undefined undefined ការប្រើប្រាស់ការអនុវត្តសវនកម្មដើម្បីរៀនពីប្រព័ន្ធសវនកម្ម
មួយ​ជំហាន​ម្តងៗ

ការប្រើប្រាស់ការអនុវត្តសវនកម្មដើម្បីរៀនពីប្រព័ន្ធសវនកម្ម

ដើម្បីចូលប្រើប្រព័ន្ធសវនកម្ម សូមចូលទៅគេហទំព័រ audit.lds.org ។ សូមចូលដោយប្រើគណនី ប.ថ. ក ឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់របស់អ្នក ។នៅក្នុងអត្ថបទនេះពាក្យ ស្តេក ក៏សំដៅទៅលើមណ្ឌលផងដែរ ។ ពាក្យ វួដ ក៏សំដៅលើសាខាដែរ ។

ទិដ្ឋភាពទូទៅ

ការអនុវត្តសវនកម្មគឺជារបៀបដ៏មានប្រសិទ្ធភាពមួយក្នុងការស្គាល់សំណួរសវនកម្ម និងដំណើរការសវនកម្ម ។ អនុវត្តសវនកម្មខុសពីសវនកម្មទៀងទាត់តែក្នុងចំណុចដូចតទៅនេះប៉ុណ្ណោះ ៖

  • ពាក្យ អនុវត្តសវនកម្ម លេចឡើងនៅក្នុងបដាពណ៌ក្រហមធំ នៅផ្នែកខាងលើនៃវិនដូសនវកម្ម ។
  • ឈ្មោះរបស់អង្គភាពសាសនាចក្រពុំបង្ហាញឡើងទេ ។
  • សម្រាប់មូលហេតុឯកជនភាព ព័ត៌មានប្រតិបត្តិការលម្អិតមួយចំនួនមិនបង្ហាញឲ្យឃើញទេ ។
  • ការងាររបស់អ្នកពុំបានរក្សាទុកឡើយ ។

ការអនុវត្តធ្វើសវនកម្ម

អ្នកប្រើប្រាស់ទាំងអស់អាចអនុវត្តធ្វើសវនកម្ម ។ សម្រាប់បញ្ជីនៃអ្នកប្រើប្រាស់ដែលបានអនុញ្ញាត សូមមើល ការចូលប្រើប្រាស់ប្រព័ន្ធសវនកម្ម ។ដើម្បីចាប់ផ្តើមការអនុវត្តសវនកម្ម សូមចុច អនុវត្តសវនកម្ម ។ ( អេក្រង់ដែលបានថតខាងក្រោមនេះជាភាសាអង់គ្លេស ប៉ុន្តែប្លង់ដែលបានរចនាឡើងគឺដូចគ្នាក្នុងគ្រប់ភាសាទាំងអស់ ) ។

Help Center: Using Practice Audits to Learn the Auditing System

សូមចុច វួដ ឬ សាខាស្តេក ឬ មណ្ឌល អាស្រ័យលើប្រភេទនៃអង្គភាពសាសនាចក្រដែលអ្នកចង់អនុវត្ត ។ប្រសិនបើអ្នកចង់អនុវត្តសវនកម្មសម្រាប់វួដ ឬស្តេកជាក់លាក់មួយ សូមចុចលើចំណុចបីត្រួតលើគ្នា ( រូបតំណាងម៉ឺនុយបរិបទ ) នៅលើជួរតែមួយជាមួយនឹងឈ្មោះវួដ ឬស្តេកនោះ ហើយចុច អនុវត្តសវនកម្ម

របៀបស្គាល់ការអនុវត្តធ្វើសវនកម្ម

ខណៈដែលអ្នកកំពុងអនុវត្តសវនកម្មនោះពាក្យ អនុវត្តសវនកម្ម លេចឡើងនៅក្នុងបដាពណ៌ក្រហមធំ នៅផ្នែកខាងលើនៃវិនដូសនវកម្ម ។

Help Center: How to Recognize a Practice Audit

ការឈប់ការអនុវត្តធ្វើសវនកម្ម

ដើម្បីបញ្ចប់ការអនុវត្តធ្វើសវនកម្ម សូមចុច បញ្ឈប់សវនកម្មបច្ចុប្បន្ន ។ វគ្គអនុវត្តរបស់អ្នកបញ្ចប់ ហើយការដាក់បញ្ចូលការអនុវត្តសវនកម្មរបស់អ្នកពុំត្រូវបានរក្សាទុកឡើយ ។ ព័ត៌មាននៃការអនុវត្តសវនកម្មពុំអាចរក្សាទុកដូចជាសវនកម្មពិតប្រាកដឡើយ ។

បាន​ធ្វើ​បច្ចុប្បភាព​ចុង​ក្រោយ​បំផុត​នៅ 9 Jul 2023