កណ្ឌទី ៧៧
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅភូមិហៃរាំ រដ្ឋអូហៃអូ ខែមីនា ឆ្នាំ១៨៣២ (History of the Church, ១:២៥៣–២៥៥)។ ព្យាការីបានសរសេរថា ៖ « ក្នុងការទាក់ទងទៅនឹងការបកប្រែព្រះគម្ពីរ នោះខ្ញុំបានទទួលការពន្យល់ ដែលមានដូចតទៅនេះ ស្ដីអំពីវិវរណៈនៃលោកយ៉ូហាន » (History of the Church, ១:២៥៣)។
១–៤, សត្វទាំងឡាយមានវិញ្ញាណ ហើយនឹងអាស្រ័យនៅក្នុងការសប្បាយរីករាយដ៏អស់កល្បជានិច្ចនៅលើផែនដីដ៏អមត; ៥–៧, ផែនដីនេះមានជីវិតរស់នៅខាងសាច់ឈាមអស់៧.០០០ឆ្នាំ; ៨–១០, ពួកទេវតានានាសាងដំណឹងល្អឡើងវិញ ហើយបម្រើនៅលើផែនដី; ១១, ការភ្ជាប់មនុស្ស ១៤៤.០០០ នាក់; ១២–១៤, ព្រះគ្រីស្ទនឹងយាងមកនៅដើមឆ្នាំទីប្រាំពីរពាន់; ១៥, ព្យាការីពីរនាក់នឹងត្រូវបានលើកឡើងចំពោះសាសន៍យូដា។
១សំនួរ ៖ តើអ្វីទៅជាកសមុទ្រកែវ ដែលយ៉ូហានបានពោលដល់ នៅជំពូកទី៤ ខ៦ ក្នុងគម្ពីរវិវរណៈ?ចម្លើយ ៖ គឺជាខផែនដី នៅក្នុងស្ថានភាពដែលបានញែកចេញជាបរិសុទ្ធ ប្រកបដោយអមតភាព និងគអស់កល្បជានិច្ច។
២សំនួរ ៖ តើត្រូវឲ្យយើងយល់យ៉ាងណាពីសត្វទាំងបួន ដែលបានពោលដល់ នៅក្នុងខដដែលនោះ?ចម្លើយ ៖ សត្វទាំងបួននោះ គឺជាការនិយាយកប្រៀបធៀប ដែលបានប្រើដោយយ៉ូហាន ជាអ្នកទទួលវិវរណៈក្នុងការអធិប្បាយអំពីខស្ថានសួគ៌ ជាគស្ថានបរមសុខនៃព្រះ អំពីឃសុភមង្គលនៃមនុស្ស និងសត្វ និងសត្វលូនវារ និងសត្វហើរលើអាកាស អ្វីដែលជាវិញ្ញាណ មានរូបភាពដូចជាអ្វីខាងសាច់ឈាម ហើយអ្វីដែលជាសាច់ឈាម មានរូបភាពដូចជាអ្វីខាងវិញ្ញាណ ងវិញ្ញាណនៃមនុស្សមានរូបភាពដូចជាប្រាណរបស់គេ ក៏ដូចជាវិញ្ញាណនៃចសត្វ ព្រមទាំងសត្វលោកគ្រប់រូបផង ដែលព្រះទ្រង់បានបង្កើតមក។
៣សំនួរ ៖ តើសត្វទាំងបួននោះមានន័យដល់សត្វនីមួយៗតែប៉ុណ្ណោះ ឬក៏ជាតំណាងតាមក្រុម ឬជំពូក?ចម្លើយ ៖ សត្វទាំងនោះមានន័យដល់សត្វបួនគត់ ដែលបានបង្ហាញដល់យ៉ូហាន ដើម្បីធ្វើជាតំណាងពីសិរីល្អនៃក្រុមទាំងឡាយនៃរបស់ទាំងនោះ នៅក្នុងជំពូកដែលបានកំណត់ទុក ឬក្នុងកវិស័យនៃការបង្កបង្កើត នៅក្នុងអំណរអរចំពោះខការសប្បាយរីករាយដ៏នៅអស់កល្បជានិច្ចរបស់វា។
៤សំនួរ ៖ តើត្រូវឲ្យយើងយល់យ៉ាងណា ពីភ្នែក និងស្លាប ដែលសត្វទាំងនោះមាន?ចម្លើយ ៖ ភ្នែករបស់វាគឺជាតំណាងនៃពន្លឺ និងតម្រិះ គឺថា វាពោរពេញទៅដោយកតម្រិះ ហើយស្លាបរបស់វាគឺជាតំណាងនៃខអំណាច ដើម្បីកម្រើក ដើម្បីប្រព្រឹត្តជាដើម។
៥សំនួរ ៖ តើត្រូវឲ្យយើងយល់យ៉ាងណាពីកពួកអែលឌើរ២៤នាក់ ដែលយ៉ូហានបានពោលដល់?ចម្លើយ ៖ ត្រូវឲ្យយើងយល់ថា ពួកអែលឌើរទាំងនេះ ដែលយ៉ូហានបានឃើញនោះ គឺជាពួកអែលឌើរដែលខស្មោះត្រង់ក្នុងកិច្ចការនៃការបម្រើ ហើយបានស្លាប់ទៅហើយ ជាពួកផងសាសនាចក្រទាំងគប្រាំពីរ ហើយនៅពេលនោះ កំពុងតែនៅក្នុងស្ថានបរមសុខនៃព្រះ។
៦សំនួរ ៖ តើត្រូវឲ្យយើងយល់យ៉ាងណា ពីក្រាំងដែលយ៉ូហានបានឃើញ ដែលកបានបិទនៅខាងក្រៅត្រាប្រាំពីរ?ចម្លើយ ៖ ត្រូវឲ្យយើងយល់ថា ក្រាំងនោះមាននូវព្រះហឫទ័យដែលបានបើកសម្ដែងខសេចក្ដីអាថ៌កំបាំង និងកិច្ចការទាំងឡាយនៃព្រះ ការកាន់កាប់ត្រួតត្រាដ៏លាក់កំបាំងរបស់ទ្រង់ អំពីគផែនដីនេះ នៅក្នុងរយៈប្រាំពីរពាន់ឆ្នាំដែលផែនដីមានជីវិតរស់នៅ ឬការរស់នៅខាងសាច់ឈាមនៃផែនដី។
៧សំនួរ ៖ តើត្រូវឲ្យយើងយល់យ៉ាងណាពីត្រា៧ដែលបានបិទ?ចម្លើយ ៖ ត្រូវឲ្យយើងយល់ថា ត្រាទី១មាននូវអ្វីៗក្នុងរយៈក១ពាន់ឆ្នាំលើកទី១ ហើយត្រាទី២ក៏អំពីរយៈ១ពាន់ឆ្នាំលើកទី២ជាដើម រហូតដល់លើកទី៧។
៨សំនួរ ៖ តើត្រូវឲ្យយើងយល់យ៉ាងណា ពីទេវតា៤រូប ដែលបានពោលដល់នៅក្នុងជំពូកទី៧ ខ១ ក្នុងគម្ពីរវិវរណៈ?ចម្លើយ ៖ ត្រូវឲ្យយើងយល់ថា ពួកគេជាទេវតា៤រូប ដែលបានចាត់មកពីព្រះ ដែលត្រូវបានប្រទានឲ្យមានអំណាចលើទិសទាំង៤នៃផែនដី ដើម្បីសង្គ្រោះជីវិត និងដើម្បីបំផ្លាញចោល ពួកគេនេះហើយ ដែលមានដំណឹងល្អកដ៏នៅអស់កល្បអស់កាលជានិច្ច ដើម្បីថ្លែងប្រាប់ដល់គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា ហើយគ្រប់ទាំងប្រជាជនផង ដោយមានអំណាចដើម្បីបិទផ្ទៃមេឃ ដើម្បីភ្ជាប់ទៅដល់ជីវិត ឬដើម្បីបោះចុះទៅក្នុងខភូមិភាគនៃសេចក្ដីងងឹត។
៩សំនួរ ៖ តើត្រូវឲ្យយើងយល់យ៉ាងណា ពីទេវតាដែលឡើងមកពីទិសខាងកើត ក្នុងគម្ពីរវិវរណៈ ជំពូកទី៧ ហើយខ២?ចម្លើយ ៖ ត្រូវឲ្យយើងយល់ថា ទេវតានោះដែលឡើងមកពីទិសខាងកើត គឺជាអ្នកដែលត្រូវបានប្រទានឲ្យមានត្រានៃព្រះដ៏មានព្រះជន្មរស់នៅ លើពូជអំបូរកអ៊ីស្រាអែលទាំង១២ ហេតុដូច្នោះហើយ លោកប្រកាសប្រាប់ដល់ទេវតា៤រូប ដែលមានដំណឹងល្អដ៏នៅអស់កល្បអស់កាលជានិច្ច ដោយនិយាយថា ៖ កុំឲ្យធ្វើទុក្ខផែនដី ឬសមុទ្រ ឬដើមឈើណាក្ដី ទាល់តែបោះត្រានៅត្រង់ខថ្ងាសនៃពួកបាវបម្រើរបស់ព្រះនៃយើងសិន។ ហើយបើសិនជាអ្នកព្រមទទួលការណ៍នេះ នោះគឺលោកនេះហើយ ជាគលោកអេលីយ៉ាសដែលត្រូវមក ដើម្បីប្រមូលពូជអំបូរអ៊ីស្រាអែលទាំងឡាយ ហើយឃសាងឡើងវិញនូវគ្រប់ទាំងអស់។
១០សំនួរ ៖ តើដល់ពេលណានឹងបានសម្រេចនូវអ្វីៗដែលបានពោលដល់នៅក្នុងជំពូកនេះ?ចម្លើយ ៖ ការណ៍ទាំងនេះនឹងត្រូវបានសម្រេច នៅក្នុងរយៈក១ពាន់ឆ្នាំលើកទី៦ ឬក៏ក្នុងកាលបើកត្រាទី៦។
១១សំនួរ ៖ តើត្រូវឲ្យយើងយល់យ៉ាងណា ពីការបោះត្រាកមួយសែនបួនម៉ឺនបួនពាន់នាក់ ចេញពីគ្រប់ពូជអំបូរអ៊ីស្រាអែល — មួយម៉ឺនពីរពាន់នាក់ចេញពីពូជអំបូរនីមួយៗ?ចម្លើយ ៖ ត្រូវឲ្យយើងយល់ថា ពួកអ្នកទាំងនោះដែលត្រូវបានបោះត្រា គឺជាខពួកសង្ឃជាន់ខ្ពស់ ដែលបានតែងតាំងចំពោះរបៀបបរិសុទ្ធនៃព្រះ ដើម្បីថ្លែងប្រាប់ដំណឹងល្អដ៏នៅអស់កល្បអស់កាលជានិច្ច ត្បិតពួកគេនេះហើយ ដែលត្រូវបានតែងតាំងចេញពីគ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា ហើយគ្រប់ទាំងប្រជាជន ដោយសារពួកទេវតា ដែលត្រូវបានប្រទានឲ្យមានអំណាចលើសាសន៍ទាំងឡាយនៅលើផែនដី ដើម្បីនាំមនុស្សទាំងឡាយណា ដែលនឹងមកឯសាសនាចក្រនៃគកូនច្បង។
១២សំនួរ ៖ តើត្រូវឲ្យយើងយល់យ៉ាងណា ពីកការផ្លុំត្រែ ដែលបានពោលដល់ នៅក្នុងជំពួកទី៨ ក្នុងគម្ពីរវិវរណៈ?ចម្លើយ ៖ ត្រូវឲ្យយើងយល់ថា ដូចជាព្រះទ្រង់បានបង្កើតលោកិយក្នុងរយៈពេលប្រាំមួយថ្ងៃ ហើយនៅថ្ងៃទី៧ ទ្រង់បានសម្រេចកិច្ចការរបស់ទ្រង់ ហើយខបានញែកថ្ងៃនោះចេញជាបរិសុទ្ធ ហើយក៏បានបង្កើតមនុស្សចេញពីគធូលីដីយ៉ាងណា នោះក៏ដូចជាយ៉ាងដូច្នោះដែរ គឺនៅដើមប្រាំពីរពាន់ឆ្នាំ នោះព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងឃញែកផែនដីចេញជាបរិសុទ្ធ ហើយសម្រេចនូវសេចក្ដីសង្គ្រោះដល់មនុស្ស ហើយងជំនុំជំរះគ្រប់ទាំងអស់ ហើយនឹងចប្រោសលោះគ្រប់ទាំងអស់ លើកលែងតែអ្វីដែលទ្រង់ពុំដាក់ក្នុងអំណាចរបស់ទ្រង់ ក្នុងកាលទ្រង់នឹងបោះត្រាគ្រប់ទាំងអស់ ចំពោះចុងបំផុតនៃគ្រប់ទាំងអស់ ហើយការផ្លុំត្រែនៃពួកទេវតាប្រាំពីររូប គឺជាការរៀបចំ និងការបង្ហើយកិច្ចការរបស់ទ្រង់ នៅដើមប្រាំពីរពាន់ឆ្នាំ — គឺជាការរៀបចំផ្លូវមុនពេលការយាងមករបស់ទ្រង់។
១៣សំនួរ ៖ តើនៅពេលណានឹងបានសម្រេចនូវអ្វីៗដែលបានសរសេរទុក នៅក្នុងជំពួកទី៩ ក្នុងគម្ពីរវិវរណៈ?ចម្លើយ ៖ ការណ៍ទាំងនោះនឹងត្រូវបានសម្រេច បន្ទាប់ពីការបកត្រាទី៧ គឺមុនការយាងមកនៃព្រះគ្រីស្ទ។
១៤សំនួរ ៖ តើត្រូវឲ្យយើងយល់យ៉ាងណា ពីក្រាំងតូចដែលយ៉ូហានកបានបរិភោគ ដូចជាបានពោលដល់ នៅក្នុងជំពូកទី១០ ក្នុងគម្ពីរវិវរណៈ?ចម្លើយ ៖ ត្រូវឲ្យយើងយល់ថា ក្រាំងតូចនោះជាបេសកកម្ម ហើយជាពិធីបរិសុទ្ធ សម្រាប់ឲ្យលោកខប្រមូលពូជអំបូរអ៊ីស្រាអែល មើលចុះ នេះជាអេលីយ៉ាស ជាអ្នកដែលត្រូវមក ហើយគសាងគ្រប់ទាំងអស់ឡើងវិញ ដូចជាបានសរសេរទុក។
១៥សំនួរ ៖ តើត្រូវឲ្យយល់យ៉ាងណា ពីកស្មរបន្ទាល់ពីរនាក់ នៅក្នុងជំពូកទី១១ ក្នុងគម្ពីរវិវរណៈ?ចម្លើយ ៖ ពួកគេជាព្យាការីពីរនាក់ ដែលត្រូវបានលើកឡើងចំពោះខសាសន៍យូដា នៅគ្រាគចុងក្រោយបង្អស់ ក្នុងពេលឃសាងឡើងវិញ ហើយដើម្បីព្យាករដល់ពួកសាសន៍យូដា បន្ទាប់ពីពួកគេបានប្រមូលគ្នា ហើយបានសង់ទីក្រុងយេរូសាឡិមនៅលើងដែនដីនៃពួកអយ្យកោរបស់ពួកគេ។