កណ្ឌទី ២៨
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះអូលីវើរ ខៅឌើរី នៅភូមិហ្វាយែត រដ្ឋញូវយ៉ក ខែកញ្ញា ឆ្នាំ១៨៣០ (History of the Church, ១:១០៩–១១១)។ ហៃរាំភេច ជាសមាជិកសាសនាចក្រម្នាក់ ដែលមានត្បូងអ្វីមួយ ហើយ អះអាងថាអាចទទួលវិវរណៈទាំងឡាយបានដោយសារត្បូងនោះ អំពីទំនាក់ទំនងខាងការសាងក្រុងស៊ីយ៉ូនឡើង និងអំពីរបៀបដំណើរសាសនាចក្រ។ មានសមាជិកដ៏ក្រែលត្រូវបានបំភាន់តាមការអះអាងទាំងនេះ ហើយសូម្បីតែអូលីវើរ ខៅឌើរី ក៏ត្រូវបានបំភាន់តាមការអះអាងទាំងនេះដែរ។ មុនសន្និសីទដែលបានកំណត់ទុកបន្តិច នោះព្យាការីបានអំពាវនាវសូមពីព្រះអម្ចាស់ អំពីការណ៍នេះ ហើយវិវរណៈនេះក៏បានមកតាមក្រោយ។
១–៧, យ៉ូសែប ស៊្មីធ កាន់កូនសោនៃសេចក្ដីអាថ៌កំបាំងទាំងឡាយ ហើយមានតែលោកម្នាក់គត់ ទទួលវិវរណៈទាំងឡាយសម្រាប់សាសនាចក្រ; ៨–១០, អូលីវើរ ខៅឌើរី ត្រូវទៅផ្សាយដល់ពួកសាសន៍លេមិន; ១១–១៦, អារក្សសាតាំងបញ្ឆោត ហៃរាំ ភេច ហើយបានឲ្យវិវរណៈក្លែងក្លាយទាំងឡាយដល់គាត់។
១មើលចុះ កអូលីវើរអើយ យើងមានបន្ទូលដល់អ្នកថា នឹងបានប្រទានដល់អ្នក ដើម្បីឲ្យសាសនាចក្របានឮពីអ្នកនូវអ្វីៗគ្រប់យ៉ាងដែលអ្នកនឹងខបង្រៀនពួកគេ ដោយសារគព្រះដ៏ជាជំនួយ អំពីវិវរណៈទាំងឡាយ និងព្រះបញ្ញត្តិទាំងឡាយ ដែលយើងបានប្រទានមក។
២ប៉ុន្តែមើលចុះ ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា កគ្មាននរណាម្នាក់ត្រូវបានតាំងឡើង ដើម្បីទទួលបញ្ញត្តិទាំងឡាយ និងវិវរណៈទាំងឡាយនៅក្នុងសាសនាចក្រនេះឡើយ លើកលែងតែ ខយ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើងប៉ុណ្ណោះ ត្បិតលោកទទួលរបស់ទាំងនោះ ដូចជា លោកម៉ូសេ។
៣ហើយអ្នកត្រូវគោរពតាមអ្វីៗទាំងឡាយ ដែលយើងនឹងប្រទានដល់លោក ដូចជាលោកកអើរ៉ុន ដើម្បីទៅប្រកាសប្រាប់ពីព្រះបញ្ញត្តិទាំងឡាយ និងវិវរណៈទាំងឡាយដល់សាសនាចក្រដោយស្មោះត្រង់ ដោយនូវអំណាច និងខសិទ្ធិអំណាច។
៤ហើយបើសិនជានៅពេលណាមួយ អ្នកត្រូវព្រះដ៏ជាជំនួយនាំឲ្យកនិយាយ ឬបង្រៀនដល់សាសនាចក្រ ឬនៅគ្រប់ពេលណាក៏ដោយ តាមតែព្រះបញ្ញត្តិ នោះអ្នកអាចធ្វើតាម។
៥ប៉ុន្តែអ្នកមិនត្រូវកត់ទុកជាព្រះបញ្ញត្តិទេ តែទុកជាប្រាជ្ញាវិញ
៦ហើយអ្នកមិនត្រូវបញ្ជាអ្នកណាដែលនៅលើអ្នក និងនៅលើសាសនាចក្រនោះឡើយ
៧ត្បិតយើងបានប្រទានដល់លោកនូវកកូនសោនៃខសេចក្ដីអាថ៌កំបាំង និងវិវរណៈទាំងឡាយ ដែលបានបិទទុក លុះត្រាយើងនឹងតាំងអ្នកណាមួយជំនួសលោកដល់ពួកគេ។
៨ហើយឥឡូវនេះ មើលចុះ យើងប្រាប់អ្នកថា អ្នកត្រូវទៅឯកពួកសាសន៍លេមិន ហើយផ្សាយខដំណឹងល្អរបស់យើងប្រាប់ពួកគេ ហើយដរាបណាពួកគេទទួលការបង្រៀនទាំងឡាយរបស់អ្នក នោះអ្នកនឹងបណ្ដាលឲ្យសាសនាចក្ររបស់យើងបានតាំងឡើង នៅក្នុងចំណោមពួកគេ ហើយអ្នកនឹងមានវិវរណៈទាំងឡាយ ប៉ុន្តែចូរកុំកត់វិវរណៈទាំងនោះ ទុកជាព្រះបញ្ញត្តិឡើយ។
៩ហើយឥឡូវនេះ មើលចុះ យើងប្រាប់អ្នកថា ពុំបានបើកសម្ដែងទេ ហើយគ្មាននរណាដឹងពីកន្លែងដែលនឹងសង់កក្រុងខស៊ីយ៉ូនឡើយ ប៉ុន្តែនឹងបានប្រទានឲ្យពីពេលនេះតទៅ។ មើលចុះ យើងប្រាប់អ្នកថា កន្លែងនោះនឹងនៅចំព្រំប្រទល់ជិតពួកសាសន៍លេមិន។
១០អ្នកមិនត្រូវចេញពីកន្លែងនេះ លុះត្រាចប់សន្និសីទសិន ហើយយ៉ូសែប ជាអ្នកបម្រើរបស់យើង នឹងត្រូវបានតាំងឡើងឲ្យត្រួតត្រាលើសន្និសីទដោយសារសំឡេង រីឯអ្វីៗដែលលោកនឹងនិយាយប្រាប់ដល់អ្នក នោះអ្នកត្រូវប្រាប់។
១១ហើយជាថ្មីទៀត អ្នកត្រូវនាំ ហៃរាំ ភេច កជាបងប្អូនរបស់អ្នក ដោយមានតែអ្នក ហើយនឹងគាត់ ហើយចូរប្រាប់គាត់ថា អ្វីៗទាំងនោះ ដែលគាត់បានកត់ពីត្បូងនោះ នោះពុំមែនមកពីយើងទេ ហើយថាអារក្សខសាតាំងគបានបញ្ឆោតគាត់
១២ត្បិតមើលចុះ ការណ៍ទាំងនេះពុំបានតាំងដល់គាត់ ឬក៏តាំងអ្វីដល់អ្នកណាមួយក្នុងសាសនាចក្រនេះ ដែលប្រឆាំងទៅនឹងសេចក្ដីសញ្ញាទាំងឡាយនៃសាសនាចក្រឡើយ។
១៣ត្បិតគ្រប់ការណ៍ទាំងអស់ ត្រូវធ្វើឡើងតាមរបៀបរៀបរយ និងតាមការយល់ព្រមកទូទៅ នៅក្នុងសាសនាចក្រ ដោយពាក្យអធិស្ឋាននៃសេចក្ដីជំនឿ។
១៤ហើយអ្នកត្រូវជួយ ដើម្បីដោះស្រាយគ្រប់ការណ៍ទាំងអស់ ស្របតាមសេចក្ដីសញ្ញាទាំងឡាយនៃសាសនាចក្រ មុននឹងអ្នកចេញដំណើរទៅក្នុងចំណោមពួកសាសន៍លេមិន។
១៥ហើយនឹងកបានប្រទានដល់អ្នកនូវអ្វីៗដែលអ្នកត្រូវធ្វើ ចាប់តាំងពីពេលដែលអ្នកនឹងចេញទៅ រហូតដល់ពេលអ្នកត្រឡប់មកវិញ។
១៦ហើយអ្នកត្រូវបើកមាត់គ្រប់ពេល ហើយប្រកាសប្រាប់ពីដំណឹងល្អរបស់យើង ដោយសំឡេងរីករាយចុះ។ អាម៉ែន៕