ករណីលើកលែងសវនកម្មនីមួយៗតម្រូវឲ្យមានសកម្មភាពកែតម្រូវមួយ ។ សកម្មភាពកែតម្រូវមួយគឺជាសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអង្គភាពអំពីអ្វីដែលគាត់ ឬស្មៀននឹងធ្វើដើម្បីកែតម្រូវបញ្ហានោះ ព្រមទាំងដើម្បីកំណត់ ហើយកែតម្រូវបុព្វហេតុរបស់វាដើម្បីកុំឲ្យវាកើតឡើងម្ដងទៀត ។ ថ្នាក់ដឹកនាំអង្គភាពកំណត់ថា តើសកម្មភាពកែតម្រូវអ្វីដែលចាំបាច់ ហើយគាត់កត់ត្រាវាជាផ្នែកមួយនៃលទ្ធផលសវនកម្ម ។ ឧទាហរណ៍ ប្រសិនបើករណីលើកលែងសវនកម្មមួយនៅក្នុងវួដមួយគឺជាការបាត់បង្កាន់ដៃមួយ សកម្មភាពកែតម្រូវរបស់ប៊ីស្សពអាចរួមមាននូវការពន្យល់មួយអំពី ៖
ថ្នាក់ដឹកនាំអង្គភាពចាត់បុគ្គលម្នាក់ឲ្យធ្វើសកម្មភាពកែតម្រូវនីមួយៗ ។ គាត់ដាក់កាលបរិច្ឆេទសម្រាប់សកម្មភាពកែតម្រូវនីមួយៗដើម្បីបញ្ចប់ ។ កាលបរិច្ឆេទនេះគួរស្ថិតនៅក្នុងអំឡុងពេល ៣០ ថ្ងៃនៃថ្ងៃផុតកំណត់របស់សវនកម្មនោះ ។ គណៈកម្មាការសវនកម្មស្តេកវាយតម្លៃភាពគ្រប់គ្រាន់នៃសកម្មភាពកែតម្រូវនីមួយៗ ។ ប្រសិនបើចាំបាច់ គណៈកម្មាការនេះណែនាំ ហើយបំពាក់បំប៉នថ្នាក់ដឹកនាំអង្គភាពដើម្បីធ្វើឲ្យប្រាកដថា សកម្មភាពកែតម្រូវដ៏ត្រឹមត្រូវបានធ្វើឡើង ។ ប្រធានគណៈកម្មាការ សវនកម្មស្តេកចាត់បុគ្គលម្នាក់ឲ្យផ្ទៀងផ្ទាត់ថា សកម្មភាពកែតម្រូវនីមួយៗត្រូវបានបញ្ចប់ ។ គាត់ដាក់ថ្ងៃកំណត់សម្រាប់ការបញ្ចប់ការផ្ទៀងផ្ទាត់នោះ ។
ផែនការសកម្មភាពកែតម្រូវរបស់សវនកម្មមួយមានសកម្មភាពកែតម្រូវសម្រាប់គ្រប់ករណីលើកលែងសវនកម្ម ឈ្មោះបុគ្គលដែលបានចាត់ឲ្យបំពេញ ហើយផ្ទៀងផ្ទាត់ការបញ្ចប់នៃសកម្មភាពកែតម្រូវនោះ និងកាលបរិច្ឆេទដែលសកម្មភាពកែតម្រូវ និងការផ្ទៀងផ្ទាត់នឹងត្រូវបានបញ្ចប់ ។