កណ្ឌទី ៥៦
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ខែមិថុនា ឆ្នាំ១៨៣១ (History of the Church, ១:១៨៦–១៨៨)។ អែសរ៉ា ធេយ័រ ជាអ្នកដែលត្រូវបានចាត់ឲ្យធ្វើដំណើរទៅរដ្ឋមិសសួរី ជាមួយ ថូម៉ាស ប៊ី ម៉ាស (សូមមើលកណ្ឌទី ៥២:២២) គាត់ពុំអាចចាប់ផ្ដើមបេសកកម្មរបស់គាត់បានទេ កាល ថូម៉ាស បានប្រុងប្រៀបរួចស្រេច។ អែលឌើរ ធេយ័រ ពុំបានប្រុងប្រៀបនឹងចេញដំណើររបស់គាត់ ពីព្រោះតែការដែលគាត់ឡូកឡំជាមួយនឹងបញ្ហានៅឯភូមិថមសុន រដ្ឋអូហៃអូ (សូមមើលចំណងជើងនៃកណ្ឌទី ៥៤)។ ព្រះអម្ចាស់ទ្រង់បានឆ្លើយតបសំណូមពររបស់ព្យាការីអំពីការណ៍នោះ ដោយប្រទានវិវរណៈនេះ។
១–២, ពួកបរិសុទ្ធត្រូវផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយដើរតាមព្រះអម្ចាស់ ដើម្បីឲ្យបានសេចក្ដីសង្គ្រោះ; ៣–១៣, ព្រះអម្ចាស់ទ្រង់បញ្ជា ហើយដកចេញ ហើយពួកអ្នកមិនគោរពនោះត្រូវបោះបង់ចោល; ១៤–១៧, វេទនាដល់ពួកអ្នកមាន ដែលមិនជួយអ្នកទាល់ក្រ ហើយវេទនាដល់ពួកអ្នកទាល់ក្រ ដែលពុំមានចិត្តសង្រេង; ១៨–២០, មានពរហើយដល់ពួកអ្នកទាល់ក្រ ដែលមានចិត្តបរិសុទ្ធ ត្បិតពួកគេនឹងបានគ្រងផែនដីទុកជាមរតក។
១ចូរប្រុងស្ដាប់ចុះ ឱអ្នករាល់គ្នា ជាប្រជារាស្ត្រដែលកអះអាងតាមព្រះនាមរបស់យើងអើយ ព្រះអម្ចាស់ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថា ៖ ត្បិតមើលចុះ សេចក្ដីខ្ញាល់របស់យើងឆួលឡើងទាស់នឹងពួកបះបោរ ហើយពួកគេត្រូវស្គាល់ពាហុរបស់យើង និងសេចក្ដីក្ដៅក្រហាយរបស់យើងនៅក្នុងថ្ងៃនៃខការពិនិត្យពិច័យ និងសេចក្ដីក្រោធ មកលើសាសន៍ទាំងឡាយ។
២ហើយអ្នកណាដែលមិនព្រមផ្ទុកកឈើឆ្កាងរបស់ខ្លួន ហើយខដើរតាមយើង ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើងទេ អ្នកនោះនឹងមិនត្រូវបានសង្គ្រោះឡើយ។
៣មើលចុះ ហើយយើងជាព្រះអម្ចាស់បញ្ជា ហើយអ្នកណាដែលមិនព្រមកគោរពតាមទេ នោះនឹងត្រូវខកាត់ចេញ កាលដល់ពេលកំណត់របស់យើង បន្ទាប់ពីយើងបានបញ្ជា ហើយព្រះបញ្ញត្តិនោះត្រូវបាក់។
៤ហេតុដូច្នោះហើយ យើងជាព្រះអម្ចាស់បញ្ជាហើយ កដកចេញ តាមតែឃើញថាល្អដល់យើង ហើយការណ៍ទាំងអស់នេះ ត្រូវបានឆ្លើយមកលើក្បាលរបស់ខពួកបះបោរ គឺព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៥ហេតុដូច្នោះហើយ យើងដកបញ្ញត្តិដែលបានប្រទានដល់ កថូម៉ាស ប៊ី ម៉ាស និងអែសរ៉ា ធេយ័រ ជាពួកអ្នកបម្រើរបស់យើងចេញ ហើយប្រទានបញ្ញត្តិថ្មីមួយដល់ ថូម៉ាស ជាអ្នកបម្រើរបស់យើង ថាគាត់ត្រូវចេញដំណើររបស់គាត់យ៉ាងឆាប់រហ័ស ទៅឯដែនដីមិសសួរី ហើយ សេឡា ជេ គ្រិពហ្វិន ត្រូវទៅជាមួយគាត់ដែរ។
៦ត្បិតមើលចុះ យើងដកបញ្ញត្តិដែលបានប្រទានដល់ សេឡា ជេ គ្រិពហ្វិន និង នូវល ណៃត៍ ជាពួកអ្នកបម្រើរបស់យើងចេញ ដោយហេតុតែសេចក្ដីរឹងរូសនៃរាស្ត្ររបស់យើង ដែលនៅភូមិថមសុន និងការបះបោរទាំងឡាយរបស់ពួកគេ។
៧ហេតុដូច្នោះហើយ ចូរឲ្យ នូវល ណៃត៍ ជាអ្នកបម្រើរបស់យើងនៅជាមួយពួកគេចុះ ហើយមនុស្សជាច្រើនណាដែលអាចទៅបាន ដែលមានចិត្តទន់ទាបនៅចំពោះយើង នោះត្រូវឲ្យគាត់នាំទៅដែនដីដែលយើងបានចាត់ទុក។
៨ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា អែសរ៉ា ធេយ័រ ជាអ្នកបម្រើរបស់យើង ត្រូវប្រែចិត្តពីកសេចក្ដីឆ្មើងឆ្មៃរបស់ខ្លួន និងពីការកំណាញ់របស់ខ្លួន ហើយគោរពតាមបញ្ញត្តិមុនៗ ដែលយើងបានប្រទានដល់គាត់អំពីកន្លែងដែលគាត់រស់នៅ។
៩ហើយបើសិនជាគាត់នឹងធ្វើការនេះ ព្រោះមិនត្រូវមានការបែកខ្ញែកនៅលើដែនដីឡើយ នោះគាត់នៅតែត្រូវបានចាត់ឲ្យទៅឯដែនដីមិសសួរីដែរ
១០បើពុំនោះសោតទេ គាត់ត្រូវទទួលប្រាក់ដែលគាត់បានបង់ ហើយត្រូវចេញពីកន្លែង ហើយត្រូវកកាត់ចេញពីសាសនាចក្ររបស់យើង ព្រះអម្ចាស់ដ៏ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថាដូច្នោះ
១១ហើយទោះជាផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅក៏ដោយ គង់តែពាក្យទាំងនេះនឹងមិនកកន្លងបាត់ដែរ ប៉ុន្តែនឹងបានសម្រេចវិញ។
១២ហើយបើសិនជា យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើងត្រូវបង់ប្រាក់ មើលចុះ យើងជាព្រះអម្ចាស់នឹងបង់ឲ្យលោកសារថ្មីនៅឯដែនដីមិសសួរី ប្រយោជន៍ឲ្យអស់អ្នកណាដែលលោកបានទទួលអាចបានរង្វាន់សារថ្មី តាមអ្វីដែលពួកគេបានប្រព្រឹត្ត
១៣ត្បិតតាមអ្វីដែលពួកគេបានប្រព្រឹត្ត នោះពួកគេត្រូវបានទទួល ដូចជាដែនដីទុកជាកេរ្តិ៍អាករដល់ពួកគេ។
១៤មើលចុះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដល់រាស្ត្រយើងថា — អ្នកមានការណ៍ជាច្រើនដែលត្រូវប្រព្រឹត្ត និងត្រូវប្រែចិត្ត ត្បិតមើលចុះ អំពើបាបទាំងឡាយរបស់អ្នកបានឡើងមកដល់យើង ហើយពុំបានអភ័យទោសឲ្យទេ ពីព្រោះអ្នកស្វែងរកកដំបូន្មានតាមអំពើចិត្តរបស់ខ្លួន។
១៥ហើយចិត្តរបស់អ្នកទាំងឡាយពុំបានស្កប់ស្កល់ឡើយ។ ហើយអ្នករាល់គ្នាមិនគោរពតាមសេចក្ដីពិតទេ ប៉ុន្តែបានកត្រេកអរក្នុងសេចក្ដីមិនសុចរិតវិញ។
១៦វេទនាដល់អ្នកដែលកមាន ដែលមិនខឲ្យទ្រព្យសម្បត្តិរបស់ខ្លួនដល់គមនុស្សទាល់ក្រ ត្បិតឃទ្រព្យសម្បត្តិទាំងឡាយរបស់អ្នកនឹងធ្វើឲ្យព្រលឹងរបស់អ្នកមានដំបៅ ហើយនេះនឹងត្រូវទៅជាការទួញសោករបស់អ្នកនៅថ្ងៃនៃការពិនិត្យពិច័យ និងការជំនុំជំរះ និងការក្ដៅក្រហាយថា ៖ ងរដូវច្រូតបានផុតទៅ រដូវក្ដៅបានចប់ហើយ រីឯព្រលឹងរបស់ខ្ញុំពុំបានសង្គ្រោះសោះ!
១៧វេទនាដល់អ្នកដែលកទាល់ក្រ ដែលមានចិត្តឥតសង្រេង ដែលមានវិញ្ញាណឥតទន់ទាប ហើយដែលមានពោះឥតឆ្អែត ហើយដែលមានដៃឥតទុកស្ងៀមពីការយករបស់អ្នកផ្សេង ដែលមានភ្នែកពោរពេញទៅដោយខភាពលោភលន់ ហើយដែលមិនព្រមធ្វើការដោយដៃរបស់ខ្លួនសោះ!
១៨ប៉ុន្តែមានពរហើយដល់កពួកអ្នកទាល់ក្រ ដែលមានចិត្តបរិសុទ្ធ ដែលមានចិត្តខសង្រេង ហើយដែលមានវិញ្ញាណទន់ទាប ត្បិតពួកគេនឹងបានឃើញគនគរព្រះមកដោយនូវអំណាច និងសិរីល្អដ៏ធំចំពោះសេចក្ដីរំដោះរបស់ពួកគេ ត្បិតផលពីឃផែនដីនឹងត្រូវជារបស់ផងអ្នកទាំងនោះ។
១៩ត្បិតមើលចុះ ព្រះអម្ចាស់នឹងយាងមក ហើយនឹងយកករង្វាន់របស់ទ្រង់មកជាមួយផង ហើយទ្រង់នឹងចែកឲ្យគ្រប់គ្នា ហើយពួកមនុស្សទាល់ក្រនឹងបានត្រេកអរ
២០ហើយតំណមនុស្សទាំងឡាយរបស់ពួកគេ នឹងគ្រងផែនដីទុកជាកមរតកពីតំណមួយទៅតំណមួយជារៀងរហូតតទៅ។ ហើយឥឡូវនេះ យើងបញ្ចប់ការនិយាយដល់អ្នកសិនហើយ។ គឺដូច្នោះមែន។ អាម៉ែន៕