ដើម្បីចូលប្រើប្រព័ន្ធសវនកម្ម សូមចូលទៅគេហទំព័រ audit.lds.org ។ សូមចូលដោយប្រើគណនី ប.ថ. ក ឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់របស់អ្នក ។នៅក្នុងអត្ថបទនេះ ពាក្យ អង្គភាព សំដៅទៅលើស្ដេក ឬវួដ ដែលត្រូវបានធ្វើសវនកម្ម ។ ពាក្យ ស្តេក ក៏សំដៅទៅលើមណ្ឌលផងដែរ ។ ពាក្យ វួដក៏សំដៅលើសាខាដែរ ។
ផ្ទាំងគ្រប់គ្រងគឺជាទំព័រដំបូងគេដែលអ្នកឃើញ បន្ទាប់ពីអ្នកចូល ។ ( អេក្រង់ដែលបានថតខាងក្រោមនេះជាភាសាអង់គ្លេស ប៉ុន្តែប្លង់ដែលបានរចនាឡើងគឺដូចគ្នាក្នុងគ្រប់ភាសាទាំងអស់ ) ។
ផ្ទាំងគ្រប់គ្រងបង្ហាញព័ត៌មាន និងផ្តល់ការចូលឲ្យប្រើកម្មវិធីពិសេសៗដែលជួយអ្នកបំពេញតួនាទីរបស់អ្នកនៅក្នុងសវនកម្ម ស្របទៅតាមតួនាទីរបស់អ្នកក្នុងសាសនាចក្រ ។ វារួមមានស្ថានភាពព័ត៌មានដូចជា ថាតើសវនកម្មបានដាក់បញ្ជូន, ចប់, កំពុងដំណើរការ ឬពុំទាន់ចាប់ផ្តើម ។ ក្នុងន័យនេះ ផ្ទាំងគ្រប់គ្រងគឺជាស្ថានភាពរបាយការណ៍មួយនៅលើអ៊ិនធើរណែត ។ កម្មវិធីនេះផ្តោតទៅលើរយៈពេលសវនកម្មបច្ចុប្បន្ន ប៉ុន្តែវាក៏អាចបង្ហាញបញ្ជីសវនកម្មចាស់ៗផងដែរ ។ដើម្បីមើលបញ្ជីសវនកម្មចាស់ៗ សូមចុចតំណ ឈ្មោះអង្គភាព នៅក្នុងជួរឈរខាងឆ្វេង ឬ ប្រវត្តិ នៅក្នុងវង់ក្រចកក្បែរផ្នែកខាងលើបំផុតនៃអេក្រង់ ។ សវនកម្មបីឆ្នាំចុងក្រោយមាននៅទីនោះ ។ដើម្បីត្រឡប់ទៅកាន់រយៈពេលសវនកម្មបច្ចុប្បន្នវិញ សូមចុចតំណ រយៈពេលសវនកម្មបច្ចុប្បន្ន នៅក្នុងជួរឈរខាងឆ្វេង ឬ ប្រវត្តិ នៅក្នុងវង់ក្រចកក្បែរផ្នែកខាងលើបំផុតនៃអេក្រង់ ។