ជំពូកទី ២៧
សេចក្ដីងងឹត និងសេចក្ដីក្បត់សាសនានឹងគ្របដណ្ដប់ផែនដីនៅគ្រាចុងក្រោយបង្អស់ — ព្រះគម្ពីរមរមននឹងចេញមក — ពួកសាក្សីបីនាក់នឹងធ្វើបន្ទាល់អំពីព្រះគម្ពីរមរមន — ពួកអ្នករៀនសូត្រមិនអាចអានគម្ពីរដែលបិទត្រាបានឡើយ — ព្រះអម្ចាស់ទ្រង់នឹងធ្វើការមួយយ៉ាងអស្ចារ្យ ហើយចម្លែក — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ២៩។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ប៉ុន្តែមើលចុះ នៅគ្រាចុងកក្រោយបង្អស់ ឬនៅថ្ងៃនៃពួកសាសន៍ដទៃ — មែនហើយ មើលចុះ សាសន៍ទាំងអស់នៃពួកសាសន៍ដទៃ និងព្រមទាំងសាសន៍យូដាផង ទាំងពួកអ្នកដែលនឹងមកនៅលើដែនដីនេះ និងពួកអ្នកដែលមកពីដែនដីដទៃផង មែនហើយ គឺនៅលើអស់ទាំងដែនដីនៅលើផែនដីនេះ មើលចុះ ពួកគេនឹងស្រវឹងនឹងអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមគ្រប់ប្រការ។
២ហើយកាលថ្ងៃនោះមកដល់ ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់នឹងពិនិត្យពិច័យពួកគេដោយផ្គរ និងដោយកក្រើកដី និងដោយសូរគ្រាំគ្រេង និងដោយខ្យល់កួច និងដោយព្យុះសង្ឃរា និងដោយកអណ្ដាតភ្លើងដែលឆេះបំផ្លាញ។
៣ហើយគ្រប់ទាំងកសាសន៍ដែលខច្បាំងនឹងក្រុងស៊ីយ៉ូន និងពួកដែលធ្វើទុក្ខដល់ទីក្រុងនោះ ពួកគេនឹងប្រៀបដូចជាសប្ដិ គឺជាការនិមិត្តនៅពេលយប់ទេ មែនហើយ ការណ៍នោះនឹងបានកើតដល់ពួកគេដែរ គឺប្រៀបដូចជាមនុស្សឃ្លានដែលបានយល់សប្ដិ ហើយមើលចុះ យល់សប្ដិឃើញថាខ្លួនបានបរិភោគ តែលុះភ្ញាក់ឡើង នោះព្រលឹងខ្លួននៅទទេ ឬប្រៀបដូចជាមនុស្សស្រេកដែលបានយល់សប្ដិ ហើយមើលចុះ យល់សប្ដិឃើញថាខ្លួនបានផឹក តែលុះភ្ញាក់ឡើង ហើយមើលចុះ ខ្លួននៅល្វើយ ហើយព្រលឹងគេនៅតែមានសម្រេក មែនហើយ ពួកបណ្ដាជនពីគ្រប់ទាំងសាសន៍ ដែលច្បាំងនឹងភ្នំស៊ីយ៉ូន ពួកគេក៏នឹងទៅជាដូច្នោះដែរ។
៤ត្បិតមើលចុះ អស់អ្នកណាដែលធ្វើអំពើទុច្ចរិត ចូរអ្នករាល់គ្នានៅជាស្ទាក់ស្ទើរ ហើយភាំងឆ្ងល់ចុះ ត្បិតអ្នករាល់គ្នានឹងស្រែក ហើយយំ មែនហើយ អ្នករាល់គ្នានឹងស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ អ្នករាល់គ្នាទ្រេតទ្រោតទៅ តែមិនមែនដោយគ្រឿងស្រវឹងឡើយ។
៥ត្បិតមើលចុះ ព្រះអម្ចាស់ទ្រង់បានចាក់វិញ្ញាណ ដែលបណ្ដាលឲ្យលក់ស៊ប់មកលើអ្នករាល់គ្នា។ ត្បិតមើលចុះ អ្នករាល់គ្នាបានបិទភ្នែក ហើយអ្នករាល់គ្នាមិនបានទទួលស្គាល់ពួកព្យាការី ហើយទ្រង់បានលាក់កំបាំងអ្នកគ្រប់គ្រងរបស់អ្នក និងពួកហោរារបស់អ្នក ពីព្រោះតែអំពើទុច្ចរិតរបស់អ្នក។
៦ហើយហេតុការណ៍នឹងកើតឡើងថា ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងនាំចេញមកដល់កអ្នករាល់គ្នានូវពាក្យទាំងឡាយនៃខគម្ពីរមួយ ហើយនោះគឺជាពាក្យទាំងឡាយរបស់ពួកអ្នក ដែលបានលង់លក់។
៧ហើយមើលចុះ គម្ពីរនោះនឹងត្រូវបានកបិទត្រា ហើយនៅក្នុងគម្ពីរនោះនឹងមានខវិវរណៈពីព្រះ ចាប់ពីកំណើតលោកិយមក រហូតដល់គចុងបំផុត។
៨ហេតុដូច្នោះហើយ ព្រោះតែការណ៍ទាំងឡាយដែលបានកបិទត្រាទុក នោះការណ៍ទាំងឡាយដែលបិទត្រាទុកនោះ ខមិនត្រូវបាននាំចេញមកនៅក្នុងគ្រាដែលមនុស្សធ្វើអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយឡើយ។ ហេតុដូច្នោះហើយ គម្ពីរនោះនឹងត្រូវបានលាក់ទុកពីពួកគេ។
៩ប៉ុន្តែគម្ពីរនោះ នឹងត្រូវបានប្រគល់កមនុស្សម្នាក់ ហើយអ្នកនោះនឹងនាំពាក្យទាំងឡាយនៅក្នុងគម្ពីរនោះ ដែលជាពាក្យទាំងឡាយ នៃពួកអ្នកដែលបានដេកលង់លក់នៅក្នុងដី ហើយអ្នកនោះនឹងប្រគល់ពាក្យទាំងនេះដល់អ្នកខផ្សេងទៀត
១០ប៉ុន្តែពាក្យណាដែលត្រូវបានបិទត្រាទុក អ្នកនោះនឹងមិនត្រូវនាំចេញមក ឬក៏ប្រគល់គម្ពីរនោះឲ្យអ្នកណាដែរ។ ត្បិតគម្ពីរនោះ នឹងត្រូវបានបិទត្រា ដោយព្រះចេស្ដានៃព្រះ ឯវិវរណៈដែលត្រូវបានបិទត្រាទុកនោះ នឹងត្រូវបានរក្សាទុកនៅក្នុងគម្ពីរនោះ រហូតដល់កំណត់នៃព្រះអម្ចាស់ ដើម្បីឲ្យពាក្យទាំងនោះអាចបាននាំចេញមក ត្បិតមើលចុះ ពាក្យទាំងនោះប្រាប់គ្រប់ការណ៍ទាំងអស់ ចាប់តាំងពីកំណើតលោកិយមក រហូតដល់ចុងបំផុត។
១១ហើយកាលគ្រានោះមកដល់ ពាក្យទាំងឡាយដែលត្រូវបានបិទត្រាទុកនៅក្នុងគម្ពីរនោះ នឹងត្រូវបានយកមកអាននៅលើដំបូលផ្ទះ ហើយពាក្យទាំងនោះនឹងត្រូវបានអានដោយព្រះចេស្ដានៃព្រះគ្រីស្ទ ហើយគ្រប់ការណ៍ទាំងអស់នឹងត្រូវបានកបើកសម្ដែងដល់កូនចៅមនុស្ស ប្រាប់ពីអ្វីដែលធ្លាប់មាននៅក្នុងចំណោមកូនចៅមនុស្ស និងពីអ្វីដែលនឹងមានរហូតដល់ចុងបំផុតផែនដី។
១២ហេតុដូច្នោះហើយ នៅថ្ងៃនោះ កាលគម្ពីរនោះនឹងត្រូវបានប្រគល់ដល់មនុស្សម្នាក់ ដែលខ្ញុំបាននិយាយមកនោះ គម្ពីរនោះនឹងត្រូវបានលាក់ពីភ្នែកនៃមនុស្សលោក ដើម្បីកុំឲ្យមានភ្នែកអ្នកណាមើលឃើញគម្ពីរនោះឡើយ លើកលែងតែកពួកសាក្សីខបីនាក់ប៉ុណ្ណោះ ដែលនឹងមើលបានឃើញគម្ពីរនោះដោយព្រះចេស្ដានៃព្រះ ក្រៅពីអ្នកនោះដែលត្រូវបានប្រគល់គម្ពីរ ហើយពួកគេនឹងធ្វើបន្ទាល់អំពីសេចក្ដីពិតនៃគម្ពីរនោះ និងការណ៍ទាំងឡាយដែលនៅក្នុងនោះ។
១៣ហើយនឹងគ្មានអ្នកណាផ្សេងទៀតមើលឃើញគម្ពីរនោះឡើយ លើកលែងតែមនុស្សមួយចំនួនតូច ស្របតាមព្រះហឫទ័យនៃព្រះ ដើម្បីធ្វើបន្ទាល់អំពីព្រះបន្ទូលរបស់ទ្រង់ ប្រាប់ដល់កូនចៅមនុស្ស ត្បិតព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលថា ពាក្យទាំងឡាយរបស់ពួកស្មោះត្រង់នឹងនិយាយ ហាក់ដូចជាពាក្យកមកពីមនុស្សស្លាប់។
១៤ហេតុដូច្នោះហើយ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងចាប់ផ្ដើមនាំពាក្យទាំងឡាយក្នុងគម្ពីរនោះចេញមក ហើយទ្រង់នឹងតាំងព្រះបន្ទូលនៃទ្រង់ ដោយមាត់នៃពួកសាក្សីទាំងប៉ុន្មាន ដែលទ្រង់យល់ថាល្អគ្រប់គ្រាន់សម្រាប់ទ្រង់ហើយ ហើយវេទនាដល់អ្នកណា ដែលកមិន ទទួលស្គាល់ព្រះបន្ទូលនៃព្រះ!
១៥ប៉ុន្តែមើលចុះ ហេតុការណ៍នឹងកើតឡើងថា ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងមានព្រះបន្ទូលទៅអ្នកនោះ ដែលទ្រង់នឹងប្រគល់គម្ពីរនោះថា ៖ ចូរយកពាក្យទាំងនេះ ដែលមិនបានបិទត្រាទុក ហើយប្រគល់ដល់មនុស្សម្នាក់ទៀត ដើម្បីឲ្យគេអាចបង្ហាញពាក្យទាំងនោះ ដល់អ្នកដែលមានចំណេះម្នាក់ ដោយនិយាយថា ៖ សូមលោកកអានពាក្យទាំងនេះទៅ។ ហើយអ្នកដែលមានចំណេះនោះនឹងនិយាយថា ៖ ចូរយកគម្ពីរមកណេះ ខ្ញុំនឹងអានជូន។
១៦ហើយឥឡូវនេះ ពីព្រោះតែសេចក្ដីរុងរឿងនៃពិភពលោក ហើយដើម្បីរកកកម្រៃ នោះគេនិយាយយ៉ាងនេះ គឺមិនមែនដើម្បីសិរីល្អនៃព្រះឡើយ។
១៧ហើយអ្នកនោះនឹងនិយាយថា ៖ ខ្ញុំមិនអាចយកគម្ពីរនោះមកបានទេ ព្រោះគម្ពីរនោះត្រូវបានបិទត្រាទុក។
១៨ខណៈនោះ អ្នកដែលមានចំណេះនឹងនិយាយថា ៖ ខ្ញុំមិនអាចអានគម្ពីរនោះបានទេ។
១៩ហេតុដូច្នោះហើយ ហេតុការណ៍នឹងកើតឡើងថា ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រគល់គម្ពីរនោះ ព្រមទាំងពាក្យទាំងឡាយទៅអ្នកដែលគ្មានចំណេះវិញ ហើយអ្នកដែលគ្មានចំណេះនឹងនិយាយថា ៖ ខ្ញុំគ្មានចំណេះទេ។
២០ខណៈនោះ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលទៅគេថា ៖ អ្នកដែលមានចំណេះអានមិនបាន ព្រោះគេមិនទទួលស្គាល់ពាក្យទាំងនោះ តែយើងអាចធ្វើកិច្ចការរបស់យើងបាន ហេតុដូច្នោះហើយ អ្នកនឹងអានពាក្យទាំងឡាយ ដែលយើងនឹងឲ្យដល់អ្នក។
២១ចូរកកុំប៉ះពាល់ដល់ការណ៍ណាដែលបិទត្រាទុក ព្រោះយើងនឹងនាំការណ៍ទាំងនោះចេញមក កាលដល់ពេលកំណត់របស់យើង ត្បិតយើងនឹងបង្ហាញដល់កូនចៅមនុស្សថា យើងអាចធ្វើកិច្ចការរបស់យើងបាន។
២២ហេតុដូច្នោះហើយ កាលណាអ្នកបានអានពាក្យទាំងឡាយ ដែលយើងបានបញ្ជាឲ្យអ្នកអាននោះ ហើយបានកពួកសាក្សីទាំងឡាយ ដែលយើងបានសន្យាដល់អ្នក ខណៈនោះអ្នកត្រូវបិទត្រាគម្ពីរនោះទៀត ហើយលាក់គម្ពីរនោះថ្វាយដល់យើង ដើម្បីយើងអាចរក្សាពាក្យទាំងឡាយដែលអ្នកមិនទាន់បានអាននៅឡើយ ដរាបដល់ពេលណា ដែលយើងយល់ថាសមតាមប្រាជ្ញារបស់យើង ដើម្បីនឹងសម្ដែងគ្រប់ការណ៍អស់ទាំងនេះដល់កូនចៅមនុស្ស។
២៣ត្បិតមើលចុះ យើងជាព្រះ ហើយយើងជាព្រះនៃកអព្ភូតហេតុទាំងឡាយ ហើយយើងនឹងបង្ហាញដល់មនុស្សលោកថា យើងនៅតែខដដែល ទោះពីថ្ងៃម្សិល ថ្ងៃនេះ និងរហូតតទៅ ហើយយើងមិនធ្វើកិច្ចការណានៅក្នុងចំណោមកូនចៅមនុស្សឡើយ លើកលែងតែគស្របតាមសេចក្ដីជំនឿរបស់ពួកគេតែប៉ុណ្ណោះ។
២៤ហើយហេតុការណ៍នឹងកើតឡើងទៀតថា ព្រះអម្ចាស់ទ្រង់នឹងមានព្រះបន្ទូលទៅអ្នក ដែលនឹងអាចអានពាក្យទាំងឡាយ ដែលនឹងត្រូវបានប្រគល់ទៅគាត់ថា ៖
២៥កដរាបណារាស្ត្រនេះចូលមកជិតយើងដោយបបូរមាត់របស់គេ ហើយថ្វាយខកិត្តិនាមដល់យើងដោយសម្ដីរបស់គេ តែបានដកចិត្តគេចេញទៅឆ្ងាយពីយើង ហើយការណ៍ដែលគេកោតខ្លាចដល់យើង គ្រាន់តែជាគបង្គាប់របស់មនុស្សដែលបង្រៀនគេប៉ុណ្ណោះ។
២៦ហេតុនោះ យើងនឹងចាប់ផ្ដើមធ្វើការណ៍មួយយ៉ាងកអស្ចារ្យនៅចំណោមរាស្ត្រនេះ មែនហើយ គឺជាការណ៍មួយយ៉ាងខអស្ចារ្យ ហើយចម្លែក ត្បិតប្រាជ្ញានៃពួកអ្នកប្រាជ្ញ និងពួកអ្នកចេះដឹងរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់គេ នឹងត្រូវបិទបាំងដែរ។
២៧ហើយកវេទនាដល់ពួកអ្នក ដែលខ្នះខ្នែងរកលាក់គំនិតរបស់ខ្លួនពីព្រះអម្ចាស់! ហើយកិច្ចការទាំងឡាយរបស់គេ គឺនៅក្នុងទីកំបាំង ហើយពួកគេពោលថា ៖ តើមានអ្នកណាបានឃើញ តើមានអ្នកណាបានស្គាល់យើង? ហើយគេក៏និយាយថា ៖ យីអើ អ្នករាល់គ្នាយល់ផ្ទុយអីម៉្លោះ តើនឹងរាប់ជាងខស្មូនទុក ដូចជាដីឥដ្ឋដែរឬ។ ប៉ុន្តែមើលចុះ ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា យើងនឹងបង្ហាញដល់គេថា យើងស្គាល់គ្រប់កិច្ចការទាំងអស់របស់គេ។ ត្បិតតើរបស់ដែលគេបានបង្កើតមកហើយ នឹងពោលពីអ្នកដែលបានបង្កើតខ្លួនថា គេមិនបានបង្កើតខ្ញុំទេឬ? ឬរបស់ដែលគេបានសូនធ្វើឡើង នឹងពោលពីអ្នកដែលបានសូនធ្វើ នោះថា គេឥតមានតម្រិះយោបល់អ្វីឡើយដូច្នេះឬ?
២៨ប៉ុន្តែមើលចុះ ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ៖ យើងនឹងបង្ហាញដល់កូនចៅមនុស្សថា នៅតែបន្តិចទៀតប៉ុណ្ណោះទេ នោះព្រៃល្បាណូននឹងត្រឡប់ទៅជាចម្ការដុះដាល ហើយចម្ការដុះដាលនឹងបានរាប់ទុកដូចជាព្រៃវិញ។
២៩កហើយនៅគ្រានោះ មនុស្សត្រចៀកថ្លង់នឹងឮព្រះបន្ទូលក្នុងគម្ពីរនោះ ហើយភ្នែករបស់មនុស្សខ្វាក់ នឹងមើលឃើញពីក្នុងសភាពជាងងឹត ហើយសូន្យសុង។
៣០ឯកមនុស្សរាបសានឹងកើនឡើង ហើយមានខសេចក្ដីអំណរក្នុងព្រះអម្ចាស់ ហើយពួកក្រីក្រនៅក្នុងចំណោមបណ្ដាមនុស្ស គេនឹងរីករាយនៅក្នុងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។
៣១ពីព្រោះប្រាកដដូចជាព្រះទ្រង់មានព្រះជន្មរស់នៅ នោះគេនឹងឃើញថា មនុស្សដែលកគួរស្ញែងខ្លាចបានសូន្យបាត់ទៅ មនុស្សដែលមើលងាយត្រូវឆេះអស់ ហើយពួកមនុស្សដែលរកតែឱកាសនឹងធ្វើការទុច្ចរិត គេនឹងត្រូវវិនាសបាត់អស់រលីងដែរ
៣២ព្រមទាំងពួកអ្នកដែលចាប់ពាក្យមនុស្ស ធ្វើឲ្យគេកមានទោស ហើយដាក់អន្ទាក់សម្រាប់ចាប់ពួកមនុស្ស ដែលក្រើនរំឭកនៅត្រង់ខទ្វារក្រុង ព្រមទាំងគបង្វែរមនុស្សសុចរិតចេញ ដោយរឿងដែលមិនជាហេតុផង។
៣៣ហេតុនោះ ព្រះអម្ចាស់ដ៏ជាព្រះដែលប្រោសលោះអ័ប្រាហាំ ទ្រង់មានព្រះបន្ទូលពីដំណើរពួកវង្សយ៉ាកុប ដូច្នេះថា ៖ ឥឡូវនេះ ពួកយ៉ាកុបមិនត្រូវខ្មាសទៀតឡើយ ក៏មិនត្រូវស្លុតស្លាំងទៀតដែរ។
៣៤តែកាលណាគេកឃើញកូនចៅគេ បានឃើញកិច្ចការដែលដៃយើងនឹងធ្វើនៅកណ្ដាលគេ នោះគេនឹងញែកឈ្មោះយើងជាបរិសុទ្ធ ហើយរាប់ព្រះដ៏បរិសុទ្ធនៃសាសន៍យ៉ាកុបទុកជាបរិសុទ្ធដែរ ហើយនឹងកោតខ្លាចដល់ព្រះនៃសាសន៍អ៊ីស្រាអែលផង។
៣៥ឯពួកអ្នកដែលប្រព្រឹត្តកខុសខាងវិញ្ញាណ គេនឹងមានយោបល់វិញ ហើយមនុស្សដែលរអ៊ូរទាំ នឹងខទទួលសេចក្ដីប្រៀនប្រដៅ៕