យុវមជ្ឈិមវ័យ​ប្រចាំ​សប្ដាហ៍
សូម​ស្វាគមន៍​មក​កាន់​យុវមជ្ឈិមវ័យ​ប្រចាំ​សប្ដាហ៍
ស្វាគមន៍​មក​កាន់​យុវមជ្ឈិមវ័យ​ប្រចាំ​សប្ដាហ៍


ស្វាគមន៍​មក​កាន់ យុវមជ្ឈិមវ័យ​ប្រចាំ​សប្ដាហ៍

រូបភាព
ពួក​យុវមជ្ឈិមវ័យ​កំពុង​លោត

ស្វាគមន៍​មក​កាន់​យុវមជ្ឈិមវ័យ​ប្រចាំ​សប្ដាហ៍—ជាការ​បោះពុម្ព​ផ្សាយ​ប្រចាំ​សប្ដាហ៍​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​ដែល​សរសេរ​សម្រាប់​ពួក​យុវមជ្ឈិមវ័យ​ដោយ​ពួក​យុវមជ្ឈិមវ័យ ក៏​ដូចជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​អ្នក​ជំនាញ​ផ្សេង​ទៀត​ស្ដីពី ប្រធានបទ​ដែល​ទាក់​ទង​ជាមួយនឹង​យើង​សម្រាប់ពេល​សព្វ​ថ្ងៃ​នេះ ។

គោលដៅ​របស់​យើង

គោលដៅ​របស់​យើង​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​រក​ឃើញ​ចម្លើយ​ចំពោះ​ឧបសគ្គ​ទាំងឡាយ​របស់អ្នក ហើយ​ទទួល​បាន​កម្លាំង​ដើម្បី​ប្រឈមមុខ​នឹង​វា ។ យើង​នឹង​ធ្វើ​កិច្ចការ​នេះ​ដោយ​ស្វែង​យល់​ពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​រួម​គ្នា ហើយ​ពិនិត្យ​មើល​ពី​របៀប​ដែល​ពួក​យុវមជ្ឈិមវ័យ​នៅ​ជុំវិញ​ពិភពលោក​កំពុង​ខិតខំ​រស់​នៅ​តាម​ដំណឹងល្អ​នោះ ។

អំពី​យើង

ចំណុច​ទីមួយ ៖ វគ្គ​ទាំង​មូល​នេះ​ទទួល​បាន​នូវ​ការ​បំផុស​គំនិត​មក​ពី​អ្នក ។ យើង​បាន​ប្រឈមមុខ​នឹង​ការ​សម្រេច​ចិត្ត ឧបសគ្គ​ និង​ការ​ផ្លាស់ប្ដូរ​យ៉ាង​ច្រើន​អំឡុង​គ្រា​ថ្មីៗ​នេះ​នៅ​ក្នុង​ជីវិត​របស់​យើង ។ ហើយ​យើង​ចង់​ដឹកនាំ​អ្នក​ឲ្យ​ឆ្លង​ផុត​ដោយ​ជោគជ័យ ។ យើង​ក៏ចង់​ឲ្យ​អ្នក​ដឹង​ដែរ​ថា យើង​មើល​ឃើញ​ថា អ្នក​ជា​នរណា ជាជាង​មើល​លើ​ស្ថានភាព​អាពាហ៍ពិពាហ៍​របស់​អ្នក នេះជា​មូលហេតុ​ដែល​ផ្នែក​នេះ​មិនត្រូវ​បាន​គេ​ហៅថា យុវមជ្ឈិមវ័យ​ប្រចាំ​សប្ដាហ៍នោះ ។ មាតិកា​នេះ​ត្រូវបាន​ធ្វើ​ឡើង​សម្រាប់​ពួក​យុវ​មជ្ឈិមវ័យ​ទាំងអស់ ទាំង​អ្នក​នៅ​លីវ ឬ​អ្នក​រៀបការ​រួច ឬ​អ្នក​នៅ​លីវ​ម្ដង​ទៀត ដោយសារ​ឥទ្ធិពល​របស់​អ្នក​មក​លើ​សាសនាចក្រ—និង​ពិភពលោក​នេះ—ដែល​ពុំ​អាច​វាស់​វែង​បាន​ឡើយ ទោះជា​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ណា​មួយ​នៅក្នុង​ភាព​ជា​យុវមជ្ឈិមវ័យ​នាពេល​បច្ចុប្បន្ន​នេះ​ក៏​ដោយ ។

យើង​ក៏​គិត​ផង​ដែរ​ថា ប្រធាន​បទ​ដែល​យើង​លើក​ឡើង​នឹង​ទាក់​ទាញ​ដល់​ពួក​យុវមជ្ឈិមវ័យ សូម្បីតែ​អ្នក​ដែល​មាន​អាយុ​លើស​ពី​៣០ ឆ្នាំ​ផងដែរ ។ យើង​ដឹង​ពី​ចំណាប់​អារម្មណ៍​របស់​អ្នក​នៅ​ក្នុង​ប្រធាន​បទ និង​ឧបសគ្គ​ទាំងឡាយ​ដែល​យើង​នឹង​លើក​ឡើង ទំនង​ជា​ពុំ​ផ្លាស់​ប្ដូរ​ដោយ​គ្រាន់​តែ​អ្នក​មាន​ថ្ងៃកំណើត​មួយ​ទៀត​នោះ​ឡើយ ។ បញ្ហា​ដែល​យើង​ជួបប្រទះ​សព្វថ្ងៃ​គឺ​ទាក់ទង​ជាមួយ​នឹង​យើង​គ្រប់ៗ​គ្នា​ភាគច្រើន ហើយ​វា​ច្រើន​ល្មម​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​យើង​អាច​ឆ្លង​វា​រួច​រួម​គ្នា មិន​ថា​យើង​មាន​វ័យ​ប៉ុណ្ណា​នោះ​ឡើយ ។

យើង​ដឹង​ថា អ្នក​ទាំងអស់​គ្នា​មាន​ស្ថានភាព​ជីវិត ប្រវត្តិ​ការ​អប់រំ កម្រិត​សេដ្ឋកិច្ច វប្បធម៌ និង​កាលៈទេសៈ​ខុសៗ​គ្នា ។ ដូច្នេះ​យើង​នឹង​លើក​ឡើង​នូវ​ប្រធាន​បទ​ខុសៗ​គ្នា ហើយ​ដំណើរ​រឿង​របស់​យើង​នឹង​មាន​ច្រើន​ជាង ២០ ភាសា​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ—យើង​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​បាន​ទទួល ហើយ​ឲ្យ​វា​មាន​ទំនាក់​ទំនង​នឹង​អ្នក​រាល់​គ្នា ។ ពួក​យុវមជ្ឈិមវ័យ​ជុំវិញ​ពិភពលោក​កំពុង​នាំ​យក​សេចក្ដី​ជំនឿ និង​ទេពកោសល្យ​របស់​ពួកគេ​មក​កាន់​សាសនាចក្រ ។ នៅ​ទី​កន្លែង​ជាច្រើន យើង​ពុំមែន​គ្រាន់​តែ​ជា​ថ្នាក់​ដឹកនាំ​នា​ពេល​អនាគត​ប៉ុណ្ណោះ​ទេ យើង​កំពុង​ដឹកនាំ​សាសនាចក្រ​នាពេល​សព្វ​ថ្ងៃ​នេះ រួម​ទាំង​តំបន់​ដែល​សាសនាចក្រ​ត្រូវ​បាន​ស្ថាបនា​ឡើង​យូរ​មកហើយ​ផងដែរ ។ ហើយ​ឥទ្ធិពល​របស់​យើង​នឹង​ពង្រីក​លើស​ពី​ថ្ងៃ​នេះ​ទៅ​ទៀត ដោយសារ​យើង​ក៏​ជា​ឪពុក​ម្ដាយ​នៃពួក​ជំនាន់​ក្រោយ​ផង​ដែរ ។

យើង​អាច​បន្ត

មាន​រឿង​ច្រើន​ទៀត​ដែល​យើង​អាច​និយាយ​អំពី​តម្លៃ និង​សក្ដានុពល​នៃ​ពួក​យុវមជ្ឈិមវ័យ ប៉ុន្តែ​ប្រសិនបើ​យើង​និយាយថា​យើង​បន្ត​ទៅមុខ វា​ហាក់​ដូចជា​យើង​កំពុង​មាន​អំនួត​ពេក ( ដោយសារ​ជំនាន់​របស់​យើង​គឺជា​ជំនាន់​មួយ​ដ៏​ល្អ ) ។ វា​គ្រប់​គ្រាន់​ដើម្បី​និយាយ​ថា ព្រះ​ត្រូវការ​យើង ហើយ​យើង​ត្រូវការ​ព្រះ និង​សាសនាចក្រ​របស់​ទ្រង់ ហើយ​យើង​ក៏​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅ​មក​ផងដែរ ។ ដូចជា​ប្រធាន​រ័សុល អិម ណិលសុន បាន​លើក​ឡើង​ពី​ពួក​យុវមជ្ឈិមវ័យ​ថា « [ យើង ] នឹង​បង្កើត​ប្រវត្តិ​សាស្ត្រ » រួម​គ្នា ។ « ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្នក​សម្រេច​បាន​នូវ​កិច្ចការ​លំបាក​ទាំង​នោះ ។…

« …អ្នក ‹ គឺ​ជា​ពូជ​ជម្រើស › ( ពេត្រុសទី ១ ២:៩ ) ដែល​ត្រូវបាន​តែងតាំង​ដោយ​ព្រះ​ឲ្យ​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ—ដើម្បី​ជួយ​រៀបចំ​មនុស្ស​លើ​លោក​នេះ សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់ ! »

ថ្វីបើ​បច្ចុប្បន្ន​មាន​ការផ្លាស់ប្តូរ ហើយ​អនាគតកាល​មិន​ច្បាស់លាស់​ក្តី យុវវ័យ​ពេលនេះ​អាច​ជាពេល​ដ៏អស្ចារ្យ​ដើម្បី​ស្វែងយល់​ពី​ខ្លួនឯង និង​ការរីក​ចម្រើន ការស្វែងយល់​គោលបំណង​របស់​យើង​នៅលើ​ផែនដី​នេះ និង​ការរៀន​គោរព​តាម​ដំណឹងល្អ ដែល​ជា​ចំណុច​សំខាន់​នៅក្នុង​ជីវិត​របស់យើង ។ យើង​រីករាយ​នៅលើ​វិថី​នេះ​ជាមួយ​អ្នក ហើយ​សង្ឃឹម​ថា​អ្នក​នឹង​ចូល​មើល​ជាទៀងទាត់ !

អាច​រក​យើង​ឃើញ​នៅ

យុវមជ្ឈិមវ័យ​ប្រចាំ​សប្ដាហ៍​ដែល​មាន​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ នៅក្រោម​ទស្សនាវដ្ដី ឬ​មជ្ឈិមវ័យ > យុវមជ្ឈិមវ័យ ។ អ្នក​ក៏អាច​ស្វែងរក​ដំណើរ​រឿង​របស់​យើង​មួយ​ចំនួន​នៅក្នុង ទស្សនាវដ្តី​លីអាហូណា​និង​លីអាហូណានៅលើ​គេហទព័រ​Facebook​និង​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

ពួក​យើង​ចង់​ឮ​ពី​អ្នក ។

  • តើ​អ្នក​ចង់​ដឹង​អំពី​ប្រធានបទ​អ្វី ?

  • តើ​អ្នក​ចង់​ចែចាយ​អំពី​សាច់រឿង​អ្វី ?

  • តើ​អ្នក​មាន​យោបល់​អ្វីខ្លះ​សម្រាប់​យើង ?

អ្នក​អាច​ផ្ញើ​រឿង​ផ្ទាល់ខ្លួន យោបល់ និង​មតិ​កែលម្អ​របស់​អ្នក​តាម​គេហទំព័រ liahona.ChurchofJesusChrist.org ។ យើង​មាន​ចិត្ត​អន្ទះសា​ចង់​ទទួល​ដំណឹង​ពី​អ្នក !

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Stand as True Millennials » Liahonaខែ តុលា ឆ្នាំ ២០១៦ ទំព័រ ៥០, ៥៣ ។