ជំពូកទី ១២
មនុស្សមិននឹងន ហើយឆ្កួតលីលា ហើយឆាប់ធ្វើអាក្រក់ — ព្រះអម្ចាស់ទ្រង់វាយផ្ចាលដល់រាស្ត្រទ្រង់ — ភាពឥតការទទេនៃមនុស្សប្រៀបធៀបទៅនឹងព្រះចេស្ដានៃព្រះ — នៅក្នុងថ្ងៃជំនុំជំរះ នោះមនុស្សនឹងបានជីវិតដ៏អស់កល្បជានិច្ច ឬក៏ទោសដ៏អស់កល្បជានិច្ច។ ប្រមាណជាឆ្នាំ ៦ ម.គ.ស.។
១ម្ល៉ោះហើយ យើងអាចឃើញថា ចិត្តនៃកូនចៅមនុស្សខុសឆ្គង ហើយគ្មានភាពនឹងនយ៉ាងណា មែនហើយ យើងអាចឃើញថា ព្រះអម្ចាស់នៅក្នុងសេចក្ដីល្អមហិមាដ៏និរន្តរ៍របស់ទ្រង់ ប្រទានពរ ហើយធ្វើឲ្យកចម្រើនឡើងដល់អស់អ្នកណា ដែលដាក់ខទីទុកចិត្តរបស់គេទៅលើទ្រង់។
២មែនហើយ ហើយយើងអាចឃើញថា នៅពេលដែលទ្រង់ធ្វើឲ្យរាស្ត្រទ្រង់បានចម្រើនឡើង មែនហើយ គឺក្នុងការបង្កើនស្រែចម្ការរបស់គេ ហ្វូងចៀមរបស់គេ និងហ្វូងសត្វរបស់គេ ហើយមាស និងប្រាក់ និងវត្ថុមានតម្លៃសព្វសារពើ និងវត្ថុសិល្បៈ លើកលែងជីវិតឲ្យគេ ហើយដោះលែងពួកគេឲ្យរួចផុតពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេ បន្ទន់ចិត្តនៃពួកខ្មាំងសត្រូវរបស់គេដើម្បីកុំឲ្យពួកវាធ្វើសង្គ្រាមនឹងពួកគេ មែនហើយ ហើយសរុបសេចក្ដីមក ធ្វើនូវគ្រប់ការណ៍ទាំងអស់ ដើម្បីសុខុមាលភាព និងសុភមង្គលរបស់រាស្ត្រទ្រង់ មែនហើយ នៅពេលនោះហើយដែលពួកគេធ្វើចិត្តករឹងរូស ហើយបំភ្លេចព្រះអម្ចាស់ជាព្រះរបស់គេ ហើយខជាន់ឈ្លីនៅក្រោមជើងរបស់គេនូវព្រះដ៏បរិសុទ្ធ — មែនហើយ ហើយនេះគឺមកពីការងាយស្រួល និងការចម្រើនឡើងដ៏ធំហួសប្រមាណរបស់គេ។
៣ម្ល៉ោះហើយ យើងឃើញថា លើកលែងតែព្រះអម្ចាស់ ទ្រង់កវាយផ្ចាលរាស្ត្រទ្រង់ ដោយសេចក្ដីទុក្ខវេទនាដ៏ច្រើន មែនហើយ លើកលែងតែទ្រង់ធ្វើទោសពួកគេ ដោយសេចក្ដីស្លាប់ និងដោយភេរវកម្ម និងដោយអំណត់អត់ និងដោយជំងឺអាសន្នរោគគ្រប់បែបយ៉ាង នោះពួកគេនឹងពុំខនឹកឃើញដល់ទ្រង់ឡើយ។
៤ឱកូនចៅមនុស្សអើយ ម្ដេចក៏ឆ្កួតលីលា និងអសារឥតការ និងអាក្រក់ និងដូចអារក្សម្ល៉េះ ហើយកឆាប់ធ្វើអំពើទុច្ចរិត តែកម្រធ្វើអំពើល្អទៅវិញ មែនហើយ គឺឆាប់ស្ដាប់តាមពាក្យសម្ដីនៃជនអាក្រក់ ហើយភ្ជាប់ខចិត្តគេទៅលើវត្ថុទាំងឡាយដែលឥតប្រយោជន៍នៃលោកិយ!
៥មែនហើយ គឺឆាប់លើកខ្លួនឡើង ក្នុងកការឆ្មើងឆ្មៃ មែនហើយ គឺឆាប់អួតអាង ហើយធ្វើនូវអ្វីៗគ្រប់យ៉ាងនៃអំពើដែលទុច្ចរិត តែពួកគេកម្រនឹកឃើញដល់ព្រះអម្ចាស់ជាព្រះរបស់គេ ឬយកត្រចៀកស្ដាប់តាមដំបូន្មានរបស់ទ្រង់ មែនហើយ គឺកម្រខដើរតាមផ្លូវទាំងឡាយខាងប្រាជ្ញាទៅវិញ។
៦មើលចុះ ពួកគេពុំមានបំណងចង់ឲ្យព្រះអម្ចាស់ ជាព្រះរបស់គេ ដែលកបានបង្កើតគេមក ខគ្រប់គ្រង និងអភិបាលលើពួកគេទេ ទោះជាទ្រង់មានការណ៍ល្អដ៏ធំ និងសេចក្ដីមេត្តាករុណាដល់ពួកគេក៏ដោយ គង់តែពួកគេពុំយកជាការនូវដំបូន្មានទាំងឡាយរបស់ទ្រង់ ហើយពួកគេពុំមានបំណងចង់ឲ្យទ្រង់ ធ្វើជាអ្នកនាំផ្លូវពួកគេឡើយ។
៧ឱភាពកឥតការទទេនៃកូនចៅមនុស្ស អ្វីក៏ធំធេងម្ល៉េះ មែនហើយ គឺពួកគេអន់ជាងធូលីដីទៅទៀត។
៨ត្បិតមើលចុះ ធូលីដីធ្វើចលនាពីកន្លែងមួយទៅកន្លែងមួយ បែកគ្នាជាពីរតាមបញ្ជារបស់ព្រះដ៏មហិមា និងដ៏គង់នៅអស់កល្បជានិច្ចរបស់យើង។
៩មែនហើយ មើលចុះ តាមព្រះសូរសៀងរបស់ទ្រង់ ភ្នំតូច និងភ្នំធំញ័រ ហើយករញ្ជួយ។
១០ហើយដោយកព្រះចេស្ដានៃសំឡេងរបស់ទ្រង់ វាបែកចេញ ហើយក្លាយទៅជារាបស្មើ មែនហើយ គឺដូចជាច្រកភ្នំដូច្នោះ។
១១មែនហើយ ដោយព្រះចេស្ដានៃសំឡេងរបស់ទ្រង់ ផែនដីកទាំងមូលរង្គើ។
១២មែនហើយ ដោយព្រះចេស្ដានៃសំឡេងរបស់ទ្រង់ គ្រឹះរណ្ដំ គឺរហូតដល់ចំកណ្ដាល។
១៣មែនហើយ ហើយបើសិនជាទ្រង់មានបន្ទូលទៅកាន់ផែនដីថា — ចូរធ្វើចលនា — វានឹងធ្វើចលនា។
១៤មែនហើយ បើសិនជាទ្រង់មានបន្ទូលទៅកាន់កផែនដីថា — ចូរខថយក្រោយ ដើម្បីវាគពន្យារថ្ងៃឲ្យបានច្រើនម៉ោង — នោះនឹងបានសម្រេច
១៥ម្ល៉ោះហើយ ស្របតាមព្រះបន្ទូលរបស់ទ្រង់ ផែនដីថយក្រោយ ហើយវាហាក់បីដូចជាធ្វើឲ្យមនុស្សឃើញថា ព្រះអាទិត្យឈរនៅនឹងមួយកន្លែង មែនហើយ ហើយមើលចុះ ការណ៍នេះគឺដូច្នោះមែន ព្រោះពិតប្រាកដមែន គឺផែនដីដែលធ្វើចលនា ហើយមិនមែនព្រះអាទិត្យទេ។
១៦ហើយក៏មើលចុះ បើសិនជាទ្រង់មានព្រះបន្ទូលទៅកាន់កទឹកនៃទីជម្រៅដ៏ធំថា — ខចូរឯងរីងស្ងួតទៅ — នោះនឹងបានសម្រេច។
១៧មើលចុះ បើសិនជាទ្រង់មានព្រះបន្ទូលទៅកាន់ភ្នំនេះថា — ចូរឯងផុសឡើងខ្ពស់ ហើយករលំ និងធ្លាក់ទៅលើទីក្រុងនោះ ដើម្បីវាត្រូវកប់ — មើលចុះ វានឹងបានសម្រេច។
១៨ហើយមើលចុះ បើសិនជាមនុស្សម្នាក់កលាក់កំណប់មួយនៅក្នុងដី ហើយព្រះអម្ចាស់មានព្រះបន្ទូលថា — ចូរឲ្យវាត្រូវខបណ្ដាសាចុះ ដោយព្រោះអំពើទុច្ចរិតរបស់អ្នកដែលបានលាក់វា — មើលចុះ វានឹងត្រូវបណ្ដាសា។
១៩ហើយបើសិនជាព្រះអម្ចាស់ទ្រង់នឹងមានព្រះបន្ទូលថា — ឯងត្រូវបណ្ដាសាហើយ ដើម្បីកុំឲ្យអ្នកណារកឃើញឯងឡើយ ចាប់ពីពេលនេះ និងរហូតតទៅ — មើលចុះ គ្មានអ្នកណារកវាឃើញទេ ចាប់ពីពេលនោះ និងរហូតតទៅ។
២០ហើយមើលចុះ បើសិនជាព្រះអម្ចាស់ទ្រង់នឹងមានព្រះបន្ទូលទៅកាន់មនុស្សម្នាក់ថា — ដោយព្រោះអំពើទុច្ចរិតទាំងឡាយរបស់អ្នក នោះអ្នកនឹងត្រូវបណ្ដាសារហូតតទៅ — នោះនឹងត្រូវបានសម្រេច។
២១ហើយបើសិនជាព្រះអម្ចាស់ទ្រង់នឹងមានព្រះបន្ទូលថា — ដោយព្រោះអំពើទុច្ចរិតទាំងឡាយរបស់អ្នក នោះអ្នកនឹងត្រូវកាត់ចេញពីវត្តមានរបស់យើង — ទ្រង់នឹងធ្វើឲ្យវាត្រូវបានសម្រេចដូច្នោះ។
២២ហើយវេទនាដល់ជនណា ដែលទ្រង់ប្រាប់ដូច្នោះ ព្រោះគឺជាជននេះហើយដែលនឹងធ្វើអំពើទុច្ចរិត ហើយជននោះមិនអាចបានសង្គ្រោះឡើយ ហេតុដូច្នេះហើយ ដោយហេតុនេះ ដើម្បីឲ្យមនុស្សអាចបានសង្គ្រោះ ទើបការប្រែចិត្តត្រូវបានប្រកាសមក។
២៣ហេតុដូច្នេះហើយ មានពរហើយដល់អស់អ្នកណាដែលនឹងប្រែចិត្ត ហើយប្រុងស្ដាប់តាមសំឡេងនៃព្រះអម្ចាស់ជាព្រះរបស់គេ ព្រោះគឺគេទាំងនេះហើយដែលនឹងកបានសង្គ្រោះ។
២៤ហើយសូមឲ្យព្រះក្នុងភាពពោរពេញដ៏ធំរបស់ទ្រង់ អនុញ្ញាតឲ្យមនុស្សអាចបាននាំទៅកាន់ការប្រែចិត្ត និងកិច្ចការល្អទាំងឡាយ ដើម្បីឲ្យពួកគេអាចបានសាងឡើងវិញ ពីកគុណមួយទៅគុណមួយ ស្របតាមកិច្ចការទាំងឡាយរបស់គេ។
២៥ហើយខ្ញុំចង់ឲ្យមនុស្សទាំងអស់បានសង្គ្រោះ។ ប៉ុន្តែយើងអានថា នៅក្នុងថ្ងៃដ៏មហិមា និងចុងក្រោយបង្អស់ មានមនុស្សខ្លះដែលនឹងត្រូវបោះបង់ចោល មែនហើយ ជាអ្នកដែលនឹងត្រូវបណ្ដេញចេញពីវត្តមាននៃព្រះអម្ចាស់។
២៦មែនហើយ ជាអ្នកដែលនឹងត្រូវដាក់ឲ្យនៅក្នុងស្ថានភាពនៃសេចក្ដីវេទនាដ៏មិនចេះមិនចេះហើយ ដោយបំពេញនូវពាក្យទាំងឡាយដែលថា ៖ អស់អ្នកណាដែលធ្វើល្អនឹងមានជីវិតកដ៏អស់កល្បជានិច្ច ហើយអស់អ្នកណាដែលធ្វើអាក្រក់ នឹងមានខសេចក្ដីជាប់ទោសដ៏អស់កល្បជានិច្ច។ ហើយគឺយ៉ាងដូច្នោះមែន។ អាម៉ែន៕