ជំពូកទី ៨
នៅគ្រាក្រោយបង្អស់ នោះព្រះអម្ចាស់ទ្រង់កម្សាន្ដចិត្តក្រុងស៊ីយ៉ូន ហើយប្រមូលសាសន៍អ៊ីស្រាអែល — ពួកអ្នកដែលបានប្រោសលោះនឹងមកក្រុងស៊ីយ៉ូនដោយសេចក្ដីអំណរដ៏ធំ — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ៥១ និង ៥២:១–២។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ឱអ្នករាល់គ្នាដែលខំដេញតាមសេចក្ដីសុចរិតអើយ ចូរប្រុងស្ដាប់តាមយើងចុះ។ ចូរមើលចំទៅឯកថ្មដា ជាទីដែលបានដាប់អ្នករាល់គ្នាចេញមក ហើយទៅឯអន្លង់ គឺជារណ្ដៅដែលជាកន្លែងបានជីកយកអ្នកឡើងមកនោះ។
២ចូរមើលទៅឯអ័ប្រាហាំ ជាកអយ្យកោអ្នក ហើយទៅឯខសារ៉ាដែលបង្កើតអ្នកមក ត្បិតយើងបានហៅលោកមកតែម្នាក់ឯង ហើយបានឲ្យពរលោក។
៣ព្រោះព្រះអម្ចាស់ទ្រង់នឹងកម្សាន្ដចិត្តកក្រុងស៊ីយ៉ូន ទ្រង់នឹងដោះទុក្ខអស់ទាំងកន្លែងខូចបង់របស់គេ ហើយទ្រង់ក៏នឹងធ្វើឲ្យខទីស្ងាត់ឈឹងបានដូចជាច្បារអេដែន ហើយឲ្យវាលខ្សាច់នោះ ត្រឡប់ដូចជាសួនរបស់ព្រះអម្ចាស់ដែរ។ នឹងមានសេចក្ដីអំណរ និងសេចក្ដីរីករាយនៅក្នុងទីក្រុងនោះ ព្រមទាំងការអរព្រះគុណ និងសំឡេងពីរំពីរោះផង។
៤ឱរាស្ត្រយើងអើយ ចូរប្រុងស្ដាប់តាមយើង ឱសាសន៍របស់យើងអើយ ចូរផ្ទៀងត្រចៀកស្ដាប់យើងចុះ ត្បិតនឹងមានកច្បាប់មួយចេញពីយើងទៅ ហើយយើងនឹងតាំងសេចក្ដីយុត្តិធម៌របស់យើងទុកជាខពន្លឺដល់អស់ទាំងសាសន៍។
៥ឯសេចក្ដីសុចរិតរបស់យើងបានមកជិតបង្កើយ កសេចក្ដីសង្គ្រោះរបស់យើង បានផ្សាយចេញទៅ ហើយដើមដៃយើងនឹងជំនុំជំរះអស់ទាំងសាសន៍។ ឯបណ្ដាខកោះទាំងប៉ុន្មាន គេនឹងសង្ឃឹមដល់យើង ហើយដើមដៃរបស់យើង គេនឹងទុកចិត្តលើ។
៦ចូរងើបភ្នែកមើលទៅលើមេឃ ហើយមើលចុះមកផែនដីខាងក្រោមនេះទៀត ត្បិតកផ្ទៃមេឃនឹងខសូន្យបាត់ទៅដូចជាផ្សែង ហើយផែនដីនឹងគចាស់ទៅដូចជាសំលៀកបំពាក់ ឯពួកអ្នកដែលនៅស្ថាននេះនឹងស្លាប់ទៅបែបដូច្នោះដែរ។ តែសេចក្ដីសង្គ្រោះរបស់យើងនឹងនៅជាដរាប ហើយសេចក្ដីសុចរិតរបស់យើងនឹងមិនត្រូវលើកចោលឡើយ។
៧អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ជាជនជាតិដែលមានច្បាប់ ដែលយើងបានសរសេរនៅក្នុងចិត្តអើយ ចូរប្រុងស្ដាប់តាមយើងចុះ កុំឲ្យកខ្លាចសេចក្ដីត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំឲ្យស្រយុតចិត្តដោយពាក្យបង្កាច់របស់គេដែរ។
៨ត្បិតកន្លាតនឹងកាត់ស៊ីគេ ដូចជាកាត់សំលៀកបំពាក់ ហើយដង្កូវនឹងចោះគេ ដូចជាសំពត់រោមចៀម។ តែសេចក្ដីសុចរិតរបស់យើងនឹងស្ថិតស្ថេរនៅជាដរាប ហើយសេចក្ដីសង្គ្រោះរបស់យើងផង ដរាបដល់អស់ទាំងតំណមនុស្សតទៅ។
៩ឱព្រះពាហុនៃព្រះអម្ចាស់អើយ សូមតើនឡើង សូមតើនឡើង! ហើយពាក់ជាកឥទ្ធិឫទ្ធិ សូមតើនឡើង ដូចជាកាលពីចាស់បុរាណ។ តើមិនមែនទ្រង់ដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទម្លុះនាគនោះទេឬអី?
១០តើមិនមែនទ្រង់ទេឬអី ដែលពង្រីងទឹកសមុទ្រ គឺជាទឹកនៃទីជម្រៅដ៏ធំ ហើយបានធ្វើឲ្យបាតសមុទ្រត្រឡប់ជាកផ្លូវ សម្រាប់ឲ្យពួកមនុស្សដែលទ្រង់ប្រោសលោះបានដើរឆ្លងទៅ?
១១ដូច្នេះហើយ កពួកអ្នកប្រោសលោះរបស់ព្រះអម្ចាស់ គេនឹងវិលមកវិញ ហើយមកដល់ក្រុងស៊ីយ៉ូន ដោយខច្រៀងចម្រៀង គេនឹងមានសេចក្ដីអំណរដ៏អស់កល្បជានិច្ច និងបរិសុទ្ធភាពពាក់លើក្បាលរបស់គេ ហើយគេនឹងទទួលសេចក្ដីរីករាយ និងសេចក្ដីអំណរ ឯគសេចក្ដីសោកសៅ និងសេចក្ដីទួញសោក នោះនឹងខ្ចាត់បាត់ទៅ។
១២កយើងជាអ្នកនោះហើយ មែនហើយ យើងជាអ្នកដែលកម្សាន្ដចិត្តអ្នករាល់គ្នា។ មើលចុះ តើអ្នកជាអ្វី បានជាអ្នកខខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់ ហើយចំពោះពួកអ្នកដែលកើតពីមនុស្សមកដូច្នេះ ដែលគេនឹងត្រូវក្រៀមទៅដូចជាគស្មៅនោះ?
១៣ហើយតើអ្នកបានទាំងកភ្លេចព្រះអម្ចាស់ ជាព្រះដែលបានបង្កើតអ្នកមក ដែលទ្រង់បានលាតផ្ទៃមេឃ ក៏ដាក់ឫសផែនដីផង ហើយរាល់តែថ្ងៃអ្នកមានសេចក្ដីភ័យមិនល្ហែ ដោយខ្លាចចំពោះសេចក្ដីក្រោធរបស់អ្នកដែលសង្កត់សង្កិន ហាក់ដូចជាគេរៀបនឹងបំផ្លាញអ្នកបង់ឬ? តែសេចក្ដីក្រោធរបស់គេនោះនៅឯណា?
១៤បន្តិចទៀត ពួកអ្នកដែលជាប់ជាឈ្លើយ នឹងបានរួចចេញពីចំណងគេជាប្រាកដ គេនឹងមិនត្រូវស្លាប់ចុះទៅក្នុងរណ្ដៅឡើយ ក៏មិនខ្វះខាតអាហារដែរ។
១៥ត្បិតយើងជាព្រះអម្ចាស់ ជាព្រះនៃអ្នក ដែលបានធ្វើឲ្យករលកលាន់រំពង នាមយើងគឺជាព្រះអម្ចាស់នៃពួកពលបរិវារ។
១៦ហើយយើងបានដាក់ពាក្យពេចន៍របស់យើងនៅក្នុងមាត់អ្នក ហើយបានគ្របបាំងអ្នកដោយស្រមោលនៃដៃយើង ដើម្បីយើងបានរៀបចំផ្ទៃមេឃ ហើយដាក់ឫសផែនដី រួចនិយាយដល់ពួកក្រុងស៊ីយ៉ូនថា ៖ មើលចុះ អ្នកជាករាស្ត្ររបស់យើង។
១៧ឱក្រុងយេរូសាឡិម ដែលបានផឹកពីព្រះហស្តនៃព្រះអម្ចាស់ នូវកពែងនៃខសេចក្ដីក្រោធរបស់ទ្រង់អើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ចូរក្រោកឈរឡើង — អ្នកបានផឹកស្រូបទាំងកាកក្នុងពែងជាសេចក្ដីទ្រេតទ្រោតអស់រលីងហើយ —
១៨ក្នុងពួកកូនប្រុសៗ ដែលកើតចេញពីទីក្រុងនោះមក គ្មានណាមួយសម្រាប់ដឹកនាំមុខគេឡើយ ហើយក្នុងពួកកូនប្រុសៗដែលទីក្រុងនោះបានចិញ្ចឹម ក៏គ្មានណាមួយចាប់ដៃដឹកទៅដែរ។
១៩កកូនប្រុសទាំងពីរនេះបានធ្លាក់មកលើអ្នកហើយ តើអ្នកឯណានឹងសោកស្ដាយដល់អ្នក — គឺសេចក្ដីរឹបជាន់ និងសេចក្ដីបំផ្លិចបំផ្លាញ និងសេចក្ដីអំណត់ និងដាវទាំងឡាយរបស់អ្នក — តើដោយអ្នកណាដែលយើងកម្សាន្ដចិត្តអ្នក?
២០ពួកកូនប្រុសបានសន្លប់ទៅហើយ លើកលែងតែពីរនាក់នេះ ពួកគេដេកតាមក្បាលថ្នល់ ដូចជាគោព្រៃជាប់ក្នុងបង្កាត់ គេមានពេញដោយសេចក្ដីក្រោធរបស់ព្រះអម្ចាស់ គឺជាសេចក្ដីបន្ទោសរបស់ព្រះនៃអ្នក។
២១ដូច្នេះអ្នកដែលត្រូវរងទុក្ខវេទនា ហើយក៏កស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ ចូរស្ដាប់សេចក្ដីនេះឥឡូវ ៖
២២ព្រះអម្ចាស់ ហើយជាព្រះនៃអ្នក ទ្រង់កាត់កក្ដីជំនួសរាស្ត្រទ្រង់ ព្រះអម្ចាស់នៃអ្នក ទ្រង់មានព្រះបន្ទូលដូច្នេះថា មើលចុះ យើងបានដកយកពែងដែលនាំឲ្យទ្រេតទ្រោត គឺជាកាកនៅក្នុងពែងនៃសេចក្ដីក្រោធរបស់យើងចេញពីដៃអ្នកហើយ អ្នកនឹងមិនត្រូវផឹកទៀតឡើយ។
២៣តែកយើងនឹងដាក់ពែងនោះទៅក្នុងដៃរបស់ពួកអ្នកដែលធ្វើទុក្ខអ្នកវិញ ជាពួកអ្នកដែលបាននិយាយទៅព្រលឹងអ្នកថា ៖ ចូរឱនចុះដើម្បីឲ្យយើងបានដើរលើ — ហើយអ្នកបានដេកទៅឲ្យខ្នងអ្នកបានរាបដូចជាដីសម្រាប់ជាថ្នល់ឲ្យគេដើរលើ។
២៤ចូរកភ្ញាក់ឡើង ចូរភ្ញាក់ឡើង ឱខក្រុងស៊ីយ៉ូនអើយ ចូរពាក់គកម្លាំងរបស់អ្នក ឱយេរូសាឡិម ជាទីក្រុងបរិសុទ្ធអើយ ចូរប្រដាប់ដោយសំលៀកបំពាក់ដ៏រុងរឿងរបស់អ្នកចុះ ត្បិតពីនេះទៅមុខនឹងឃគ្មានពួកមិនកាត់ស្បែក ឬពួកស្មោកគ្រោកចូលមកក្នុងអ្នកទៀតឡើយ។
២៥ឱក្រុងយេរូសាឡិមអើយ ចូររលាស់ធូលីដីពីអ្នកចេញ ហើយកក្រោកអង្គុយឡើង ឱកូនស្រីនៃក្រុងស៊ីយ៉ូន ដែលជាឈ្លើយអើយ ចូរដោះខចំណងពីកអ្នកចេញ ៕