កណ្ឌទី ១០៥
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅទន្លេហ៊្វិស៊ីង រដ្ឋមិសសួរី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៨៣៤ (History of the Church, ២:១០៨–១១១)។ អំពើឃោរឃៅរបស់ហ្វូងមនុស្សកំណាចទាស់នឹងពួកបរិសុទ្ធ នៅរដ្ឋមិសសួរី មានកាន់តែខ្លាំងឡើង ហើយក្រុមមនុស្សជាច្រើនពីស្រុកមួយចំនួនបានប្រកាសប្រាប់បំណងចិត្តរបស់ពួកគេ ថានិងបំផ្លាញប្រជារាស្ត្រចោល។ ព្យាការីបានមកពីក្រុងខឺតឡង់ ដើរខាងមុខក្រុមដែលស្គាល់ថាជា ជំរំស៊ីយ៉ូន ដោយយកសំលៀកបំពាក់ និងស្បៀងអាហារមកផង។ កាលក្រុមនេះកំពុងតែបោះជំរំនៅទន្លេហ៊្វិស៊ីង នោះព្យាការីបានទទួលវិវរណៈនេះ។
១–៥, ស៊ីយ៉ូននឹងត្រូវបានស្ថាបនាឡើងដោយការអនុលោមទៅតាមក្រឹត្យវិន័យខាងសេឡេស្ទាល; ៦–១៣, សេចក្ដីប្រោសលោះនៃស៊ីយ៉ូនត្រូវបានបង្អង់មួយរដូវខ្លីសិន; ១៤–១៩, ព្រះអម្ចាស់ទ្រង់នឹងច្បាំងចម្បាំងទាំងឡាយនៃស៊ីយ៉ូន; ២០–២៦, ពួកបរិសុទ្ធត្រូវមានគំនិត ហើយមិនត្រូវអួតអាងក្នុងកិច្ចការដ៏ខ្លាំងក្លាទាំងឡាយ នៅពេលពួកគេប្រមូលគ្នាឡើយ; ២៧–៣០, ដែនដីទាំងឡាយនៅស្រុកចាកសុន និងស្រុកជិតខាងនោះត្រូវទិញយក; ៣១–៣៤, ពួកអែលឌើរត្រូវទទួលអំណោយទានពិសិដ្ឋនៅក្នុងដំណាក់នៃព្រះអម្ចាស់ នៅក្រុង ខឺតឡង់; ៣៥–៣៧, ពួកបរិសុទ្ធណាដែលត្រូវបានហៅ ហើយរើស នោះនឹងបានញែកចេញជាបរិសុទ្ធ; ៣៨–៤១, ពួកបរិសុទ្ធត្រូវលើកទង់ជ័យនៃសន្តិភាពដល់ពិភពលោក។
១ប្រាកដមែន យើងប្រាប់ដល់អ្នក ដែលបានជួបជុំគ្នា ដើម្បីរៀនពីព្រះហឫទ័យរបស់យើង អំពីកសេចក្ដីប្រោសលោះរាស្ត្ររបស់យើងដែលមានទុក្ខលំបាកថា —
២មើលចុះ យើងប្រាប់ដល់អ្នកថា បើសិនជាពុំមែនដោយសារកការរំលងទាំងឡាយនៃរាស្ត្ររបស់យើងទេនោះ ដោយនិយាយអំពីសាសនាចក្រ ហើយពុំមែនអំពីមនុស្សម្នាក់ៗទេ នោះពួកគេអាចបានប្រោសលោះឲ្យរួចផុតទៅហើយនៅពេលឥឡូវនេះ។
៣ប៉ុន្តែមើលចុះ ពួកគេពុំបានរៀនដើម្បីគោរពតាមអ្វីៗ ដែលយើងតម្រូវពីដៃរបស់ពួកគេទេ ប៉ុន្តែបានពោរពេញទៅដោយអំពើអាក្រក់ ហើយមិនករំលែកនូវទ្រព្យរបស់ខ្លួន តាមបែបដែលគួរឲ្យពួកបរិសុទ្ធធ្វើដល់មនុស្សទាល់ក្រ និងមនុស្សកម្សត់ទុគ៌តនៅក្នុងចំណោមពួកគេ
៤ហើយមិនបានកសាមគ្គីគ្នាតាមការរួបរួមគ្នា ដែលតម្រូវដោយក្រឹត្យវិន័យនៃនគរសេឡេស្ទាលឡើយ
៥ហើយកស៊ីយ៉ូនមិនអាចបានស្ថាបនាឡើង ខលើកលែងតែដោយសារគោលការណ៍ទាំងឡាយនៃគក្រឹត្យវិន័យនៃនគរសេឡេស្ទាល បើពុំនោះសោតទេ យើងមិនអាចទទួលនាងមកឯយើងបានឡើយ។
៦ហើយរាស្ត្រយើងត្រូវតែកបានវាយផ្ចាលរហូតដល់ពួកគេចេះខគោរពតាម បើសិនជាចាំបាច់ ដោយសារអ្វីៗដែលពួកគេរងទុក្ខ។
៧យើងពុំមានព្រះបន្ទូលអំពីអស់អ្នកដែលបានតាំងឡើងឲ្យដឹកនាំរាស្ត្រយើង ដែលជាកពួកអែលឌើរទីមួយនៃសាសនាចក្ររបស់យើងនោះទេ ត្បិតពួកគេពុំមែននៅក្រោមការដាក់ទោសនេះឡើយ
៨ប៉ុន្តែយើងមានព្រះបន្ទូលអំពីសាសនាចក្រទាំងឡាយរបស់យើងដែលនៅឆ្ងាយ — មានមនុស្សជាច្រើនដែលនិយាយថា ៖ តើព្រះរបស់ពួកគេនៅឯណា? មើលចុះ ព្រះអង្គនឹងរំដោះពួកគេឲ្យរួចនៅគ្រាមានទុក្ខខ្វល់ខ្វាយ បើពុំនោះសោតទេ យើងនឹងមិនឡើងទៅស៊ីយ៉ូនឡើយ ហើយនឹងទុកប្រាក់របស់យើងវិញ។
៩ហេតុដូច្នេះហើយ មកពីកការរំលងច្បាប់ទាំងឡាយនៃរាស្ត្ររបស់យើង គឺជាការចាំបាច់ដល់យើង ដែលពួកអែលឌើររបស់យើងត្រូវរង់ចាំមួយរដូវខ្លីសិន ចំពោះសេចក្ដីប្រោសលោះនៃស៊ីយ៉ូន —
១០ដើម្បីឲ្យខ្លួនគេអាចបានរៀបចំជាស្រេច ហើយដើម្បីឲ្យរាស្ត្រយើងអាចបានបង្រៀនឲ្យបានល្អឥតខ្ចោះទៅទៀត ហើយមានការពិសោធន៍ ហើយចេះឲ្យបានល្អឥតខ្ចោះទៅទៀត អំពីកកាតព្វកិច្ចរបស់ពួកគេ និងអ្វីៗដែលយើងតម្រូវពីដៃរបស់ពួកគេ។
១១ហើយការណ៍នេះពុំអាចបានកន្លងផុតទៅឡើយ រហូតដល់កពួកអែលឌើររបស់យើងខបានទទួលអំណាចពីស្ថានខ្ពស់។
១២ត្បិតមើលចុះ យើងបានរៀបចំអំណោយទានពិសិដ្ឋ និងព្រះពរដ៏មហិមាមួយទុក ដើម្បីកចាក់មកលើពួកគេ ដរាបណាពួកគេមានចិត្តស្មោះត្រង់ ហើយនៅក្នុងភាពរាបសានៅចំពោះយើងតទៅ។
១៣ហេតុដូច្នេះហើយ គឺជាការចាំបាច់ដល់យើងថា ពួកអែលឌើររបស់យើងត្រូវរង់ចាំមួយរដូវខ្លីសិន ចំពោះសេចក្ដីប្រោសលោះនៃស៊ីយ៉ូន។
១៤ត្បិតមើលចុះ យើងពុំបានតម្រូវពីដៃរបស់ពួកគេ ឲ្យច្បាំងចម្បាំងទាំងឡាយនៃស៊ីយ៉ូនឡើយ ត្បិតដូចជាយើងបានប្រាប់ក្នុងព្រះបញ្ញត្តិពីមុនយ៉ាងណា នោះយើងក៏នឹងសម្រេចយ៉ាងនោះដែរ — គឺយើងនឹងកច្បាំងចម្បាំងទាំងឡាយរបស់អ្នក។
១៥មើលចុះ យើងបានចាត់កមេបំផ្លាញឲ្យទៅបំផ្លាញ ហើយកម្ទេចចោលពួកខ្មាំងសត្រូវរបស់យើង ហើយមិនជាច្រើនឆ្នាំក្រោយមក នោះពួកគេនឹងមិនត្រូវនៅសល់ដើម្បីបង្ខូចកេរ្តកេរមរតករបស់យើង ហើយដើម្បីខប្រមាថដល់ព្រះនាមរបស់យើងនៅលើដែនដីទាំងឡាយ ដែលយើងគបានតាំងសម្រាប់ការប្រមូលនៃពួកបរិសុទ្ធរបស់យើងឡើយ។
១៦មើលចុះ យើងបានបញ្ជាដល់ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង ឲ្យនិយាយទៅកាន់កកម្លាំងនៃវង្សារបស់យើង គឺពលទ័ពរបស់យើង ពួកកំលោះរបស់យើង និងមនុស្សវ័យកណ្ដាល ដើម្បីឲ្យប្រមូលគ្នាសម្រាប់សេចក្ដីប្រោសលោះរាស្ត្ររបស់យើង ហើយរំលំប៉មទាំងឡាយនៃពួកខ្មាំងសត្រូវរបស់យើង ហើយបំបែកខពួកអ្នកយាមរបស់គេចេញខ្ចាត់ខ្ចាយ
១៧ប៉ុន្តែកម្លាំងនៃវង្សារបស់យើងពុំបានស្ដាប់តាមព្រះបន្ទូលទាំងឡាយរបស់យើងឡើយ។
១៨ប៉ុន្តែដរាបណាមានពួកអ្នកដែលស្ដាប់តាមព្រះបន្ទូលទាំងឡាយរបស់យើង នោះយើងបានរៀបចំព្រះពរ និងកអំណោយទានពិសិដ្ឋទុកសម្រាប់ពួកគេ បើសិនជាពួកគេមានចិត្តស្មោះត្រង់តទៅ។
១៩យើងបានឮបទអធិស្ឋានទាំងឡាយរបស់ពួកគេហើយ ហើយព្រមទទួលដង្វាយរបស់ពួកគេ ហើយគឺជាការចាំបាច់ដល់យើង ដែលពួកគេត្រូវបាននាំមកដល់ទីនេះ សម្រាប់ការសាកល្បងកសេចក្ដីជំនឿនៃពួកគេ។
២០ហើយឥឡូវនេះ យើងប្រាប់អ្នកជាប្រាកដថា យើងប្រទានព្រះបញ្ញត្តិមួយដល់អ្នកថា ដរាបណាមានមនុស្សជាច្រើនឡើងមកទីនេះ ដែលអាចនៅក្នុងភូមិភាគជុំវិញបាន នោះចូរឲ្យពួកគេនៅចុះ
២១ហើយអស់អ្នកណាដែលពុំអាចនៅបានទេ ដែលមានគ្រួសារនៅទិសខាងកើត ចូរឲ្យពួកគេនៅមួយរដូវខ្លីសិនចុះ តាមដែលយ៉ូសែប ជាអ្នកបម្រើរបស់យើងបានដឹកនាំពួកគេ
២២ត្បិតយើងនឹងទូន្មានដល់លោកអំពីរឿងនេះ និងគ្រប់អ្វីក៏ដោយ ដែលលោកបានតាំងដល់ពួកគេ នោះនឹងត្រូវបានសម្រេច។
២៣ហើយចូរឲ្យរាស្ត្រយើងទាំងអស់ ដែលអាស្រ័យនៅក្នុងភូមិភាគជុំវិញ មានចិត្តស្មោះត្រង់ និងប្រកបដោយពាក្យអធិស្ឋាន និងរាបសាជាខ្លាំងនៅចំពោះយើង ហើយចូរកុំបើកសម្ដែងនូវអ្វីៗដែលយើងបានបើកសម្ដែងដល់ពួកគេឡើយ ទាល់តែមានប្រាជ្ញាក្នុងយើង ថាពួកគេត្រូវបើកសម្ដែង។
២៤ចូរកុំនិយាយពីការជំនុំជំរះ ឬកអួតអាងពីសេចក្ដីជំនឿ ឬពីកិច្ចការដ៏ខ្លាំងក្លាឡើយ ប៉ុន្តែចូរប្រមូលគ្នាដោយប្រុងប្រយ័ត្នឲ្យបានច្រើន ដែលអាចធ្វើទៅបាននៅក្នុងភូមិភាគមួយ ស្របតាមអារម្មណ៍របស់ប្រជាជនចុះ
២៥ហើយមើលចុះ យើងនឹងប្រទានដល់អ្នកនូវការគាប់ចិត្ត និងបុណ្យគុណដល់ភ្នែករបស់ពួកគេ ប្រយោជន៍ឲ្យអ្នកអាចបានសម្រាកដោយកសុខសាន្ត និងសន្តិសុខ ក្នុងកាលអ្នកនិយាយទៅកាន់ប្រជាជនថា ៖ ចូរអនុវត្តសេចក្ដីជំនុំជំរះ និងសេចក្ដីយុត្តិធម៌ជំនួសយើង តាមក្រឹត្យវិន័យ ហើយចូរតវ៉ាកែតម្រូវកំហុស ដែលបានធ្វើខុសនិងយើងផង។
២៦ឥឡូវនេះ មើលចុះ មិត្តទាំងឡាយរបស់យើងអើយ យើងប្រាប់អ្នកថា ដោយនូវផ្លូវនេះ ទើបអ្នកអាចបានការគាប់ចិត្តនៅក្នុងភ្នែកនៃប្រជាជន រហូតដល់កកងទ័ពអ៊ីស្រាអែលបានត្រឡប់ជាធំមហិមា។
២៧ហើយយើងនឹងបន្ទន់ចិត្តនៃប្រជាជន ដូចដែលយើងបានបន្ទន់ចិត្តនៃកផារ៉ោនម្ដងម្កាលៗដែរ រហូតដល់យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង និងពួកអែលឌើររបស់យើង ដែលយើងបានតាំងឡើង គេនឹងមានពេលដើម្បីប្រមូលកម្លាំងនៃវង្សារបស់យើង។
២៨ហើយដើម្បីចាត់កពួកអ្នកប្រាជ្ញឲ្យទៅបំពេញនូវអ្វីដែលយើងបានបញ្ជាអំពីការទិញអស់ទាំងដែនដីនៅស្រុកចាកសុនណា ដែលអាចខទិញបាន ហើយនិងនៅស្រុកជុំវិញផង។
២៩ត្បិតគឺជាព្រះហឫទ័យរបស់យើង ដែលដែនដីទាំងនេះត្រូវតែបានទិញ ហើយបន្ទាប់ពីបានទិញដែនដីទាំងនេះហើយ នោះពួកបរិសុទ្ធរបស់យើងត្រូវយកដែនដីទាំងនេះ តាមក្រឹត្យវិន័យនៃកការថ្វាយ ដែលយើងបានប្រទានឲ្យ។
៣០ហើយបន្ទាប់ពីដែនដីទាំងនេះត្រូវបានទិញហើយ នោះយើងនឹងចាត់កពលទ័ពអ៊ីស្រាអែលថាឥតទោសក្នុងការយកដែនដីរបស់ខ្លួនផ្ទាល់ ដែលពួកគេបានទិញនឹងប្រាក់របស់ពួកគេរួចមកហើយនោះ និងអំពីការរំលំប៉មទាំងឡាយនៃពួកខ្មាំងសត្រូវរបស់យើងចុះ ដើម្បីឲ្យបានមកលើពួកគេ និងការបំបែកពួកអ្នកយាមរបស់ពួកគេឲ្យខ្ចាត់ខ្ចាយ ហើយនឹងខការសងសឹកដល់ពួកខ្មាំងសត្រូវរបស់យើងជំនួសយើង រហូតដល់តំណទីបី និងទីបួននៃពួកអ្នកដែលស្អប់យើង។
៣១ប៉ុន្តែទីមួយ ចូរឲ្យទ័ពរបស់យើងបានត្រឡប់ជាធំមហិមា ហើយចូរឲ្យទ័ពនោះកបានញែកចេញជាបរិសុទ្ធនៅចំពោះយើងចុះ ប្រយោជន៍ឲ្យគេបានត្រឡប់ជាស្រស់ដូចជាព្រះអាទិត្យ ហើយភ្លឺត្រចះដូចជាខព្រះចន្ទ ហើយប្រយោជន៍ឲ្យទង់ជ័យនាងអាចបានស្ញែងខ្លាចដល់អស់ទាំងសាសន៍
៣២ដើម្បីឲ្យនគរទាំងឡាយនៃពិភពលោកនេះ អាចបានបង្ខំឲ្យទទួលស្គាល់ថា នគរស៊ីយ៉ូន គឺពិតជាកនគរនៃព្រះរបស់យើង និងព្រះគ្រីស្ទរបស់ទ្រង់ ហេតុដូច្នេះហើយ ចូរយើងបានខនៅក្រោមក្រឹត្យវិន័យទាំងឡាយរបស់នាងចុះ។
៣៣យើងប្រាប់អ្នកជាប្រាកដថា គឺជាការចាំបាច់ដល់យើង ដែលពួកអែលឌើរមុនដំបូងនៃសាសនាចក្ររបស់យើង ត្រូវទទួលកអំណោយទានពិសិដ្ឋពីស្ថានខ្ពស់នៅក្នុងដំណាក់របស់យើង ដែលយើងបានបញ្ជាឲ្យស្ថាបនាដល់ព្រះនាមរបស់យើង នៅក្នុងដែនដីខឺតឡង់។
៣៤ហើយចូរឲ្យព្រះបញ្ញត្តិទាំងឡាយ ដែលយើងបានប្រទានដល់ស៊ីយ៉ូន និងកក្រឹត្យវិន័យរបស់នាង បានអនុវត្ត និងបំពេញ បន្ទាប់ពីការប្រោសលោះរបស់នាងចុះ។
៣៥ធ្លាប់មានថ្ងៃមួយសម្រាប់កការហៅ ប៉ុន្តែពេលនោះបានមកដល់ហើយសម្រាប់ការរើស ហើយចូរឲ្យអស់អ្នកណាដែលខសក្ដិសម ត្រូវបានរើសចុះ។
៣៦ហើយនឹងបានសម្ដែងដល់អ្នកបម្រើរបស់យើង ដោយសំឡេងនៃព្រះវិញ្ញាណរបស់យើង ប្រាប់ពីពួកអ្នកដែលកត្រូវបានរើស ហើយពួកគេនឹងត្រូវបានខញែកចេញជាបរិសុទ្ធ
៣៧ហើយដរាបណាពួកគេដើរតាមកដំបូន្មានដែលពួកគេបានទទួល នោះជាច្រើនថ្ងៃក្រោយមក ពួកគេនឹងបានអំណាចដើម្បីសម្រេចគ្រប់ការណ៍ទាំងអស់ ដែលទាក់ទងទៅនឹងស៊ីយ៉ូន។
៣៨ហើយជាថ្មីម្ដងទៀត យើងប្រាប់អ្នកថា ចូរតវ៉ាសូមសេចក្ដីសុខសាន្ត មិនគ្រាន់តែចំពោះប្រជាជនដែលវាយអ្នកប៉ុណ្ណោះទេ តែដល់គ្រប់មនុស្សទាំងអស់ផង
៣៩ហើយចូរលើកកទង់ជ័យនៃខសន្តិភាព ហើយធ្វើការប្រកាសប្រាប់ពីសេចក្ដីសុខសាន្ត ដល់ទីបំផុតនៃផែនដី
៤០ហើយធ្វើសំណូមពរសូមសេចក្ដីសុខសាន្ត ចំពោះពួកអ្នកដែលវាយអ្នក ស្របតាមសំឡេងនៃព្រះវិញ្ញាណដែលនៅក្នុងអ្នក ហើយគ្រប់ការណ៍កទាំងអស់នឹងផ្សំគ្នាសម្រាប់សេចក្ដីល្អដល់អ្នក។
៤១ហេតុដូច្នេះហើយ ចូរមានចិត្តស្មោះត្រង់ចុះ ហើយមើលចុះ និងមើលន៏ យើងគង់កនៅជាមួយអ្នក រហូតដល់ចុងបំផុត។ គឺដូច្នោះមែន។ អាម៉ែន៕