ភាពខ្លួនទីពឹងខ្លួន
មូលនិធិ​អប់រំ​ដែល​មាន​ជា​បន្ត​បន្ទាប់


មូលនិធិ​អប់រំ​ដែល​មាន​ជា​បន្ត​បន្ទាប់​សម្រាប់​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

មូលនិធិ​អប់រំ​ដែល​មាន​ជា​បន្ត​បន្ទាប់

មូលនិធិ​អប់រំ​ដែល​មាន​ជា​បន្ត​បន្ទាប់

សម្រាប់​ភាព​ខ្លួន​ទីពឹង​ខ្លួន

បាន​បោះពុម្ព​ដោយ
សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​
ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍

សេចក្ដី​ណែនាំ​សម្រាប់​ការប្រើ​សៀវភៅ​សិក្សា​នេះ

មេរៀន​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​អ្នកចូលរួម​កម្មវិធី​មូលនិធិ​អប់រំ​ដែល​មាន​ជា​បន្ត​បន្ទាប់​ដែល​មាន​សក្តានុពល ប៉ុន្តែ​វា​ក៏​អាច​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ជួយ​ដល់​អ្នក​ចូលរួម​បច្ចុប្បន្ន​ផងដែរ ប្រសិន​បើ​សមរម្យ ។ វា​អាច​ត្រូវបាន​បង្រៀន​ជា​ក្រុម ឬ​មួយ​ទល់​មួយ ។

ជម្រើស​ទី ១ ៖មុន​នឹង​ស្នើ​សុំ​ប្រាក់​កម្ចី ភី.អ៊ី.អេហ្វ. អ្នក​ចូលរួម​ដែល​មាន​សក្តានុពល តម្រូវ​ឲ្យ​ចូលរួម​វគ្គ​សិក្សា ការអប់រំ​សម្រាប់​ការងារ​ដ៏​ប្រសើរ ហើយ​ពួកគេ​ក៏​ត្រូវបាន​តម្រូវ​ឲ្យ​រៀន​មេរៀន​នេះ​ផងដែរ ។ មេរៀន​នេះ​គួរ​ត្រូវបាន​បង្រៀន​បន្ទាប់​ពី​ការប្រជុំ​លើក​ទី ១២ នៃ​វគ្គ​សិក្សា​ការអប់រំ​សម្រាប់​ការងារ​ដ៏​ប្រសើរ ( នៅ​ល្ងាច​ដដែល ឬ​ជា​សប្ដាហ៍​ទី ១៣ ) ។

ជម្រើស​ទី ២ ៖អ្នក​ដឹកនាំ​ស្តេក ឬ​វួដ អាច​ប្រើ​មេរៀន​នេះ​ដើម្បី​រំឭក​អ្នក​ចូលរួម​កម្មវិធី ភី.អ៊ី.អេហ្វ. រួច​ហើយ អំពី​ការតាំង​ចិត្ត​ទាំងឡាយ​ដែល​ពួកគេ​បាន​ធ្វើ នៅ​ពេល​ដាក់​ពាក្យ​ស្នើ​សុំ​ប្រាក់​កម្ចី ។ វា​ក៏​អាច​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ជួយ​អ្នក​ចូលរួម​ម្នាក់​ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ការបង់​ប្រាក់ ឬ​ដែល​ត្រូវការ​ស្នើ​សុំ​ការផ្តល់​មូលនិធិ​មួយ​ទៀត ។

នៅពេល​អ្នក​ឃើញ​នូវ​ការប្រាប់​ទាំងនេះ សូម​ធ្វើ​តាម​ការ​ដឹកនាំ​ទាំងនេះ

អាន

ពិភាក្សា

សកម្មភាព

មនុស្ស​ម្នាក់​អាន​ឮៗ​សម្រាប់​ក្រុម​ទាំង​មូល ។

សមាជិក​ក្រុម​ចែកចាយ​គំនិត​រយៈពេល​ពី​ពីរ​ទៅ​បួន​នាទី ។

សមាជិក​ក្រុម​ធ្វើ​កិច្ចការ​រៀងៗ​ខ្លួន ឬ​ជាមួយ​អ្នកដទៃ​តាម​ម៉ោង​ដែល​បាន​កំណត់ ។

រូបភាព
learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៦០ នាទី

ទៀងត្រង់​នៅក្នុង​គ្រប់​ការណ៍​ទាំងអស់

អាន ៖ព្រះគម្ពីរ​មរមន​បង្រៀន​អំពី​ប្រជាជន​ដែល​ត្រូវបាន​ប្រទាន​ពរជ័យ​ដោយសារ​ភាពទៀតត្រង់​របស់​ពួកគេ ៖ « ហើយ​ពួក​គេ​ត្រូវ​បាន​ញែក​ចេញ ដោយ​ព្រោះ​គេ​មាន​ចិត្ត​ឧស្សាហ៍​ដល់​ព្រះ និង​ដល់​មនុស្ស​លោក​ផង ព្រោះ​ពួក​គេ​មាន​ចិត្ត​ទៀងត្រង់ និង​សុចរិត​ដោយ​ឥត​ខ្ចោះ​ក្នុង​គ្រប់​ការណ៍​ទាំង​អស់ … ម្ល៉ោះ​ហើយ ពួក​គេ​ជា​ប្រជាជន​មួយ … ដ៏​សំណប់​ជា​ខ្លាំង​នៃ​ព្រះ​អម្ចាស់ » ( អាលម៉ា ២៧:២៧, ៣០ ) ។ កាលដែល​យើង​ខិតខំ​ដើម្បី​ប្រែ​កាន់តែ​ទៀងត្រង់ និង​សុចរិត​ក្នុង​គ្រប់​ការណ៍​ទាំងអស់ នោះ​ព្រះអម្ចាស់​នឹង​លើក​តម្កើង​កិច្ច​ប្រឹងប្រែង​របស់​យើង ហើយ​ប្រទាន​ពរ​ដល់​យើង​ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។

អាន ៖ព្រះគម្ពី​សញ្ញាចាស់​បង្រៀន​អំពី​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​ជំពាក់​បំណុល ហើយ​ក្រីក្រ​ខ្លាំង​ណាស់ ។ ព្យាការី​អេលីសេ​បាន​ប្រាប់​ស្ត្រី​មេម៉ាយ​នោះ និង​កូន​ប្រុស​របស់​គាត់​ឲ្យ​ប្រមូល​ភាជនៈ ដែល​នៅ​ទទេ ដើម្បី​ស្តុក​ទុក​ប្រេង​ដ៏​តិចតួច​របស់​ពួកគេ ។ កាលដែល​គ្រួសារ​ដ៏​ស្មោះត្រង់​នោះ​បាន​ធ្វើតាម​ការណែនាំ​របស់​ព្យាការី អេលីសេ​បាន​ប្រសិទ្ធិពរ​ដល់​ប្រេង​របស់​ពួកគេ ហើយ​វា​បាន​មាន​បរិមាណ​ច្រើន​ឡើង​រហូត​ដល់​ភាជនៈ​ដែល​នៅ​ទទេ​ទាំងនោះ​បាន​ពេញ ។ បន្ទាប់​មក អេលីសេ​បាន​និយាយ​ទៅកាន់​ស្ត្រី​មេម៉ាយ​នោះ​ថា « ចូរ​យក​ប្រេង​នោះ​ទៅ​លក់​សង​បំណុល​គេ​ទៅ ឯ​ចំណែក​ដែល​សល់​នៅ​នោះ ចូរ​ទុក​ចិញ្ចឹម​ខ្លួន និង​កូន​ចុះ » ( ពង្សាវតារក្សត្រ ទី ២ ៤:៧ ) ។

ពិភាក្សា ៖តើ​យើង​អាច​ទទួល​ពរជ័យ​អ្វីខ្លះ​មក​ពី​ការ​ទៀងត្រង់ និង​ការសង​បំណុល​របស់​យើង ?

អាន ៖អែលឌើរ រ៉ូបឺត ឌី ហែល បាន​បង្រៀន ៖ « យុវមជ្ឈិម​វ័យ​ជាច្រើន​នៅក្នុង​ពិភពលោក​នឹង​ជំពាក់​បំណុល ដើម្បី​ទទួល​បាន​ការអប់រំ ព្រោះតែ​ថ្លៃ​សាលា​មាន​តម្លៃ​ថ្លៃ​ជាង​អ្វី​ដែល​ពួកគេ​អាច​បង់សង ។ សូម​រក​មើល​អាហាររូបករណ៍ និង​ប្រាក់​ឧបត្ថម្ភ ។ ធ្វើ​ការងារ​ក្រៅ​ម៉ោង​ដើម្បី​ជួយ​បង់​ថ្លៃ​សាលា​ដោយ​ខ្លួន​អ្នក បើ​អាច​ធ្វើ​ទៅ​បាន ។ ការណ៍​នេះ​នឹង​តម្រូវ​ឲ្យ​មាន​ការលះបង់​ខ្លះៗ ប៉ុន្តែ​វា​នឹង​ជួយ​អ្នក​ឲ្យ​ជោគជ័យ » ( « Meeting the Challenges of Today’s World » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៤៥ ) ។ ពេល​ខ្លះ​សមាជិក​គ្រួសារ​មាន​ឆន្ទៈ​ជួយ​ជា​ថវិកា សម្រាប់​គោលដៅ​អប់រំ ។ បន្ទាប់​ពី​អ្នក​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ទទួល​បាន​មូលនិធិ​ផ្សេងៗ​ទៀត​ហើយ នោះ​ប្រាក់​កម្ចី​មួយ​ពី​មូលនិធិ​អប់រំ​ដែល​មាន​ជា​បន្ត​បន្ទាប់ អាច​មាន​ប្រយោជន៍​ដល់​អ្នក ។

មើល ៖« The Perpetual Education Fund Today »មាន​នៅ​គេហទំព័រ medialibrary.lds.org ។

អាន ៖ពេល​ខ្លះ យើង​បាន​ទទួល​អំណោយ ហើយ​ពេល​ខ្លះ​យើង​ទទួល​ប្រាក់​កម្ចី ។ ពេល​យើង​ខ្ចី​អ្វី​មួយ យើង​ធ្វើ​សេចក្ដី​សញ្ញា​ថា យើង​នឹង​សង​វា​វិញ ។ ដូច​គ្នា​នេះ​ដែរ ពេល​យើង​ទទួល​ប្រាក់​កម្ចី ភី.អ៊ី.អេហ្វ. យើង​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​ថា យើង​នឹង​សង​ប្រាក់​កម្ចី​នោះ​វិញ ។ នៅក្នុង​ព្រះគម្ពីរ​មរមន ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន ៖ « ហើយ​យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចងចាំ​ថា អ្នក​ណាមួយ​ក្នុង​ចំណោម​ពួក​អ្នក​រាល់​គ្នា​បាន​ខ្ចី​អ្វី​ពី​អ្នក​ជិត​ខាង ត្រូវ​តែ​សង​របស់​នោះ​ទៅ​គេ​វិញ ស្រប​តាម​អ្វី​ដែល​ខ្លួន​បាន​សន្យា ឬ​ពុំ​នោះ​សោត​ទេ អ្នក​បាន​ប្រព្រឹត្ត​អំពើ​បាប » ( ម៉ូសាយ ៤:២៨ ) ។

ពិភាក្សា ៖តើ​ប្រាក់​កម្ចី ភី.អ៊ី.អេហ្វ. ខុស​គ្នា​ពី​អំណោយ ប្រាក់​ឧបត្ថម្ភ ឬ​អាហាររូបករណ៍​ដោយ​របៀប​ណា ?

តើ​មូលនិធិ ភី.អ៊ី.អេហ្វ. បាន​មកពីណា ?

អាន ៖សមាជិក​សាសនាចក្រ​នៅ​ទូទាំង​ពិភពលោក​លះបង់​ដើម្បី​បង់​ប្រាក់​ទៅ​មូលនិធិ​អប់រំ​ដែល​មាន​ជា​បន្ត​បន្ទាប់ ។ ពេល​ដែល​លោក​បាន​ប្រកាស​ពី​ការបង្កើត​មូលនិធិ​អប់រំ​ដែល​មាន​ជា​បន្ត​បន្ទាប់ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​ថា អ្នក​ចូលរួម « នឹង​សង​ប្រាក​កម្ចី​របស់​ពួកគេ​វិញ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដទៃ​ទៀត​អាច​ទទួល​បាន​ពរជ័យ ដូច​ជា​ពួកគេ​បាន​ទទួល​ពរជ័យ​ដែរ » ( « The Perpetual Education Fund » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៥២ ) ។ មូលនិធិ​អប់រំ​ដែល​មាន​ជា​បន្ត​បន្ទាប់ ជា « បន្តបន្ទាប់ » ប្រសិន​បើ​អ្នក​ចូលរួម​សង​ត្រឡប់​មក​វិញ​នូវ​អ្វី​ដែល​ពួកគេ​បាន​ទទួល​ប៉ុណ្ណោះ ។ ដោយ​ការ​សង​ប្រាក់​កម្ចី ភី.អ៊ី.អេហ្វ. វិញ យើង​បង្ហាញ​ពី​សុចរិតភាព​របស់​យើង ហើយ​អនុញ្ញាត​ឲ្យ​មនុស្ស​ដទៃ​ទៀត​ទទួល​បាន​ពរជ័យ​នៃ​ការអប់រំ និង​ភាពខ្លួន​ទីពឹង​ខ្លួន ។ ប្រាក់​នេះ​គឺ​ពិសិដ្ឋ ហើយ​វា​គួរ​តែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជួយ​ផ្ដល់​មូលនិធិ​ដល់​ការអប់រំ​របស់​អ្នក​តែ​ប៉ុណ្ណោះ ដើម្បី​នាំ​ទៅ​កាន់​ការងារ​កាន់តែ​ប្រសើរ និង​ភាពខ្លួន​ទីពឹង​ខ្លួន ។

ពិភាក្សា ៖តើ​ការសង​ប្រាក់​កម្ចី​របស់​អ្នក​វិញ ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ​ដែល​ត្រូវការ​ជំនួយ​នោះ​ដោយ​របៀប​ណា ?

ការសង​ប្រាក់​កម្ចី​របស់​ខ្ញុំ​វិញ

អាន ៖ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន ៖ « យើង​សូម​ជំរុញ​ចិត្ត [ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទាំងអស់ ] ឲ្យ​ចំណាយ​ដោយ​សមរម្យ លត់ដំ​ខ្លួន​ឯង​ក្នុង​ការទិញ ដើម្បី​ចៀសវាង​ពី​បំណុល ។ សូម​បង់​សង​បំណុល​ឲ្យ​បាន​ឆាប់​តាម​ដែល​អ្នក​ធ្វើ​បាន ហើយ​ដោះ​លែង​ខ្លួន​អ្នក​ឲ្យ​រួច​ពី​ចំណង​នេះ ។ សូម​សន្សំ​ប្រាក់​បន្តិចបន្តួច​ឲ្យ​បាន​ទៀងទាត់ ដើម្បី​បង្កើត​ហិរញ្ញវត្ថុ​បម្រុង​ដោយ​សន្សឹមៗ » ( « Are We Prepared? » Ensign ខែ កញ្ញា ឆ្នាំ ២០១៤ ទំព័រ ៥ ) ។

ពិភាក្សា ៖តើ​អ្នក​អាច​ទទួល​បាន​ពរជ័យ​អ្វីខ្លះ មកពី​ការបង់​សង​ប្រាក់​កម្ចី ភី.អ៊ី.អេហ្វ. របស់​អ្នក​ឲ្យ​បាន​ទៀង​ទាត់ ?

អាន ៖ក្នុង​ករណី​ធ្ងន់ធ្ងរ​មួយ​ចំនួន យើង​អាច​នឹង​មាន​បញ្ហា​ប្រឈម​នានា​ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​ទូទាត់​ប្រាក់​ជា​បណ្តោះអាសន្ន​លើ​ប្រាក់​កម្ចី ភី.អ៊ី.អេហ្វ. របស់​យើង​បាន ។ បើ​មាន​ការលំបាក​បែបនេះ​កើត​ឡើង សូម​ទាក់ទង​ទៅកាន់​ផ្នែក​ជំនួយ​គាំទ្រ​ខាង ភី.អ៊ី.អេហ្វ. ក្នុង​មូលដ្ឋាន​របស់​អ្នក​ភ្លាមៗ ( សូមមើល srs.lds.org/pefsupport ) ។

អនុវត្ត​ការសម្ភាស

អាន ៖តម្រូវការ​មួយ​ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី ភី.អ៊ី.អេហ្វ. គឺ​ត្រូវ​ធ្វើ​ការសម្ភាស​ជាមួយ​សមាជិក​ម្នាក់​នៃ​គណៈប៊ីស្សព ឬ​គណៈប្រធាន​សាខា ។ ដើម្បី​រៀបចំ​សម្រាប់​ការសម្ភាស​នេះ យើង​នឹង​អនុវត្ត​សំណួរ​មួយ​ចំនួន​ដែល​អ្នក​អាច​នឹង​ត្រូវបាន​សួរ ។

ពិភាក្សា ៖សូម​ត្រឡប់​មក​ជុំគ្នា​ជា​ក្រុម​វិញ ។ តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ អំឡុង​ការសម្ដែង​នេះ ?

រូបភាព
ponder icon
ពិចារណា—ម៉ោង​ជា​អតិបរមា ៖ ៥ នាទី

សូម​គិត​រៀងៗខ្លួន​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នា​ថ្ងៃ​នេះ ហើយ​ពិចារណា​អំពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ឲ្យ​អ្នក​ធ្វើ ។ រំឭក​សំណួរ​ខាងក្រោម​នេះ​ឡើង​វិញ ហើយ​សរសេរ​ចម្លើយ​របស់​អ្នក​ទុក ។

ត្រឡប់​ទៅ​វិញ ហើយ​ពិនិត្យ​មើល​ការវាយ​តម្លៃ​ខ្លួន​ឯង នៅលើ​ទំព័រ​ទី ២ ម្ដង​ទៀត ។

តើ​អ្វី​ជា​រឿងដ៏​មាន​អត្ថន័យ​បំផុត ដែល​ខ្ញុំ​បាន​រៀន​នៅ​ថ្ងៃ​នេះ ?

តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ខ្លះ​ខុស​ពី​មុន ដោយសារ​តែ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅ​ថ្ងៃ​នេះ ?

តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី ប្រសិនបើ​ខ្ញុំ​ប្រឈម​នឹង​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ការសង​ប្រាក់​កម្ចី ភី.អ៊ី.អេហ្វ. របស់​ខ្ញុំ​វិញ ? សូម​សរសេរ​ផែនការ​មួយ​ទុក​នៅ​ខាងក្រោម​នេះ ។

ពិភាក្សា ៖សូម​ចែកចាយ​គំនិត​របស់​អ្នក​សម្រាប់​ផែនការ​ពេល​មាន​វិបត្តិ​ហរិញ្ញវត្ថុ ។ ជាចុង ក្រោយ តើ​អ្នក​មាន​គំនិត និង​ចំណាប់​អារម្មណ៍​អ្វី​ខ្លះ ?

វិញ្ញាបនបត្រ​បញ្ចប់​វគ្គ​សិក្សា

ខ្ញុំ បាន​ចូលរួម​នៅក្នុង​ការពិភាក្សា អំពី​មូលនិធិ​អប់រំ​ដែល​មាន​ជា​បន្ត​បន្ទាប់​សម្រាប់​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ដែល​បាន​ផ្ដល់​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ជា​លទ្ធផល ខ្ញុំ​នឹង ៖

  • ខិតខំ​ឲ្យ​កាន់​តែ​មាន​ភាពទៀងត្រង់​ជាង​មុន​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ ។

  • បង់​សង​ប្រាក់​កម្ចី ភី.អ៊ី.អេហ្វ. របស់​ខ្ញុំ​ឲ្យ​បាន​ទៀងទាត់​ដោយ ៖

    • បង់​ចំនួន​ទឹក​ប្រាក់​ដែល​ខ្ញុំ​ត្រូវ​បង់​ជា​រៀង​រាល់​ខែ ។

    • ទាក់ទង​ទៅ​ផ្នែក​ជំនួយ​គាំទ្រ ( srs.lds.org/pefsupport ) ប្រសិន​បើ​ខ្ញុំ​ឃើញ​ថា ខ្លួន​ខ្ញុំ​មាន​វិបត្តិ​ហិរញ្ញវត្ថុ ។

ឈ្មោះ​អ្នក​ចូលរួម

ហត្ថលេខា​របស់​អ្នក​ចូលរួម

កាលបរិច្ឆេទ

ខ្ញុំ​សូម​បញ្ជាក់​ថា អ្នក​ចូលរួម​នេះ​បាន​បញ្ចប់​ការពិភាក្សា​នេះ ។

ឈ្មោះ​អ្នក​សម្រប​សម្រួល

ហត្ថលេខា​របស់​អ្នក​សម្រប​សម្រួល

កាលបរិច្ឆេទ