ជំពូកទី ៨
ពួកចៅក្រមពុករលួយរកញុះញង់ប្រជាជនឲ្យទាស់នឹងនីហ្វៃ — អ័ប្រាហាំ ម៉ូសេ ស៊ីណូស ស៊ីណុក អេសីយ៉ាស អេសាយ យេរេមា លីហៃ និងនីហ្វៃ ទាំងអស់គ្នាបានធ្វើបន្ទាល់អំពីព្រះគ្រីស្ទ — ដោយការបំភ្លឺ នោះនីហ្វៃប្រកាសប្រាប់អំពីឃាតកម្មដល់មេចៅក្រម។ ប្រមាណជាឆ្នាំ ២៣–២១ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលនីហ្វៃបាននិយាយពាក្យទាំងនេះហើយ មើលចុះ មានពួកមនុស្សដែលជាចៅក្រមទាំងឡាយ ជាពួកអ្នកដែលនៅក្នុងក្រុមចោរសម្ងាត់កាឌីអានតុនផង នោះពួកគេបានខឹង ហើយពួកគេបានស្រែកទាស់នឹងលោក ដោយនិយាយទៅប្រជាជនថា ៖ តើហេតុអ្វីបានជាអ្នករាល់គ្នាមិនចាប់មនុស្សនេះ ហើយយកវាមក ដើម្បីឲ្យវាត្រូវជាប់ទោសតាមបទឧក្រិដ្ឋដែលវាបានធ្វើ?
២តើហេតុអ្វីបានជាអ្នករាល់គ្នាមើលមនុស្សនេះ ហើយស្ដាប់វាជេរប្រមាថដល់ប្រជាជននេះ ហើយដល់ច្បាប់របស់យើងដូច្នេះ?
៣ត្បិតមើលចុះ នីហ្វៃបាននិយាយទៅកាន់ពួកគេ អំពីអំពើពុករលួយនៃច្បាប់របស់គេ មែនហើយ ការណ៍ជាច្រើនដែលនីហ្វៃបាននិយាយ ដែលមិនអាចសរសេរបាន ហើយលោកពុំបាននិយាយអ្វីផ្ទុយនឹងព្រះបញ្ញត្តិទាំងឡាយនៃព្រះឡើយ។
៤ហើយពួកចៅក្រមទាំងនោះក៏ខឹងនឹងលោក ដោយព្រោះលោកបានកនិយាយយ៉ាងច្បាស់លាស់ប្រាប់គេ អំពីកិច្ចការសម្ងាត់ទាំងឡាយនៃសេចក្ដីងងឹតរបស់គេ ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេមិនហ៊ានយកដៃមកប៉ះពាល់ដល់លោកឡើយ ព្រោះពួកគេខ្លាចក្រែងប្រជាជនស្រែកទាស់នឹងគេ។
៥ហេតុដូច្នេះហើយ ពួកគេបានស្រែកទៅប្រជាជនថា ៖ តើហេតុអ្វីបានជាអ្នករាល់គ្នាទុកឲ្យមនុស្សនេះជេរប្រមាថយើងដូច្នេះ? ត្បិតមើលចុះ គាត់កាត់ទោសប្រជាជននេះទាំងអស់គ្នា ថាត្រូវដល់ទៅសេចក្ដីបំផ្លិចបំផ្លាញផង មែនហើយ ហើយថា ទីក្រុងទាំងឡាយដ៏ធំៗរបស់យើងនេះផង នឹងត្រូវដកយកចេញពីយើង ធ្វើឲ្យយើងអស់កន្លែងនៅក្នុងក្រុងទាំងនោះ។
៦ហើយឥឡូវនេះ យើងដឹងថា ការណ៍នេះពុំអាចកើតឡើងទេ ត្បិតមើលចុះ យើងខ្លាំងពូកែ ហើយទីក្រុងទាំងឡាយរបស់យើងក៏ធំ ហេតុដូច្នេះហើយ ពួកខ្មាំងសត្រូវរបស់យើង ពុំអាចមានកម្លាំងអ្វីមកលើយើងបានទេ។
៧ហើយហេតុការណ៍បានកើតឡើងថា ដោយរបៀបនេះ ពួកគេបានចាក់រុកឲ្យប្រជាជនមានកំហឹងនឹងនីហ្វៃ ហើយបំបះបំបោរឲ្យមានការទាស់ទែងគ្នានៅក្នុងចំណោមពួកគេ ព្រោះមានមនុស្សខ្លះបានស្រែកថា ៖ ចូរកុំធ្វើអ្វីដល់មនុស្សនេះឡើយ ព្រោះលោកជាមនុស្សល្អ ហើយការណ៍ទាំងនោះដែលលោកបាននិយាយ នោះនឹងកើតឡើងជាពិតប្រាកដ លើកលែងតែយើងប្រែចិត្ត។
៨មែនហើយ មើលចុះ អស់ទាំងសេចក្ដីជំនុំជំរះនឹងមកលើយើង ដែលលោកបានធ្វើបន្ទាល់មកយើងនោះ ព្រោះយើងដឹងថា លោកបានធ្វើបន្ទាល់ត្រឹមត្រូវដល់យើងអំពីអំពើទុច្ចរិតទាំងឡាយរបស់យើងហើយ។ ហើយមើលចុះ វាមានច្រើន ហើយលោកក៏ដឹងដែរនូវកិច្ចការទាំងអស់ ដែលនឹងកើតឡើងដល់យើង ក៏ដូចជាលោកកដឹងនូវអំពើទុច្ចរិតទាំងឡាយរបស់យើងដែរ។
៩មែនហើយ ហើយមើលចុះ បើសិនជាលោកពុំមែនជាព្យាការីមួយរូបទេនោះ លោកមិនអាចធ្វើបន្ទាល់អំពីកិច្ចការទាំងនោះដែរ។
១០ហើយហេតុការណ៍បានកើតឡើងថា ពួកជនដែលស្វែងរកបំផ្លាញនីហ្វៃ ក៏ត្រូវរុញរាដោយសារសេចក្ដីភិតភ័យរបស់គេ ដែលពួកគេមិនបានដាក់ដៃទៅប៉ះពាល់ដល់លោកឡើយ ហេតុដូច្នេះហើយ លោកបានចាប់ផ្ដើមនិយាយទៅកាន់ពួកគេទៀត ដោយឃើញថា លោកបានទទួលការប្រោសប្រណីនៅក្នុងភ្នែកនៃជនខ្លះ ដរាបដល់អ្នកដែលនៅសល់ទាំងប៉ុន្មានបានខ្លាច។
១១ហេតុដូច្នេះហើយ លោកត្រូវបានបង្ខំឲ្យនិយាយទៅកាន់ពួកគេថែមទៀតថា ៖ មើលចុះ បងប្អូនរបស់ខ្ញុំអើយ តើអ្នករាល់គ្នាមិនបានអានទេឬថា ព្រះទ្រង់បានប្រទានអំណាចទៅឲ្យមនុស្សម្នាក់ គឺលោកម៉ូសេឲ្យវាយទឹកកសមុទ្រក្រហម ហើយទឹកញែកចេញទៅខាងនេះ និងទៅខាងនោះ ដរាបដល់ពួកសាសន៍អ៊ីស្រាអែល ដែលត្រូវជាពួកអយ្យកោយើងឆ្លងកាត់លើដីគោកបាន ហើយទឹកគ្របមកលើពលទ័ពអេស៊ីព្ទ ហើយលេបពួកគេទៅ?
១២ហើយឥឡូវនេះ មើលចុះ បើសិនជាព្រះទ្រង់បានប្រទានឲ្យបុរសនេះនូវអំណាចយ៉ាងនេះ តើហេតុអ្វីបានជាអ្នករាល់គ្នាប្រកែកគ្នា ហើយនិយាយថា ទ្រង់ពុំប្រទានអំណាចឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំអាចដឹងអំពីសេចក្ដីជំនុំជំរះទាំងឡាយ ដែលនឹងមានមកលើអ្នករាល់គ្នា លើកលែង តែអ្នកប្រែចិត្តនោះ?
១៣ប៉ុន្តែមើលចុះ អ្នករាល់គ្នាមិនគ្រាន់តែបដិសេធពាក្យទាំងឡាយរបស់ខ្ញុំប៉ុណ្ណោះទេ តែអ្នករាល់គ្នា ថែមទាំងបដិសេធនូវពាក្យទាំងឡាយ ដែលបាននិយាយដោយពួកអយ្យកោយើង និងពាក្យទាំងអស់ផង ដែលបាននិយាយដោយបុរសនេះ គឺលោកម៉ូសេ ដែលមានអំណាចដ៏មហិមាបានប្រទានដល់លោក មែនហើយ ពាក្យទាំងឡាយដែលលោកបាននិយាយអំពីការយាងមកនៃព្រះមែស៊ី។
១៤មែនហើយ តើលោកមិនបានធ្វើបន្ទាល់ថា ព្រះរាជបុត្រានៃព្រះនឹងយាងមកទេឬអី? ហើយពេលលោកកលើកសត្វពស់លង្ហិនឡើងនៅក្នុងទីរហោស្ថានយ៉ាងណា នោះព្រះអង្គដែលនឹងយាងមក ក៏នឹងត្រូវលើកឡើងយ៉ាងនោះដែរ។
១៥ហើយអស់អ្នកណាដែលសម្លឹងមើលទៅឯសត្វពស់នោះ បានករស់នៅ ម្ល៉ោះហើយ អស់អ្នកណាដែលនឹងសម្លឹងមើលទៅព្រះរាជបុត្រានៃព្រះដោយនូវសេចក្ដីជំនឿ ដោយមានវិញ្ញាណទន់ទាប នឹងអាចខរស់នៅដែរ គឺមានជីវិតដែលនៅអស់កល្បជានិច្ច។
១៦ហើយឥឡូវនេះ មើលចុះ លោកម៉ូសេពុំគ្រាន់តែធ្វើបន្ទាល់អំពីការណ៍កអស់ទាំងនេះទេ តែអស់ទាំងព្យាការីដ៏បរិសុទ្ធនៅក្នុងជំនាន់លោក ទៅទល់នឹងជំនាន់លោកអ័ប្រាហាំផង។
១៧មែនហើយ ហើយមើលចុះ កលោកអ័ប្រាហាំបានឃើញការយាងមករបស់ទ្រង់ ហើយបានពោរពេញទៅដោយការត្រេកអរ ហើយបានអររីករាយ។
១៨មែនហើយ ហើយមើលចុះ ខ្ញុំសូមប្រាប់អ្នកថា ពុំគ្រាន់តែលោកអ័ប្រាហាំដឹងនូវការណ៍ទាំងនេះទេ តែមានមនុស្សកជាច្រើនទៀតមុនជំនាន់លោកអ័ប្រាហាំ ដែលត្រូវបានហៅតាមខរបៀបនៃព្រះ មែនហើយ គឺតាមរបៀបនៃព្រះរាជបុត្រារបស់ទ្រង់ ហើយនេះ គឺដើម្បីបង្ហាញការណ៍នេះដល់ប្រជាជនអស់រយៈជាច្រើនពាន់ឆ្នាំ មុនការយាងមករបស់ទ្រង់ ថាសេចក្ដីប្រោសលោះនឹងមកដល់ពួកគេ។
១៩ហើយឥឡូវនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ចាប់តាំងពីជំនាន់លោកអ័ប្រាហាំមក មានពួកព្យាការីជាច្រើនបានធ្វើបន្ទាល់ពីការណ៍ទាំងនេះ មែនហើយ មើលចុះ ព្យាការីកស៊ីណូសបានធ្វើបន្ទាល់យ៉ាងអង់អាច ដោយហេតុនោះហើយ ទើបលោកត្រូវគេសម្លាប់បង់។
២០ហើយមើលចុះ កស៊ីណុកផង និងអេសីយ៉ាសផង និងខអេសាយផង និងគយេរេមា (យេរេមា គឺជាព្យាការីដដែលនោះដែលបានធ្វើបន្ទាល់អំពីការបំផ្លិចបំផ្លាញនៃក្រុងឃយេរូសាឡិម) ហើយឥឡូវនេះ យើងដឹងថាក្រុងយេរូសាឡិមត្រូវបំផ្លាញចោលតាមពាក្យសម្ដីរបស់យេរេមាមែន។ ឱបើដូច្នោះមែន តើហេតុអ្វីក៏ព្រះរាជបុត្រានៃព្រះមិនយាងមកតាមសេចក្ដីព្យាករណ៍របស់លោកបាន?
២១ហើយឥឡូវនេះ តើអ្នកនៅតែប្រកែកថា ក្រុងកយេរូសាឡិមពុំត្រូវបំផ្លាញចោលឬ? តើអ្នករាល់គ្នានិយាយថា ខពួកបុត្រានៃសេដេគាពុំត្រូវសម្លាប់ចោលឬ គឺទាំងអស់គ្នាលើកលែងតែគមូលេកប៉ុណ្ណោះ? មែនហើយ ហើយតើអ្នករាល់គ្នាមិនឃើញទេឬថា វង្សនៃសេដេគានៅជាមួយនឹងយើង ហើយពួកគេត្រូវបណ្ដេញចេញពីដែនដីយេរូសាឡិម? ប៉ុន្តែមើលចុះ នេះពុំទាន់អស់ទេ–
២២លីហៃជាអយ្យកោរបស់យើង ត្រូវគេបណ្ដេញចេញពីក្រុងយេរូសាឡិម ពីព្រោះលោកបានធ្វើបន្ទាល់អំពីការណ៍ទាំងនេះ នីហ្វៃបានធ្វើបន្ទាល់ពីការណ៍ទាំងនេះដែរ ហើយពួកអយ្យកោយើងសឹងតែគ្រប់គ្នាផង រហូតមកដល់ពេលនេះ មែនហើយ ពួកគេបានធ្វើបន្ទាល់ អំពីកការយាងមកនៃព្រះគ្រីស្ទ ហើយបានទន្ទឹងចាំ ហើយបានអររីករាយដល់ថ្ងៃរបស់ទ្រង់ ដែលនឹងមកដល់។
២៣ហើយមើលចុះ ទ្រង់គឺជាព្រះ ហើយទ្រង់គង់នៅជាមួយនឹងពួកគេ ហើយទ្រង់បានសម្ដែងឲ្យពួកគេឃើញថា ពួកគេត្រូវបានប្រោសលោះដោយទ្រង់ ហើយពួកគេបានថ្វាយសិរីល្អដល់ទ្រង់ ដោយសារអ្វីៗដែលនឹងមកដល់។
២៤ហើយឥឡូវនេះ ដោយឃើញថា អ្នករាល់គ្នាដឹងការណ៍ទាំងនេះហើយ ហើយមិនអាចបដិសេធវាបានទេ លើកលែងតែអ្នករាល់គ្នាកុហក ហេតុដូច្នេះហើយ អ្នករាល់គ្នាបានធ្វើអំពើបាប ព្រោះអ្នករាល់គ្នាបានបដិសេធការណ៍អស់ទាំងនេះ ទោះជាមានភស្តុតាងជាច្រើន ដែលអ្នករាល់គ្នាបានទទួលក្ដី មែនហើយ គឺអ្នករាល់គ្នាបានទទួលគ្រប់ការណ៍កទាំងអស់ ទាំងការណ៍នៅលើស្ថានសួគ៌ និងគ្រប់ការណ៍ទាំងអស់ដែលនៅលើផែនដីផង ទុកជាសាក្សីថា ការណ៍ទាំងនោះពិត។
២៥ប៉ុន្តែមើលចុះ អ្នករាល់គ្នាបានបដិសេធការពិត ហើយបានកបះបោរទាស់នឹងព្រះដ៏បរិសុទ្ធរបស់អ្នក ហើយសូម្បីនៅក្នុងពេលនេះផងដែរ ជាជាងខសន្សំទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើស្ថានសួគ៌ ជាកន្លែងដែលគ្មានអ្វីពុករលួយ ហើយជាកន្លែងដែលគ្មានអ្វីអាចមក ដែលមិនស្អាតស្អំ នោះអ្នករាល់គ្នាកំពុងគរសម្រាប់ខ្លួននូវសេចក្ដីឃោរឃៅទាស់នឹងថ្ងៃគជំនុំជំរះហើយ។
២៦មែនហើយ សូម្បីជានៅក្នុងពេលនេះ ក៏អ្នករាល់គ្នាកំពុងតែទុំដែរ ដោយព្រោះអំពើឃាតកម្មទាំងឡាយរបស់អ្នក និងកអំពើកំផិត និងអំពើទុច្ចរិតរបស់អ្នកចំពោះការបំផ្លិចបំផ្លាញដ៏អស់កល្បជានិច្ច មែនហើយ ហើយលើកលែងតែអ្នករាល់គ្នាប្រែចិត្ត បើពុំនោះសោតទេ វានឹងមករកអ្នកក្នុងពេលដ៏ខ្លី។
២៧មែនហើយ មើលចុះ ឥឡូវនេះ វានៅឯមាត់ទ្វារអ្នកទៅហើយ មែនហើយ ចូរអ្នករាល់គ្នាទៅឯវេទិកាជំនុំជំរះ ហើយស្វែងរកចុះ ហើយមើលចុះ ចៅក្រមរបស់អ្នកត្រូវគេធ្វើឃាតហើយ ហើយលោកកដេកនៅក្នុងថ្លុកឈាមរបស់លោក ហើយលោកត្រូវបានធ្វើឃាត ខដោយប្អូនរបស់លោកដែលរកអង្គុយលើវេទិកាជំនុំជំរះ។
២៨ហើយមើលចុះ គេទាំងពីរនាក់នៅក្នុងក្រុមសម្ងាត់របស់អ្នក រីឯកអ្នកបង្កើតឡើង គឺកាឌីអានតុន និងអាអាក្រក់ដែលរកបំផ្លាញព្រលឹងមនុស្ស៕