កណ្ឌទី ១៣៧
ការនិមិត្តមួយដែលបានប្រទានដល់ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្នុងព្រះវិហារខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី២១ ខែមករា ឆ្នាំ១៨៣៦ (History of the Church, ២:៣៨០–៣៨១)។ នៅគ្រានៃការចាត់ចែងពិធីទាំងឡាយនៃអំណោយទានពិសិដ្ឋ ដូចដែលបានបើកសម្ដែងប្រាប់មកនៅពេលនោះ។
១–៦, ព្យាការីឃើញ អាលវិន ជាបងប្រុសលោកនៅក្នុងនគរសេឡេស្ទាល; ៧–៩, គោលលទ្ធិអំពីសេចក្ដីសង្គ្រោះសម្រាប់មនុស្សស្លាប់ត្រូវបានបើកសម្ដែងប្រាប់; ១០, កូនក្មេងទាំងអស់ត្រូវបានសង្គ្រោះនៅក្នុងនគរសេឡេស្ទាល។
១ផ្ទៃកមេឃបានបើកដល់យើង ហើយខ្ញុំបានឃើញខនគរសេឡេស្ទាលនៃព្រះ និងសិរីល្អនៅទីនោះផង ទោះបើក្នុងគរូបកាយ ឬក្រៅពីរូបកាយ នោះខ្ញុំមិនដឹងទេ។
២ខ្ញុំបានឃើញលំអដ៏ល្អអស្ចារ្យនៃកខ្លោងទ្វារ ដែលពួកអ្នកគ្រងនគរនោះទុកជាមរតកនឹងចូល ដែលប្រៀបដូចជាខ្លោងមូលពីខអណ្ដាតភ្លើង
៣ព្រមទាំងបល្ល័ង្កកដ៏ឆេះឆាបនៃព្រះ ដែលខព្រះវរបិតា និងគព្រះរាជបុត្រាគង់លើ។
៤ខ្ញុំបានឃើញថ្នល់ដ៏ល្អៗនៃនគរ ដែលមានរូបរាងដូចជាក្រាលដោយកមាស។
៥ខ្ញុំបានឃើញលោកអយ្យកោកអ័ដាម និងខលោកអ័ប្រាហាំ និងគបិតាខ្ញុំ និងឃមាតាខ្ញុំ និងងអាលវិន ជាបងប្រុសខ្ញុំ ដែលបានដេកលក់យូរលង់ណាស់មកហើយ
៦ហើយបានមានចិត្តអស្ចារ្យថា តើគាត់បានកកេរមរតកនៅក្នុងនគរនោះយ៉ាងម៉េចទៅ ដោយឃើញថាគាត់បានលាចាកជីវិតនេះ តាំងពីមុនព្រះអម្ចាស់ទ្រង់បានលូកព្រះហស្តទ្រង់ ទៅប្រមូលពួកសាសន៍អ៊ីស្រាអែលខលើកទីពីរ ហើយពុំទាំងបានគទទួលបុណ្យជ្រមុជទឹក សម្រាប់ការផ្ដាច់បាបនៅឡើយផង។
៧ស្រាប់តែឮកសំឡេងនៃព្រះអម្ចាស់បន្លឺមកខ្ញុំថា ៖ មនុស្សទាំងអស់ដែលបានស្លាប់ទៅ ខដោយគ្មានការចេះដឹងអំពីដំណឹងល្អនេះ គឺជាពួកអ្នកដែលនឹងទទួលដំណឹងល្អ បើសិនជាពួកគេត្រូវបានអនុញ្ញាតឲ្យនៅ នោះនឹងទៅជាពួកអ្នកគគ្រងឃនគរសេឡេស្ទាលនៃព្រះទុកជា មរតក
៨ព្រមទាំងមនុស្សទាំងអស់ដែលនឹងស្លាប់ពីអំណឹះតទៅ ដោយគ្មានការចេះដឹងអំពីដំណឹងល្អ គឺជាពួកអ្នកដែលប្រាកដជាកនឹងទទួលដំណឹងល្អដោយអស់ពីចិត្ត នោះនឹងទៅជាពួកអ្នកគ្រងនគរនោះទុកជាមរតកដែរ
៩ត្បិតយើងជាព្រះអម្ចាស់ នឹងកជំនុំជំរះមនុស្សលោកទាំងអស់ ស្របតាមខកិច្ចការរបស់ពួកគេ គឺស្របតាមគសេចក្ដីប៉ងប្រាថ្នានៃដួងចិត្តរបស់ពួកគេ។
១០ហើយខ្ញុំក៏បានឃើញកូនក្មេងទាំងអស់ដែលបានស្លាប់មុនគ្រប់កអាយុទទួលខុសត្រូវ នោះត្រូវខបានសង្គ្រោះនៅក្នុងនគរសេឡេស្ទាលនៅស្ថានសួគ៌ដែរ៕