កណ្ឌទី ៥៧
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងស៊ីយ៉ូន ស្រុកចាកសុន រដ្ឋមិសសួរី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៨៣១ (History of the Church, ១:១៨៩–១៩០)។ ក្នុងការធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ (កណ្ឌទី ៥២) ពួកអែលឌើរបានធ្វើដំណើរពីក្រុងខឺតឡង់ទៅរដ្ឋមិសសួរី ដោយមានការពិសោធន៍ផ្សេងៗពីគ្នា និងការបៀតបៀនខ្លះៗ។ ក្នុងការពិចារណាគិតពីស្ថានភាពរបស់ពួកសាសន៍លេមិន និងការខ្វះខាងអារ្យធម៌ ភាពថ្លៃថ្នូរ និងសាសនាក្នុងចំណោមប្រជាជនទូទៅ នោះព្យាការីបានថ្លែងថា ៖ « តើពេលណាទៅដែលទីរហោស្ថាន នឹងបានរីកឡើងដូចជាកូឡាប? តើពេលណាទៅដែលក្រុងស៊ីយ៉ូននឹងបានសង់ ឡើងក្នុងភាពរុងរឿងរបស់នាង ហើយតើកន្លែងណាទៅ ដែលព្រះវិហាររបស់ព្រះអង្គនឹងឈរឡើង ដែលអស់ទាំងសាសន៍នឹងមករកនៅថ្ងៃចុងក្រោយបង្អស់? » (History of the Church, ១:១៨៩)។ បន្ទាប់មក លោកបានទទួលវិវរណៈនេះ។
១–៣, ក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី គឺជាកន្លែងសម្រាប់ទីក្រុងស៊ីយ៉ូន និងព្រះវិហារ; ៤–៧, ពួកបរិសុទ្ធត្រូវទិញដីធ្លី ហើយទទួលកេរ្តិ៍អាករនៅទីនោះ; ៨–១៦, ស៊ីឌនី គិលបឺត ត្រូវតាំងផ្សារមួយ, វិលលាម ដ័បបុលយូ ហ្វែប្ស ត្រូវធ្វើជាអ្នកបោះពុម្ព ហើយអូលីវើរ ខៅឌើរី ត្រូវពិនិត្យផ្ទៀងផ្ទាត់សម្ភារៈសម្រាប់បោះពុម្ពផ្សាយ។
១ព្រះអម្ចាស់ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថា ឱអ្នករាល់គ្នាជាពួកអែលឌើរនៃសាសនាចក្ររបស់យើង ជាពួកអ្នកដែលបានជួបជុំគ្នាអើយ ចូរប្រុងស្ដាប់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើងនៅក្នុងដែនដីនេះចុះ ដែលជាដែនដីកមិសសួរី គឺជាខដែនដីដែលយើងបាន តាំង និងគចាត់ទុកសម្រាប់ឃការជួបជុំគ្នានៃពួកបរិសុទ្ធ។
២ហេតុដូច្នោះហើយ នេះជាដែនដីសន្យា ហើយជាកកន្លែងសម្រាប់ខទីក្រុងស៊ីយ៉ូន។
៣ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា បើសិនជាអ្នកព្រមទទួលប្រាជ្ញា នេះហើយជាប្រាជ្ញា។ មើលចុះ កន្លែងដែលហៅថា អ៊ិនឌីប៉ែនដែនស៍ឥឡូវនេះ គឺជាកន្លែងកណ្ដាល ហើយជាកន្លែងសម្រាប់កព្រះវិហារនោះនៅខាងលិច នៅលើកន្លែងដែលមិនសូវឆ្ងាយប៉ុន្មានពីសាលាកាត់ក្ដីទេ។
៤ហេតុដូច្នោះហើយ គឺជាប្រាជ្ញា ដែលពួកបរិសុទ្ធត្រូវកទិញដី ព្រមទាំងគ្រប់តំបន់នៅទិសខាងលិចផង រហូតដល់ចំខ្សែខណ្ឌរវាងខសាសន៍យូដា និងសាសន៍ដទៃ
៥ហើយព្រមទាំងតំបន់ជាប់ព្រំដែននឹងវាលស្មៅ ដរាបណាពួកសិស្សរបស់យើងអាចកទិញដីធ្លីបាន។ មើលចុះ នេះហើយជាប្រាជ្ញា ប្រយោជន៍ឲ្យពួកគេអាចខបានដីទុកជាកេរ្តិ៍អាករដ៏អស់កល្ប។
៦ហើយចូរឲ្យស៊ីឌនី គិលបឺត ជាអ្នកបម្រើរបស់យើង បំពេញតំណែងដែលយើងបានតាំងដល់គាត់ដើម្បីទទួលប្រាក់កាស ដើម្បីធ្វើជាកភ្នាក់ងារចំពោះសាសនាចក្រ ដើម្បីទិញដីនៅគ្រប់ភូមិភាគជុំវិញ ដរាបណាដែលអាចធ្វើទៅបានក្នុងសេចក្ដីសុចរិត ហើយតាមដែលប្រាជ្ញានឹងដឹកនាំ។
៧ហើយចូរឲ្យកអែតវឺត ប៉ាទ្រិច ជាអ្នកបម្រើរបស់យើង បំពេញតំណែងដែលយើងបានតាំងដល់គាត់ ហើយខចែកដល់ពួកបរិសុទ្ធនូវកេរ្តិ៍អាកររបស់ពួកគេ ដូចជាយើងបានបញ្ជា ហើយព្រមទាំងពួកអ្នកទាំងនោះ ដែលគាត់បានតាំងឲ្យជួយគាត់ផង។
៨ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យស៊ីឌនី គិលបឺត ជាអ្នកបម្រើរបស់យើង តាំងខ្លួននៅកន្លែងនេះ ហើយធ្វើផ្សារមួយ ប្រយោជន៍ឲ្យគាត់អាចទិញរបស់របរដោយឥតទោស ប្រយោជន៍ឲ្យគាត់អាចបានប្រាក់ដើម្បីទិញដីធ្លីសម្រាប់សេចក្ដីល្អដល់ពួកបរិសុទ្ធ ហើយប្រយោជន៍ឲ្យគាត់អាចបានអ្វីៗនានា ដែលពួកសិស្សអាចត្រូវការ ដើម្បីតាំងខ្លួននៅក្នុងទីកេរ្តិ៍អាកររបស់ពួកគេ។
៩ហើយព្រមទាំងឲ្យ ស៊ីឌនី គិលបឺត ជាអ្នកបម្រើរបស់យើង ទទួលច្បាប់ — មើលចុះ នេះហើយជាប្រាជ្ញា ហើយអស់អ្នកណាដែលអាន ចូរឲ្យអ្នកនោះយល់ចុះ — ដើម្បីឲ្យគាត់អាចផ្ញើរបស់របរទៅដល់ប្រជាជនផងដែរ គឺតាមពួកអ្នកណាដែលគាត់ជួលឲ្យធ្វើជាស្មៀន ឲ្យគាត់ តាមដែលគាត់ប្រាថ្នា
១០ហើយទើបផ្ដល់ដល់ពួកបរិសុទ្ធរបស់យើងយ៉ាងដូច្នោះហើយ ប្រយោជន៍ឲ្យដំណឹងល្អរបស់យើង អាចបានផ្សាយដល់ពួកអ្នកទាំងនោះ ដែលអង្គុយនៅក្នុងកសេចក្ដីងងឹត ហើយនៅក្នុងភូមិភាគ និងខម្លប់នៃសេចក្ដីស្លាប់។
១១ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យកវិលលាម ដ័បបុលយូ ហ្វែប្ស ជាអ្នកបម្រើរបស់យើងតាំងនៅក្នុងកន្លែងនេះ ហើយស្ថាបនាជាខអ្នកបោះពុម្ពចំពោះសាសនាចក្រចុះ។
១២ហើយមើលន៏ បើសិនជាពិភពលោកទទួលការសរសេរទាំងឡាយរបស់គាត់ — មើលចុះ នេះហើយជាប្រាជ្ញា — ចូរឲ្យគាត់បានអ្វីៗដែលគាត់យកបានក្នុងសេចក្ដីសុចរិតសម្រាប់សេចក្ដីល្អដល់ពួកបរិសុទ្ធចុះ។
១៣ហើយចូរឲ្យកអូលីវើរ ខៅឌើរី ជាអ្នកបម្រើរបស់យើងជួយគាត់ គឺតាមដែលយើងបានបញ្ជា នៅកន្លែងណាក៏ដោយដែលយើងនឹងតាំងដល់គាត់ ដើម្បីចម្លង និងដើម្បីកែប្រែ និងជ្រើសរើស ប្រយោជន៍ឲ្យគ្រប់ការណ៍ទាំងអស់អាចបានត្រឹមត្រូវនៅចំពោះយើង ដូចជាត្រូវបានបញ្ជាក់ដោយព្រះវិញ្ញាណ តាមរយៈគាត់នោះឯង។
១៤ម្ល៉ោះហើយ ចូរឲ្យពួកអ្នកទាំងនោះ ដែលយើងបានពោលដល់ ត្រូវបានតាំងនៅក្នុងដែនដីស៊ីយ៉ូនយ៉ាងឆាប់ៗដូចដែលអាចធ្វើទៅបាន ជាមួយនឹងគ្រួសាររបស់ពួកគេ ដើម្បីធ្វើអ្វីៗទាំងនោះដូចដែលយើងបានមានបន្ទូលមក។
១៥ហើយឥឡូវនេះ ស្ដីអំពីការជួបជុំគ្នា — ចូរឲ្យប៊ីស្សព និងភ្នាក់ងារធ្វើការរៀបចំសម្រាប់គ្រួសារទាំងនោះ ដែលត្រូវបានបញ្ជាឲ្យមកឯដែនដីនេះយ៉ាងលឿនដូចដែលអាចធ្វើទៅបាន ហើយតាំងពួកគេនៅក្នុងទីនៃកេរ្តិ៍អាកររបស់ពួកគេចុះ។
១៦ហើយចំណែកពួកអ្នកដែលនៅសល់ទាំងប៉ុន្មាន ទាំងពួកអែលឌើរ និងសមាជិក នោះការដឹកនាំនឹងត្រូវបានប្រាប់តទៅទៀតនៅពេលក្រោយ។ គឺដូច្នោះមែន។ អាម៉ែន៕