ជំពូកទី ៨
មានការប្រជែង និងការទាស់ទែងគ្នាអំពីនគរ — អ័គីសបង្កើតបក្សព័ន្ធសម្ងាត់មួយដែលជាប់ពាក្យសម្បថដើម្បីសម្លាប់ស្ដេច — បក្សព័ន្ធសម្ងាត់ទាំងឡាយ គឺជារបស់ផងអារក្ស ហើយបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញសាសន៍ទាំងឡាយ — ពួកសាសន៍ដទៃសម័យទំនើប ត្រូវបានព្រមានទប់ទល់នឹងបក្សព័ន្ធសម្ងាត់ ដែលនឹងស្វែងរករំលំសេរីភាពរបស់អស់ទាំងដែនដី, សាសន៍, និងនគរទាំងឡាយ។
១ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បង្កើតបានអូមើរ ហើយអូមើរសោយរាជ្យជំនួសទ្រង់។ ហើយអូមើរបង្កើតបានយ៉ារេឌ ហើយយ៉ារេឌបង្កើតបានបុត្រាបុត្រីទាំងឡាយ។
២ហើយយ៉ារេឌបានបះបោរប្រឆាំងនឹងបិតាខ្លួន ហើយបានមកនៅឯដែនដីហេត។ ហើយហេតុការណ៍បានកើតឡើងថា លោកបានបញ្ជោរមនុស្សជាច្រើន ដោយសារសម្ដីដ៏មានកលល្បិចរបស់លោក រហូតដល់លោកយកបានពាក់កណ្ដាលនគរ។
៣ហើយកាលលោកយកនគរបានមួយចំហៀងហើយ នោះលោកទៅច្បាំងជាមួយនឹងបិតាលោក ហើយលោកបានចាប់បិតាលោកយកទៅក្នុងការជាប់ឃុំឃាំង ហើយបានឲ្យទ្រង់បម្រើនៅក្នុងការជាប់ឃុំឃាំង
៤ហើយឥឡូវនេះ នៅសម័យនៃរាជ្យរបស់អូមើរ នោះទ្រង់បានរស់នៅក្នុងការជាប់ឃុំឃាំង អស់ពាក់កណ្ដាលជីវិតរបស់ទ្រង់។ ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បង្កើតបានបុត្រាបុត្រីទាំងឡាយនៅក្នុងចំណោមនោះ គឺមានអែសរ៉ុម និងកូរីអានទុមើរ។
៥ហើយពួកគេខឹងជាខ្លាំង ដោយសារការទាំងឡាយ ដែលព្រះជេដ្ឋារបស់គេ គឺយ៉ារេឌបានធ្វើ ដរាបដល់ពួកគេបានកែនទ័ពមួយ ហើយទៅច្បាំងនឹងយ៉ារេឌ។ ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានទៅច្បាំងនឹងលោកនៅពេលយប់។
៦ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេបានសម្លាប់កងទ័ពរបស់យ៉ារេឌហើយ នោះពួកគេក៏ជិតសម្លាប់លោកផងដែរ ហើយលោកបានអង្វរពួកគេកុំឲ្យសម្លាប់លោកចោល ហើយលោកព្រមប្រគល់នគរទៅឲ្យបិតាខ្លួនវិញ។ ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានលើកលែងជីវិតឲ្យលោក។
៧ហើយឥឡូវនេះ យ៉ារេឌបានកើតទុក្ខជាខ្លាំង ដោយសារការបាត់បង់នគរ ព្រោះលោកភ្ជាប់ចិត្តលោកទៅលើនគរ និងទៅលើសេចក្ដីរុងរឿងនៃលោកិយ។
៨ឥឡូវនេះ កូនស្រីរបស់យ៉ារេឌ ដែលជាអ្នកជំនាញយ៉ាងខ្លាំង ហើយដោយបានឃើញសេចក្ដីទុក្ខព្រួយរបស់ឪពុក នាងក៏គិតរកផែនការមួយ ដែលនាងអាចយកនគរមកសងឪពុកនាងវិញ។
៩ឥឡូវនេះ កូនស្រីរបស់យ៉ារេឌស្រស់ល្អដ៏លើសលប់។ ហើយហេតុការណ៍បានកើតឡើងថា នាងបានពិភាក្សាជាមួយនឹងឪពុកនាង ហើយបាននិយាយទៅកាន់ឪពុកថា ៖ ហេតុអ្វីក៏ឪពុកកើតទុក្ខដ៏ខ្លាំងយ៉ាងនេះ? តើឪពុកមិនបានអានបញ្ជីដែលពួកអយ្យកោ យើងបាននាំឆ្លងកាត់ទីជម្រៅដ៏ធំនោះទេឬអី? មើលចុះ តើពុំមានដំណើររឿងមួយអំពីមនុស្សជំនាន់ដើមថា ដោយសារការប្រើផែនការកសម្ងាត់របស់ពួកគេ នោះពួកគេយកបាននគរទាំងឡាយ ហើយបានសេចក្ដីរុងរឿងដ៏ធំឬទេអី?
១០ហើយឥឡូវនេះ ហេតុដូច្នេះហើយ សូមឪពុកហៅអ័គីស ជាកូនប្រុសរបស់គិមណូរមក ហើយមើលចុះ ខ្ញុំស្រស់ល្អ ហើយខ្ញុំនឹងករាំនៅខាងមុខគាត់ ហើយខ្ញុំនឹងធ្វើឲ្យគាត់ពេញចិត្ត ដែលគាត់នឹងប្រាថ្នាចង់បានខ្ញុំធ្វើជាប្រពន្ធ ហេតុដូច្នោះហើយ បើសិនជាគាត់ប្រាថ្នាពីឪពុក ចង់ឲ្យឪពុកប្រគល់ខ្ញុំទៅគាត់ធ្វើជាប្រពន្ធ ពេលនោះ ឪពុកត្រូវនិយាយថា ៖ ខ្ញុំនឹងឲ្យនាង បើសិនជាអ្នកនាំមកឲ្យខ្ញុំនូវព្រះសិររបស់បិតាខ្ញុំ ជាស្ដេចនោះ។
១១ហើយឥឡូវនេះ អូមើរ គឺជាមិត្តរបស់អ័គីស ហេតុដូច្នោះហើយ កាលយ៉ារេឌឲ្យហៅអ័គីសមក នោះកូនស្រីរបស់យ៉ារេឌ បានរាំនៅខាងមុខគាត់ នាងបានធ្វើឲ្យគាត់ពេញចិត្ត ដរាបដល់គាត់ចង់បាននាងយកមកធ្វើជាប្រពន្ធ។ ហើយហេតុការណ៍បានកើតឡើងថា គាត់បាននិយាយទៅកាន់យ៉ារេឌថា ៖ សូមឲ្យនាងមកខ្ញុំធ្វើជាប្រពន្ធចុះ។
១២ហើយយ៉ារេឌបាននិយាយទៅកាន់គាត់ថា ៖ ខ្ញុំនឹងឲ្យនាងទៅអ្នក បើសិនជាអ្នកនាំមកឲ្យខ្ញុំនូវព្រះសិររបស់បិតាខ្ញុំ ជាស្ដេចនោះ។
១៣ហើយហេតុការណ៍បានកើតឡើងថា អ័គីសបាននាំអស់ទាំងញាតិសន្តានរបស់គាត់មកឯផ្ទះរបស់យ៉ារេឌ ហើយបាននិយាយទៅពួកគេថា ៖ តើអ្នករាល់គ្នាស្បថនឹងខ្ញុំទេថា អ្នករាល់គ្នានឹងស្មោះត្រង់ចំពោះខ្ញុំក្នុងកិច្ចការដែលខ្ញុំចង់ឲ្យអ្នករាល់គ្នាធ្វើ?
១៤ហើយហេតុការណ៍បានកើតឡើងថា ពួកគេទាំងអស់គ្នាកបានស្បថនឹងគាត់ដោយនូវព្រះនាមព្រះនៃស្ថានសួគ៌ និងពួកពលស្ថានសួគ៌ទាំងឡាយផង និងផែនដីផង និងក្បាលរបស់ពួកគេផងថា បើសិនជាអ្នកណាបែកចិត្តពីកិច្ចការដែលអ័គីសចង់ឲ្យគេធ្វើ នោះនឹងត្រូវកាត់ក្បាលចោល ហើយបើសិនជាអ្នកណាធ្វើឲ្យខ្ជះខ្ជាយនូវអ្វីៗដែលអ័គីសប្រាប់ពួកគេ អ្នកនោះនឹងត្រូវបាត់បង់ជីវិត។
១៥ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានយល់ព្រមជាមួយនឹងអ័គីសយ៉ាងនេះហើយ។ ហើយអ័គីសបានធ្វើពិធីកស្បថឲ្យពួកគេ ដូចគ្នានឹងពិធីដែលមនុស្សជំនាន់ដើមបានធ្វើ ដើម្បីស្វែងរកអំណាច គឺបន្តមកពីខកាអ៊ីន ដែលជាឃាតករចាប់តាំងពីដើមដំបូងមក។
១៦ហើយពាក្យសម្បថទាំងនោះ ត្រូវបានរក្សាទុកដោយអំណាចនៃអារក្ស ដើម្បីធ្វើពិធីសម្បថដល់ប្រជាជន ដើម្បីឃាំងពួកគេឲ្យនៅក្នុងភាពងងឹត ដើម្បីជួយអ្នកណាដែលស្វែងរកអំណាច ហើយធ្វើឃាត ហើយប្លន់ ហើយកុហក ហើយប្រព្រឹត្តអំពើទុច្ចរិត និងអំពើសហាយស្មន់គ្រប់បែបយ៉ាង។
១៧ហើយគឺជាកូនស្រីរបស់យ៉ារេឌនេះហើយ ដែលជាអ្នកដាក់វាទៅក្នុងចិត្តលោក ឲ្យស្វែងរកការណ៍ទាំងនេះពីជំនាន់ដើម ហើយយ៉ារេឌដាក់ទៅក្នុងចិត្តរបស់អ័គីស ហេតុដូច្នោះហើយ អ័គីសឲ្យវាទៅញាតិសន្តាន និងមិត្តភក្តិរបស់គាត់ នាំពួកគេវង្វេងដោយសេចក្ដីសន្យាដ៏ល្អៗ ឲ្យធ្វើកិច្ចការណាដែលគាត់ចង់ធ្វើ។
១៨ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានបង្កើតកបក្សព័ន្ធសម្ងាត់មួយ ដូចជាពួកជំនាន់ដើម ដែលជាអំពើមួយដ៏គួរខ្ពើមឆ្អើម និងទុច្ចរិតលើសអ្វីៗទាំងអស់នៅចំពោះព្រះនេត្រព្រះ។
១៩ត្បិតព្រះអម្ចាស់ ទ្រង់ពុំធ្វើការដោយបក្សព័ន្ធសម្ងាត់ទាំងឡាយទេ ហើយទ្រង់ក៏មិនចង់ឲ្យមនុស្សកំចាយឈាមដែរ តែហាមមិនឲ្យធ្វើយ៉ាងនេះគ្រប់ករណីទាំងអស់ ចាប់តាំងពីកំណើតនៃមនុស្សមក។
២០ហើយឥឡូវនេះ ខ្ញុំមរ៉ូណៃ មិនសរសេរនូវរបៀបនៃសេចក្ដីសម្បថ និងបក្សព័ន្ធរបស់ពួកគេទេ ត្បិតការណ៍នេះត្រូវបានឲ្យខ្ញុំដឹងថា វាមាននៅក្នុងចំណោមប្រជាជនទាំងអស់ ហើយវាមាននៅក្នុងចំណោមពួកសាសន៍លេមិន។
២១ហើយពួកគេបានបណ្ដាលឲ្យមានកការបំផ្លិចបំផ្លាញដល់ប្រជាជននេះ ដែលខ្ញុំកំពុងតែនិយាយដល់នៅពេលឥឡូវនេះ ព្រមទាំងការបំផ្លិចបំផ្លាញដល់ប្រជាជននីហ្វៃផង។
២២ហើយសាសន៍ណាក៏ដោយ ដែលគាំទ្របក្សព័ន្ធសម្ងាត់បែបនេះ ដើម្បីយកអំណាច និងកម្រៃ រហូតដល់វារាលដាលពេញទាំងសាសន៍ មើលចុះ សាសន៍នោះនឹងត្រូវបំផ្លាញចោល ត្បិតព្រះអម្ចាស់ទ្រង់ពុំទុកឲ្យកឈាមនៃពួកបរិសុទ្ធរបស់ទ្រង់ ដែលនឹងត្រូវខ្ចាយដោយពួកគេ ត្រូវអំពាវនាវដល់ទ្រង់ជានិច្ចពីដីមក សូមការសងសឹកដល់ពួកគេ ដោយទ្រង់នៅតែមិនទាន់ខសងសឹកឲ្យពួកគេនៅឡើយ។
២៣ហេតុដូច្នោះហើយ ឱពួកសាសន៍ដទៃអើយ គឺជាប្រាជ្ញានៅក្នុងព្រះ ដែលការណ៍ទាំងនេះត្រូវបានបង្ហាញដល់អ្នក ដើម្បីដោយសារការណ៍នេះ នោះអ្នករាល់គ្នាអាចប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយកុំទុកឲ្យបក្សព័ន្ធសម្លាប់ដ៏សម្ងាត់ទាំងនេះ ត្រួតត្រាលើអ្នករាល់គ្នាបានឡើយ គឺជាពួកដែលបានបង្កើតឡើងដើម្បីរកកអំណាច និងកម្រៃ — ហើយកិច្ចការ មែនហើយ គឺកិច្ចការនៃការបំផ្លិចបំផ្លាញនឹងធ្លាក់មកលើអ្នករាល់គ្នា មែនហើយ គឺដាវនៃសេចក្ដីយុត្តិធម៌របស់ព្រះដ៏នៅអស់កល្បជានិច្ច នឹងធ្លាក់មកលើអ្នករាល់គ្នាចំពោះការរំលំ និងការបំផ្លិចបំផ្លាញដល់អ្នករាល់គ្នា បើសិនជាអ្នករាល់គ្នានឹងទុកឲ្យការណ៍ទាំងនេះកើតឡើង។
២៤ហេតុដូច្នោះហើយ ព្រះអម្ចាស់ ទ្រង់បញ្ជាអ្នករាល់គ្នាថា កាលណាអ្នករាល់គ្នាឃើញការណ៍ទាំងនេះកើតឡើងក្នុងចំណោមអ្នករាល់គ្នា នោះអ្នករាល់គ្នាត្រូវភ្ញាក់រលឹកចំពោះស្ថានការដ៏ស្ញែងខ្លាចរបស់អ្នករាល់គ្នា ដោយព្រោះបក្សព័ន្ធសម្ងាត់នេះ ដែលនឹងមាននៅក្នុងចំណោមអ្នករាល់គ្នា បើពុំនោះសោតទេ គួរឲ្យវេទនាដល់វាណាស់ ដោយព្រោះឈាមរបស់ពួកអ្នកដែលត្រូវស្លាប់ ត្បិតពួកគេអំពាវនាវចេញពីធូលីដី សូមឲ្យមានការសងសឹកដល់បក្សព័ន្ធនេះ និងដល់ពួកអ្នកដែលបង្កើតវាឡើងផង។
២៥ត្បិតហេតុការណ៍បានកើតឡើងថា អស់អ្នកណាដែលបង្កើតវាឡើង ដើម្បីស្វែងរករំលំកសេរីភាពនៃអស់ទាំងដែនដី សាសន៍ និងប្រទេសទាំងឡាយ ហើយវានាំមកនូវការបំផ្លិចបំផ្លាញដល់ប្រជាជនទាំងអស់ ត្បិតវាត្រូវបានបង្កើតឡើងដោយអារក្ស ដែលជាបិតានៃការកុហកទាំងអស់ គឺជាខអ្នកភូតកុហកដដែលនោះ ដែលបានបញ្ឆោតឪពុកម្ដាយដើមរបស់យើង មែនហើយ គឺជាអ្នកភូតកុហកដដែលនោះ ដែលបាននាំឲ្យមនុស្សធ្វើឃាត ចាប់តាំងពីដើមដំបូងមក ជាអ្នកដែលបានធ្វើឲ្យចិត្តមនុស្សរឹងទទឹង ធ្វើឲ្យពួកគេសម្លាប់ពួកព្យាការី ហើយចោលថ្មទៅលើពួកគេ ហើយបណ្ដេញពួកគេចេញ ចាប់តាំងពីដំបូងមកម្ល៉េះ។
២៦ហេតុដូច្នោះហើយ ខ្ញុំមរ៉ូណៃ ត្រូវបានបញ្ជាឲ្យសរសេរនូវការណ៍ទាំងនេះ ដើម្បីឲ្យអំពើអាក្រក់ត្រូវបាត់អស់ទៅ ហើយថាពេលវេលានឹងមកដល់ ដែលអារក្សសាតាំងកពុំអាចមានអំណាចទៅលើដួងចិត្តនៃកូនចៅមនុស្សបានទេ ប៉ុន្តែពួកគេអាចត្រូវបានខបញ្ចុះបញ្ចូលឲ្យធ្វើល្អពុំឈប់ឈរ ដើម្បីឲ្យពួកគេអាចមកដល់ប្រភពទឹកនៃអស់ទាំងសេចក្ដីសុចរិត ហើយបានសង្គ្រោះ៕