មួយ​ជំហាន​ម្តងៗ

បោះពុម្ព និងចែកចាយរបាយការណ៍អ្នកថ្វាយដង្វាយ

គោលនយោបាយ និងគោលការណ៍ទាំងឡាយ

របាយការណ៍អ្នកថ្វាយដង្វាយ ផ្តល់ជូនដល់សមាជិកនូវសេចក្តីសង្ខេបនៃប្រាក់ដង្វាយរបស់ពួកគេ ។ ឯកសារទាំងនេះអាចត្រូវបានបោះពុម្ពចេញពីធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ( ធ.ថ.ស. ) នៅលើគេហទំព័រ ChurchofJesusChrist.org ឬមកពីទំព័រ « ហិរញ្ញវត្ថុ » នៅក្នុងទំព័រ ធ.ថ.ស. ឬ ស.ស.អ. ។ របាយការណ៏អ្នកថ្វាយដង្វាយគឺមានភាពសម្ងាត់ណាស់ និងគួរតែត្រូវបានយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ។

នីតិវិធី ធ.ថ.ស.

របាយការណ៍អ្នកថ្វាយដង្វាយ

អ្នកថ្វាយដង្វាយអាចបោះពុម្ពរបាយការណ៍ប្រចាំឆ្នាំរបស់ពួកគេបាននៅគេហទំព័រ donations.ChurchofJesusChrist.org ។

ស្មៀនក៏អាចបោះពុម្ពរបាយការណ៍អ្នកថ្វាយដង្វាយចេញពីម៉ឺនុយ « ការផ្ទៀងផ្ទាត់ដង្វាយមួយភាគក្នុងដប់ » នៅលើផ្ទាំង « របាយការណ៍អ្នកថ្វាយដង្វាយ » បានផងដែរ ។

ដើម្បីបោះពុម្ពរបាយការណ៍ទាំងនេះ ៖

  1. ចេញពី ធ.ថ.ស. សូមចុចលើ ហិរញ្ញវត្ថុ ហើយបន្ទាប់មកលើ ការផ្ទៀងផ្ទាត់ដង្វាយមួយភាគក្នុងដប់ ។ នៅលើផ្ទាំង « របាយការណ៍អ្នកថ្វាយដង្វាយ » សូមបោះពុម្ព របាយការណ៍អ្នកថ្វាយដង្វាយ ដែលបានបង្កើតទុកជាមុន ។
  2. នៅក្នុងផ្នែក « របាយការណ៍អ្នកថ្វាយដង្វាយដែលបានបង្កើតទុកជាមុន » សូមចុចលើតំណភ្ជាប់ របាយការណ៍អ្នកថ្វាយដង្វាយអំពីការបរិច្ចាគ

សូមកត់ចំណាំថា ប្រសិនបើសមាជិកម្នាក់មិនបានថ្វាយដង្វាយទេ ឬបានជ្រើសរើសបោះពុម្ពរបាយការណ៍ផ្ទាល់របស់គាត់ ឬនាងចេញពីគេហទំព័រ donations.ChurchofJesusChrist.org នោះរបាយការណ៍អ្នកថ្វាយដង្វាយអំពីការបរិច្ចាគ នឹងមិនមាននៅក្នុងតំណភ្ជាប់របាយការណ៍ដែលបានបង្កើតទុកជាមុនទេ ។ ប្រសិនបើចាំបាច់ របាយការណ៍បុគ្គលម្នាក់ៗអាចបោះពុម្ពបានដោយប្រើផ្នែក « របាយការណ៍បុគ្គលម្នាក់ៗសម្រាប់អ្នកថ្វាយដង្វាយ » ។

របាយការណ៍ពន្ធជាផ្លូវការ ឬរបាយការណ៍សង្ខេបប្រចាំឆ្នាំ

ពីមុនថ្ងៃទី ៣១ ខែ មករា ស្មៀនគួរតែបោះពុម្ព ហើយចែកចាយរបាយការណ៍ពន្ធជាផ្លូវការ ឬរបាយការណ៍សង្ខេបប្រចាំឆ្នាំសម្រាប់អ្នកថ្វាយដង្វាយម្នាក់ៗ ។ ដើម្បីបោះពុម្ពរបាយការណ៍ទាំងនេះ ៖

  1. ចេញពី ធ.ថ.ស. សូមចុចលើ ហិរញ្ញវត្ថុ ហើយបន្ទាប់មកលើ ការផ្ទៀងផ្ទាត់ដង្វាយមួយភាគក្នុងដប់ ។ នៅលើផ្ទាំង « របាយការណ៍ដំណាច់ឆ្នាំ » សូមបោះពុម្ព របាយការណ៍អ្នកថ្វាយដង្វាយដែលបានបង្កើតទុកជាមុន ។
  2. នៅក្នុងផ្នែក « របាយការណ៍អ្នកថ្វាយដង្វាយដែលបានបង្កើតទុកជាមុន » សូមចុចលើតំណភ្ជាប់ដើម្បីមើលរបាយការណ៍ដែលបានបង្កើតទុកជាមុន ។ របាយការណ៍ដែលបានបង្កើតទុកជាមុននឹងមាននៅត្រឹមថ្ងៃទី ៣១ ខែ មករា ។

សូមកត់ចំណាំថា ប្រសិនបើសមាជិកម្នាក់មិនបានថ្វាយដង្វាយទេ ឬបានជ្រើសរើសបោះពុម្ពរបាយការណ៍ផ្ទាល់របស់គាត់ ឬនាងចេញពីគេហទំព័រ donations.ChurchofJesusChrist.org នោះរបាយការណ៍អ្នកថ្វាយដង្វាយអំពីការបរិច្ចាគ នឹងមិនមាននៅក្នុងតំណភ្ជាប់របាយការណ៍ដែលបានបង្កើតទុកជាមុនទេ ។ ប្រសិនបើចាំបាច់ របាយការណ៍បុគ្គលម្នាក់ៗអាចបោះពុម្ពបានដោយប្រើផ្នែក « របាយការណ៍បុគ្គលម្នាក់ៗសម្រាប់អ្នកថ្វាយដង្វាយ » ។

បាន​ធ្វើ​បច្ចុប្បភាព​ចុង​ក្រោយ​បំផុត​នៅ 3 វិច្ឆិកា 2023