undefined undefined តើអ្វីទៅជាកម្មវិធីរុករកដែលមិនគាំទ្រ ហើយតើខ្ញុំកែតម្រូវវាដោយរបៀបណា ?
មួយ​ជំហាន​ម្តងៗ

តើអ្វីទៅជាកម្មវិធីរុករកដែលមិនគាំទ្រ ហើយតើខ្ញុំកែតម្រូវវាដោយរបៀបណា ?

តើអ្វីទៅជាកម្មវិធីរុករកដែលមិនគាំទ្រ ?
កម្មវិធីរុករកដែលមិនគាំទ្រគឺជាកម្មវិធីរុករកមួយដែលហួសសម័យ ហើយមិនអាចផ្តល់បទពិសោធន៍ដ៏ល្អបំផុតបានឡើយ ។

តាមរយៈការប្រើប្រាស់កម្មវិធីរុករកដែលមិនគាំទ្រ នោះអ្នកអាចជួបបទពិសោធន៍គេហទំព័រតាមរបៀបដែលមិនបានរំពឹងទុកមួយ ។

តើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីកែតម្រូវវា ?
ប្រសិនបើបច្ចុប្បន្ននេះអ្នកកំពុងប្រើប្រាស់កម្មវិធីរុករកដែលមិនគាំទ្រ ឬបានទទួលសារថា អ្នកកំពុងព្យាយាមចូលប្រើវិបសាយនេះពីកម្មវិធីរុករកដែលមិនគាំទ្រ នោះអ្វីដែលល្អបំផុតដើម្បីធ្វើគឺត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីរុករកនោះ ឲ្យមានកំណែបច្ចុប្បន្នភាពថ្មីបំផុត ។ ការណ៍នេះនឹងធ្វើឲ្យមានបទពិសោធន៍ដ៏ល្អបំផុតនៅលើគេហទំព័រនោះ ។

គ្រប់កម្មវិធីរុករកទាំងអស់អាចមានរបៀបផ្សេងៗក្នុងការផ្តល់នូវការធ្វើបច្ចុប្បន្នភាព ។ យើងសូមផ្តល់អនុសាសន៍ឲ្យធ្វើការរុករកលើម៉ាស៊ីនរុករកនៃជម្រើសរបស់អ្នក ( Google, Bing, Yahoo ជាដើម ) អំពី « របៀបដែលខ្ញុំអាចធ្វើឲ្យកម្មវិធីរុករករបស់ខ្ញុំបានទាន់សម័យ ? » ហើយធ្វើតាមជំហាននានាដែលបានផ្តល់ជូន ។

ចុះប្រសិនបើកុំព្យូទ័រ ឬទូរសព្ទរបស់ខ្ញុំមិនអនុញ្ញាតឲ្យខ្ញុំធ្វើបច្ចុប្បន្នភាពកំណែចុងក្រោយបំផុតនៃកម្មវិធីរុករកនោះវិញ ?
ជួនកាល ឧបករណ៍របស់អ្នកគ្មានទំហំផ្ទុក ដើម្បីគាំទ្របច្ចុប្បន្នភាពដែលតម្រូវឲ្យមាននោះ ។ ជាអកុសល នៅពេលមានរឿងនេះកើតឡើង ដំណោះស្រាយតែមួយគត់នោះគឺត្រូវធ្វើឲ្យឧបករណ៍របស់អ្នកបានធ្វើបច្ចុប្បន្នភាពជាមុនសិន ។ យើងយល់ថា រឿងនេះមិនអាចធ្វើទៅបានជានិច្ចនោះទេ ។

ចុះប្រសិនបើខ្ញុំមិនអាចធ្វើបច្ចុប្បន្នភាពលើឧបករណ៍ ឬកម្មវិធីរុករករបស់ខ្ញុំនោះវិញ ?
កំណែជាមូលដ្ឋាននៃកម្មវិធីបណ្ណាល័យដំណឹងល្អនៅលើគេហទំព័រ នឹងធ្វើឲ្យមានបទពិសោធន៍យ៉ាងសាមញ្ញមួយ ដើម្បីមានសិទ្ធិចូលទៅកាន់មាតិកាគោលនៃដំណឹងល្អរបស់សាសនាចក្រ ។ ដោយសារការណ៍នេះនឹងផ្តល់បទពិសោធន៍មួយមានដែនកំណត់ នោះវានៅតែអនុញ្ញាតឲ្យអ្នកអានអ្វីៗបានដូចជា ព្រះគម្ពីរ និងសុន្ទរកថាសន្និសីទទូទៅ ពីឧបករណ៍របស់អ្នកអំឡុងពេលភ្ជាប់ទៅនឹងអ៊ីនធឺណិត ។

តើខ្ញុំអាចរំពឹងអ្វីខ្លះពីកំណែជាមូលដ្ឋាននៃកម្មវិធីបណ្ណាល័យដំណឹងល្អតាមអនឡាញ ?
តាមរយៈការប្តូរទៅកំណែដំបូងនៃកម្មវិធីបណ្ណាល័យដំណឹងល្អ នោះអ្នកនឹងបាត់បង់សមត្ថភាពដើម្បីចូល និងមានសិទ្ធិចូលទៅកាន់មុខងារដែលមានលក្ខណៈពិសេសដើម្បីសិក្សាដូចជា ការគូសចំណាំ ការកត់ចំណាំ ជាដើម ។ អ្នកក៏ត្រូវបានកំណត់ឲ្យប្រើតែមាតិកាដែលមាននៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែមានបទពិសោធន៍ដ៏ប្រសើរមួយ ដែលនឹងអនុញ្ញាតឲ្យអ្នករុករក និងអានមាតិកាដែលបានផ្តល់ជូន ។

បាន​ធ្វើ​បច្ចុប្បភាព​ចុង​ក្រោយ​បំផុត​នៅ 14 Sep 2022