មួយ​ជំហាន​ម្តងៗ

អំពី CDOL

សេចក្ដីណែនាំអំពី CDOL

សៀវភៅបញ្ជីរាយនាមរបស់សាសនាចក្រអំពីអង្គការ ( CDOL ) គឺជាកម្មវិធីវិបសាយមួយដែលជួយដល់ពួកអ្នកមានសិទ្ធិអំណាចទូទៅបុគ្គលិកទីស្នាក់ការកណ្តាលរបស់សាសនាចក្រ បុគ្គលិករដ្ឋបាលប្រចាំតំបន់ និងថ្នាក់ដឹកនាំទូទាំងពិភពលោកដើម្បីបំពេញការចាត់តាំងរបស់ពួកលោក ។ ព័ត៌មានទាំងនោះរួមមានដូចខាងក្រោមនេះ ៖

  • ព័ត៌មានអំពីអង្គការសម្រាប់វួដ ស្តេក បេសកកម្ម និងតំបន់នានា ជាដើម រួមមានអង្គភាពដែលពាក់ព័ន្ធ ទីតាំង និងពេលវេលាប្រជុំ ។
  • ព័ត៌មានអំពីអ្នកដឹកនាំសម្រាប់ប៊ីស្សព ប្រធានស្តេក និងប្រធានបេសកកម្មជាដើម រួមមានព័ត៌មានទំនាក់ទំនងដូចជា ( អាសយដ្ឋានផ្លូវ លេខទូរសព្ទ និងអាសយដ្ឋានអ៊ីមែល ) ។
  • ការហៅខាងសាសនា និងតំណែងជាច្រើននៅក្នុងសាសនាចក្រ។ ( ការហៅក្នុងវួដ និងស្តេកត្រូវបានទទួលតាមរយៈធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន [ ធ.ថ.ស. ] ) ។ CDOL គឺជាប្រភពសិទ្ធិអំណាចសម្រាប់ការហៅខាងសាសនាទាំងអស់ ។

ដើម្បីចូលទៅកាន់ CDOL ៖

  • សូមចូលទៅកាន់គេហទំព័រcdol.ChurchofJesusChrist.org.
  • សូមចូលដោយប្រើគណនីឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់របស់អ្នក ។

ដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មានទំនាក់ទំងអង្គភាព សូមទាក់ទងទៅនាយកដ្ឋានសេវាកម្មទូទាំងពិភពលោក ។

បាន​ធ្វើ​បច្ចុប្បភាព​ចុង​ក្រោយ​បំផុត​នៅ 29 មករា 2024