កណ្ឌទី ៤១
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈយ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះសាសនាចក្រ នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៨៣១ (History of the Church, ១:១៤៦–១៤៧)។ នៅពេលនេះ សាខានៃសាសនាចក្រប្រចាំក្រុងខឺតឡង់ កំពុងតែកើនចំនួនយ៉ាងឆាប់រហ័ស។ សម្រាប់បុព្វកថានៃវិវរណៈនេះ ព្យាការីបានសរសេរថា ៖ « សមាជិកទាំងឡាយ … កំពុងតែខំព្យាយាមធ្វើតាមព្រះហឫទ័យនៃព្រះ តាមការដែលពួកគេយល់ដឹង ទោះជាមានគំនិតប្លែក និងវិញ្ញាណក្លែងក្លាយទាំងឡាយបានចូលមកក្នុងចំណោមពួកគេក៏ដោយ … [ហើយ] ព្រះអម្ចាស់ទ្រង់បានប្រទានដល់សាសនាចក្រ ដែលមានដូចតទៅនេះ » (History of the Church, ១:១៤៦–១៤៧)។
១–៣, ពួកអែលឌើរនឹងត្រួតត្រាសាសនាចក្រ ដោយវិញ្ញាណនៃវិវរណៈ; ៤–៦, ពួកសិស្សដ៏ពិតនឹងទទួល ហើយកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់; ៧–១២, អែតវឺត ប៉ាទ្រិច ត្រូវបានតែងតាំងឲ្យធ្វើជាប៊ីស្សពចំពោះសាសនាចក្រ។
១ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ទ្រង់បានមានព្រះបន្ទូលដូច្នេះថា ចូរប្រុងស្ដាប់ ហើយឮចុះ ឱអ្នករាល់គ្នាជារាស្ត្រយើងអើយ ជាអ្នករាល់គ្នាដែលយើងសព្វព្រះហឫទ័យនឹងកប្រទានពរ ដោយព្រះពរដ៏ប្រសើរបំផុតជាងព្រះពរទាំងអស់ គឺជាអ្នករាល់គ្នាដែលស្ដាប់តាមយើង ហើយអ្នករាល់គ្នាដែលមិនស្ដាប់តាមយើង ជាពួកអ្នកដែលថាខស្គាល់នាមយើង នោះយើងនឹងដាក់គបណ្ដាសា ដោយពាក្យបណ្ដាសាដ៏ធ្ងន់ធ្ងរបំផុត។
២ចូរប្រុងស្ដាប់ចុះ ឱអ្នករាល់គ្នាជាពួកអែលឌើរនៃសាសនាចក្រយើង ដែលយើងបានហៅអើយ មើលចុះ យើងប្រទានដល់អ្នកនូវបញ្ញត្តិមួយ ប្រយោជន៍ឲ្យអ្នករាល់គ្នានឹងបានជួបជុំគ្នា ដើម្បីកយល់ព្រមតាមព្រះបន្ទូលរបស់យើង
៣ហើយដោយសារការអធិស្ឋានដោយនូវសេចក្ដីជំនឿរបស់អ្នក នោះអ្នករាល់គ្នានឹងបានទទួលកក្រឹត្យវិន័យរបស់យើង ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានចេះត្រួតត្រាសាសនាចក្ររបស់យើង ហើយឲ្យមានអ្វីត្រឹមត្រូវសព្វគ្រប់នៅចំពោះយើង។
៤ហើយយើងនឹងធ្វើជាកអ្នកត្រួតត្រារបស់អ្នក ក្នុងកាលយើងខយាងមក ហើយមើលចុះ យើងមកយ៉ាងឆាប់រហ័ស ហើយអ្នករាល់គ្នា នឹងមើលឲ្យឃើញថា ក្រឹត្យវិន័យរបស់យើងត្រូវបានកាន់តាម។
៥អ្នកណាដែលកទទួលក្រឹត្យវិន័យរបស់យើង ហើយខធ្វើតាម អ្នកនោះហើយជាសិស្សរបស់យើង ហើយអ្នកណាដែលនិយាយថា ខ្លួនទទួលក្រឹត្យវិន័យរបស់យើង តែមិនធ្វើតាមទេ អ្នកនោះមិនមែនជាសិស្សរបស់យើងទេ ហើយនឹងត្រូវបានគបណ្ដេញចេញពីចំណោមអ្នករាល់គ្នាវិញ
៦ត្បិតមិនគួរសមនឹងយកអ្វីដែលជារបស់កូនក្មេងក្នុងនគរ ទៅឲ្យពួកអ្នកដែលមិនសក្ដិសម ឬដល់កឆ្កែនោះឡើយ ឬក៏បោះខកែវមុក្ដានៅមុខជ្រូកឡើយ។
៧ហើយជាថ្មីទៀត គឺគួរសមឲ្យ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង ត្រូវបានកផ្ទះមួយសង់សម្រាប់ឲ្យលោកនៅ ហើយខបកប្រែចុះ។
៨ហើយជាថ្មីទៀត គឺគួរសមឲ្យ ស៊ីឌនី រិកដុន រស់នៅតាមដែលឃើញថាល្អដល់គាត់ ដរាបណាគាត់កាន់តាមបញ្ញត្តិទាំងឡាយរបស់យើង។
៩ហើយជាថ្មីទៀត យើងបានហៅ កអែតវឺត ប៉ាទ្រិច ជាអ្នកបម្រើរបស់យើង ហើយប្រទានបញ្ញត្តិមួយថា គាត់គួរតែបានតាំងដោយសំឡេងនៃសាសនាចក្រ ហើយតែងតាំងឡើងជាខប៊ីស្សពចំពោះសាសនាចក្រ គឺដើម្បីឲ្យគាត់ចេញពីជំនួញរបស់គាត់ ហើយគចំណាយពេលទាំងអស់ដែលគាត់មានសម្រាប់ការងារនៃសាសនាចក្រ
១០ដើម្បីមើលគ្រប់ទាំងអស់ ដូចដែលបានតាំងដល់គាត់ក្នុងក្រឹត្យវិន័យរបស់យើង ក្នុងថ្ងៃដែលយើងនឹងប្រទានដល់ពួកគេ។
១១ហើយនេះពីព្រោះតែចិត្តគាត់បរិសុទ្ធនៅចំពោះយើង ត្បិតគាត់ដូចជា កណាថាណែល ពីបុរាណ ដែលឥតមានខចិត្តឧបាយឡើយ។
១២ពាក្យទាំងនេះគឺត្រូវបានប្រទានដល់អ្នក ហើយពាក្យទាំងនោះគឺបរិសុទ្ធនៅចំពោះយើង ហេតុដូច្នោះហើយ ចូរប្រយ័ត្នពីរបៀបដែលអ្នកគិតពីពាក្យទាំងនោះ ត្បិតពាក្យទាំងនោះនឹងត្រូវបានឆ្លើយមកលើព្រលឹងរបស់អ្នកនៅថ្ងៃជំនុំជំរះ។ គឺដូច្នោះមែន។ អាម៉ែន៕