កណ្ឌទី ៦១
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅច្រាំងទន្លេមិសសួរី ភូមិម៉័កអ៊ិលវេនស្បិន ថ្ងៃទី១២ ខែសីហា ឆ្នាំ១៨៣១ (History of the Church, ១:២០២–២០៥)។ តាមផ្លូវវិលទៅក្រុងខឺតឡង់វិញ ព្យាការី និងពួកអែលឌើរដប់នាក់បានធ្វើដំណើរតាមទូកចុះទន្លេមិសសួរី។ កាលធ្វើដំណើរបានបីថ្ងៃ នោះមានគ្រោះថ្នាក់ជាច្រើនបានកើតឡើង។ អែលឌើរ វិលលាម ដ័បបុលយូ ហ្វែប្ស នៅក្នុងការនិមិត្តពេលថ្ងៃបានឃើញមេបំផ្លាញកំពុងតែជិះក្នុងអំណាចនៅលើផ្ទៃទឹកទាំងឡាយ។
១–១២, ព្រះអម្ចាស់ទ្រង់បានចេញបញ្ញត្តិថា មានការបំផ្លិចបំផ្លាញជាច្រើននៅលើទឹកទាំងឡាយ; ១៣–២២, ទឹកទាំងឡាយត្រូវយ៉ូហានដាក់បណ្ដាសា ហើយមេបំផ្លាញជិះនៅលើទឹកទាំងឡាយ; ២៣–២៩, មនុស្សខ្លះមានអំណាចដើម្បីបញ្ជាដល់ទឹកទាំងឡាយ; ៣០–៣៥, ពួកអែលឌើរត្រូវធ្វើដំណើរពីរៗនាក់ ហើយផ្សាយដំណឹងល្អ; ៣៦–៣៩, ពួកគេត្រូវប្រុងប្រៀបចាំការយាងមកនៃកូនមនុស្ស។
១មើលចុះ ហើយចូរប្រុងស្ដាប់តាមសំឡេងនៃអ្នកដែលមានអស់ទាំងកព្រះចេស្ដា ជាអ្នកចាប់តាំងពីអស់កល្បរៀងទៅអស់កល្បជានិច្ច គឺខអាលផា និងអូមេកា ជាដើម ហើយជាចុង។
២មើលចុះ ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដល់អ្នកយ៉ាងដូច្នេះថា ៖ ឱអ្នករាល់គ្នាជាពួកអែលឌើរនៃសាសនាចក្ររបស់យើង ដែលបានមកជួបជុំគ្នានៅលើកន្លែងនេះ ដែលឥឡូវនេះ អំពើបាបទាំងឡាយរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ ត្បិតយើងជាព្រះអម្ចាស់កអត់ទោសដល់អំពើបាបទាំងឡាយ ហើយយើងមានចិត្តខមេត្តាករុណាដល់អស់អ្នកណា ដែលគសារភាពនូវអំពើបាបរបស់ខ្លួនដោយចិត្តរាបសា
៣ប៉ុន្តែយើងប្រាប់ដល់អ្នកជាប្រាកដថា មិនត្រូវឲ្យក្រុមពួកអែលឌើររបស់យើងទាំងមូលនេះ ធ្វើដំណើរយ៉ាងរហ័សនៅលើទឹកទាំងឡាយឡើយ ក្នុងកាលបណ្ដាជននៅសងខាងកំពុងតែវិនាសក្នុងការឥតជំនឿ។
៤ទោះជាយ៉ាងណាក៏ដោយ យើងបានទ្រាំការនោះ ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចធ្វើទីបន្ទាល់ មើលចុះ មានគ្រោះថ្នាក់ជាច្រើននៅលើទឹកទាំងឡាយ ហើយជាពិសេស មានជាច្រើនទៀត បន្ទាប់ពីពេលនេះទៅ
៥ត្បិតយើងជាព្រះអម្ចាស់ បានចេញបញ្ញត្តិនៅក្នុងសេចក្ដីកំហឹងរបស់យើងថា មានការបំផ្លិចបំផ្លាញជាច្រើននៅលើទឹកទាំងឡាយ មែនហើយជាពិសេស នៅលើទឹកទាំងនេះ។
៦ទោះជាយ៉ាងណាក៏ដោយ សាច់ទាំងអស់នៅក្នុងព្រះហស្តរបស់យើង ហើយអ្នកណាដែលមានចិត្តស្មោះត្រង់នៅក្នុងចំណោមអ្នករាល់គ្នា នោះនឹងមិនត្រូវវិនាសដោយសារទឹកឡើយ។
៧ហេតុដូច្នោះហើយ គឺជាការចាំបាច់ដែល ស៊ីឌនី គិលបឺត ជាអ្នកបម្រើរបស់យើង និងកវិលលាម ដ័បបុលយូ ហ្វែប្ស ជាអ្នកបម្រើរបស់យើងប្រព្រឹត្តដោយរហ័សចំពោះភារកិច្ច និងបេសកកម្មរបស់ពួកគេចុះ។
៨ទោះជាយ៉ាងណាក៏ដោយ យើងមិនព្រមទ្រាំឲ្យអ្នករាល់គ្នាចេញទៅឡើយ រហូតដល់អ្នកត្រូវបានកវាយផ្ចាលពីអស់ទាំងអំពើបាបរបស់អ្នកសិន ប្រយោជន៍ឲ្យអ្នកអាចបានទៅជាតែមួយ ប្រយោជន៍កុំឲ្យអ្នកត្រូវវិនាសបង់ក្នុងខអំពើទុច្ចរិតឡើយ
៩ប៉ុន្តែឥឡូវនេះ យើងប្រាប់ជាប្រាកដថា ជាការចាំបាច់ដល់យើង ដែលអ្នករាល់គ្នាត្រូវចេញទៅ។ ហេតុដូច្នោះហើយ ចូរឲ្យស៊ីឌនី គិលបឺត និងវិលលាម ដ័បបុលយូ ហ្វែប្ស ជាពួកអ្នកបម្រើរបស់យើង យកក្រុមពីដើមរបស់ពួកគេ ហើយចូរឲ្យពួកគេចេញដំណើររបស់ពួកគេជាបន្ទាន់ ប្រយោជន៍ឲ្យពួកគេអាចបំពេញបេសកកម្មរបស់ពួកគេ ហើយតាមរយៈសេចក្ដីជំនឿ នោះពួកគេអាចបានឈ្នះ
១០ហើយដរាបណាពួកគេមានចិត្តស្មោះត្រង់ នោះពួកគេនឹងត្រូវបានរក្សាទុកឲ្យគង់វង់ ហើយយើងជាព្រះអម្ចាស់នឹងគង់នៅជាមួយពួកគេ។
១១ហើយចូរឲ្យពួកនៅសល់ទាំងប៉ុន្មាន យកអ្វីៗដែលត្រូវការសម្រាប់សំលៀកបំពាក់។
១២ចូរឲ្យ ស៊ីឌនី គិលបឺត ជាអ្នកបម្រើរបស់យើង យកអ្វីៗដែលមិនត្រូវការទៅជាមួយគាត់ តាមដែលអ្នកនឹងយល់ព្រម។
១៣ហើយឥឡូវនេះ មើលចុះ សម្រាប់ជាកការល្អដល់អ្នក យើងបានប្រទានដល់អ្នកនូវខព្រះបញ្ញត្តិមួយអំពីការណ៍ទាំងនេះ ហើយយើងជាព្រះអម្ចាស់នឹងពិភាក្សាជាមួយអ្នកដូចជាមួយមនុស្សនៅសម័យបុរាណ។
១៤មើលចុះ យើងជាព្រះអម្ចាស់ ក្នុងកាលនៅដើមដំបូងឡើយ បានប្រទានពរដល់កទឹកទាំងឡាយ ប៉ុន្តែនៅថ្ងៃចុងក្រោយបង្អស់ ដោយសារមាត់នៃយ៉ូហាន ជាអ្នកបម្រើរបស់យើង នោះយើងខបានដាក់បណ្ដាសាដល់ទឹកទាំងឡាយវិញ។
១៥ហេតុដូច្នោះហើយ នឹងមានថ្ងៃមកដល់ ដែលនឹងពុំមានសាច់ឈាមណាដែលនឹងបានសុខនៅលើទឹកទាំងឡាយឡើយ។
១៦ហើយនឹងបានឮមនុស្សនិយាយនៅក្នុងថ្ងៃដែលនឹងមកដល់ថា គ្មាននរណាមួយអាចឡើងទៅឯដែនដីស៊ីយ៉ូននៅលើទឹកទាំងឡាយបានឡើយ លើកលែងតែអ្នកណាដែលមានចិត្តទៀងត្រង់ប៉ុណ្ណោះ។
១៧ហើយដូចជាយើង ដែលជាព្រះអម្ចាស់ ក្នុងកាលពីដើមដំបូងឡើយ កបានដាក់បណ្ដាសាដល់ដីយ៉ាងណា នោះយើងបានប្រទានពរដល់ដីនៅថ្ងៃចុងក្រោយបង្អស់យ៉ាងដូច្នោះដែរ តាមវេលាកាលរបស់វា សម្រាប់ជាការប្រើប្រាស់ដល់ពួកបរិសុទ្ធរបស់យើង ប្រយោជន៍ឲ្យពួកគេអាចទទួលទានផលពីដី។
១៨ហើយឥឡូវនេះ យើងប្រទានដល់អ្នកនូវព្រះបញ្ញត្តិមួយថា អ្វីៗដែលយើងប្រាប់ដល់មនុស្សម្នាក់ គឺយើងប្រាប់ដល់មនុស្សទាំងអស់ ដើម្បីឲ្យអ្នកព្រមានដល់បងប្អូនរបស់អ្នកទុកជាមុនអំពីទឹកទាំងនេះ ដើម្បីកុំឲ្យពួកគេធ្វើដំណើរមកនៅលើទឹកទាំងនោះឡើយ ក្រែង សេចក្ដីជំនឿរបស់ពួកគេបាត់បង់ទៅ ហើយពួកគេត្រូវជាប់អន្ទាក់ទាំងឡាយ
១៩យើងជាព្រះអម្ចាស់ បានចេញបញ្ញត្តិ ហើយមេបំផ្លាញជិះនៅលើផ្ទៃទឹកទាំងឡាយ ហើយយើងមិនដកបញ្ញត្តិចេញឡើយ។
២០យើងជាព្រះអម្ចាស់ បានខឹងនឹងអ្នកពីម្សិលមិញ ប៉ុន្តែថ្ងៃនេះ សេចក្ដីកំហឹងរបស់យើងបានបែរចេញហើយ។
២១ហេតុដូច្នោះហើយ ចូរឲ្យពួកអ្នកទាំងនោះដែលយើងបានពោលដល់ ដែលត្រូវចេញដំណើររបស់ពួកគេជាបន្ទាន់ — ជាថ្មីទៀត យើងប្រាប់អ្នកថា ចូរឲ្យពួកគេចេញដំណើររបស់ពួកគេជាបន្ទាន់ចុះ។
២២ហើយវាមិនជាអ្វីដល់យើងឡើយ បន្តិចក្រោយមក បើសិនជាពួកគេបំពេញបេសកកម្មរបស់ពួកគេយ៉ាងដូច្នោះមែន ទោះជាពួកគេទៅតាមផ្លូវទឹក ឬតាមផ្លូវដីក្ដី ចូរឲ្យការណ៍នេះកើតឡើង ដូចជាដែលបានធ្វើឲ្យពួកគេដឹង តាមការវិនិច្ឆ័យរបស់ពួកគេ ចាប់ពីពេលនេះទៅ។
២៣ហើយឥឡូវនេះ ស្ដីអំពី ស៊ីឌនី រិកដុន, យ៉ូសែប ស៊្មីធ ជុញ្ញ័រ, និង អូលីវើរ ខៅឌើរី ជាពួកអ្នកបម្រើរបស់យើង ចូរកុំឲ្យពួកគេមកលើទឹកទាំងឡាយទៀតឡើយ លើកលែងតែមកលើប្រឡាយក្នុងកាលធ្វើដំណើរមកផ្ទះរបស់ពួកគេវិញ ឬម្យ៉ាងទៀត ពួកគេមិនត្រូវមកលើទឹកទាំងឡាយ ដើម្បីធ្វើដំណើរនោះឡើយ លើកលែងតែមកលើប្រឡាយប៉ុណ្ណោះ។
២៤មើលចុះ យើងជាព្រះអម្ចាស់ បានចាត់មាគ៌ាមួយទុកសម្រាប់ឲ្យពួកបរិសុទ្ធរបស់យើងធ្វើដំណើរ ហើយមើលចុះ នេះជាមាគ៌ា — ថាបន្ទាប់ពីពួកគេចេញពីប្រឡាយទៅ នោះពួកគេត្រូវធ្វើដំណើរតាមផ្លូវដី ដរាបណាពួកគេត្រូវបានបញ្ជាដើម្បីឲ្យធ្វើដំណើរ ហើយឡើងទៅឯដែនដីស៊ីយ៉ូន
២៥ហើយពួកគេត្រូវប្រព្រឹត្ត ដូចជាកូនចៅអ៊ីស្រាអែលដែរ ដោយកបោះត្រសាលរបស់ពួកគេតាមផ្លូវ។
២៦ហើយមើលចុះ បញ្ញត្តិនេះអ្នកត្រូវឲ្យដល់បងប្អូនរបស់អ្នកទាំងអស់។
២៧ទោះជាយ៉ាងណាក៏ដោយ ដល់អស់អ្នកណាដែលបានប្រទានកអំណាចឲ្យបញ្ជាទឹក គឺដល់អ្នកនោះហើយដែលត្រូវបានប្រទានដោយព្រះវិញ្ញាណ ដើម្បីឲ្យស្គាល់អស់ទាំងផ្លូវរបស់ទ្រង់។
២៨ហេតុដូច្នោះហើយ ចូរឲ្យអ្នកនោះប្រព្រឹត្ត ដូចព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់នៅ ទ្រង់បញ្ជាដល់គាត់ចុះ ទោះជានៅលើដី ឬនៅលើទឹកទាំងឡាយក៏ដោយ ដូចជាអំណាចនៅជាមួយយើងដើម្បីធ្វើពីពេលនេះតទៅ។
២៩ហើយចំពោះអ្នករាល់គ្នា គឺត្រូវបានប្រទានផ្លូវសម្រាប់ពួកបរិសុទ្ធ ឬមាគ៌ាសម្រាប់ពួកបរិសុទ្ធនៃជំរំរបស់ព្រះអម្ចាស់ដើម្បីធ្វើដំណើរ។
៣០ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា ស៊ីឌនី រិកដុន, យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង អូលីវើរ ខៅឌើរី ជាពួកអ្នកបម្រើរបស់យើង មិនត្រូវបើកមាត់របស់ពួកគេនៅក្នុងក្រុមជំនុំទាំងឡាយនៃពួកទុច្ចរិតឡើយ លុះត្រាពួកគេមកដល់ក្រុង ស៊ិនស៊ិនណាទី សិន
៣១ហើយនៅកន្លែងនោះ ពួកគេត្រូវបន្លឺសំឡេងរបស់ពួកគេដល់ព្រះ ទាស់នឹងប្រជាជន មែនហើយ ដល់ព្រះអង្គដែលមានសេចក្ដីខ្ញាល់ឆួលឡើងទាស់នឹងអំពើទុច្ចរិតរបស់ពួកគេ ជាប្រជាជនដែលស្ទើរកទុំសុសដើម្បីបំផ្លិចបំផ្លាញចោល។
៣២ហើយចេញពីនោះទៅ ចូរឲ្យពួកគេធ្វើដំណើរសម្រាប់ក្រុមជំនុំនៃបងប្អូនរបស់ពួកគេវិញ ព្រោះកិច្ចការទាំងឡាយរបស់ពួកគេ សូម្បីតែឥឡូវនេះ ក៏ត្រូវការនៅក្នុងចំណោមពួកគេ ខ្លាំងជាងនៅក្នុងចំណោមក្រុមជំនុំទាំងឡាយនៃពួកទុច្ចរិតទៅទៀត។
៣៣ហើយឥឡូវនេះ ស្ដីអំពីពួកអ្នកដែលនៅសល់ទាំងប៉ុន្មាន ចូរឲ្យពួកគេធ្វើដំណើរ ហើយកប្រកាសព្រះបន្ទូលនៅក្នុងចំណោមក្រុមជំនុំទាំងឡាយនៃពួកទុច្ចរិត ដរាបណាដែលបានប្រទានឲ្យ
៣៤ហើយដរាបណាពួកគេប្រព្រឹត្តដូច្នេះ នោះពួកគេនឹងកកម្ចាត់សំលៀកបំពាក់របស់ពួកគេចេញ ហើយពួកគេនឹងត្រូវឥតប្រឡាក់នៅចំពោះយើង។
៣៥ហើយចូរឲ្យពួកគេធ្វើដំណើរជុំគ្នាកពីរៗនាក់ ដូចជាឃើញថាល្អដល់ពួកគេ គ្រាន់តែកុំឲ្យរេយណូលស៍ ខាហ៊ូន ជាអ្នកបម្រើរបស់យើង និង សាំយូអែល អេច ស៊្មីធ ជាអ្នកបម្រើរបស់យើង ដែលយើងសព្វព្រះហឫទ័យជាខ្លាំងបែកគ្នាឡើយ រហូតដល់ពួកគេវិលទៅផ្ទះសំបែងរបស់ពួកគេសិន ហើយនេះគឺសម្រាប់គោលបំណងដ៏វាងវៃនៅក្នុងយើង។
៣៦ហើយឥឡូវនេះ យើងប្រាប់អ្នកជាប្រាកដថា ហើយអ្វីដែលយើងប្រាប់ដល់មនុស្សម្នាក់ គឺយើងប្រាប់ដល់មនុស្សទាំងអស់ ចូរសង្ឃឹមឡើង កកូនក្មេងតូចអើយ ត្បិតយើងនៅខកណ្ដាលពួកអ្នក ហើយយើងពុំបានគបោះបង់ចោលអ្នកឡើយ
៣៧ហើយដរាបណាអ្នកបានបន្ទាបខ្លួននៅចំពោះយើង នោះព្រះពរទាំងឡាយនៃកនគរជារបស់ផងអ្នកហើយ។
៣៨ចូរក្រវាត់ចង្កេះ ហើយកចាំយាម ហើយមានចិត្តម៉ឺងម៉ាត់ ដោយទន្ទឹងចាំការយាងមកនៃកូនមនុស្សចុះ ត្បិតទ្រង់នឹងយាងមកនៅវេលាដែលអ្នកមិនគិត។
៣៩ចូរកអធិស្ឋានជានិច្ច ប្រយោជន៍កុំឲ្យអ្នកធ្លាក់ទៅក្នុងខសេចក្ដីល្បួងឡើយ ដើម្បីឲ្យអ្នកអាចធន់នៅបានក្នុងថ្ងៃនៃការយាងមករបស់ទ្រង់ ទោះនៅក្នុងជីវិត ឬក្នុងសេចក្ដីស្លាប់ក្ដី។ គឺដូច្នោះមែន។ អាម៉ែន៕