​ការ​តាមដាន​ទៅលើ​ផែនការ​ភាព​ខ្លួន​ទីពឹងខ្លួន​របស់​សមាជិក​ផ្ទាល់ ។

ផែនការ​ភាព​ខ្លួនទីពឹងខ្លួន ។ សមាជិក​ប្រើប្រាស់​ទម្រង់​បែបបទ​នេះ​ដោយ​ខ្លួន​ឯង ឬ​ដោយ​មាន​ជំនួយ​មក​ពី​អ្នក​ណែនាំ ។ ទម្រង់បែបបទ​នេះ​ជួយ​សមាជិក​ធ្វើ​ការ​វាយ​តម្លៃ​អំពី​តម្រូវការ ចំណូល និង​ចំណាយ​របស់ពួកគេ ហើយ​ប្រាប់​ពី​ធនធាន​ដែល​មាន ប្រាប់​អំពី​ការបម្រើ​ដែល​ពួកគេ​អាច​ផ្ដល់​ឲ្យ​ត្រឡប់​មកវិញ​ចំពោះ​ជំនួយ​ដែល​ពួកគេ​បាន​ទទួល និង​បង្កើត​ផែនការ​ផ្ទាល់ខ្លួន​របស់ពួកគេ​សម្រាប់​ការ​ប្រែក្លាយ​ជាមនុស្ស​កាន់តែ​មានភាព​ខ្លួនទីពឹង​ខ្លួន ។

ជាញឹកញាប់ បងប្អូនប្រុសស្រី​ដែល​ផ្ដល់​ការងារ​បម្រើដល់​សមាជិក​សាសនាចក្រ​ដទៃទៀត ឬ​ថ្នាក់ដឹកនាំ ឬប៊ីស្សព​ជា​អ្នក​ប្រាប់​អំពី​សមាជិក​ដែល​ខ្វះខាត ។ ពួកគេ​ថែមទាំង​ស្វែងរក​ជំនួយ​របស់​ប៊ីស្សព​ដោយ​ផ្ទាល់ ។

ប៊ីស្សព​ជួប​នឹង​សមាជិក​ដែល​ខ្វះខាត​ដើម្បី​ពិភាក្សា​អំពី​ឧបសគ្គ​អ្វីខ្លះ​ដែល​ពួកគាត់​កំពុង​ជួប​ប្រទះ ។ បន្ទាប់មក ប៊ីស្សព អាច​អញ្ជើញ​ថ្នាក់ដឹកនាំ​ម្នាក់ ឬ​អ្នកណែនាំ​ដទៃទៀត​ឲ្យ​ជួយ​សមាជិក​បំពេញ​ទម្រង់​បែបបទ​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ ប៊ីស្សព​អាច​យល់​បាន​កាន់តែ​ច្រើន​អំពី​របៀប​ផ្ដល់​ជំនួយ​សុខុមាលភាព​មានប្រសិទ្ធភាព តាមរយៈ​ការ​មើល​ទៅលើ​ផែនការ​នេះ ។ ប៊ីស្សព ឬ​អ្នកដឹកនាំ​ដែល​បាន​ចាត់តាំង ធ្វើ​ការ​តាមដាន​ជាទៀងទាត់​ជាមួយ​នឹង​សមាជិក​ដើម្បីពិភាក្សា​អំពី​តម្រូវការ​បន្ថែម កង្វល់ និង​ការ​រីកចម្រើន​នៅ​ក្នុង​ផែនការ ។

បែបបទនានា

មគ្គុទេសន៍​របស់​ប៊ីស្សព​អំពី​ផែនការ​ភាព​ខ្លួនទីពឹងខ្លួន

ទាញ​យក​ផែនការ​ភាពខ្លួន​ទីពឹងខ្លួន