យ៉ូសែប ស៊្មីធ — ម៉ាថាយ
ជាការដកស្រង់ចេញពីការបកប្រែព្រះគម្ពីរប៊ីប ដូចដែលបានបើកសម្ដែងប្រាប់ដល់ យ៉ូសែប ស៊្មីធ នៅឆ្នាំ ១៨៣១ ៖ ម៉ាថាយ ២៣:៣៩ និងជំពូកទី ២៤។
ជំពូកទី ១
ព្រះយេស៊ូវទ្រង់ប្រាប់ទុកជាមុន អំពីការបំផ្លិចបំផ្លាញដែលនឹងកើតឡើងដល់ក្រុងយេរូសាឡិម — ទ្រង់ព្រមទាំងបរិយាយប្រាប់ពីការយាងមកលើកទីពីររបស់កូនមនុស្ស និងការបំផ្លិចបំផ្លាញពួកទុច្ចរិត។
១ត្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយពីនេះទៅមុខ ហើយនឹងដឹងថា ខ្ញុំនេះហើយជាអ្នកនោះ ដែលត្រូវសរសេរទុកដោយព្យាការី ដរាបដល់អ្នករាល់គ្នានឹងនិយាយថា ៖ សូមមានព្រះពរដល់ព្រះអង្គដែលយាងកមកដោយនូវព្រះនាមព្រះអម្ចាស់ មកលើពពកនៅលើមេឃ មានទាំងពួកទេវតាបរិសុទ្ធទាំងអស់គ្នាមកជាមួយទ្រង់ផង។ ខណៈនោះ ស្រាប់តែពួកសិស្សទ្រង់យល់ថា ព្រះអង្គនឹងយាងមកលើផែនដីម្ដងទៀត បន្ទាប់ពីទ្រង់បានទទួលការរុងរឿង ហើយបានពាក់មកុដនៅខាងស្ដាំព្រះហស្តនៃខព្រះ។
២ហើយព្រះយេស៊ូវបានយាងចេញពីព្រះវិហារទៅ ហើយពួកសិស្សទ្រង់បានមករកទ្រង់ដើម្បីស្ដាប់ទ្រង់ដោយទូលថា ៖ លោកគ្រូ សូមបង្ហាញដល់យើងខ្ញុំពីការសាងព្រះវិហារ ដូចដែលព្រះអង្គបានមានព្រះបន្ទូលថា — របស់ទាំងនោះនឹងត្រូវទម្លាក់ចុះ ហើយចោលស្ងាត់ទុកឲ្យអ្នក។
៣ហើយព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេថា ៖ តើអ្នករាល់គ្នាមើលមិនឃើញការណ៍ទាំងអស់នេះឬទេ ហើយតើអ្នករាល់គ្នាមិនយល់ទេឬអី? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះ គឺនៅលើព្រះវិហារនេះនឹងគ្មានកថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទម្លាក់ចុះនោះទេ។
៤ហើយព្រះយេស៊ូវបានចេញពីពួកគេ ហើយទៅលើភ្នំដើមអូលីវ។ ហើយកាលទ្រង់គង់នៅលើកភ្នំដើមអូលីវ នោះពួកសិស្សបានមកឯទ្រង់ដោយឡែក ដោយទូលថា ៖ សូមប្រាប់យើងខ្ញុំ តើកាលណាការណ៍ទាំងនេះដែលព្រះអង្គបានមានព្រះបន្ទូលពីការបំផ្លិចបំផ្លាញព្រះវិហារ និងពួកសាសន៍យូដានឹងមកដល់ ហើយតើមានខទីសម្គាល់ណាប្រាប់ពីគការយាងមករបស់ទ្រង់ និងពីឃចុងបំផុតនៃពិភពលោក ឬការបំផ្លិចបំផ្លាញនៃងពួកទុច្ចរិត ដែលជាចុងបំផុតនៃពិភពលោកនោះ?
៥ហើយព្រះយេស៊ូវទ្រង់ឆ្លើយ ហើយមានព្រះបន្ទូលទៅពួកគេថា ៖ ចូរប្រយ័ត្ន ដើម្បីកុំឲ្យអ្នកណាបញ្ឆោតអ្នកឡើយ
៦ត្បិតនឹងមានមនុស្សជាច្រើនមកដោយនូវឈ្មោះខ្ញុំ ដោយនិយាយថា — ខ្ញុំជាព្រះគ្រីស្ទ — ហើយនឹងបញ្ឆោតមនុស្សជាច្រើន
៧គ្រានោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យមានកសេចក្ដីវេទនា ហើយព្រមទាំងសម្លាប់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវគ្រប់ទាំងសាសន៍ខស្អប់ ដោយព្រោះឈ្មោះខ្ញុំ
៨ហើយនៅគ្រានោះ មនុស្សជាច្រើននឹងរវាតចិត្តចេញ ហើយនឹងក្បត់គ្នាទៅវិញទៅមក ហើយនឹងស្អប់គ្នាទៅវិញទៅមក
៩ហើយនឹងមានព្យាការីក្លែងក្លាយជាច្រើនកើតឡើង ហើយនឹងបញ្ឆោតមនុស្សជាច្រើនដែរ
១០ហើយពីព្រោះសេចក្ដីទុច្ចរិតនឹងចម្រើនជាច្រើនឡើង បានជាកសេចក្ដីស្រឡាញ់នៃមនុស្សជាច្រើននឹងរសាយអស់ទៅ
១១ប៉ុន្តែអ្នកណាដែលកាន់ខ្ជាប់ ហើយមិនព្រមចុះចាញ់ទេ អ្នកនោះនឹងបានសង្គ្រោះ។
១២ហេតុដូច្នេះហើយ កាលណាអ្នករាល់គ្នាឃើញកសេចក្ដីខ្ពើមឆ្អើមនៃខការបង្ខូចបំផ្លាញ ដែលបានពោលដល់ដោយព្យាការីដានីយ៉ែល អំពីសេចក្ដីបំផ្លិចបំផ្លាញក្រុងគយេរូសាឡិម គ្រានោះ អ្នករាល់គ្នានឹងឈរនៅក្នុងទីឃបរិសុទ្ធ អ្នកណាដែលអានមើល សូមយល់ចុះ។
១៣គ្រានោះ ចូរឲ្យពួកអ្នកដែលនៅស្រុកយូដារត់ចេញទៅឯកភ្នំទាំងឡាយចុះ
១៤ចូរឲ្យអ្នកណាដែលនៅលើដំបូលផ្ទះរត់ចេញទៅ ហើយចូរកុំឲ្យត្រឡប់ទៅយករបស់អ្វីពីផ្ទះរបស់ខ្លួនឡើយ
១៥ឬមិនឲ្យអ្នកណាដែលនៅស្រែចម្ការត្រឡប់មកវិញ ដើម្បីនឹងយកសំលៀកបំពាក់របស់ខ្លួនឡើយ
១៦ហើយនៅគ្រានោះ វេទនាហើយ ដល់អស់អ្នកណាដែលមានកផ្ទៃពោះ ហើយដល់អស់អ្នកណាដែលបំបៅកូន
១៧ហេតុដូច្នេះហើយ ចូរអ្នករាល់គ្នាអធិស្ឋានដល់ព្រះអម្ចាស់ សូមកុំឲ្យអ្នកត្រូវរត់នៅរដូវរងា ឬនៅថ្ងៃឈប់សម្រាកឡើយ
១៨ត្បិតនៅគ្រានោះ នឹងមានសេចក្ដីវេទនាជាខ្លាំងណាស់ដល់កពួកសាសន៍យូដា និងមកលើបណ្ដាជននៅខក្រុងយេរូសាឡិម ដូចមិនដែលបានចាត់ពីព្រះមកលើសាសន៍អ៊ីស្រាអែលដល់ម្ល៉េះឡើយ តាំងពីដើមកំណើតនគររបស់ពួកគេ រហូតមកដល់សព្វថ្ងៃនេះ ទេ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយនឹងមិនចាត់មកលើសាសន៍អ៊ីស្រាអែលទៀតដែរ។
១៩គ្រប់ការណ៍ទាំងអស់ដែលធ្លាក់លើពួកគេ នោះគ្រាន់តែជាការចាប់ផ្ដើមនៃសេចក្ដីទុក្ខសោក ដែលនឹងធ្លាក់មកលើគេ។
២០ហើយលើកលែងតែបន្ថយគ្រានោះឲ្យខ្លីចុះ នោះគ្មានមនុស្សណានឹងបានសង្គ្រោះនៅក្នុងសាច់ឈាមឡើយ ប៉ុន្តែដោយព្រោះយល់ដល់ពួករើសតាំង ស្របតាមសេចក្ដីសញ្ញា ទើបថ្ងៃនោះនឹងបានបន្ថយឲ្យខ្លីចុះ។
២១មើលចុះ ការណ៍ទាំងនេះខ្ញុំបានប្រាប់ដល់អ្នករាល់គ្នា អំពីពួកសាសន៍យូដា ហើយជាថ្មីទៀត បន្ទាប់ពីសេចក្ដីវេទនានៅគ្រានោះនឹងកើតមកលើក្រុងយេរូសាឡិម បើសិនជាមានអ្នកណាមួយប្រាប់អ្នករាល់គ្នាថា មើល ព្រះគ្រីស្ទគង់នៅទីនេះ ឬនៅទីនោះ នោះកុំឲ្យជឿគេឡើយ
២២ត្បិតនៅគ្រានោះនឹងមានព្រះគ្រីស្ទក្លែងក្លាយ ហើយព្យាការីក្លែងក្លាយកើតឡើង ហើយនឹងបង្ហាញទីសម្គាល់យ៉ាងធំ និងការអស្ចារ្យ ដរាបដល់ពួកគេអាចបញ្ឆោតទាំងពួករើសតាំង ដែលជាពួករើសតាំង ស្របតាមសេចក្ដីសញ្ញា បើសិនជាធ្វើទៅបាន។
២៣មើលចុះ ខ្ញុំនិយាយពីការណ៍ទាំងនេះប្រាប់ដល់អ្នករាល់គ្នា ដោយព្រោះយល់ដល់កពួករើសតាំង ហើយអ្នករាល់គ្នាក៏នឹងឮអំពីខសង្គ្រាម និងពាក្យចចាមអារាមអំពីសង្គ្រាមទាំងឡាយ ចូរមើលឲ្យឃើញថាអ្នករាល់គ្នាកុំខ្វល់ឡើយ ត្បិតគ្រប់អ្វីៗទាំងអស់ដែលខ្ញុំ និយាយប្រាប់អ្នករាល់គ្នា នោះច្បាស់ជានឹងបានសម្រេច ប៉ុន្តែពុំទាន់ដល់ចុងបំផុតនៅឡើយទេ។
២៤មើលចុះ ខ្ញុំបានប្រាប់អ្នករាល់គ្នាទុកជាមុន
២៥ហេតុដូច្នោះហើយ បើពួកគេនឹងប្រាប់អ្នករាល់គ្នាថា ៖ មើលចុះ ទ្រង់គង់នៅទីរហោស្ថាន ចូរកុំឲ្យទៅឡើយ ៖ មើលចុះ ទ្រង់គង់នៅក្នុងបន្ទប់សម្ងាត់ ចូរកុំឲ្យជឿឡើយ
២៦ត្បិតដូចជាពន្លឺនៅពេលព្រលឹមស្រាង កំពុងតែរះឡើងពីទិសកខាងកើត ហើយភ្លឺដល់ទិសខាងលិច ហើយគ្របដណ្ដប់មកលើផែនដីទាំងមូលជាយ៉ាងណា នោះការយាងមកនៃកូនមនុស្សក៏នឹងទៅជាយ៉ាងដូច្នោះដែរ។
២៧ហើយឥឡូវនេះ ខ្ញុំបង្ហាញដល់អ្នករាល់គ្នានូវពាក្យប្រៀបប្រដូចមួយ។ មើលចុះ នៅកន្លែងណាដែលមានខ្មោច នោះឥន្ទ្រីនឹងកប្រជុំគ្នានៅកន្លែងនោះឯង ដំណើរនេះក៏បែបដូច្នោះដែរ គឺពួករើសតាំងរបស់យើងនឹងប្រជុំគ្នាពីទិសទាំងបួននៃផែនដី។
២៨ហើយពួកគេនឹងឮពីសង្គ្រាម និងពាក្យចចាមអារាមអំពីសង្គ្រាមទាំងឡាយ។
២៩មើលចុះ ខ្ញុំនិយាយដោយយល់ដល់ពួករើសតាំងរបស់ខ្ញុំ ពីព្រោះសាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ នគរមួយនឹងទាស់នឹងនគរមួយ នឹងមានកអំណត់ និងជំងឺអាសន្នរោគ និងផែនដីកក្រើកនៅកន្លែងផ្សេងៗ។
៣០ហើយជាថ្មីទៀត ពីព្រោះសេចក្ដីទុច្ចរិតនឹងចម្រើនជាច្រើនឡើង បានជាសេចក្ដីស្រឡាញ់នៃមនុស្សនឹងរសាយអស់ទៅ ប៉ុន្តែអ្នកណាដែលនឹងមិនព្រមចុះចាញ់ទេ អ្នកនោះនឹងបានសង្គ្រោះ។
៣១ហើយជាថ្មីទៀត ដំណឹងល្អនៃនគរនេះនឹងត្រូវបានផ្សាយនៅពាសពេញកពិភពលោក ទុកជាទីបន្ទាល់ដល់គ្រប់ទាំងសាសន៍ ហើយនៅគ្រានោះ ទើបចុងបំផុតមកដល់ ឬសេចក្ដីបំផ្លិចបំផ្លាញដល់ពួកទុច្ចរិត
៣២ហើយជាថ្មីទៀត សេចក្ដីខ្ពើមឆ្អើមនៃការបង្ខូចបំផ្លាញ ដែលបានពោលដល់ដោយព្យាការីដានីយ៉ែលនឹងបានសម្រេច។
៣៣ហើយក្រោយសេចក្ដីវេទនារបស់កថ្ងៃនោះមក ស្រាប់តែព្រះអាទិត្យនឹងទៅជាងងឹត ហើយព្រះចន្ទនឹងលែងភ្លឺ ហើយអស់ទាំងតារានឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចទាំងឡាយនៅលើមេឃនឹងត្រូវកក្រើករំពើក។
៣៤ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សតំណនេះ ដែលការណ៍ទាំងនេះនឹងត្រូវបានបង្ហាញមក នោះនឹងមិនកន្លងហួសបាត់ទៅឡើយ ទាល់តែគ្រប់ទាំងអស់ដែលខ្ញុំបានប្រាប់អ្នករាល់គ្នានឹងបានសម្រេចសិន។
៣៥ទោះជាគ្រានោះនឹងមកដល់ក៏ដោយ កាលផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ គង់តែកពាក្យខ្ញុំមិនដែលបាត់ឡើយ ប៉ុន្តែគ្រប់ទាំងអស់នឹងបានសម្រេចវិញ។
៣៦ហើយដូចជាខ្ញុំបានប្រាប់អ្នករាល់គ្នាពីមុនមកហើយថា ក្រោយកសេចក្ដីវេទនារបស់គ្រានោះមក ហើយអំណាចទាំងឡាយនៅលើមេឃនឹងត្រូវកក្រើករំពើក គ្រានោះទើបទីសម្គាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ ហើយនៅគ្រានោះ គ្រប់ពូជអំបូរមនុស្សនៅផែនដីនឹងគក់ទ្រូងយំ ហើយពួកគេនឹងឃើញកូនមនុស្សខមកលើពពកនៅលើមេឃ មានទាំងព្រះចេស្ដា និងសិរីល្អជាខ្លាំង
៣៧ហើយអស់អ្នកណាដែលរក្សាកពាក្យខ្ញុំទុក នោះនឹងមិនត្រូវបញ្ឆោតឡើយ ពីព្រោះកូនមនុស្សនឹងមក ហើយទ្រង់នឹងចាត់ខពួកទេវតារបស់ទ្រង់ឲ្យមកមុនទ្រង់ ដោយសូរផ្លុំត្រែជាខ្លាំង ហើយពួកគេនឹងគប្រមូលពួករើសតាំងរបស់ទ្រង់ ដែលនៅសល់ទាំងប៉ុន្មានពីទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង។
៣៨ឥឡូវនេះ ចូររៀនសេចក្ដីប្រៀបប្រដូចអំពីកដើមល្វាថា — កាលណាមែកវានៅទន់នៅឡើយ ហើយវាចាប់ផ្ដើមដុះស្លឹកឡើង នោះអ្នករាល់គ្នាដឹងថា រដូវក្ដៅនៅជិតដៃបង្កើយ
៣៩ដំណើរនេះក៏បែបដូច្នោះដែរ គឺពួករើសតាំងរបស់ខ្ញុំ កាលណាពួកគេនឹងឃើញគ្រប់ការណ៍ទាំងនេះ នោះពួកគេក៏នឹងដឹងថា លោកជិតមកដល់ហើយ ក៏នៅមាត់ទ្វារផង
៤០ប៉ុន្តែត្រង់ថ្ងៃនោះ និងម៉ោងនោះ គ្មានអ្នកណាកដឹងទេ ទេ ទោះទាំងពួកទេវតានៃព្រះដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ប៉ុន្តែមានតែព្រះវរបិតារបស់ខ្ញុំប៉ុណ្ណោះ។
៤១ប៉ុន្តែដូចជានៅជំនាន់កលោកណូអេយ៉ាងណា នោះកូនមនុស្សក៏នឹងមកជាយ៉ាងដូច្នោះដែរ
៤២ត្បិតនឹងកើតដល់ពួកគេដូចជានៅគ្រាមុនកទឹកលិចដែរ ត្បិតដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ នោះពួកគេកំពុងតែស៊ីផឹក ហើយរៀបការប្ដីប្រពន្ធ
៤៣ហើយឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង ហើយយកគេទៅទាំងអស់គ្នា នោះដល់កាលកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ។
៤៤នៅគ្រានោះ អ្វីៗដែលបានសរសេរទុកនឹងបានសម្រេច គឺនៅថ្ងៃកចុងក្រោយបង្អស់នឹងមានមនុស្សពីរនាក់នៅចម្ការ ម្នាក់នឹងបានយកទៅ ហើយម្នាក់ខទុកនៅ
៤៥មនុស្សពីរនាក់កំពុងតែកិនម្សៅ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ
៤៦ហើយអ្វីក៏ដោយដែលខ្ញុំប្រាប់ដល់មនុស្សម្នាក់ នោះខ្ញុំប្រាប់ដល់មនុស្សទាំងអស់ ដូច្នេះហើយ ឲ្យកចាំយាម ត្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ។
៤៧ប៉ុន្តែចូរដឹងសេចក្ដីនេះចុះ បើសិនជាម្ចាស់ផ្ទះដែលល្អបានដឹងថាចោរនឹងមកនៅយាមណា នោះគាត់នឹងបានចាំយាម ហើយមិនទ្រាំឲ្យចោរទំលុះចូលផ្ទះគាត់បានទេ ប៉ុន្តែច្បាស់ជាបានរង់ចាំជាស្រេច។
៤៨ហេតុដូច្នេះហើយ ឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរ ត្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត។
៤៩ខណៈនោះ តើអ្នកណាជាអ្នកបម្រើកស្មោះត្រង់ ហើយមានមារយាទ ដែលចៅហ្វាយបានតាំងឲ្យត្រួតលើពួកផ្ទះលោក និងឲ្យអាហារគេបរិភោគ តាមត្រូវពេល?
៥០មានពរហើយដល់អ្នកបម្រើនោះ ដែលចៅហ្វាយខ្លួនឃើញថាកំពុងតែធ្វើការ ក្នុងកាលលោកមកដល់ ហើយខ្ញុំប្រាប់អ្នករាល់គ្នាជា ប្រាកដថា លោកនឹងតាំងអ្នកនោះឡើងឲ្យត្រួតលើរបស់ទ្រព្យលោកទាំងអស់។
៥១ប៉ុន្តែបើសិនជាអ្នកបម្រើអាក្រក់នោះនឹងគិតក្នុងចិត្តថា ចៅហ្វាយអញកក្រមក
៥២ហើយក៏តាំងវាយដំពួកគូកនខ្លួន ហើយព្រមទាំងស៊ីផឹកជាមួយនឹងពួកមនុស្សប្រមឹកផង
៥៣ចៅហ្វាយនៃអ្នកបម្រើនោះនឹងមកដល់ នៅថ្ងៃណាដែលវាមិននៅចាំ ជាវេលាណាដែលវាមិនដឹង
៥៤ហើយនឹងកាត់វាជាដុំៗ ហើយនឹងឲ្យវាមានចំណែកជាមួយនឹងពួកមនុស្សមានពុតផង នៅទីនោះនឹងយំ ហើយកសង្កៀតធ្មេញ។
៥៥ហើយទើបកចុងបំផុតនៃពួកទុច្ចរិតមកដល់ ស្របតាមពាក្យព្យាករណ៍នៃលោកម៉ូសេ ដែលថា ៖ ពួកគេនឹងត្រូវកាត់កាល់ចេញពីចំណោមមនុស្ស ប៉ុន្តែពុំទាន់ដល់ចុងបំផុតនៃផែនដីនៅឡើយទេ ប៉ុន្តែជាឆាប់ៗ ៕