មួយ​ជំហាន​ម្តងៗ

ការកែតម្រូវប្រាក់ដង្វាយ

សេចក្ដីផ្ដើម

នៅពេលបង់ប្រាក់ដង្វាយទៅកាន់វួដមួយ នោះទម្រង់បែបបទដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ ( ជាក្រដាសដង្វាយ ) ត្រូវបានប្រើដើម្បីកំណត់ប្រភេទដង្វាយជាក់លាក់ ។ ពេលខ្លះចំនួនទឹកប្រាក់ត្រូវវាយបញ្ចូលទៅក្នុងប្រភេទខុស( ដូចជា ការវាយបញ្ចូលដង្វាយតមអាហារជាដង្វាយមួយភាគក្នុងដប់ ) ឬជ្រើសឈ្មោះអ្នកបរិច្ចាគខុស ។

នីតិវិធី ធ.ថ.ស

នៅពេលរកឃើញកំហុសមួយ សូមប្រើ ធ.ថ.ស ដើម្បីធ្វើការកែតម្រូវប្រាក់ដង្វាយតាមជំហានដូចតទៅនេះ ៖

ការកែតម្រូវឈ្មោះអ្នកបរិច្ចាគ

  1. នៅក្នុងធ.ថ.ស សូមចុច ហិរញ្ញវត្ថុ រួចចុច អ្នកចូលរួម ។ នៅក្នុងបញ្ជីអ្នកចូលរួម សូមចុចលើឈ្មោះអ្នកបរិច្ចាគដែលត្រូវកែតម្រូវប្រាក់ដង្វាយរបស់គាត់ ។
  2. នៅក្នុងព័ត៌មានអ្នកចូលរួមសម្រាប់អ្នកបរិច្ចាគនោះ សូមចុចរបា ប្រាក់ដង្វាយ
  3. នៅក្នុងជួរឈរនៃ កាលបរិច្ឆេទ សូមចុចលើកាលបរិច្ឆេទនៃប្រាក់ដង្វាយដើម្បីកែតម្រូវ ។
  4. នៅក្នុងព័ត៌មានលម្អិតប្រាក់ដង្វាយសម្រាប់កាលបរិច្ឆេទនោះ សូមចុចប៊ូតុង កែតម្រូវប្រាក់ដង្វាយ ( នៅពីលើឈ្មោះអ្នកបរិច្ចាគ ) ។
  5. ដើម្បីកែតម្រូវឈ្មោះអ្នកបរិច្ចាគ សូមចុចប៊ូតុង ប្ដូរអ្នកបរិច្ចាគ
  6. នៅក្នុងអេក្រង់បន្ថែមអ្នកបរិច្ចាគ សូមជ្រើសយកប្រភេទអ្នកបរិច្ចាគ( អ្នកបរិច្ចាគក្នុងអង្គភាព, អ្នកបរិច្ចាគក្រៅអង្គភាព, ឬ អ្នកបង់ ឬអ្នកទទួលចាស់ ) រួចជ្រើសយក ឬវាយឈ្មោះអ្នកបរិច្ចាគ ។
  7. ប្រសិនបើគ្មានឈ្មោះអ្នកបរិច្ចាគត្រឹមត្រូវនៅក្នុងជម្រើសខាងលើទេ សូមបន្ថែមអ្នកបរិច្ចាគថ្មីដោយចុចតំណភ្ជាប់ បន្ថែមអ្នកបរិច្ចាគថ្មី
  8. សូមចុច បន្ថែមអ្នកបរិច្ចាគ
  9. សូមចុចលើ រក្សាទុកការផ្លាស់ប្ដូរ

ការកែតម្រូវប្រភេទ និងទឹកប្រាក់នៃប្រាក់ដង្វាយ

  1. នៅក្នុងធ.ថ.ស សូមចុច ហិរញ្ញវត្ថុ រួចចុច អ្នកចូលរួម ។ នៅក្នុងបញ្ជីអ្នកចូលរួម សូមចុចលើឈ្មោះអ្នកបរិច្ចាគដែលត្រូវកែតម្រូវប្រាក់ដង្វាយរបស់គាត់ ។
  2. នៅក្នុងព័ត៌មានអ្នកចូលរួមសម្រាប់អ្នកបរិច្ចាគនោះ សូមចុចរបា ប្រាក់ដង្វាយ
  3. នៅក្នុងជួរឈរនៃ កាលបរិច្ឆេទ សូមចុចលើកាលបរិច្ឆេទនៃប្រាក់ដង្វាយដើម្បីកែតម្រូវ ។
  4. នៅក្នុងព័ត៌មានលម្អិតប្រាក់ដង្វាយសម្រាប់កាលបរិច្ឆេទនោះ សូមចុចប៊ូតុង កែតម្រូវប្រាក់ដង្វាយ ( នៅពីលើឈ្មោះអ្នកបរិច្ចាគ ) ។
  5. ដើម្បីកែតម្រូវក្រដាសដង្វាយ សូមវាយបញ្ចូលចំនួនត្រឹមត្រូវក្នុងប្រភេទដែលត្រឹមត្រូវនៅលើជួរក្រដាសដែលត្រូវគ្នា ហើយធានាថា ជួរភាពខុសគ្នាដែលបានកែតម្រូវនោះគឺស្មើ ០ ។ ឧទាហរណ៍ ប្រសិនបើប្រាក់ដង្វាយដើមត្រូវបានកត់ត្រាទៅក្នុងដង្វាយមួយភាគក្នុងដប់ ប៉ុន្ដែវាគួរតែជាដង្វាយតមអាហារនោះសូមវាយចំនួនទឹកប្រាក់ដែលត្រឹមត្រូវនៅជួរប្រភេទដង្វាយតមអាហារ រួចហើយប្ដូរចំនួនទឹកប្រាក់នៅជួរប្រភេទដង្វាយមួយភាគក្នុងដប់ ទៅជាលេខ ០វិញ ។
  6. សូមចុចលើ រក្សាទុកការផ្លាស់ប្ដូរ
បាន​ធ្វើ​បច្ចុប្បភាព​ចុង​ក្រោយ​បំផុត​នៅ 30 តុលា 2023