មួយ​ជំហាន​ម្តងៗ

ការធ្វើសវនកម្មដោយប្រើទម្រង់បែបបទជាក្រដាស

ដើម្បីចូលប្រើប្រព័ន្ធសវនកម្ម សូមចូលទៅគេហទំព័រ audit.lds.org ។ សូមចូលដោយប្រើគណនី ប.ថ.ក ឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់របស់អ្នក ។នៅក្នុងអត្ថបទនេះពាក្យ ស្តេក ក៏សំដៅទៅលើមណ្ឌលផងដែរ ។ ពាក្យ ថ្នាក់ដឹកនាំអង្គភាព សំដៅទៅលើប្រធានស្តេកពេលពាក្យនេះអនុវត្តចំពោះស្តេក ឬសំដៅលើប៊ីស្សពពេលពាក្យនេះអនុវត្តចំពោះវួដ ។

ទិដ្ឋភាពទូទៅ

អ្នកអាចធ្វើសវនកម្មហិរញ្ញវត្ថុតាមអ៊ិនធើរណែត ឬ នៅលើសវនកម្មទម្រង់ជាក្រដាស ។ ដើម្បីធ្វើសវនកម្មដោយប្រើទម្រង់បែបបទជាក្រដាស ៖

  1. សូមបោះពុម្ពទម្រង់បែបបទសវនកម្មក្រដាសពីប្រព័ន្ធសវនកម្ម ( សូមមើល ការបោះពុម្ពទម្រង់បែបបទសវនកម្មទទេ ខាងក្រោមនេះ ) ឬយកទម្រង់បែបបទទទេពីជំនួយការសវនករតំបន់ ។
  2. សូមអានសេចក្តីណែនាំដោយយកចិត្តទុកដាក់ ។
  3. សូមធ្វើសវនកម្មដូចដែលបានណែនាំ ។ សវនកម្មត្រូវបានចាត់ទុកថាបញ្ចប់នៅពេល ៖
    • គ្រប់សំណួរសវនកម្មត្រូវបានឆ្លើយ ។
    • សវនករស្ដេកបានពិនិត្យមើលឡើងវិញនូវលទ្ធផលសវនកម្មជាមួយថ្នាក់ដឹកនាំអង្គភាព និងស្មៀនហិរញ្ញវត្ថុ ។
    • សវនករ និងថ្នាក់ដឹកនាំអង្គភាពបានបំពេញនៅក្នុងផ្នែករបស់ពួកគេនៃផែនការសកម្មភាពកែតម្រូវសម្រាប់ករណីលើកលែងសវនកម្មនីមួយៗ ។
    • សវនករ និងថ្នាក់ដឹកនាំអង្គភាពបានចុះហត្ថលេខាលើទំព័រហត្ថលេខាសវនកម្ម ។
  4. ពេលសវនកម្មចប់ សវនករស្តេកផ្តល់ទម្រង់បែបបទនោះទៅកាន់សមាជិកម្នាក់នៃគណៈកម្មការសវនកម្មស្តេក ។ គណៈកម្មការពិនិត្យមើលសវនកម្មឡើងវិញ ហើយប្រធានគណៈកម្មការសវនកម្មបញ្ជាក់ថា ផែនការសកម្មភាពកែតម្រូវ និងទំព័រហត្ថលេខាសវនកម្មត្រូវបានបំពេញ ។
  5. សមាជិកនៃគណៈកម្មការសវនកម្មស្តេកថតចម្លងទម្រង់បែបបទសវនកម្មក្រដាសនោះសម្រាប់ជាកំណត់ត្រារបស់ស្តេក ។
  6. សមាជិកនៃគណៈកម្មការសវនកម្មស្តេកបញ្ជូនទម្រង់បែបបទសវនកម្មក្រដាសដែលបានបំពេញចប់នោះទៅកាន់ជំនួយការសវនករតំបន់ ។

ជំនួយការសវនករតំបន់វាយបញ្ចូលលទ្ធផលសវនកម្មទៅក្នុងប្រព័ន្ធសវនកម្ម ។កំណត់ចំណាំ ៖ ជំនួយការសវនករតំបន់វាយបញ្ចូលតែសេចក្តីសង្ខេបនៃលទ្ធផលសវនកម្មប៉ុណ្ណោះ ។ សម្រាប់ព័ត៌មានលម្អិត ថ្នាក់ដឹកនាំស្តេកត្រូវមើលច្បាប់ចម្លងនៃទម្រង់បែបបទសវនកម្មក្រដាសរបស់ស្តេក ។

ការបោះពុម្ពទម្រង់បែបបទសវនកម្មទទេ

ដើម្បីបោះពុម្ពទម្រង់បែបបទសវនកម្មទទេ ៖

  1. នៅលើរបារម៉ឺនុយ សូមចុច បោះពុម្ពទម្រង់បែបបទសវនកម្មជាក្រដាស ។ ( អេក្រង់ដែលបានថតខាងក្រោមនេះជាភាសាអង់គ្លេស ប៉ុន្តែប្លង់ដែលបានរចនាឡើងគឺដូចគ្នាក្នុងគ្រប់ភាសាទាំងអស់ ) ។
Help Center: Printing a Blank Audit Form
  1. សូមចុចលើប្រភេទទម្រង់បែបបទដែលអ្នកចង់បោះពុម្ព ៖ ស្តេក ឬមណ្ឌល, វួដ ឬ សាខា ឬ មជ្ឈមណ្ឌលពង្សប្រវត្តិ ( ប្រសិនបើអនុវត្តនៅក្នុងសហរដ្ឋអាមេរិក ឬកាណាដា) ។
    ទម្រង់បែបបទសវនកម្មទទេនឹងបង្ហាញឡើងលើវីនដូ ឬ ផ្ទាំងនៃកម្មវិធីរុករកផ្សេងមួយទៀត ។
  2. បោះពុម្ពទម្រង់បែបបទ ។

កំណត់ចំណាំ ៖ របៀបមួយទៀតដើម្បីបោះពុម្ពទម្រង់បែបបទសវនកម្មទទេគឺចុចលើចំណុចបីត្រួតលើគ្នា ( រូបតំណាងម៉ឺនុយបរិបទ ) សម្រាប់វួដ ឬស្តេក ហើយចុចលើ បោះពុម្ពទម្រង់បែបបទសវនកម្មជាក្រដាសកំណត់ចំណាំ ៖ អ្នកអាចបោះពុម្ពទម្រង់បែបបទសវនកម្មជាក្រដាសបានតែសម្រាប់រយៈពេលសវនកម្មបច្ចុប្បន្នប៉ុណ្ណោះ ។ ប្រសិនបើអ្នកត្រូវធ្វើសវនកម្មសម្រាប់រយៈពេលសវនកម្មពីមុនៗ ហើយអ្នកគ្មានច្បាប់ចម្លងនៃទម្រង់បែបបទសវនកម្មទទេក្នុងរយៈពេលនោះ នោះអ្នកអាចប្រើប្រាស់ទម្រង់បែបបទសម្រាប់រយៈពេលបច្ចុប្បន្នដើម្បីធ្វើសវនកម្ម ។

បាន​ធ្វើ​បច្ចុប្បភាព​ចុង​ក្រោយ​បំផុត​នៅ 9 កក្កដា 2023