មួយ​ជំហាន​ម្តងៗ

ការចាប់ផ្តើមធ្វើសវនកម្ម

ដើម្បីចូលប្រើប្រព័ន្ធសវនកម្ម សូមចូលទៅគេហទំព័រ audit.lds.org ។ សូមចូលដោយប្រើគណនីប.ថ. ក ឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់របស់អ្នក ។នៅក្នុងអត្ថបទនេះពាក្យ ស្តេក ក៏សំដៅទៅ លើមណ្ឌលនិងបេសកកម្មផងដែរ ។ ពាក្យ វួដ ក៏សំដៅលើសាខាដែរ ។មានតែសវនករស្តេក ជំនួយការសវនករតំបន់ និងសវនករតំបន់ប៉ុណ្ណោះដែលអាចធ្វើសវនកម្មបាន ។ អ្នកប្រើប្រាស់ផ្សេងទៀតពុំអាចមើលឃើញលទ្ធផលសវនកម្ម ឬហត្ថលេខាសវនកម្មឡើយ លុះត្រាតែសវនករបានឆ្លើយគ្រប់សំណួរសវនកម្មសម្រាប់វួដ ឬស្តេកសិន ។

ការចាប់ផ្តើមធ្វើសវនកម្ម

នៅក្នុងបញ្ជីនៅលើផ្ទាំងគ្រប់គ្រង សូមស្វែងរកឈ្មោះវួដ ឬស្តេកដែលអ្នកចង់ ធ្វើសវនកម្ម ។

  • ប្រសិនបើអ្នកជាសវនករស្តេក សូមចុចលើប៊ូតុងពណ៌ខៀវជ្រើសរើសប្រតិបត្តិការ ឬចុចលើរូបតំណាងម៉ឺនុយបរិបទ ហើយជ្រើសយក ជ្រើសរើសប្រតិបត្តិការធ្វើសវនកម្មលើអ៊ិនធើរណែតពីម៉ឺនុយ ។ សូមប្រើប្រាស់ ជ្រើសរើសប្រតិបត្តិការ ដើម្បីជ្រើសរើសទុកជាមុននូវ ការចំណាយ និង ការដាក់ប្រាក់បញ្ញើរ ដើម្បីធ្វើការសាកល្បងអំឡុងពេលធ្វើសវនកម្ម ។ សូមប្រើ ការធ្វើសវនកម្មលើអ៊ិនធើរណិត ដើម្បីចូលទៅសនវកម្មដោយផ្ទាល់ ។
  • ប្រសិនបើអ្នកជាសវនករតំបន់ ឬជំនួយការសវនករតំបន់ សូមចុច រូបតំណាងម៉ឺនុយបរិបទហើយជ្រើសយក ជ្រើសរើសប្រតិបត្តិការធ្វើសវនកម្មលើអ៊ិនធើរណិត »

ចាប់ផ្តើមការអនុវត្តធ្វើសវនកម្ម

សម្រាប់ព័ត៌មានស្តីពីការអនុវត្តធ្វើសវនកម្ម សូមមើល ការប្រើប្រាស់ការអនុវត្តសវនកម្មដើម្បីរៀនពីប្រព័ន្ធសវនកម្ម

បាន​ធ្វើ​បច្ចុប្បភាព​ចុង​ក្រោយ​បំផុត​នៅ 9 កក្កដា 2023