មួយ​ជំហាន​ម្តងៗ

ការចុះហត្ថលេខា និងការដាក់បញ្ជូនសវនកម្ម

ដើម្បីចូលប្រើប្រព័ន្ធសវនកម្ម សូមចូលទៅគេហទំព័រ audit.lds.org ។ សូមចូលដោយប្រើគណនី ប.ថ.ក ឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់របស់អ្នក ។នៅក្នុងអត្ថបទនេះពាក្យ ស្ដេក និង ប្រធានស្ដេក ក៏សំដៅទៅលើមណ្ឌល និងប្រធានមណ្ឌលផងដែរ ។ ពេលសាខារាយការណ៍ទៅបេសកកម្ម ពាក្យ ប្រធានស្តេក ក៏សំដៅលើប្រធានបេសកកម្មផងដែរ ។ ពាក្យ វួដ និង ប៊ីស្សព ក៏សំដៅទៅលើសាខា និង ប្រធានសាខាផងដែរ ។ ពាក្យ ថ្នាក់ដឹកនាំអង្គភាព សំដៅទៅលើប្រធានស្តេកពេលពាក្យនេះអនុវត្តចំពោះស្តេក ឬសំដៅលើប៊ីស្សពពេលពាក្យនេះអនុវត្តចំពោះវួដ ។

ទិដ្ឋភាពទូទៅ

សវនករស្តេក, ប៊ីស្សព, ប្រធានគណៈកម្មការសវនកម្មស្ដេក និងប្រធានស្តេកមានការទទួលខុសត្រូវដាច់ដោយឡែកពីគ្នាពេលធ្វើការបំពេញ និងដាក់បញ្ជូនសវនកម្ម ។ ពេលពួកគាត់ម្នាក់ៗបញ្ចប់ការទទួលខុសត្រូវ គាត់ចុះហត្ថលេខាលើសវនកម្មនោះ ។ ហត្ថលេខារបស់គាត់បញ្ជាក់ថា គាត់បានបំពេញការទទួលខុសត្រូវរបស់គាត់ដល់ចំណុចនោះ ហើយនឹងបំពេញការទទួលខុសត្រូវជាបន្តបន្ទាប់ទៀត ។ ហត្ថលេខារបស់គាត់ក៏ធ្វើឲ្យកិច្ចការរបស់គាត់មានសុវត្ថិភាពដែលវាពុំអាចត្រូវបានគេកែឡើយ ។ឧទាហរណ៍ ហត្ថលេខារបស់សវនករស្តេកបញ្ជាក់ថា គាត់បានឆ្លើយគ្រប់សំណួរសវនកម្មទាំងអស់, វាយបញ្ចូលសេចក្តីពន្យល់សម្រាប់ករណីលើកលែងសវនកម្មនីមួយៗ និងពិនិត្យមើលឡើងវិញនូវគ្រប់ករណីលើកលែងសវនកម្មទាំងអស់ជាមួយថ្នាក់ដឹកនាំអង្គភាព និងស្មៀនហិរញ្ញវត្ថុ ។ ហត្ថលេខារបស់គាត់ក៏ចាក់សោចម្លើយរបស់គាត់ចំពោះសំណួរសវនកម្ម និងសេចក្តីពន្យល់របស់គាត់អំពីករណីលើកលែងសវនកម្ម ។សម្រាប់សេចក្តីណែនាំស្តីពីការបើកកន្លែងដែលបានចាក់សោឡើងវិញ សូមមើល ការលុបហត្ថលេខាដើម្បីផ្លាស់ប្តូរសកម្មភាពកែតម្រូវ ឬលទ្ធផលសវនកម្ម

ការចុះហត្ថលេខាលើសវនកម្ម

សូមធ្វើតាមជំហានដូចខាងក្រោមដើម្បីចុះហត្ថលេខាលើសវនកម្ម ៖

  1. សូមចូលទៅក្នុងប្រព័ន្ធសវនកម្ម ។
  2. សូមទៅជួរដែលមានបញ្ជីវួដ ឬស្តេកដែលអ្នកចង់ចុះហត្ថលេខា ។
  3. សូមចុចប៊ូតុង ពិនិត្យឡើងវិញ ហើយចុះហត្ថលេខាលើសវនកម្ម
  4. នៅក្នុងវគ្គ « សកម្មភាពកែតម្រូវ ( សម្រាប់សំណួរដែលគូសថា ‹ ទេ › ) » សូមវាយបញ្ចូលព័ត៌មានដែលតម្រូវឲ្យមានមកពីតួនាទីរបស់អ្នក ។
    ឧទាហរណ៍ ថ្នាក់ដឹកនាំអង្គភាពវាយបញ្ចូលសកម្មភាពកែតម្រូវ រួមទាំងឈ្មោះបុគ្គលដែលនឹងធ្វើកិច្ចការនោះ និងកាលបរិច្ឆេទដែលកិច្ចការនោះនឹងត្រូវបញ្ចប់ ។
  5. សូមអូសទៅចុងបំផុតនៃទំព័រលទ្ធផលសវនកម្ម ហើយចុចប៊ូតុង ចុះហត្ថលេខា ពណ៌ខៀន ។
    ប្រអប់មួយបង្ហាញឡើង ដោយមានសេចក្តីថ្លែងមួយខ្លីអំពីការទទួលខុសត្រូវរបស់អ្នកសម្រាប់សវនកម្មនេះ ។
  6. សូមចុចប្រអប់គូសសញ្ញាកែងដើម្បីបញ្ជាក់ថា អ្នកបានបញ្ចប់ ឬនឹងបញ្ចប់ការទទួលខុសត្រូវរបស់អ្នក ។
  7. នៅក្នុងប្រអប់នោះ សូមចុច ចុះហត្ថលេខា

ប្រសិនបើគ្មានអ្វីកើតឡើង ពេលអ្នកចុចលើប៊ូតុងចុះហត្ថលេខាពណ៌ខៀននោះទេ ( ជំហានទី ៥ ) នោះព័ត៌មានមួយចំនួនសម្រាប់សកម្មភាពកែតម្រូវអាចបាត់ ។ ឧទាហរណ៍វាអាចជាកាលបរិច្ឆេទ ឬជាឈ្មោះ ។ សូមមើលវគ្គ « សកម្មភាពកែតម្រូវ ( សម្រាប់សំណួរដែលគូសថា ‹ ទេ › ) » ។ បន្ទាត់ពណ៌ក្រហមបញ្ឈរត្រង់មួយបង្ហាញថា តម្រូវការបំពេញក្នុងចន្លោះនោះគឺពុំបានបំពេញទេ ។

បាន​ធ្វើ​បច្ចុប្បភាព​ចុង​ក្រោយ​បំផុត​នៅ 9 កក្កដា 2023