ជំពូកទី ៦
ព្រះអម្ចាស់ទ្រង់នឹងរើសសាសន៍អ៊ីស្រាអែលឡើងវិញ នៅគ្រាចុងក្រោយបង្អស់ — ពិភពលោកនឹងត្រូវឆេះដោយភ្លើង — មនុស្សលោកត្រូវដើរតាមព្រះគ្រីស្ទ ដើម្បីឲ្យចៀសវាងរួចពីបឹងភ្លើង និងស្ពាន់ធ័រ។ ប្រមាណជាឆ្នាំ ៥៤៤–៤២១ ម.គ.ស.។
១ហើយឥឡូវនេះ មើលចុះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ដូចជាខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងព្យាករ មើលចុះ នេះគឺជាពាក្យព្យាករណ៍របស់ខ្ញុំ — គឺថាអ្វីៗដែលព្យាការីកស៊ីណូស បាននិយាយអំពីវង្សអ៊ីស្រាអែល ដោយបានប្រៀបធៀបពួកគេទៅនឹងដើមអូលីវស្រុក នោះប្រាកដជានឹងកើតឡើងមែន។
២ហើយនៅថ្ងៃដែលទ្រង់នឹងលូកព្រះហស្តទ្រង់ទៀតជាលើកទីពីរ ដើម្បីករើសរាស្ត្រទ្រង់ឡើងវិញ គឺជាថ្ងៃ មែនហើយ គឺជាលើកចុងក្រោយបង្អស់ ដែលខពួកអ្នកបម្រើនៃព្រះអម្ចាស់ នឹងចេញទៅថែគកាត់លួសឃចម្ការរបស់ទ្រង់ ដោយនូវងអំណាចរបស់ទ្រង់ ហើយបន្ទាប់មក ទើបចទីបញ្ចប់នឹងមកដល់។
៣ហើយមានពរហើយ ដល់ពួកអ្នកណាដែលបានធ្វើការយ៉ាងព្យាយាមនៅក្នុងចម្ការរបស់ទ្រង់ តែត្រូវបណ្ដាសាហើយ ដល់ពួកអ្នកណាដែលនឹងត្រូវបានបណ្ដេញចេញទៅក្នុងកន្លែងផ្ទាល់របស់ពួកគេវិញ! ឯពិភពលោកនឹងត្រូវកឆេះដោយភ្លើង។
៤ហើយឱព្រះនៃយើង ទ្រង់មានសេចក្ដីមេត្តាករុណាដល់យើងដ៏ម្ល៉េះ ត្បិតទ្រង់នឹកចាំដល់វង្សកអ៊ីស្រាអែល ទាំងឫស និងមែកផង ហើយទ្រង់លូកខព្រះហស្តទ្រង់ទៅរកពួកគេអស់ទាំងថ្ងៃ តែពួកគេជាមនុស្សរឹងរូស ហើយចូលចិត្តនិយាយបោកគេ ប៉ុន្តែដរាបណាពួកគេមិនធ្វើចិត្តគរឹងរូសទេ នោះនឹងត្រូវបានសង្គ្រោះនៅក្នុងនគរនៃព្រះ។
៥ហេតុដូច្នោះហើយ ឱបងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមអង្វរអ្នកដោយពាក្យពេចន៍ដ៏ម៉ឺងមាត់ថា អ្នករាល់គ្នាត្រូវប្រែចិត្ត ហើយមកដោយអស់ពីដួងចិត្ត ហើយកតោងជាប់ទៅនឹងព្រះ ដូចជាទ្រង់ចូលជាប់នឹងអ្នកដែរ ហើយកាលខព្រះពាហុនៃសេចក្ដីមេត្តាករុណារបស់ទ្រង់លាចេញមករកអ្នកនៅក្នុងពន្លឺនៃពេលថ្ងៃ ចូរកុំធ្វើចិត្តរឹងរូសឡើយ។
៦មែនហើយ ថ្ងៃនេះ បើសិនជាអ្នករាល់គ្នាឮសំឡេងទ្រង់ ចូរកុំធ្វើចិត្តរឹងរូសឡើយ ត្បិតហេតុអ្វីក៏បងប្អូនចង់កស្លាប់?
៧ត្បិតមើលចុះ បន្ទាប់ពីអ្នករាល់គ្នាត្រូវបានចិញ្ចឹមឲ្យរស់ដោយព្រះបន្ទូលដ៏ល្អនៃព្រះអស់ទាំងថ្ងៃហើយ ចុះតើអ្នករាល់គ្នានឹងផ្ដល់ផ្លែអាក្រក់មក ដែលនឹងធ្វើឲ្យអ្នកត្រូវកាប់រំលំ ហើយកបោះចោលទៅក្នុងភ្លើងឬអី?
៨មើលចុះ តើអ្នករាល់គ្នានឹងមិនទទួលស្គាល់ពាក្យទាំងនេះទេឬអី? ចុះតើអ្នករាល់គ្នានឹងមិនទទួលស្គាល់ពាក្យនៃពួកព្យាការី ឬ ហើយតើអ្នករាល់គ្នានឹងមិនទទួលស្គាល់ពាក្យទាំងឡាយ ដែលបាននិយាយអំពីព្រះគ្រីស្ទ បន្ទាប់ពីមានមនុស្សជាច្រើនបាននិយាយអំពីទ្រង់ ឬ ហើយតើអ្នករាល់គ្នាមិនទទួលស្គាល់ព្រះបន្ទូលដ៏ល្អរបស់ព្រះគ្រីស្ទ និងព្រះចេស្ដានៃព្រះ និងកអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ឬ ហើយតើអ្នករាល់គ្នានឹងពន្លត់ព្រះវិញ្ញាណបរិសុទ្ធ ហើយចំអកដល់ផែនការដ៏មហិមានៃសេចក្ដីប្រោសលោះ ដែលបានរៀបចំសម្រាប់អ្នកឬ?
៩តើអ្នករាល់គ្នាពុំដឹងទេឬថា បើសិនជាអ្នករាល់គ្នាធ្វើការណ៍ទាំងនេះ នោះអំណាចនៃសេចក្ដីប្រោសលោះ និងដំណើររស់ឡើងវិញ ដែលមាននៅក្នុងព្រះគ្រីស្ទនឹងនាំអ្នកទៅឈរដោយសេចក្ដីខ្មាស និងកទោសដ៏គួរឲ្យស្ញែងខ្លាចនៅខាងមុខខវេទិកានៃព្រះឬ?
១០ហើយស្របតាមអំណាចនៃកសេចក្ដីយុត្តិធម៌ ត្បិតសេចក្ដីយុត្តិធម៌មិនអាចត្រូវបដិសេធបានទេ នោះអ្នករាល់គ្នានឹងត្រូវចុះទៅក្នុងខបឹងភ្លើង និងស្ពាន់ធ័រ ដែលមានអណ្ដាតភ្លើងមិនអាចរំលត់បាន គឺមានផ្សែងហុយឡើងជារៀងដរាបតទៅ ឯបឹងភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីទុក្ខវេទនាដ៏គមិនចេះចប់ឃមិនចេះហើយ។
១១បើដូច្នោះ ឱបងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយចូលតាមទ្វារកតូច ហើយបន្តទៅតាមផ្លូវចង្អៀត រហូតដល់អ្នកបានទទួលជីវិតដ៏នៅអស់កល្បជានិច្ច។
១២ចូរមានកប្រាជ្ញាឡើង ចុះតើខ្ញុំអាចនិយាយអ្វីទៀត?
១៣ជាទីបញ្ចប់នេះ ខ្ញុំសូមលាអ្នកសិនហើយ រហូតដល់ខ្ញុំនឹងជួបអ្នកនៅចំពោះវេទិកាដ៏សព្វព្រះហឫទ័យនៃព្រះ គឺជាវេទិកាដែលវាយពួកទុច្ចរិតដោយកសេចក្ដីបារម្ភ និងភិតភ័យស្ញែងខ្លាច។ អាម៉ែន៕