ជំពូកទី ៨
ពួកសាសន៍លេមិនស្វែងរកបំផ្លាញពួកសាសន៍នីហ្វៃ — ព្រះគម្ពីរមរមននឹងចេញមកតាមព្រះចេស្ដានៃព្រះ — សេចក្ដីវេទនាទាំងឡាយធ្លាក់មកលើអស់អ្នកណាដែលបញ្ចេញកំហឹង និងគំរាមទាស់នឹងកិច្ចការនៃព្រះអម្ចាស់ — បញ្ជីនីហ្វៃនឹងចេញមកនៅក្នុងថ្ងៃមួយដ៏ប្រកបដោយ សេចក្ដីទុច្ចរិត សេចក្ដីអន់ថយ និងសេចក្ដីក្បត់សាសនា។ ប្រមាណជាឆ្នាំ ៤០០–៤២១ គ.ស.។
១មើលចុះ ខ្ញុំកមរ៉ូណៃ បង្ហើយខបញ្ជីរបស់ឪពុកខ្ញុំ គឺមរមន។ មើលចុះ ខ្ញុំមានតែការបន្តិចបន្តួចប៉ុណ្ណោះសម្រាប់សរសេរ គឺជាការណ៍ទាំងឡាយ ដែលឪពុកខ្ញុំបានបញ្ជាដល់ខ្ញុំ។
២ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីចម្បាំងកដ៏ធំ និងខ្លាំងក្លានៅគូម៉ូរ៉ា មើលចុះ ពួកសាសន៍នីហ្វៃដែលបានភៀសខ្លួនទៅឯទិសខាងត្បូង នោះត្រូវខពួកសាសន៍លេមិនរកចាប់ រហូតដល់ពួកគេទាំងអស់គ្នាត្រូវបានបំផ្លាញចោល។
៣ហើយឪពុកខ្ញុំក៏ត្រូវពួកគេសម្លាប់ដែរ ហើយនៅសល់តែខ្ញុំកម្នាក់ឯង ដែលសរសេរនូវរឿងដ៏សោកសៅអំពីការបំផ្លិចបំផ្លាញដល់ប្រជាជនខ្ញុំ។ ប៉ុន្តែមើលចុះ ពួកគេបានចាកចេញទៅហើយ ហើយខ្ញុំបំពេញបញ្ជារបស់ឪពុកខ្ញុំ។ ហើយតើពួកគេនឹងសម្លាប់ខ្ញុំ ឬអត់ នោះខ្ញុំពុំដឹងទេ។
៤ហេតុដូច្នេះហើយ ខ្ញុំនឹងសរសេរ ហើយលាក់បញ្ជីទាំងនេះទុកក្នុងដី ហើយខ្ញុំនឹងទៅឯណាទៀត នោះពុំជាការសំខាន់ទេ។
៥មើលចុះ ឪពុកខ្ញុំបានធ្វើបញ្ជីកនេះ ហើយលោកបានកត់នូវគោលបំណងទុកក្នុងនោះ។ ហើយមើលចុះ ខ្ញុំចង់សរសេរការណ៍នេះដែរ បើសិនជាខ្ញុំមានកន្លែងនៅក្នុងខផ្ទាំងទាំងឡាយ ប៉ុន្តែខ្ញុំគ្មានទេ ហើយខ្ញុំគ្មានជាតិលោហធាតុទេ ត្បិតមានតែខ្ញុំម្នាក់ឯង។ ឪពុកខ្ញុំត្រូវគេសម្លាប់បង់នៅក្នុងចម្បាំង ព្រមទាំងសាច់ញាតិរបស់ខ្ញុំទាំងអស់ ហើយខ្ញុំគ្មានមិត្តភក្តិ ឬទីណាសម្រាប់ទៅឡើយ ហើយព្រះទ្រង់ទ្រាំឲ្យខ្ញុំរស់ដល់កាលណានោះខ្ញុំក៏ពុំដឹងដែរ។
៦មើលចុះ បួនករយឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីការយាងមកនៃព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ។
៧ហើយមើលចុះ ពួកសាសន៍លេមិនបានដេញតាមប្រជាជនរបស់ខ្ញុំ គឺសាសន៍នីហ្វៃ ពីទីក្រុងមួយទៅទីក្រុងមួយ ហើយពីកន្លែងមួយទៅកន្លែងមួយ គឺរហូតដល់ពួកគេគ្មានសល់មួយសោះ ហើយកការរលំរបស់គេនោះគឺមហិមាណាស់ មែនហើយ មហិមា និងអស្ចារ្យមែនការបំផ្លិចបំផ្លាញប្រជាជនខ្ញុំ គឺសាសន៍នីហ្វៃ។
៨ហើយមើលចុះ នេះគឺជាព្រះហស្តនៃព្រះអម្ចាស់ ដែលបានធ្វើការនេះ។ ហើយក៏មើលចុះ ពួកសាសន៍លេមិន បានធ្វើកសង្គ្រាមនឹងគ្នាទៅវិញទៅមក ហើយនៅលើផ្ទៃដែនដីនេះទាំងមូល មានការកាប់សម្លាប់ ការខ្ចាយឈាមដ៏ឥតឈប់ឈរ ហើយគ្មាននរណាដឹងថា កាលណាសង្គ្រាមនឹងចប់ឡើយ។
៩ហើយឥឡូវនេះ មើលចុះ ខ្ញុំឈប់និយាយពីពួកគេទៀត ត្បិតគ្មានអ្នកណានៅលើផ្ទៃដែនដីនេះ ក្រៅពីពួកសាសន៍លេមិន និងកពួកចោរឡើយ។
១០ហើយគ្មាននរណាម្នាក់ស្គាល់ព្រះដ៏ពិតប្រាកដ ក្រៅពីកពួកសិស្សនៃព្រះយេស៊ូវប៉ុណ្ណោះ ដែលបាននៅលើដែនដីនេះ រហូតដល់អំពើទុច្ចរិតរបស់ប្រជាជនមានភាពធ្ងន់ធ្ងរ ដែលព្រះអម្ចាស់ទ្រង់ពុំទ្រាំឲ្យពួកគេខនៅជាមួយនឹងប្រជាជនទៀត ហើយទោះជាពួកគេនៅលើផ្ទៃដែនដី ឬអត់ នោះគ្មានអ្នកណាដឹងទេ។
១១ប៉ុន្តែមើលចុះ កឪពុកខ្ញុំ និងខ្ញុំបានឃើញពួកគេ ហើយពួកគេបានធ្វើការងារបម្រើដល់យើង។
១២ហើយអស់អ្នកណាដែលទទួលបញ្ជីនេះ ហើយដែលនឹងមិនថ្កោលទោសដោយមកពីភាពពុំពេញលេញនៅក្នុងនោះទេ អ្នកនោះហើយដែលនឹងដឹងនូវរឿងកដ៏មហិមាលើសលែងទៅទៀត។ មើលចុះ ខ្ញុំជាមរ៉ូណៃ ហើយបើមានលទ្ធភាព នោះខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាដឹងនូវការណ៍ទាំងអស់។
១៣មើលចុះ ខ្ញុំសូមបញ្ចប់នូវការនិយាយអំពីប្រជាជននេះសិនចុះ។ ខ្ញុំជាកូនប្រុសរបស់មរមន ឯឪពុកខ្ញុំ គឺជាកពូជពង្សនៃនីហ្វៃ។
១៤ហើយគឺខ្ញុំនេះហើយដែលបានកលាក់បញ្ជីនេះថ្វាយដល់ព្រះអម្ចាស់ ផ្ទាំងទាំងនេះពុំមានតម្លៃអ្វីទេ ដោយមកពីព្រះបញ្ញត្តិនៃព្រះអម្ចាស់ ត្បិតទ្រង់មានព្រះបន្ទូលយ៉ាងប្រាកដថា គ្មានអ្នកណាមួយអាចយកផ្ទាំងទាំងនេះដើម្បីខស្វែងរកកម្រៃឡើយ ប៉ុន្តែបញ្ជីនៅលើនោះ មានតម្លៃមហិមា ហើយអស់អ្នកណាដែលនាំបញ្ជីនោះមកឯពន្លឺ អ្នកនោះហើយដែលព្រះអម្ចាស់ទ្រង់នឹងប្រទានពរឲ្យ។
១៥ត្បិតគ្មានអ្នកណាមានអំណាចនឹងនាំបញ្ជីនេះមកឯពន្លឺឡើយ លើកលែងតែបានប្រទានដល់អ្នកនោះដោយព្រះ ត្បិតព្រះទ្រង់សព្វព្រះហឫទ័យចង់ឲ្យការណ៍នោះបានធ្វើឡើងដោយកភ្នែកស្មោះស្ម័គ្រទាំងស្រុងចំពោះសិរីល្អរបស់ព្រះអង្គ ឬចំពោះសុខុមាលភាពដល់ប្រជាជនដែលនៅក្នុងសេចក្ដីសញ្ញានៃព្រះអម្ចាស់ពីចាស់បុរាណ ដែលត្រូវខ្ចាត់ព្រាត់ដ៏យូរអង្វែង។
១៦មានពរហើយកអ្នកណាដែលនាំការណ៍នេះមកឯពន្លឺ ត្បិតនឹងត្រូវខបាននាំពីសេចក្ដីងងឹតមកឯពន្លឺ ស្របតាមព្រះបន្ទូលនៃព្រះ មែនហើយ គឺនឹងត្រូវបាននាំចេញមកពីក្នុងដី ហើយនឹងចែងចាំងចេញពីសេចក្ដីងងឹត ហើយបានដឹងដល់ប្រជាជន ហើយការណ៍នេះនឹងត្រូវបានធ្វើឡើងដោយព្រះចេស្ដានៃព្រះ។
១៧ហើយបើសិនជាមានកកំហុសអ្វីសោត កំហុសទាំងនោះគឺជារបស់ផងមនុស្ស ប៉ុន្តែមើលចុះ យើងពុំស្គាល់នូវកំហុសឡើយ ប៉ុន្តែព្រះទ្រង់ជ្រាបនូវគ្រប់ការណ៍ទាំងអស់ ហេតុដូច្នេះហើយ អ្នកណាដែលខថ្កោលទោស ចូរឲ្យអ្នកនោះប្រយ័ត្នចុះ ក្រែងគេត្រូវធ្លាក់ទៅក្នុងភ្លើងនរក។
១៨ហើយអ្នកណាដែលនិយាយថា ៖ ចូរបង្ហាញដល់ខ្ញុំ បើពុំនោះសោតទេ អ្នកនឹងត្រូវវាយ — ចូរឲ្យអ្នកនោះប្រយ័ត្នចុះ ក្រែងបានបញ្ជានូវអ្វីដែលព្រះអម្ចាស់ទ្រង់បានហាម។
១៩ត្បិតមើលចុះ អ្នកណាដែលកថ្កោលទោសដោយទ្វេធ្វេស អ្នកនោះហើយដែលនឹងបានទទួលការថ្កោលទោសដោយទ្វេធ្វេសវិញ ត្បិតស្របតាមឈ្នួលរបស់គេ នោះនឹងបានស្របទៅតាមកិច្ចការរបស់ខ្លួនដែរ ហេតុដូច្នោះហើយ អ្នកណាដែលវាយគេ នោះនឹងត្រូវព្រះអម្ចាស់ទ្រង់វាយវិញ។
២០ចូរមើលអ្វីដែលបទគម្ពីរចែងថា — មនុស្សមិនត្រូវវាយ ហើយក៏មិនត្រូវថ្កោលទោសដែរ ត្បិតការថ្កោលទោសគឺជារបស់ផងយើង ព្រះអម្ចាស់មានព្រះបន្ទូលថាដូច្នោះ ហើយការសងសឹកក៏ជារបស់ផងយើងដែរ ហើយយើងនឹងសងវិញ។
២១ហើយអ្នកណាដែលបញ្ចេញកំហឹង និងគំរាមទាស់នឹងកិច្ចការនៃព្រះអម្ចាស់ ហើយទាស់នឹងរាស្ត្រដែលនៅក្នុងសេចក្ដីសញ្ញានៃព្រះអម្ចាស់ គឺជាវង្សអ៊ីស្រាអែល ហើយនឹងនិយាយថា ៖ យើងនឹងបំផ្លាញកិច្ចការនៃព្រះអម្ចាស់ចោល ហើយព្រះអម្ចាស់ទ្រង់នឹងពុំនឹកចាំដល់សេចក្ដីសញ្ញា ដែលទ្រង់បានធ្វើជាមួយនឹងវង្សអ៊ីស្រាអែលឡើយ — អ្នកនោះហើយដែលក្រែងនឹងត្រូវកាប់រំលំ ហើយបោះចោលទៅក្នុងភ្លើង។
២២ព្រោះកគោលបំណងទាំងឡាយដ៏នៅអស់កល្បជានិច្ចនៃព្រះអម្ចាស់ នឹងដើរទៅមុខ រហូតដល់ពាក្យសន្យាទាំងអស់របស់ទ្រង់បានបំពេញ។
២៣ចូរពិចារណាមើលពាក្យព្យាករណ៍របស់កលោកអេសាយចុះ។ មើលចុះ ខ្ញុំពុំអាចកត់នូវពាក្យទាំងនោះបានទេ។ មែនហើយ មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ពួកបរិសុទ្ធទាំងនោះ ដែលបានចាកចេញទៅមុនខ្ញុំហើយ ដែលជាម្ចាស់ដែនដីនេះ គេនឹងខស្រែកឡើង មែនហើយ គេនឹងអំពាវនាវដល់ព្រះអម្ចាស់ចេញពីធូលីដីមក ហើយប្រាកដដូចជាព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់នៅ នោះទ្រង់នឹងនឹកចាំដល់សេចក្ដីសញ្ញាដែលទ្រង់បានធ្វើជាមួយនឹងពួកគេ។
២៤ហើយទ្រង់ជ្រាបនូវពាក្យអធិស្ឋានទាំងឡាយរបស់ពួកគេ ថាពួកគេកបានអធិស្ឋានឲ្យពួកបងប្អូនរបស់គេ។ ហើយទ្រង់ជ្រាបនូវសេចក្ដីជំនឿរបស់ពួកគេ ត្បិតដោយនូវព្រះនាមទ្រង់ នោះពួកគេអាចខរើភ្នំ ហើយដោយនូវព្រះនាមទ្រង់ នោះពួកគេអាចធ្វើឲ្យផែនដីកក្រើក ហើយដោយព្រះចេស្ដានៃព្រះបន្ទូលរបស់ទ្រង់ នោះពួកគេអាចធ្វើឲ្យគគុកទាំងឡាយរលំទៅលើដី មែនហើយ សូម្បីតែឡភ្លើង ក៏ពុំអាចបៀតបៀនពួកគេបានដែរ សូម្បីតែសត្វសាហាវ ឬពស់អាសិរពិសក៏ដូច្នោះដែរ គឺមកពីព្រះចេស្ដានៃព្រះបន្ទូលរបស់ទ្រង់។
២៥ហើយមើលចុះ កពាក្យអធិស្ឋានទាំងឡាយរបស់ពួកគេក៏មានដល់អ្នកនោះ ដែលព្រះអម្ចាស់ទ្រង់ចាត់ឲ្យនាំការណ៍ទាំងនេះចេញមក។
២៦ហើយពុំបាច់នរណានិយាយថា ការណ៍ទាំងនេះនឹងពុំកើតឡើងឡើយ ព្រោះការណ៍ទាំងនេះ ប្រាកដជានឹងកើតឡើងមែន ត្បិតព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ ត្បិតការណ៍ទាំងនោះនឹងកចេញមកពីដីដោយព្រះហស្តនៃព្រះអម្ចាស់ ហើយគ្មាននរណាអាចរារាំងបានឡើយ ហើយការណ៍នោះនឹងកើតឡើងនៅក្នុងថ្ងៃណាមួយ ដែលគេនិយាយថា គ្មានខអព្ភូតហេតុទៀតទេ ហើយនឹងកើតឡើងបីដូចជាមនុស្សនិយាយគចេញពីស្លាប់មក។
២៧ហើយនឹងកើតឡើងនៅក្នុងថ្ងៃណាមួយ ដែលកឈាមរបស់ពួកបរិសុទ្ធនឹងអំពាវនាវដល់ព្រះអម្ចាស់ ពីព្រោះមកពីបក្សព័ន្ធខសម្ងាត់ និងកិច្ចការទាំងឡាយនៃសេចក្ដីងងឹត។
២៨មែនហើយ គឺនឹងកើតឡើងនៅក្នុងថ្ងៃណាមួយ កាលព្រះចេស្ដានៃព្រះនឹងត្រូវគេបដិសេធ ហើយកសាសនាចក្រទាំងឡាយក្លាយទៅជាខូច ហើយលើកខ្លួនឡើងក្នុងការឆ្មើងឆ្មៃនៃចិត្តរបស់គេ មែនហើយ គឺនៅក្នុងថ្ងៃណាមួយ កាលពួកអ្នកដឹកនាំសាសនាចក្រទាំងឡាយ និងពួកគ្រូបង្រៀននឹងលើកខ្លួនឡើងនៅក្នុងការឆ្មើងឆ្មៃនៃចិត្តរបស់ខ្លួន គឺរហូតដល់មានការឈ្នានីសគ្នា រវាងអ្នកដែលនៅក្នុងសាសនាចក្រជាមួយគ្នា។
២៩មែនហើយ គឺនឹងកើតឡើងនៅក្នុងថ្ងៃណាមួយ កកាលគេឮអំពីភ្លើងឆេះ និងព្យុះសង្ឃរា និងខចំហាយផ្សែងនៅឯប្រទេសក្រៅទាំងឡាយ
៣០ហើយក៏នឹងឮអំពីកសង្គ្រាម ពាក្យចចាមអារ៉ាមអំពីសង្គ្រាម និងផែនដីរញ្ជួយនៅកន្លែងផ្សេងៗ។
៣១មែនហើយ គឺនឹងកើតឡើងនៅក្នុងថ្ងៃណាមួយ កាលមានការស្អុយកខ្វក់ជាខ្លាំងនៅលើផ្ទៃផែនដី ហើយនឹងមានការកាប់សម្លាប់ និងការប្លន់ និងការភូតកុហក និងការបោកបញ្ឆោត និងអំពើសហាយស្មន់ និងអំពើគួរខ្ពើមឆ្អើមគ្រប់បែបយ៉ាង នៅពេលនោះនឹងមានមនុស្សជាច្រើននិយាយថា ធ្វើយ៉ាងនេះ ឬធ្វើយ៉ាងនោះ ហើយគឺគ្មានជាកការអ្វីទេ ត្បិតព្រះអម្ចាស់ទ្រង់នឹងខជួយគាំទ្រដល់ការណ៍នោះនៅថ្ងៃចុងក្រោយបង្អស់។ ប៉ុន្តែវេទនាដល់អ្នកទាំងនោះ ត្បិតគេកំពុងតែស្ថិតនៅក្នុងគប្រមាត់ល្វីងជូរចត់ និងនៅក្នុងចំណងនៃអំពើទុច្ចរិត។
៣២មែនហើយ គឺនឹងកើតឡើងនៅក្នុងថ្ងៃណាមួយ កាលមានសាសនាចក្រជាច្រើន បានត្រូវតាំងឡើងដែលនឹងនិយាយថា ៖ ចូរមកខាងខ្ញុំ ហើយដោយទឹកប្រាក់របស់អ្នក នោះអ្នកនឹងត្រូវបានអភ័យទោសដល់អំពើបាបទាំងឡាយរបស់អ្នក។
៣៣ឱអ្នករាល់គ្នា ដែលជាពួកទុច្ចរិត និងខូច ហើយរឹងទទឹងអើយ ហេតុអ្វីបានជាអ្នករាល់គ្នា បង្កើតសាសនាចក្រទាំងឡាយឡើងដើម្បីករកកម្រៃផ្ទាល់ខ្លួន? ហេតុអ្វីបានជាអ្នករាល់គ្នា ខផ្លាស់ប្រែព្រះបន្ទូលដ៏ពិសិដ្ឋនៃព្រះ ដើម្បីអ្នកអាចនាំមកនូវគសេចក្ដីជាប់ទោសមកលើ ព្រលឹងរបស់អ្នកដូច្នេះ? មើលចុះ ចូរអ្នកសង្កេតមើលវិវរណៈនៃព្រះ ត្បិតមើលចុះ នឹងដល់ថ្ងៃមួយ កាលការណ៍អស់ទាំងនេះនឹងត្រូវបានបំពេញ។
៣៤មើលចុះ ព្រះអម្ចាស់ទ្រង់បានបង្ហាញដល់ខ្ញុំនូវការណ៍ដ៏ធំ ហើយអស្ចារ្យទាំងឡាយ អំពីអ្វីដែលត្រូវមកដល់នៅពេលយ៉ាងខ្លីៗ នៅក្នុងថ្ងៃដែលការណ៍ទាំងនេះនឹងកើតឡើងនៅក្នុងចំណោមពួកអ្នក។
៣៥មើលចុះ ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នា ហាក់បីដូចជាអ្នករាល់គ្នានៅទីនេះ ប៉ុន្តែអ្នករាល់គ្នាពុំនៅទីនេះទេ ប៉ុន្តែមើលចុះ ព្រះយេស៊ូវគ្រីស្ទ ទ្រង់បង្ហាញអ្នករាល់គ្នាដល់ខ្ញុំ ហើយខ្ញុំដឹងនូវអ្វីៗដែលអ្នករាល់គ្នាធ្វើ។
៣៦ហើយខ្ញុំដឹងថា អ្នករាល់គ្នាកដើរនៅក្នុងសេចក្ដីឆ្មើងឆ្មៃនៃចិត្តរបស់ខ្លួន ហើយគ្មានអ្នកណាម្នាក់សោះ ខលើកលែងតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលពុំឡើងចាងនៅក្នុងសេចក្ដីឆ្មើងឆ្មៃនៃចិត្តរបស់ខ្លួន រហូតដល់ការពាក់នូវប្រដាប់ស្លៀកពាក់គដ៏វិចិត្រ ហើយដល់មានការឈ្នានីស និងប្រកួតប្រជែង និងកលល្បិច និងការបៀតបៀន និងអំពើទុច្ចរិតគ្រប់បែបយ៉ាង ឯសាសនាចក្រទាំងឡាយរបស់អ្នករាល់គ្នាវិញ មែនហើយ គឺគ្រប់ទាំងអស់បានក្លាយទៅជាស្អុយកខ្វក់ ពីព្រោះមកពីសេចក្ដីឆ្មើងឆ្មៃនៃចិត្តរបស់អ្នក។
៣៧ត្បិតមើលចុះ អ្នករាល់គ្នាស្រឡាញ់កប្រាក់កាស និងទ្រព្យសម្បត្តិរបស់ខ្លួន និងប្រដាប់ស្លៀកពាក់ដ៏វិចិត្ររបស់ខ្លួន ហើយចូលចិត្តតុបតែងសាសនាចក្រទាំងឡាយរបស់អ្នករាល់គ្នា ជាជាងស្រឡាញ់អ្នកក្រីក្រ និងអ្នកកម្សត់ទុគ៌ត អ្នកឈឺ និងអ្នកដែលរងទុក្ខវេទនា។
៣៨ឱមនុស្សស្អុយកខ្វក់ មនុស្សលាក់ពុត និងពួកគ្រូ ដែលបានលក់ខ្លួនឲ្យអំពើអបាយមុខអើយ ហេតុអ្វីក៏អ្នករាល់គ្នាធ្វើឲ្យសាសនាចក្រដ៏បរិសុទ្ធនៃព្រះកខ្វក់ដូច្នេះ? ហេតុអ្វីក៏អ្នករាល់គ្នាកខ្មាសអៀននឹងលើកដាក់លើខ្លួននូវព្រះនាមនៃព្រះគ្រីស្ទ? ហេតុអ្វីក៏អ្នករាល់គ្នាពុំគិតដល់តម្លៃដ៏ធំនៃសុភមង្គលដែលមិនចេះចប់មិនចេះហើយ ជាងខសេចក្ដីវេទនា ដែលពុំអាចសះស្បើយ — ពីព្រោះមកពីគការសរសើរខាងឯលោកិយឬ?
៣៩ហេតុអ្វីក៏អ្នករាល់គ្នាតុបតែងខ្លួន ដោយអ្វីដែលគ្មានជីវិត តែទុកឲ្យពួកអ្នកអត់ឃ្លាន និងអ្នកកម្សត់ទុគ៌ត និងអ្នកអាក្រាត និងអ្នកឈឺ និងអ្នកដែលរងទុក្ខវេទនាដើរទៅហួសដោយពុំយកចិត្តទុកដាក់ដល់ពួកគេដូច្នេះ?
៤០មែនហើយ ហេតុអ្វីបានជាអ្នករាល់គ្នា បង្កើតអំពើគួរខ្ពើមឆ្អើមកដ៏សម្ងាត់ទាំងឡាយ ដើម្បីរកកម្រៃ ហើយទុកឲ្យស្រ្តីមេម៉ាយទាំងឡាយទួញសោកនៅខាងមុខព្រះអម្ចាស់ ហើយទុកឲ្យពួកក្មេងកំព្រាទួញសោកនៅខាងមុខព្រះអម្ចាស់ ហើយទុកឲ្យឈាមរបស់ឪពុកពួកគេ និងប្ដីរបស់ពួកគេអំពាវនាវដល់ព្រះអម្ចាស់ចេញពីដីមក សូមឲ្យមានការសងសឹកដល់ក្បាលអ្នករាល់គ្នា?
៤១មើលចុះ ដាវនៃការសងសឹក ព្យួរនៅខាងលើពួកអ្នករាល់គ្នា ហើយពេលវេលានឹងមកដល់ក្នុងពេលឆាប់ៗនេះ ថាទ្រង់នឹងកសងសឹកឈាមនៃពួកបរិសុទ្ធមកលើអ្នករាល់គ្នា ត្បិតទ្រង់ពុំអាចទ្រាំនឹងការអំពាវនាវរបស់ពួកគេតទៅទៀតទេ៕