ជំពូកទី ៥
យ៉ាកុបដកស្រង់ពាក្យរបស់លោកស៊ីណូស ស្ដីអំពីរូបាធិដ្ឋាននៃដើមអូលីវស្រុក និងដើមអូលីវព្រៃ — វាមានដំណើរដូចសាសន៍អ៊ីស្រាអែល និងពួកសាសន៍ដទៃ — ការខ្ចាត់ព្រាត់ និងការប្រមូលនៃសាសន៍អ៊ីស្រាអែលបានឃើញជាមុន — ពាក្យទាំងឡាយដែលនិយាយសំដៅទៅលើពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ហើយនឹងវង្សអ៊ីស្រាអែលទាំងអស់ — ពួកសាសន៍ដទៃនឹងបានបំបៅជាប់ទៅជាមួយនឹងសាសន៍អ៊ីស្រាអែល — ទីបញ្ចប់ ចម្ការនឹងត្រូវឆេះជាមិនខានឡើយ។ ប្រមាណជាឆ្នាំ ៥៤៤–៤២១ ម.គ.ស.។
១មើលចុះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ចុះតើអ្នកមិនចាំទេឬថា អ្នកបានអានពាក្យរបស់ព្យាការីកស៊ីណូស ដែលបានពោលទៅវង្សអ៊ីស្រាអែលថា ៖
២ចូរប្រុងស្ដាប់ ឱវង្សអ៊ីស្រាអែលអើយ ចូរស្ដាប់ពាក្យទាំងឡាយរបស់ខ្ញុំ ជាព្យាការីនៃព្រះអម្ចាស់។
៣ត្បិតមើលចុះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ ឱកវង្សអ៊ីស្រាអែលអើយ យើងនឹងប្រៀបធៀបអ្នកទៅនឹងដើមខអូលីវស្រុក ដែលបុរសម្នាក់បានយកមកដាំឲ្យជីជាតិនៅក្នុងគចម្ការរបស់គាត់ ហើយដើមនោះបានដុះឡើង ហើយចាស់ទៅ ហើយក៏ចាប់ផ្ដើមឃពុក។
៤ហើយហេតុការណ៍បានកើតឡើងថា ម្ចាស់ចម្ការចេញមក ក៏ឃើញដើមអូលីវរបស់គាត់ ចាប់ផ្ដើមពុក គាត់ក៏និយាយថា ៖ យើងនឹងកាត់លួសវា ហើយជ្រួយគល់វា ហើយដាក់ជីវា ក្រែងវានឹងដុះមែកទន់ខ្ចី ហើយពុំងាប់។
៥ហើយហេតុការណ៍បានកើតឡើងថា គាត់កាត់លួសវា ហើយជ្រួយគល់វា ហើយដាក់ជីវា ស្របតាមពាក្យរបស់គាត់។
៦ហើយហេតុការណ៍បានកើតឡើងថា ជាច្រើនថ្ងៃកន្លងមក ដើមនោះក៏ចាប់ផ្ដើមដុះមែកទន់ខ្ចីខ្លះ ប៉ុន្តែមើលចុះ មែកធំរបស់វាក៏ចាប់ផ្ដើមងាប់ទៅ។
៧ហើយហេតុការណ៍បានកើតឡើងថា ម្ចាស់ចម្ការបានឃើញដូច្នេះ ក៏និយាយទៅអ្នកបម្រើរបស់គាត់ថា ៖ យើងព្រួយចិត្តដែលយើងត្រូវខាតបង់ដើមឈើនេះទៅ ហេតុដូច្នោះហើយ ចូរអ្នកទៅរកមែកអូលីវកព្រៃយកមកឲ្យយើង ហើយយើងនឹងកាត់មែកធំ ដែលកំពុងស្វិតទៅនោះចេញ ហើយយើងនឹងបោះវាទៅក្នុងភ្លើងឲ្យឆេះ។
៨ហើយមើលចុះ ម្ចាស់ចម្ការនិយាយថា យើងកាត់មែកដ៏ទន់ខ្ចីទាំងនេះចេញជាច្រើន ហើយយើងនឹងយកវាទៅបំបៅជាប់នៅត្រង់ណាតាមដែលយើងពេញចិត្ត ហើយបើឫសឈើនេះងាប់ទៅ ក៏មិនទាស់អ្វីដែរ នោះយើងអាចរក្សាផ្លែវាទុកសម្រាប់ខ្លួនយើងវិញ ហេតុដូច្នោះហើយ យើងនឹងយកមែកដ៏ទន់ខ្ចីៗទាំងនេះ ហើយយើងនឹងបំបៅជាប់នៅត្រង់ណា តាមដែលយើងពេញចិត្ត។
៩ចូរអ្នកយកមែកអូលីវព្រៃ ហើយបំបៅជាប់កជំនួសវិញចុះ ហើយមែកទាំងឡាយដែលយើងកាត់ចេញ យើងនឹងបោះវាចោលទៅក្នុងភ្លើង ហើយដុតវា ដើម្បីកុំឲ្យវាវាតទីនៅក្នុងចម្ការរបស់យើង។
១០ហើយហេតុការណ៍បានកើតឡើងថា អ្នកបម្រើរបស់ម្ចាស់ចម្ការនោះ ក៏បានធ្វើតាមពាក្យនៃម្ចាស់ចម្ការ ហើយបានបំបៅជាប់មែកកអូលីវព្រៃ។
១១ហើយម្ចាស់ចម្ការបានប្រើឲ្យជ្រួយគល់ ហើយកាត់លួស ហើយដាក់ជីឲ្យដើមនោះ ដោយនិយាយទៅអ្នកបម្រើថា ៖ យើងព្រួយចិត្តដែលយើងត្រូវខាតបង់ដើមឈើនេះទៅ ហេតុដូច្នោះហើយ យើងបានធ្វើការនេះ ក្រែងយើងអាចរក្សាឫសវាទុកកុំឲ្យងាប់ ក្រែងយើងអាចរក្សាវាទុកសម្រាប់ខ្លួនយើងវិញ។
១២ហេតុដូច្នោះហើយ ចូរអ្នកទៅថែទាំដើមឈើ ហើយដាក់ជីឲ្យវា តាមពាក្យទាំងឡាយរបស់យើងទៅ។
១៣ហើយយើងនឹងកដាក់មែកឈើទាំងនេះ នៅទីទំនាបបំផុតនៅក្នុងចម្ការយើង ត្រង់ទីណាតាមដែលយើងពេញចិត្ត វាមិនទាស់អ្វីដល់អ្នកទេ ហើយយើងធ្វើការនេះ ដើម្បីយើងអាចរក្សាទុកសម្រាប់ខ្លួនយើងនូវមែកធម្មជាតិនៃដើមឈើនោះ ហើយម្យ៉ាងទៀត គឺដើម្បីយើងអាចប្រមូលផ្លែរបស់វាទុកបម្រុងរដូវអត់ ទុកសម្រាប់ខ្លួនយើង ត្បិតយើងព្រួយចិត្ត ដែលយើងត្រូវខាតបង់ដើមឈើនេះទៅ ព្រមទាំងផ្លែវាផង។
១៤ហើយហេតុការណ៍បានកើតឡើងថា ម្ចាស់ចម្ការបានទៅ ហើយលាក់មែកធម្មជាតិនៃដើមអូលីវស្រុកនៅត្រង់ទីទាបបំផុតនៃចម្ការ ត្រង់នេះបន្តិច ត្រង់នោះបន្តិច ស្របតាមចំណង់ និងការគាប់ចិត្តរបស់គាត់។
១៥ហើយហេតុការណ៍បានកើតឡើងថា រយៈពេលដ៏យូរបានកន្លងផុតទៅ ហើយម្ចាស់ចម្ការនិយាយទៅអ្នកបម្រើរបស់គាត់ថា ៖ តោះ ចូរយើងចុះទៅក្នុងចម្ការ ដើម្បីយើងអាចធ្វើការក្នុងចម្ការ។
១៦ហើយហេតុការណ៍បានកើតឡើងថា ម្ចាស់ចម្ការព្រមទាំងអ្នកបម្រើ បានចុះទៅធ្វើការក្នុងចម្ការ។ ហើយហេតុការណ៍បានកើតឡើងថា អ្នកបម្រើបាននិយាយទៅកាន់ម្ចាស់គាត់ថា ៖ មើលចុះ សូមលោកមើលទីនេះ សូមមើលដើមឈើនេះ។
១៧ហើយហេតុការណ៍បានកើតឡើងថា ម្ចាស់ចម្ការមើលទៅ ក៏ឃើញដើមឈើ ដែលគាត់បានយកមែកអូលីវព្រៃមកបំបៅជាប់នោះបានលូតលាស់ ហើយចាប់ផ្ដើមចេញកផ្លែ ហើយគាត់ឃើញថាល្អ ឯផ្លែវាក៏ដូចជាផ្លែធម្មជាតិដែរ។
១៨ហើយគាត់និយាយទៅកាន់អ្នកបម្រើថា ៖ មើលចុះ មែកឈើព្រៃទាំងនេះ បានទទួលជីជាតិទឹកពីឫស គឺឫសបានផ្ដល់កម្លាំងយ៉ាងសម្បើម ហើយដោយសារកម្លាំងយ៉ាងសម្បើមនៃឫស ទើបមែកព្រៃទាំងនេះបានផ្ដល់ផ្លែល្អ។ ឥឡូវនេះ បើសិនជាយើងមិនបានបំបៅជាប់មែកទាំងនេះទេ ដើមនោះច្បាស់ជាងាប់ទៅហើយ។ ហើយឥឡូវនេះ មើលចុះ យើងនឹងបានផ្លែជាច្រើន ដែលដើមនោះបានផ្ដល់មក ហើយផ្លែទាំងនោះ យើងនឹងប្រមូលផ្លែវាទុកបម្រុងរដូវអត់ ទុកសម្រាប់ខ្លួនយើងផ្ទាល់។
១៩ហើយហេតុការណ៍បានកើតឡើងថា ម្ចាស់ចម្ការនិយាយទៅអ្នកបម្រើថា ៖ តោះ ចូរយើងទៅកន្លែងទំនាបបំផុតនៃចម្ការ ហើយមើលតើមែកធម្មជាតិទាំងឡាយរបស់ដើមនោះ មានផ្ដល់ផ្លែច្រើនដែរឬទេ ដើម្បីយើងអាចប្រមូលផ្លែទាំងនោះទុកបម្រុងរដូវអត់ ទុកសម្រាប់ខ្លួនយើងផ្ទាល់។
២០ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានចេញទៅឯកន្លែង ដែលម្ចាស់ចម្ការបានលាក់មែកធម្មជាតិនៃដើមនោះ ហើយគាត់បាននិយាយទៅអ្នកបម្រើថា ៖ ចូរមើលដើមឈើទាំងនេះ ហើយគាត់បានឃើញថា ដើមកទីមួយមានផ្លែជាច្រើន ហើយគាត់ក៏ឃើញថា ផ្លែទាំងនោះល្អណាស់។ ហើយគាត់បាននិយាយទៅអ្នកបម្រើថា ៖ ចូរអ្នកបេះផ្លែទាំងនេះ ហើយប្រមូលទុកបម្រុងរដូវអត់ ដើម្បីយើងអាចរក្សាវាទុកសម្រាប់ខ្លួនយើងផ្ទាល់ គាត់បាននិយាយថា ត្បិតមើលចុះ យើងបានថែដើមឈើនេះជាយូរមកហើយ ហើយវាបានផ្ដល់ផ្លែជាច្រើន។
២១ហើយហេតុការណ៍បានកើតឡើងថា អ្នកបម្រើបាននិយាយទៅម្ចាស់របស់គាត់ថា ៖ ហេតុអ្វីបានជាលោកមកដាំដើមឈើនេះ ឬក៏មែកនេះនៅត្រង់ណេះ? ត្បិតមើលចុះ ទីនេះជាដីអន់បំផុតនៅក្នុងចម្ការរបស់លោក។
២២ហើយម្ចាស់ចម្ការបាននិយាយទៅគាត់ថា ៖ ចូរអ្នកកុំប្រដៅយើង យើងដឹងហើយថាទីនេះ ជាទីដែលមានដីអន់ ហេតុដូច្នោះហើយ ទើបយើងបានប្រាប់អ្នកថា យើងបានថែដើមនេះអស់ពេលជាយូរយ៉ាងនេះ ទើបអ្នកបានឃើញថា វាបានផ្ដល់ផ្លែជាច្រើន។
២៣ហើយហេតុការណ៍បានកើតឡើងថា ម្ចាស់ចម្ការបាននិយាយទៅអ្នកបម្រើរបស់គាត់ថា ៖ ចូរមើលទីនេះ មើលយើងបានដាំមែកមួយទៀតនៃដើមឈើនោះដែរ ហើយអ្នកដឹងថា ដីត្រង់នេះអន់ជាងកន្លែងមុននោះទៅទៀត។ ប៉ុន្តែចូរមើលដើមនេះ យើងបានថែវាជាយូរមកហើយ ហើយវាបានផ្ដល់ផ្លែជាច្រើន ហេតុដូច្នេះហើយ ចូរបេះផ្លែទាំងនេះ ហើយប្រមូលទុកបម្រុងរដូវអត់ ដើម្បីយើងអាចរក្សាវាទុកសម្រាប់ខ្លួនយើងផ្ទាល់។
២៤ហើយហេតុការណ៍បានកើតឡើងថា ម្ចាស់ចម្ការបាននិយាយទៅអ្នកបម្រើរបស់គាត់ទៀតថា ៖ ចូរមើលទីនេះ មើលកមែកមួយទៀត ដែលយើងបានដាំមើលចុះ យើងក៏បានថែវាដែរ ហើយវាក៏បានផ្ដល់ផ្លែ។
២៥ហើយគាត់បាននិយាយទៅអ្នកបម្រើថា ៖ ចូរមើលទីនេះ ហើយមើលមែកចុងក្រោយនេះ មើលចុះ យើងបានដាំវានៅត្រង់ទីមួយដែលមានដីកល្អ ហើយយើងបានថែវា អស់ពេលជាយូរដល់ម្ល៉េះ ហើយមានតែមួយនៃដើមនេះប៉ុណ្ណោះ ដែលបានផ្ដល់ផ្លែល្អ ឯមួយភាគនៃដើមនេះខទៀតបានផ្ដល់ផ្លែព្រៃ មើលចុះ យើងបានថែដើមនេះ ដូចជាដើមឯទៀតដែរ។
២៦ហើយហេតុការណ៍បានកើតឡើងថា ម្ចាស់ចម្ការបាននិយាយទៅអ្នកបម្រើថា ៖ ចូរកាត់មែកទាំងឡាយដែលគ្មានកផ្លែ ហើយបោះវាទៅក្នុងភ្លើងចុះ។
២៧ប៉ុន្តែមើលចុះ អ្នកបម្រើបាននិយាយទៅលោកថា ៖ ចូរយើងកាត់លួសវា ហើយជ្រួយគល់វា ហើយដាក់ជីវាបន្តិចទៀតមើល ក្រែងវាអាចផ្ដល់ផ្លែល្អជូនលោក ដើម្បីលោកអាចប្រមូលវាទុកបម្រុងរដូវអត់។
២៨ហើយហេតុការណ៍បានកើតឡើងថា ម្ចាស់ចម្ការព្រមទាំងអ្នកបម្រើរបស់ម្ចាស់ចម្ការ ក៏បានដាក់ជីដល់ដើមទាំងអស់នៅក្នុងចម្ការនោះ។
២៩ហើយហេតុការណ៍បានកើតឡើងថា ពេលដ៏យូរបានកន្លងផុតទៅ ហើយម្ចាស់ចម្ការបាននិយាយទៅកអ្នកបម្រើរបស់គាត់ថា ៖ តោះ ចូរយើងចុះទៅក្នុងចម្ការ ដើម្បីយើងអាចធ្វើការក្នុងចម្ការនោះទៀត។ ត្បិតមើលចុះ ខពេលវេលាជិតមកដល់ហើយ ហើយគទីបញ្ចប់នឹងមកដល់ក្នុងពេលដ៏ខ្លីនេះ ហេតុដូច្នោះហើយ យើងត្រូវប្រមូលផ្លែទុកបម្រុងរដូវអត់ ទុកសម្រាប់ខ្លួនយើងផ្ទាល់។
៣០ហើយហេតុការណ៍បានកើតឡើងថា ម្ចាស់ចម្ការ និងអ្នកបម្រើក៏ចុះទៅក្នុងចម្ការ ហើយពួកគេទៅដល់ដើម ដែលពីមុនគេបានកាត់មែកធម្មជាតិវាចេញ ហើយបានយកមែកព្រៃមកបំបៅជាប់វិញ ហើយបានឃើញផ្លែកគ្រប់យ៉ាងធ្ងន់ដាបមែក។
៣១ហើយហេតុការណ៍បានកើតឡើងថា ម្ចាស់ចម្ការបានភ្លក់ផ្លែឈើមើល គឺគ្រប់មុខតាមលំដាប់របស់វា។ ហើយលោកបាននិយាយថា ៖ មើលចុះ យើងបានថែដើមនេះអស់ពេលដ៏យូរ ហើយយើងបានប្រមូលទុកសម្រាប់ខ្លួនយើងនូវផ្លែជាច្រើនទុកបម្រុងរដូវអត់។
៣២ប៉ុន្តែមើលចុះ ពេលនេះវាបានផ្ដល់ផ្លែជាច្រើន តែកគ្មានផ្លែណាមួយល្អសោះឡើយ។ ហើយមើលចុះ មានផ្លែឈើអាក្រក់គ្រប់មុខ ហើយវាគ្មានប្រយោជន៍អ្វីដល់យើងទេ ទោះយើងបានចំណាយកម្លាំងអស់ជាច្រើនក៏ដោយ ហើយឥឡូវនេះ យើងព្រួយចិត្តដែលយើងត្រូវខាតបង់ដើមនេះទៅ។
៣៣ហើយម្ចាស់ចម្ការបាននិយាយទៅអ្នកបម្រើថា ៖ ចុះតើយើងត្រូវធ្វើយ៉ាងណាដល់ដើមនេះ ដើម្បីឲ្យយើងអាចរក្សាផ្លែល្អឡើងទុកសម្រាប់ខ្លួនយើងផ្ទាល់?
៣៤ហើយអ្នកបម្រើបាននិយាយទៅម្ចាស់របស់គាត់ថា ៖ មើលចុះ ពីព្រោះលោកបានយកមែកអូលីវព្រៃមកបំបៅជាប់មែកទាំងនោះបានថែឫសឲ្យរស់ ហើយពុំត្រូវងាប់ ហេតុដូច្នោះហើយ ទើបលោកបានឃើញថា ដើមទាំងនោះល្អនៅឡើយ។
៣៥ហើយហេតុការណ៍បានកើតឡើងថា ម្ចាស់ចម្ការបាននិយាយទៅអ្នកបម្រើរបស់គាត់ថា ៖ ដើមឈើនេះគ្មានប្រយោជន៍អ្វីដល់យើងសោះឡើយ ហើយឫសវាក៏គ្មានប្រយោជន៍អ្វីដល់យើងដែរ បើវាចេះតែមានផ្លែអាក្រក់យ៉ាងនេះ។
៣៦ទោះជាយ៉ាងណាក៏ដោយ គង់តែយើងដឹងថា ឫសទាំងនេះល្អ ហើយយើងបានរក្សាវាទុក គឺដោយគោលបំណងផ្ទាល់របស់យើង ហើយដោយវាមានកម្លាំងយ៉ាងសម្បើម នោះវាបានផ្ដល់មកដល់ពេលនេះនូវផ្លែល្អដែលចេញមកពីមែកព្រៃ។
៣៧ប៉ុន្តែមើលចុះ មែកព្រៃទាំងនេះបានលូតលាស់ ហើយបានករាលដាលទៅលើឫស ហើយដោយមកពីមែកព្រៃទាំងនេះបានឈ្នះលើឫស នោះដើមនេះបានផ្ដល់ផ្លែអាក្រក់ជាច្រើន ហើយដោយមកពីវាបានផ្ដល់ផ្លែអាក្រក់ជាច្រើន នោះអ្នកឃើញថា វាចាប់ផ្ដើមងាប់ទៅ ហើយវានឹងទុំក្នុងពេលដ៏ខ្លីនេះហើយ ដែលនឹងត្រូវបោះចោលទៅក្នុងភ្លើង លើកលែងតែយើងធ្វើអ្វីដើម្បីរក្សាវាទុក។
៣៨ហើយហេតុការណ៍បានកើតឡើងថា ម្ចាស់ចម្ការបាននិយាយទៅអ្នកបម្រើរបស់លោកថា ៖ ចូរយើងចុះទៅក្នុងកន្លែងទំនាបបំផុតនៃចម្ការ ហើយមើលតើមែកធម្មជាតិទាំងឡាយ បានផ្ដល់ផ្លែអាក្រក់ដែរឬអី។
៣៩ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានចុះទៅក្នុងកន្លែងទំនាបបំផុតនៃចម្ការ។ ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានឃើញថា ផ្លែទាំងឡាយនៃមែកធម្មជាតិទាំងនោះ រលួយអស់រលីងទៅដែរ មែនហើយ ទាំងមែកកទីមួយ និងទីពីរ និងមែកចុងក្រោយបង្អស់ផងដែរ ហើយវាសុទ្ធតែរលួយទាំងអស់។
៤០ឯកផ្លែព្រៃ នៃមែកចុងក្រោយបង្អស់បានដុះឈ្នះលើផ្នែកនៃដើម ដែលបានផ្ដល់ផ្លែល្អ គឺមែកនោះស្វិត ហើយងាប់ទៅ។
៤១ហើយហេតុការណ៍បានកើតឡើងថា ម្ចាស់ចម្ការយំ ហើយនិយាយទៅអ្នកបម្រើថា ៖ ចុះកតើយើងត្រូវធ្វើអ្វីទៀតដល់ចម្ការរបស់យើងហ្ន៎?
៤២មើលចុះ យើងបានដឹងថា ផ្លែឈើទាំងអស់នៅក្នុងចម្ការ លើកលែងផ្លែទាំងនេះ នោះបានរលួយអស់ទៅ។ ហើយឥឡូវនេះ ផ្លែទាំងនេះដែលធ្លាប់ជាផ្លែល្អ ក៏បានក្លាយទៅជារលួយអស់ដែរ ហើយឥឡូវនេះ ដើមទាំងអស់ក្នុងចម្ការរបស់យើង គ្មានប្រយោជន៍អ្វីសោះឡើយ ក្រៅពីត្រូវកាប់រំលំ ហើយបោះចោលទៅក្នុងភ្លើងប៉ុណ្ណោះ។
៤៣ហើយចូរមើលដើមចុងក្រោយបង្អស់នេះ ដែលមានមែកស្វិតទៅ នោះយើងបានដាំនៅលើកន្លែងដីកល្អ មែនហើយ គឺជាដីជម្រើសរបស់យើងលើដីផ្សេងៗទៀតនៅក្នុងចម្ការរបស់យើង។
៤៤ហើយអ្នកបានឃើញថា យើងបានកាប់ដើមផ្សេងទៀតដែរ ដែលកប្រជ្រៀតកន្លែងនេះ ដើម្បីយកកន្លែងដាំដើមនេះវិញ។
៤៥ហើយអ្នកបានឃើញថា ដើមនោះមានមួយផ្នែកបានផ្ដល់ផ្លែល្អ ឯមួយផ្នែកទៀតផ្ដល់ផ្លែព្រៃ ហើយដោយយើងមិនបានកាត់មែកទាំងនោះ ហើយបោះចោលទៅក្នុងភ្លើងទៅ មើលចុះ វាបានរាលមកលើមែកល្អវិញ ធ្វើឲ្យមែកនោះស្វិតអស់ទៅ។
៤៦ហើយឥឡូវនេះ មើលចុះ ទោះជាយើងបានថែចម្ការនេះយ៉ាងណាក្ដី គង់តែដើមទាំងនោះបានរលួយខូចទៅហើយ គឺផ្ដល់ផ្លែមិនល្អវិញ ហើយយើងបានសង្ឃឹមថានឹងរក្សាទុកដើមទាំងនេះ ដើម្បីប្រមូលផ្លែទុកបម្រុងរដូវអត់ ទុកសម្រាប់ខ្លួនយើងផ្ទាល់។ ប៉ុន្តែមើលចុះ ដើមទាំងនេះ បានក្លាយទៅដូចជាដើមអូលីវព្រៃវិញ ហើយវាគ្មានប្រយោជន៍អ្វីសោះឡើយ តែនឹងត្រូវកកាប់រំលំ ហើយបោះចោលទៅក្នុងភ្លើងប៉ុណ្ណោះ ហើយយើងព្រួយចិត្ត ដែលយើងត្រូវខាតបង់ដើមទាំងនោះទៅ។
៤៧ប៉ុន្តែ តើយើងត្រូវធ្វើអ្វីទៀតដល់ចម្ការយើង? តើយើងបានទំនេរដៃដោយមិនបានដាក់ជីវាឬអី? ទេ យើងបានថែវា ហើយយើងបានជ្រួយគល់វា ហើយយើងបានកាត់លួសវា ហើយយើងបានដាក់ជីវា ហើយយើងកបានលូកដៃយើងស្មើតែមួយថ្ងៃសុទ្ធ ហើយខទីបញ្ចប់កាន់តែមកជិត។ ហើយវាធ្វើឲ្យយើងព្រួយ ដែលយើងត្រូវកាប់រំលំអស់ទាំងដើមនៅក្នុងចម្ការយើង ហើយបោះវាចោលទៅក្នុងភ្លើងឲ្យវាឆេះអស់ទៅ។ ចុះតើអ្នកណាទៅបានធ្វើឲ្យចម្ការយើងខូច?
៤៨ហើយហេតុការណ៍បានកើតឡើងថា អ្នកបម្រើបាននិយាយទៅម្ចាស់របស់គាត់ថា ៖ តើពុំមែនមកពីដើមទាំងនោះដុះខ្ពស់ពេក — តើពុំមែនមកពីមែកវាដុះរាលជាន់លើឫសដែលល្អទេឬអី? ហើយដោយសារមែកវាដុះរាលជាន់លើឫស មើលចុះ វាបានដុះលឿនជាងកម្លាំងរបស់ឫសទៅទៀត ដោយស្រូបយកកម្លាំងពីឫសមកអស់។ មើលចុះ ខ្ញុំនិយាយថា តើនេះពុំមែនជាហេតុដែលធ្វើឲ្យដើមទាំងឡាយក្នុងចម្ការនោះខូចទៅទេឬអី?
៤៩ហើយហេតុការណ៍បានកើតឡើងថា ម្ចាស់ចម្ការបាននិយាយទៅអ្នកបម្រើថា ៖ ចូរយើងទៅ ហើយទៅកាប់ដើមទាំងនោះក្នុងចម្ការ ហើយបោះវាចោលទៅក្នុងភ្លើងទៅ ដើម្បីកុំឲ្យវាចង្អៀតដីចម្ការយើង ត្បិតយើងបានធ្វើសព្វគ្រប់ហើយ។ តើយើងត្រូវធ្វើ អ្វីទៀតដល់ចម្ការយើង?
៥០ប៉ុន្តែមើលចុះ អ្នកបម្រើបាននិយាយទៅម្ចាស់ចម្ការថា ៖ សូមលោកប្រណីឲ្យវាកបន្តិចទៀតសិនចុះ។
៥១ហើយម្ចាស់ចម្ការបាននិយាយថា ៖ មែនហើយ យើងនឹងប្រណីឲ្យវាបន្តិចទៀត ត្បិតយើងព្រួយចិត្តដែលយើងត្រូវខាតបង់ដើមទាំងឡាយក្នុងចម្ការយើង។
៥២ហេតុដូច្នោះហើយ ចូរយើងយកកមែកទាំងឡាយនៃដើមទាំងនេះ ដែលយើងបានដាំនៅទីទំនាបបំផុតនៃចម្ការយើង ហើយចូរយើងយកទៅបំបៅជាប់នឹងដើមមុនរបស់វាវិញ ហើយចូរយើងកាត់មែកណាដែលមានផ្លែល្វីងបំផុត ហើយបំបៅជាប់មែកធម្មជាតិជំនួសវិញ។
៥៣ហើយយើងនឹងធ្វើយ៉ាងនេះ ដើម្បីកុំឲ្យដើមនោះងាប់ទៅ ក្រែងយើងអាចរក្សាទុកសម្រាប់ខ្លួនយើងនូវឫសវា ដើម្បីគោលបំណងរបស់យើងផ្ទាល់។
៥៤ហើយមើលចុះ ឫសនៃមែកធម្មជាតិ ដែលយើងបានដាំត្រង់កន្លែង ដែលយើងចូលចិត្តនោះ នៅរស់នៅឡើយទេ ហេតុដូច្នោះហើយ ដើម្បីយើងអាចរក្សាវាទុកសម្រាប់គោលបំណងយើងផ្ទាល់ នោះយើងនឹងយកមែកឈើនេះ ហើយយើងនឹងយកទៅកបំបៅជាប់នឹងដើមទាំងនោះ។ មែនហើយ យើងនឹងបំបៅមែកពីដើមកំណើតរបស់វា ជាប់ទៅនឹងដើមទាំងនោះ ក្រែងយើងអាចរក្សាឫសទុកសម្រាប់ខ្លួនយើងផ្ទាល់ផង គឺកាលណាវាមានកម្លាំងល្មមគ្រប់គ្រាន់ ប្រហែលជាវាអាចផ្ដល់ផ្លែល្អដល់យើង ហើយយើងអាចនៅមានសិរីល្អដោយសារផ្លែនៅក្នុងចម្ការយើង។
៥៥ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានយកមែកពីដើមធម្មជាតិដែលបានក្លាយទៅជាមែកព្រៃទៅបំបៅជាប់នឹងដើមធម្មជាតិ ដែលបានក្លាយទៅជាដើមព្រៃនោះដែរ។
៥៦ហើយពួកគេក៏បានយកមែកពីដើមធម្មជាតិទាំងឡាយ ដែលបានក្លាយជាមែកព្រៃទៅបំបៅជាប់នឹងដើមកំណើតរបស់វាវិញ។
៥៧ហើយម្ចាស់ចម្ការបាននិយាយទៅអ្នកបម្រើថា ៖ ចូរកុំកាត់មែកព្រៃពីដើម លើកលែងតែមែកណាដែលមានផ្លែល្វីងបំផុតប៉ុណ្ណោះ មែកទាំងនោះហើយដែលអ្នកនឹងបំបៅជំនួសតាមពាក្យរបស់យើង។
៥៨ហើយយើងនឹងថែដើមនៅក្នុងចម្ការម្ដងទៀត ហើយយើងនឹងកាត់តម្រឹមមែកវា ហើយយើងនឹងកាត់មែកណាដែលចាស់ចេញ គឺត្រូវងាប់ ហើយបោះវាចោលទៅក្នុងភ្លើងវិញ។
៥៩ហើយយើងធ្វើបែបនេះ ក្រែងឫសវាអាចមានកម្លាំងពីព្រោះសេចក្ដីល្អរបស់វា ហើយដោយសារការផ្លាស់ប្ដូរមែក ក្រែងមែកល្អអាចឈ្នះលើមែកអាក្រក់បាន។
៦០ហើយដោយសារយើងបានរក្សាមែកធម្មជាតិ និងឫសរបស់វាទុក ហើយយើងបានបំបៅមែកធម្មជាតិជាប់ទៅនឹងដើមកំណើតរបស់វាវិញ ហើយបានរក្សាឫសនៃដើមកំណើតរបស់វាទុក ក្រែងដើមនៃចម្ការយើងអាចផ្ដល់កផ្លែល្អទៀត ហើយក្រែងយើងអាចមានសេចក្ដីអំណរម្ដងទៀតដោយសារផ្លែក្នុងចម្ការយើង ហើយក្រែងយើងអាចមានសេចក្ដីរីករាយជាខ្លាំង ព្រោះយើងបានរក្សាឫស និងមែកនៃដើមមុនទុក —
៦១ហេតុដូច្នោះហើយ ចូរទៅចុះ ហើយហៅកពួកអ្នកបម្រើឯទៀតមក ដើម្បីយើងអាចព្យាយាមខធ្វើការដោយសមត្ថភាពរបស់យើងនៅក្នុងចម្ការ ប្រយោជន៍យើងអាចរៀបចំផ្លូវ ដើម្បីយើងអាចផ្ដល់ផ្លែឈើធម្មជាតិម្ដងទៀត គឺជាផ្លែធម្មជាតិល្អ ហើយវិសេសបំផុតជាងផ្លែណាៗទាំងអស់។
៦២ហេតុដូច្នោះហើយ ចូរយើងទៅចុះ ហើយធ្វើការដោយសមត្ថភាពរបស់យើង ជាលើកចុងក្រោយបង្អស់ ត្បិតមើលចុះ ទីបញ្ចប់ខិតជិតមកដល់ហើយ ហើយនេះជាលើកចុងក្រោយបង្អស់ ដែលយើងនឹងកាត់លួសក្នុងចម្ការយើង។
៦៣ចូរបំបៅជាប់មែកទាំងនេះចុះ ចូរចាប់ផ្ដើមពីកចុង ដើម្បីឲ្យវាអាចបានទៅជាមុនដំបូង ហើយមែកមុនដំបូងនឹងបានទៅជាចុងវិញ ចូរជ្រួយគល់ទាំងដើមចាស់និងដើមខ្ចី ទាំងដើមមុនដំបូង និងដើមចុងក្រោយបង្អស់ ហើយដើមចុងក្រោយបង្អស់ និងដើមដំបូង ដើម្បីឲ្យដើមទាំងអស់អាចបានទទួលជីជាតិជាថ្មីម្ដងទៀត ជាលើកចុងក្រោយបង្អស់។
៦៤ហេតុដូច្នោះហើយ ចូរជ្រួយគល់វា ហើយកាត់លួសវា ហើយដាក់ជីវាម្ដងទៀត ជាលើកចុងក្រោយបង្អស់ ត្បិតទីបញ្ចប់ខិតជិតមកហើយ។ ហើយបើសិនជាមែកដែលបំបៅជាប់ចុងក្រោយនេះនឹងដុះ ហើយផ្ដល់ផ្លែធម្មជាតិ ពេលនោះអ្នកនឹងរៀបចំផ្លូវសម្រាប់វា ដើម្បីឲ្យវាអាចដុះ។
៦៥ហើយនៅពេលដែលវាចាប់ផ្ដើមដុះ អ្នកត្រូវឆ្ការមែកណាដែលផ្ដល់ផ្លែល្វីង ស្របតាមកម្លាំង និងទំហំនៃផ្លែល្អ ហើយអ្នករាល់គ្នាមិនត្រូវកឆ្ការមែកអាក្រក់ទាំងអស់តែម្ដងទេ ក្រែងឫសវាមានកម្លាំងហួសពេកដល់មែកដែលបំបៅជាប់ ហើយមែកដែលបំបៅជាប់នោះ នឹងងាប់បាត់ទៅ ហើយយើងខាតបង់ដើមទាំងឡាយនៅក្នុងចម្ការរបស់យើង។
៦៦ត្បិតយើងព្រួយចិត្ត ដែលយើងត្រូវខាតបង់ដើមទាំងឡាយនៅក្នុងចម្ការរបស់យើង ហេតុដូច្នោះហើយ អ្នករាល់គ្នាត្រូវឆ្ការមែកណាដែលអាក្រក់ចោល តាមដែលមែកល្អដុះ គឺដើម្បីឲ្យឫស និងចុងដើមមានកម្លាំងស្មើគ្នា រហូតដល់មែកល្អឈ្នះលើមែកអាក្រក់ ឯមែកអាក្រក់វិញ នឹងត្រូវកាប់រំលំ ហើយបោះចោលទៅក្នុងភ្លើង ដើម្បីកុំឲ្យវាចង្អៀតដីចម្ការរបស់យើង ហើយយើងនឹងសំអាតមែកអាក្រក់ចេញពីចម្ការរបស់យើងបែបដូច្នោះ។
៦៧ហើយយើងនឹងបំបៅមែកទាំងឡាយនៃដើមឈើធម្មជាតិជាប់ទៅនឹងដើមធម្មជាតិវិញ
៦៨ហើយយើងនឹងបំបៅមែកទាំងឡាយនៃដើមធម្មជាតិជាប់ទៅនឹងមែកធម្មជាតិនៃដើមវាវិញ ហើយយើងនឹងផ្គុំវាជាមួយគ្នាវិញបែបដូច្នោះ ដើម្បីនឹងឲ្យផ្ដល់ផ្លែធម្មជាតិ ហើយវានឹងបានទៅជាមួយ។
៦៩ហើយដើមណាអាក្រក់នឹងត្រូវបោះចោល មែនហើយ គឺចោលឲ្យផុតពីដីទាំងមូល នៃចម្ការរបស់យើង ត្បិតមើលចុះ យើងនឹងកកាត់លួសចម្ការយើងតែម្ដងនេះទៀតទេ។
៧០ហើយហេតុការណ៍បានកើតឡើងថា ម្ចាស់ចម្ការបានប្រើកអ្នកបម្រើរបស់គាត់ទៅ ហើយអ្នកបម្រើនេះបានទៅធ្វើដូចដែលម្ចាស់បានបញ្ជា ព្រមទាំងបាននាំពួកអ្នកបម្រើផ្សេងៗទៀតមកជាមួយផង តែពួកគេមានចំនួនខតិច។
៧១ហើយម្ចាស់ចម្ការបាននិយាយទៅពួកគេថា ៖ ចូរអ្នករាល់គ្នាទៅ ហើយកធ្វើការក្នុងចម្ការដោយសមត្ថភាពរបស់អ្នកចុះ។ ត្បិតមើលចុះ នេះជាលើកខចុងក្រោយបង្អស់ហើយ ដែលយើងនឹងថែចម្ការរបស់យើង ត្បិតទីបញ្ចប់នៅជិតដៃបង្កើយ ហើយរដូវក៏មកយ៉ាងឆាប់រហ័ស ហើយបើសិនជាអ្នករាល់គ្នាធ្វើការដោយសមត្ថភាពរបស់អ្នកជាមួយនឹងយើង នោះអ្នករាល់គ្នានឹងមានគសេចក្ដីអំណរ ដោយសារផ្លែឈើ ដែលយើងនឹងប្រមូលទុកសម្រាប់ខ្លួនយើង សម្រាប់ពេលដែលជិតមកដល់នោះ។
៧២ហើយហេតុការណ៍បានកើតឡើងថា ពួកអ្នកបម្រើបានទៅធ្វើការដោយសមត្ថភាពរបស់ពួកគេ ឯម្ចាស់ចម្ការវិញ ក៏ធ្វើការជាមួយនឹងពួកគេដែរ ហើយពួកគេបានធ្វើតាមបញ្ជាទាំងឡាយរបស់ម្ចាស់ចម្ការចំពោះកិច្ចការគ្រប់យ៉ាង។
៧៣ហើយនៅក្នុងចម្ការក៏ចាប់ផ្ដើមមានផ្លែធម្មជាតិទៀត ឯមែកធម្មជាតិបានចាប់ផ្ដើមដុះលូតលាស់ជាច្រើន ហើយមែកព្រៃទាំងឡាយ ក៏ចាប់ផ្ដើមកាត់ចោល ហើយពួកគេបានធ្វើឲ្យឫស និងចុងដើមស្មើគ្នាតាមកម្លាំងវា។
៧៤ហើយពួកគេបានធ្វើការដូច្នោះ ដោយអស់ទាំងសេចក្ដីព្យាយាម ស្របតាមបញ្ជារបស់ម្ចាស់ចម្ការ រហូតដល់មែកអាក្រក់ទាំងឡាយត្រូវបានបោះចោលចេញពីចម្ការ ហើយម្ចាស់ចម្ការបានរក្សាទុកសម្រាប់គាត់នូវដើមឈើទាំងឡាយ ដែលបានក្លាយទៅជាដើម ដែលមានផ្លែធម្មជាតិវិញ ហើយវាបានក្លាយទៅដូចជាដើមកតែមួយ ឯផ្លែទាំងឡាយក៏ស្មើគ្នា ហើយម្ចាស់ចម្ការបានរក្សាទុកសម្រាប់គាត់នូវផ្លែធម្មជាតិដ៏វិសេសបំផុត សម្រាប់លោកចាប់ពីដំបូងមក។
៧៥ហើយហេតុការណ៍បានកើតឡើងថា កាលដែលម្ចាស់ចម្ការបានឃើញថា ផ្លែឈើរបស់គាត់ល្អ ហើយចម្ការរបស់គាត់ឈប់ខូចទៀតហើយ នោះគាត់ក៏បានហៅពួកអ្នកបម្រើរបស់គាត់មក ហើយប្រាប់ពួកគេថា ៖ មើលចុះ នេះជាលើកចុងក្រោយបង្អស់ ដែលយើងរាល់គ្នាថែចម្ការយើង ហើយអ្នកបានឃើញថា យើងបានធ្វើតាមចំណង់របស់យើង ហើយយើងបានរក្សាផ្លែធម្មជាតិទុក ផ្លែណាដែលល្អ គឺដូចផ្លែកាលពីមុនដែរ។ ហើយអ្នកកមានពរហើយ ព្រោះដោយអ្នករាល់គ្នាបានធ្វើការយ៉ាងព្យាយាមជាមួយនឹងយើងនៅក្នុងចម្ការនេះ ហើយបានកាន់តាមបញ្ញត្តិរបស់យើង ហើយបានផ្ដល់ខផ្លែធម្មជាតិដល់យើងទៀត ដើម្បីកុំឲ្យចម្ការយើងរលួយខូចទៀតឡើយ ឯមែកអាក្រក់ទាំងឡាយ ត្រូវបានកាត់បោះចោល ហើយមើលចុះ អ្នករាល់គ្នានឹងមានសេចក្ដីអំណរជាមួយនឹងយើងដោយសារផ្លែឈើនៃចម្ការរបស់យើង។
៧៦ត្បិតមើលចុះ ជាកាលកដ៏យូរយារដែលយើងនឹងប្រមូលផ្លែនៃចម្ការយើង ទុកសម្រាប់ខ្លួនយើងផ្ទាល់បម្រុងរដូវដែលនឹងមកដល់យ៉ាងឆាប់រហ័សនេះ ហើយជាលើកចុងក្រោយបង្អស់ ដែលយើងបានថែចម្ការរបស់យើង ហើយបានកាត់លួសវា ហើយជ្រួយគល់វា ហើយដាក់ជីវា ហេតុដូច្នោះហើយ យើងនឹងប្រមូលផ្លែទុកសម្រាប់ខ្លួនយើងទុកជាយូរយារ ស្របតាមពាក្យដែលយើងបាននិយាយមក។
៧៧ហើយកាលណាពេលនោះមកដល់ គឺផ្លែអាក្រក់នោះ នឹងចូលមកក្នុងចម្ការយើងទៀត ពេលនោះយើងនឹងបញ្ជាឲ្យបេះផ្លែល្អ និងផ្លែអាក្រក់មក ហើយយើងនឹងទុកផ្លែល្អសម្រាប់ខ្លួនយើង ឯផ្លែអាក្រក់វិញ យើងនឹងបោះចោលទៅកន្លែងវាវិញ។ ហើយបន្ទាប់មក ករដូវ និងទីបញ្ចប់នឹងមកដល់ ហើយយើងនឹងខដុតចម្ការរបស់យើងដោយភ្លើង៕