បុគ្គល​ប្តូរភេទ
តើ​ព្រះអង្គ​សង្គ្រោះ​ពិតជា​យល់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លងកាត់​ទេ ?


« តើ​ព្រះអង្គ​សង្គ្រោះ​ពិតជា​យល់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លងកាត់​ទេ ? » បុគ្គល​ប្ដូរ​ភេទ ៖ ការ​យល់​ដឹង​អំពី​ខ្លួនឯង ( ឆ្នាំ ២០២០ )

« តើ​ព្រះអង្គ​សង្គ្រោះ​ពិតជា​យល់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លងកាត់​ទេ ? » បុគ្គល​ប្ដូរ​ភេទ ៖ ការ​យល់​ដឹង​អំពី​ខ្លួនឯង

តើ​ព្រះអង្គ​សង្គ្រោះ​ពិតជា​យល់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លងកាត់​ទេ ?

ព្រះអង្គ​សង្គ្រោះ​មាន​ការយល់​ដឹង​ដ៏​ឥតខ្ចោះ​អំពី​កាលៈទេសៈ​ខុសៗ​គ្នា​របស់​យើង ។ ក្នុង​នាមជា​មនុស្ស​រមែង​ស្លាប់ ការយល់​ដឹង​របស់​យើង​គឺ​មាន​កំណត់ ។ យើង​អាច​ប្រកាស​ជា​មួយ​នីហ្វៃ​ថា យើង « ដឹង​ថា​ព្រះអង្គ​ទ្រង់​ស្រឡាញ់​កូនចៅ​របស់​ទ្រង់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ [ យើង ] មិន​យល់​ន័យ​នៃ​រឿង​ទាំងអស់​នោះ​ទេ » ( នីហ្វៃទី ១ ១១:១៧) ។

នៅពេល​អ្នក​ស្វែងរក​ចម្លើយ និង​ការដឹកនាំ​ក្នុង​ការធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​របស់​អ្នក នោះ​អ្នក​អាច​ទុកចិត្ត​ព្រះវរបិតាសួគ៌ និង​លើ​ព្រះចេស្ដា​ដែល​មាន​នៅក្នុង​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះរាជបុត្រា​របស់​ទ្រង់ ។ ខណៈ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​លើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​អំពើបាប​នៃ​ពិភពលោក ទ្រង់​ក៏​បាន​ទទួល​គ្រប់​ការ​ឈឺចាប់ និង​ការ​រងទុក្ខ​ដែល​មនុស្ស​លោក​គ្រប់រូប​អាច​មាន ( សូមមើល អាលម៉ា ៧:១១–១២ ) ។