សំបុត្រទីពីរនៃមរមន មកដល់មរ៉ូណៃ ជាកូនប្រុសរបស់លោក។
មាននៅក្នុងជំពូកទី ៩។
ជំពូកទី ៩
ទាំងសាសន៍នីហ្វៃ និងសាសន៍លេមិន កំពុងតែពុករលួយ ហើយចុះអន់ថយ — ពួកគេធ្វើទោស ហើយធ្វើឃាតគ្នាទៅវិញទៅមក — មរមនអធិស្ឋានសូមឲ្យព្រះគុណ និងសេចក្ដីល្អ ស្ថិតស្ថេរនៅនឹងមរ៉ូណៃរហូតតទៅ។ ប្រមាណជាឆ្នាំ ៤០១–៤២១ គ.ស.។
១ឱកូនប្រុសសម្លាញ់របស់ឪពុកអើយ ឪពុកសរសេរសំបុត្រមកកូនទៀត ដើម្បីឲ្យកូនដឹងថា ឪពុកនៅរស់នៅឡើយ ប៉ុន្តែឪពុកនឹងសរសេរអំពីការណ៍ខ្លះ ដែលប្រកបទៅដោយក្ដីទុក្ខព្រួយ។
២ត្បិតមើលចុះ ឪពុកទើបតែមានការប្រយុទ្ធយ៉ាងខ្លាំងមួយជាមួយនឹងពួកសាសន៍លេមិន តែនៅក្នុងការប្រយុទ្ធនោះ ពួកយើងគ្មានជ័យជម្នះទេ ហើយអើគេអានទុស ត្រូវដួលស្លាប់ដោយផ្លែដាវ ព្រមទាំងលូរាំ និងអែមរ៉ុនផង មែនហើយ ហើយពួកយើងត្រូវបាត់បង់មនុស្សដ៏ចំណានរបស់យើងមួយចំនួនធំ។
៣ហើយឥឡូវនេះ មើលចុះ ឱកូនប្រុសរបស់ឪពុកអើយ ឪពុកខ្លាចក្រែងពួកសាសន៍លេមិននឹងបំផ្លាញប្រជាជននេះចោលទៅ ត្បិតពួកគេពុំប្រែចិត្តសោះ ឯអារក្សសាតាំងវាចេះតែចាក់រុកពួកគេដ៏ឥតឈប់ឈរឲ្យមានកំហឹងខឹងនឹងគ្នាទៅវិញទៅមក។
៤មើលចុះ ឪពុកមានការនឿយហត់ជាមួយនឹងពួកគេរហូត ហើយកាលឪពុកពោលនូវព្រះបន្ទូលនៃព្រះដោយកតឹងរឹង នោះពួកគេក៏ញ័ររន្ធត់ ហើយមានកំហឹងខឹងនឹងឪពុក ហើយកាលឪពុកពុំប្រើពាក្យតឹងរឹង នោះពួកគេបានធ្វើចិត្តរឹងរូសទៅវិញ ហេតុដូច្នោះហើយ ឪពុកខ្លាចក្រែងព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់ឈប់ខតស៊ូនៅជាមួយនឹងពួកគេហើយ។
៥ត្បិតពួកគេមានកំហឹងជាអតិបរមា រហូតដល់ឪពុកយល់ថា ពួកគេពុំខ្លាចស្លាប់ឡើយ ហើយពួកគេអត់មានចិត្តស្រឡាញ់គ្នាទៅវិញទៅមក ហើយពួកគេមានកការស្រេកឈាម និងសងសឹកគ្នាឥតឈប់ឈរសោះ។
៦ហើយឥឡូវនេះ ឱកូនប្រុសសម្លាញ់របស់ឪពុកអើយ ទោះបីពួកគេមានចិត្តរឹងរូសយ៉ាងណាក៏ដោយ ក៏ចូរយើងកព្យាយាមខធ្វើការចុះ ត្បិតបើសិនជាយើងឈប់ខិតខំ នោះយើងនឹងត្រូវបាននៅក្រោមការកាត់ទោស ត្បិតយើងមានការណ៍មួយសម្រាប់ធ្វើ នៅពេលយើងនៅក្នុងរោងឧបោសថឥដ្ឋនេះ ដើម្បីឲ្យយើងអាចឈ្នះលើខ្មាំងសត្រូវ នៃអស់ទាំងសេចក្ដីសុចរិត ឯព្រលឹងរបស់យើងនឹងសម្រាកនៅក្នុងនគរព្រះ។
៧ហើយឥឡូវនេះ ឪពុកសរសេរអំពីការវេទនាទាំងឡាយ នៃប្រជាជននេះខ្លះ។ ត្បិតស្របតាមដំណឹងដែលឪពុកបានទទួលពីអ័ម៉ូរ៉ុន មើលចុះ ពួកសាសន៍លេមិនមានឈ្លើយសឹកជាច្រើន ដែលពួកគេចាប់មកពីប៉មសើរីសា ហើយមានទាំងប្រុស ទាំងស្រី និងកូនក្មេងៗផង។
៨រីឯពួកប្ដី និងពួកឪពុកនៃពួកស្ត្រី និងពួកកូនក្មេងទាំងនោះ ត្រូវពួកគេសម្លាប់ចោល ហើយពួកគេយកសាច់របស់ប្ដីៗ មកឲ្យពួកស្ត្រីទាំងនោះធ្វើជាអាហារ ឯសាច់របស់ឪពុក មកឲ្យកូនក្មេងទាំងនោះធ្វើជាអាហារដែរ ហើយគេពុំឲ្យទឹកទេ គឺឲ្យតែបន្តិចបន្តួចប៉ុណ្ណោះ។
៩ហើយទោះបីពួកសាសន៍លេមិន បានធ្វើអំពើគួរខ្ពើមឆ្អើមយ៉ាងធ្ងន់ដូច្នេះក៏ដោយ គង់តែពុំទាន់ហួសអំពើដែលប្រជាជនយើងបានធ្វើនៅម៉ូរីអានទុមដែរ។ ត្បិតមើលចុះ មានកូនស្រីជាច្រើនរបស់ពួកសាសន៍លេមិន ត្រូវបានចាប់យកទៅជាឈ្លើយ ហើយបន្ទាប់ពីបានយកពីពួកស្ត្រីទាំងនេះនូវអ្វីដែលមានតម្លៃ និងវិសេសបំផុតលើអ្វីៗទាំងអស់ គឺកព្រហ្មចារីភាព និងខបរិសុទ្ធភាព —
១០ហើយបន្ទាប់ពីពួកគេបានធ្វើយ៉ាងនេះហើយ នោះពួកគេបានធ្វើឃាតពួកស្ត្រីទាំងនោះ យ៉ាងឃោរឃៅបំផុត គឺធ្វើទុក្ខដល់រូបកាយរហូតដល់ស្លាប់ ហើយបន្ទាប់ពីបានធ្វើយ៉ាងនេះហើយ នោះពួកគេបានហែកស៊ីសាច់កូនស្រីទាំងនោះ ហាក់បីដូចសត្វសាហាវ ពីព្រោះមកពីភាពរឹងរូសនៃចិត្តរបស់ពួកគេ ហើយពួកគេធ្វើយ៉ាងនេះ ដើម្បីជាសញ្ញាដល់សេចក្ដីក្លាហានមួយ។
១១ឱកូនប្រុសសម្លាញ់របស់ឪពុកអើយ ម្ដេចក៏ប្រជាជនទៅជាបែបនេះ ដែលគ្មានអារ្យធម៌បន្តិចសោះ —
១២(ហើយប៉ុន្មានឆ្នាំមុននេះ ពួកគេជាប្រជាជនមួយ ដែលមានអារ្យធម៌ ហើយគួរឲ្យស្រឡាញ់)
១៣ប៉ុន្តែ ឱកូនប្រុសរបស់ឪពុកអើយ ម្ដេចក៏ប្រជាជនទៅជាបែបនេះ បែរជាចូលចិត្តធ្វើអំពើគួរខ្ពើមឆ្អើមជាខ្លាំងដូច្នេះ?
១៤ធ្វើម្ដេចឲ្យពួកយើងអាចសង្ឃឹមថា ព្រះទ្រង់នឹងកឃាត់ទប់ព្រះហស្តទ្រង់ចំពោះសេចក្ដីជំនុំជំរះទាស់នឹងពួកយើងបាន?
១៥មើលចុះ ចិត្តឪពុកស្រែកឡើងថា ៖ វេទនាដល់ប្រជាជននេះ។ ឱព្រះអង្គអើយ សូមព្រះអង្គបញ្ចេញសេចក្ដីជំនុំជំរះចុះ សូមព្រះអង្គបិទបាំងនូវអំពើបាប អំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់ពួកគេ ចេញពីព្រះភក្ត្រព្រះអង្គផង!
១៦ហើយម្យ៉ាងទៀត កូនប្រុសរបស់ឪពុកអើយ មានកស្ត្រីមេម៉ាយ និងកូនស្រីរបស់គេជាច្រើន ដែលនៅឯសើរីសា ឯចំណែកស្បៀងអាហារដែលពួកលេមិនពុំបាននាំយកទៅ មើលចុះ ពួកកងទ័ពស៊ីនីហ្វៃបាននាំទៅ ហើយទុកឲ្យពួកគេដើរគ្រប់ទិសទី ស្វែងរកអាហារ ហើយមានស្ត្រីចាស់ៗជាច្រើន បានដួលសន្លប់នៅតាមផ្លូវ ហើយស្លាប់បង់។
១៧ឯកងទ័ពដែលនៅជាមួយនឹងឪពុក មានភាពទន់ខ្សោយ ហើយពលទ័ពសាសន៍លេមិន ស្ថិតនៅចន្លោះរវាងសើរីសា និងឪពុក ហើយអស់អ្នកណាដែលរត់ចូលទៅខាងកងទ័ពរបស់កអើរ៉ុន ក៏ត្រូវដួលរងគ្រោះ នៃអំពើឃោរឃៅរបស់ពួកគេ។
១៨ឱប្រជាជនរបស់ឪពុកអើយ អន់ថយអ្វីម្ល៉េះ! ពួកគេគ្មានរបៀបរៀបរយ ហើយគ្មានសេចក្ដីមេត្តាករុណាឡើយ។ មើលចុះ ឪពុកគឺជាមនុស្សម្នាក់តែប៉ុណ្ណោះ ហើយឪពុកមានគ្រាន់តែកម្លាំងនៃមនុស្សម្នាក់ ហើយឪពុកពុំអាចបង្ខំឲ្យពួកគេស្ដាប់តាមបញ្ជារបស់ឪពុកតទៅទៀតឡើយ។
១៩ហើយពួកគេកាន់តែអាក្រក់ខ្លាំងឡើងនៅក្នុងអំពើខូចអាក្រក់របស់គេ ហើយពួកគេឃោរឃៅដូចគ្នា ពុំអត់ឱនឲ្យនរណាមួយសោះ ទោះចាស់ ឬក្មេង ហើយពួកគេចូលចិត្តធ្វើអ្វីៗសព្វយ៉ាង លើកលែងតែអំពើល្អប៉ុណ្ណោះ ហើយឯការរងទុក្ខវេទនានៃពួកស្ត្រី និងពួកកូនក្មេងរបស់យើងនៅលើដែនដីនេះ នោះធ្ងន់ធ្ងរលើសអ្វីៗទាំងអស់ មែនហើយ គ្មានភាសាឯណាអាចថ្លែងបាន ឬក៏អាចសរសេរបានឡើយ។
២០ហើយឥឡូវនេះ កូនប្រុសរបស់ឪពុកអើយ ឪពុកឈប់សរសេរវែងឆ្ងាយអំពីទិដ្ឋភាពដ៏គួរឲ្យខ្ពើមឆ្អើមនេះហើយ។ មើលចុះ កូនដឹងអំពីភាពទុច្ចរិតនៃប្រជាជននេះហើយ កូនដឹងថា ពួកគេគ្មានក្រឹត្យវិន័យអ្វី ហើយមានចិត្តវក់វិញ រីឯអំពើទុច្ចរិតរបស់គេ នោះកធំ ជាងភាពទុច្ចរិតរបស់ពួកសាសន៍លេមិនទៅទៀត។
២១មើលចុះ កូនប្រុសរបស់ឪពុកអើយ ឪពុកពុំអាចផ្ដាំផ្ញើពួកគេដល់ព្រះបានឡើយ ក្រែងទ្រង់នឹងវាយឪពុក។
២២ប៉ុន្តែមើលចុះ កូនប្រុសរបស់ឪពុកអើយ ឪពុកផ្ដាំផ្ញើកូនដល់ព្រះ ហើយឪពុកទុកចិត្តដល់ព្រះគ្រីស្ទថា កូននឹងត្រូវបានសង្គ្រោះ ហើយឪពុកអធិស្ឋានដល់ព្រះ សូមឲ្យទ្រង់កទុកជីវិតឲ្យកូន ដើម្បីឲ្យកូនអាចធ្វើជាសាក្សីដល់ការងាកបែរនៃរាស្ត្ររបស់ទ្រង់មករកទ្រង់វិញ ឬក៏ការបំផ្លិចបំផ្លាញសូន្យសុងរបស់ពួកគេ ត្បិតឪពុកដឹងថា ពួកគេត្រូវតែវិនាស លើកលែងតែពួកគេខប្រែចិត្ត ហើយបែរមករកទ្រង់វិញ។
២៣ហើយបើសិនជាពួកគេវិនាស ក៏ដូចជាពួកសាសន៍យ៉ារេឌដែរ ពីព្រោះតែចិត្តរឹងទទឹង ដោយកស្វែងរកការខ្ចាយឈាម និងខការសងសឹក។
២៤ហើយប្រសិនបើពួកគេវិនាសមែន យើងដឹងថា មានពួកបងប្អូនយើងជាច្រើន កបានបែកចេញពីយើងទៅចូលខាងពួកសាសន៍លេមិន ហើយបងប្អូនច្រើនទៀត នឹងបែកចេញពីយើង ទៅចូលខាងពួកគេដែរ ហេតុដូច្នោះហើយ ចូរកូនសរសេរការណ៍ខ្លះទៀត បើសិនជាកូនបានរួចជីវិត ហើយបើឪពុកនឹងត្រូវវិនាសទៅដោយពុំបានជួបកូន ប៉ុន្តែឪពុកជឿថា ឪពុកនឹងបាន ជួបកូនក្នុងពេលឆាប់ៗនេះ ត្បិតឪពុកមានបញ្ជីពិសិដ្ឋទាំងឡាយ ដែលឪពុកចង់ខប្រគល់ឲ្យកូន។
២៥ឱកូនប្រុសរបស់ឪពុកអើយ ចូរនៅស្មោះត្រង់ចំពោះព្រះគ្រីស្ទចុះ ហើយសូមកុំឲ្យអ្វីដែលឪពុកសរសេរនេះ ធ្វើឲ្យកូនកើតទុក្ខរហូតដល់ស្លាប់ឡើយ តែសូមឲ្យព្រះគ្រីស្ទលើកកូនឡើង ហើយសូមកសេចក្ដីស៊ូទ្រាំ និងការសុគតរបស់ទ្រង់ និងការបង្ហាញព្រះកាយទ្រង់ដល់ពួកអយ្យកោយើង និងសេចក្ដីមេត្តាករុណារបស់ទ្រង់ និងការអត់ធ្មត់ និងសេចក្ដីសង្ឃឹមចំពោះសិរីល្អរបស់ទ្រង់ និងចំពោះជីវិតខដ៏នៅអស់កល្បជានិច្ច ស្ថិតនៅក្នុងគគំនិតរបស់កូនជារៀងរហូតតទៅ។
២៦ហើយសូមព្រះគុណនៃព្រះដ៏ជាព្រះវរបិតា ដែលគង់លើបល្ល័ង្កខ្ពស់នៅស្ថានសួគ៌ និងព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើង ដែលគង់នៅកខាងស្ដាំនៃព្រះចេស្ដារបស់ទ្រង់ លុះដល់អ្វីៗសព្វសារពើនឹងស្ថិតនៅក្រោមអំណាចរបស់ទ្រង់ សូមឲ្យបាន ហើយស្ថិតស្ថេរនៅជាមួយកូនរហូតតទៅចុះ។ អាម៉ែន៕