ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា
តើ​ខ្ញុំ​អាច​គាំទ្រ​ដល់​សមាជិក និង​ក្រុមគ្រួសារ​របស់​ពួកគេ ដែល​កំពុងតែ​មាន​ជំងឺធ្លាក់​ទឹកចិត្ត ឬ​មាន​គំនិត​ចង់​ធ្វើ​អត្តឃាត​ដោយ​របៀប​ណា ?


« តើ​ខ្ញុំ​អាច​គាំទ្រ​ដល់​សមាជិក និង​ក្រុមគ្រួសារ​របស់​ពួកគេ ដែល​កំពុងតែ​មាន​ជំងឺធ្លាក់​ទឹកចិត្ត ឬ​មាន​គំនិត​ចង់​ធ្វើ​អត្តឃាត​ដោយ​របៀប​ណា ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ ថ្នាក់ដឹកនាំ​សាសនាចក្រ ( ឆ្នាំ ២០២០ )

« តើ​ខ្ញុំ​អាច​គាំទ្រ​ដល់​សមាជិក និង​ក្រុមគ្រួសារ​របស់​ពួកគេ ដែល​កំពុងតែ​មាន​ជំងឺធ្លាក់​ទឹកចិត្ត ឬ​មាន​គំនិត​ចង់​ធ្វើ​អត្តឃាត​ដោយ​របៀប​ណា ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ ថ្នាក់ដឹកនាំ​សាសនាចក្រ

តើ​ខ្ញុំ​អាច​គាំទ្រ​ដល់​សមាជិក និង​ក្រុមគ្រួសារ​របស់​ពួកគេ ដែល​កំពុងតែ​មាន​ជំងឺធ្លាក់​ទឹកចិត្ត ឬ​មាន​គំនិត​ចង់​ធ្វើ​អត្តឃាត​ដោយ​របៀប​ណា ?

ចិត្ត​មេត្តា​ករុណា និង​ការទុកចិត្ត

មនុស្ស​ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ​កំណត់​ខ្លួនគេ​ថាជា​មនុស្ស​ខ្ទើយ អាច​ស្ថិត​នៅក្នុង​ហានិភ័យ​ដ៏ខ្ពស់​មួយ​ក្នុង​ការមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​ការចង់​ធ្វើ​អត្តឃាត ។ មនុស្ស​ដែល​ធ្លាក់​ទឹកចិត្ត ឬ​ដែល​អាច​គិត​ដល់​ការធ្វើ​អត្តឃាត​ត្រូវ​ដឹង​ថា មាន​គេ​ស្រឡាញ់​ពួកគេ ហើយ​គួរតែ​បញ្ជូន​ទៅ​អ្នកមាន​វិជ្ជាជីវៈ​សុខភាព​ផ្លូវចិត្ត​ដែល​មាន​សមត្ថភាព ។ អារម្មណ៍​នៃ​ការធ្លាក់​ទឹកចិត្ត​គឺ​ពិត ហើយ​អាច​មាន​អារម្មណ៏​សន្ធប់ និង​ធ្វើឲ្យ​ទន់​ខ្សោយ​បាន ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​មាន​ប្រសាសន៍​អំពី​ការតទល់​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដោយ​ចិត្ត​មេត្តា​ករុណា ៖

« បងប្អូន​ប្រុសស្រី មិន​ថា​ភាពស្មុគស្មាញ​របស់​បងប្អូន​ជាអ្វី​នោះទេ—ទោះជា​ផ្នែក​ស្មារតី ឬ​អារម្មណ៍ ឬ​ខាង​រូបកាយ ឬ​ទោះជា​អ្វីក្តី—សូម​កុំ​បោះបង់​ចោល​អ្វី ដែល​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​ដោយ​ការបញ្ចប់​ជីវិត​ឡើយ ! សូម​ទុកចិត្ត​លើ​ព្រះ ។ សូម​តោង​ឲ្យជាប់​នឹង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ។ សូម​គិត​ថា នៅ​ថ្ងៃ​ណាមួយ ភាពខ្មៅ​ងងឹត​នឹង​ទៅជា​ពន្លឺ ហើយ​ស្រមោល​ទាំងអស់​នៃ​ជីវិត​រមែង​ស្លាប់​នឹង​បាត់​ទៅ ។ ទោះបីជា​យើង​អាច​មាន​អារម្មណ៍​ថា ‹ ដូចជា​ឆ្នាំង​ដែល​បែក​ធ្លាយ › ដូច​ដែល​ទំនុក​ដំកើង​បាន​និយាយ​ក្ដី ក៏សូមឲ្យ​យើង​ចងចាំ​ថា ឆ្នាំង​នោះ​គឺ​នៅក្នុង​ព្រះហស្ដ​នៃ​អ្នកស្មូនឆ្នាំង​ដ៏ទេវភាព​ដែរ » ( « Like a Broken Vessel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤២ ) ។

ឧបករណ៍ និង​ធនធាន​ទាំងឡាយ

នៅពេល​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​ប្រែ​ទៅជា​ការគិត​ចង់​ធ្វើ​អត្តឃាត នោះ​វាជា​រឿង​ដ៏​សំខាន់​បំផុត​ដើម្បី​និយាយ​ជាមួយ​នរណាម្នាក់ ។ មនុស្ស​ដែល​ធ្វើ​អត្តឃាត មាន​ការឈឺចាប់​ខាង​រូបកាយ ខាង​ស្មារតី ឬ​ខាង​សតិ​អារម្មណ៍​យ៉ាង​ដំណំ ហើយ​ជារឿយៗ​ពួកគេ​នៅ​ដាច់​ពីគេ​ពីឯង ហើយ​អាច​មាន​អារម្មណ៍​ថា ពួកគេ​គ្មាន​សេចក្ដី​សង្ឃឹម​សម្រាប់​ពេល​អនាគត​ឡើយ ។ ពួកគេ​អាច​មាន​អារម្មណ៍​ថា ពុំ​មាន​របៀប​ណា​ផ្សេងទៀត​ដើម្បី​បញ្ចប់​ការឈឺចាប់​ដ៏ព្រៃផ្សៃ​នេះ​បាន​ទេ លើកលែង​តែ​តាមរយៈ​ការផ្ដាច់​ជីវិត​របស់​ពួកគេ​ផ្ទាល់​ប៉ុណ្ណោះ ។ ជាញឹកញាប់ គំនិត​នៃ​ការស្លាប់​ដោយ​ការធ្វើ​អត្តឃាត​ត្រូវបាន​គិត​បម្រុង​ទុក និង​ពិចារណា​ម្ដង​ហើយ​ម្ដង​ទៀត មុនពេល​ការប៉ុនប៉ង​ណាមួយ​បាន​ធ្វើឡើង ។ អំឡុងពេល​នៃ​ការគិតទុក​នេះ ការធ្វើ​អន្ដរាគមន៍​អាច​សង្គ្រោះ​ជីវិត​បាន ។

  • ខ្សែ​ទូរសព្ទ​ជំនួយ​ខាង​វិបត្តិ ។

  • ការប្រឹក្សា​ដែល​មាន​វិជ្ជា​ជីវៈ និង​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​អាច​ជួយ​មនុស្ស​ឲ្យ​តទល់​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​បាន ។

  • ធនធាន​នានា​ដែល​ថ្លែងពី​ការធ្វើ​អត្តឃាត ដូចជា ការធ្វើ​អត្តឃាត អាច​រកបាន​នៅក្នុង​ផ្នែក ជួយ​ដល់​ជីវិត និង​ភាពខ្លួន​ទីពឹង​ខ្លួន នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។

  • សូមមើល​វីដេអូ « Understanding Suicide » ដើម្បី​រៀនពី​របៀប​ធ្វើ​សកម្មភាព ដើម្បី​ធ្វើអន្ដរាគមន៍​ដល់​ការធ្វើ​អត្តឃាត និង​របៀប​ឆ្លើយតប​ក្រោយពី​ការបាត់បង់​ហើយ ។

  • ការធ្វើ​អន្តរាគមន៍​ដល់​ការធ្វើ​អត្តឃាត​ចាប់ផ្ដើម​ដោយ​ការស្គាល់​សញ្ញា​ព្រមាន​នានា ។ សម្រាប់​បញ្ជី​នៃ​សញ្ញា​ព្រមាន​ទាំងឡាយ សូម​ចូល​ទៅកាន់ American Foundation of Suicide Prevention ។

  • ប្រសិនបើ​អ្នក​ឃើញ​ថា នរណាម្នាក់​អាច​នឹង​រង​គ្រោះថ្នាក់ នោះ​រឿង​ដែល​ល្អបំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ ការនិយាយ​ជាមួយ​ពួកគេ​អំពី​បញ្ហា​នេះ ។ វា​អាច​មើលទៅ​ឆ្គង ឬ​ឥត​កោតក្រែង​បន្ដិច ប៉ុន្ដែ​ជារឿយៗ មនុស្ស​ដែល​ធ្លាក់​ទឹកចិត្ត​ពិតជា​ត្រូវការ​នរណាម្នាក់​ដើម្បី​និយាយ​ជាមួយ​ខ្លាំងណាស់ ជា​នរណាម្នាក់​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ពិចារណា​ពី​គំនិត និង​អារម្មណ៍​នានា​ឡើងវិញ ។ ការសន្ទនា​ទាំងនោះ​អាច​ពិបាក ប៉ុន្ដែ​វា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការកាត់​បន្ថយ​អារម្មណ៍​ឯកោ និង​អស់​សង្ឃឹម ដែល​អាច​នាំ​ទៅរក​ការធ្វើ​អត្តឃាត​បាន ។ ប្រសិនបើ​អ្នក​ឃើញ​ថា បុគ្គល​ម្នាក់​រងគ្រោះ​នឹង​ការប៉ុនប៉ង​ធ្វើ​អត្តឃាត​ភ្លាមៗ នោះ​សូម​ទូរសព្ទ​ទៅ ខ្សែ​បណ្ដាញ​ជីវិត ការធ្វើ​អន្ដរាគមន៍​ការធ្វើ​អត្តឃាត​ថ្នាក់​ជាតិ តាមរយៈ​លេខ ១-៨០០-២៧៣-TALK ( ៨២៥៥ ) ។