Curriculum Training
ការបំពាក់​បំប៉ន​វគ្គ​សិក្សា​មូលដ្ឋាន​គ្រឹះ


រូបភាព
Japan: Osaka Institute

ការបំពាក់​បំប៉ន​វគ្គសិក្សា​មូលដ្ឋាន​គ្រឹះ

សូម​ស្វាគមន៍

សូម​ស្វាគមន៍​មកកាន់​ការបង្រៀន​វគ្គសិក្សា​មូលដ្ឋានគ្រឹះ​ថ្នាក់​វិទ្យាស្ថាន ! សូម​អរគុណ​ចំពោះ​ការព្រម​ទទួលយក​ឱកាស ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ឲ្យមាន​ការផ្លាស់ប្រែ​ចិត្តជឿ​កាន់តែ​ជ្រាលជ្រៅ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ដែល​បាន​ស្តារឡើង​វិញ ។

ពីមុន​ការបង្រៀន

ពីមុន​ការបង្រៀន អ្នក​នឹង​ចង់ ៖

  • សូម​រំឭក « សេចក្ដី​ណែនាំ​ខ្លីៗ » សម្រាប់​ការបង្រៀន​វគ្គសិក្សា​មូលដ្ឋាន​គ្រឹះ ។

  • សូម​សិក្សា​បុព្វកថា​នៅក្នុង ឯកសារ​គ្រូបង្រៀន ដោយ​យកចិត្ត​ទុកដាក់ ។

  • សូម​រៀបចំ​ពេលវេលា​ដើម្បី​ជួប​ជាមួយ​អ្នកសម្រប​សម្រួល ឬ​នាយក​ថ្នាក់​វិទ្យាស្ថាន ដើម្បី​ពិភាក្សា​អំពី​កិច្ចការ​របស់​អ្នក សិស្ស វគ្គសិក្សា និង​សំណួរ​ណាមួយ​ដែល​អ្នក​មាន ។

  • សូម​អធិស្ឋាន​សម្រាប់​ការណែនាំ​ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​មក​រក​ព្រះគ្រីស្ទ និង​កាន់តែ​ប្រែក្លាយ​ដូចជា​ទ្រង់ ។

កម្មវត្ថុ​នៃ​ការបំពាក់​បំប៉ន​បុគ្គលិក

មាន​គោលការណ៍ និង​ជំនាញ​ជាច្រើន​ដែល​សំខាន់​សម្រាប់​ការបង្រៀន​ដ៏មាន​ប្រសិទ្ធភាព ។ អ្នក​អាច​បន្ដ​សិក្សា​គោលការណ៍​ទាំងឡាយ ហើយ​អនុវត្ត​ជំនាញ​ដែល​បាន​បង្រៀន​នៅក្នុង​សៀវភៅ​ក្បួនខ្នាត​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ។ សម្រាប់​គោលបំណង​នៃ​ការបំពាក់​បំប៉ន​បុគ្គលិក​នេះ នោះ​យើង​នឹង​កំណត់ ដាក់ជា​គំរូ និង​អនុវត្ត​ជំនាញ​គន្លឹះ​ពីរបី ដែល​ទាក់ទង​នឹង​ការបង្រៀន​វគ្គសិក្សា​មូលដ្ឋានគ្រឹះ​ថ្នាក់​វិទ្យាស្ថាន ដើម្បី​ជួយ​តម្រង់​ទិស​អ្នក​មកកាន់​វគ្គសិក្សា និង​កម្មវិធី​សិក្សា​នេះ ។ ជំនាញ​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​ផ្ដល់​បទពិសោធន៍​ដែល​ស្អាងឡើង និង​ប្រែចិត្ត​ជឿ​ដល់​សិស្ស​ទាំងឡាយ កាល​អ្នក​ព្យាយាម​ជួយ​ពួកគេ​ឲ្យ រៀបចំ​ខ្លួន, ចូលរួម និង ធ្វើ​សកម្មភាព ដើម្បី​ជួយ​ពួកគេ​ឲ្យ​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
Act - Engage - Prepare Graphic
  • រៀបចំ​ខ្លួន ៖ លើក​កម្ពស់​ការរៀបចំ​ខ្លួន​របស់​សិស្ស​តាមរយៈ​ការអញ្ជើញ ។

  • ចូលរួម ៖ ឲ្យ​សិស្ស​ចូលរួម​ដោយ​ផ្អែកលើ​ការរៀបចំ​ខ្លួន​របស់​ពួកគេ ។

  • ធ្វើ​សកម្មភាព ៖ សង្កត់ធ្ងន់​លើ​ការអនុវត្ត ។

រូបភាព
Man studying the scriptures.

ជំនាញ ៖ លើក​កម្ពស់​ការរៀបចំ​ខ្លួន​របស់​សិស្ស​តាមរយៈ​ការអញ្ជើញ

តើ​អ្នក​នឹង​លើក​កម្ពស់​ការរៀបចំ​ខ្លួន​របស់​សិស្ស​អ្នក ដើម្បី​កែលម្អ​បទពិសោធន៍​របស់​ពួកគេ​នៅក្នុង​ថ្នាក់រៀន​ដោយ​របៀប​ណា ?

រូបភាព
Prepare Graphic

សូម​អាន​ផ្នែក​ទាំងនេះ ហើយ​ធ្វើតាម​ការណែនាំ ។

រូបភាព
Icon: Define

កំណត់

នៅក្នុង​វគ្គសិក្សា​មូលដ្ឋានគ្រឹះ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់​មាន​គោលបំណង​ដើម្បី​ឲ្យ​អ្នក និង​សិស្ស​របស់​អ្នក​សិក្សា​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ថ្នាក់​រៀន ។ ឯកសារ​រៀបចំ​មាន​នូវ​ការអញ្ជើញ​ដើម្បី​លើក​កម្ពស់​ការរៀបចំ​ខ្លួន​របស់​សិស្ស និង​គ្រូបង្រៀន​តាមរយៈ​សំណួរ និង​សកម្មភាព​នានា ដែល​មាន​បំណង​ជួយ​ពង្រីក​ដល់​ការរៀនសូត្រ​ទាំង​នៅក្នុង និង​នៅក្រៅ​ថ្នាក់រៀន ។ ការអញ្ជើញ​​នីមួយៗ​ទាំងនេះ​មាន​អម​ដោយ​រូបតំណាង ដើម្បី​ជួយ​អ្នក​ឲ្យ​មើលឃើញ​ពី​របៀប និង​ពេលវេលា​ដែល​ត្រូវ​ប្រើ​ការអញ្ជើញ​ទាំងនេះ ព្រមទាំង​របៀប​ដែល​អ្នក​អាច​ផ្អែកលើ​ការអញ្ជើញ​ទាំងនេះ​បាន​នៅក្នុង​ថ្នាក់រៀន ។

រូបភាព
Icon: Model

គំរូ

នេះ​ជា​ឧទាហរណ៍​ពីរបី​នៃ​ការអញ្ជើញ​ឲ្យ​រៀបចំ​ខ្លួន​ទាំងនេះ ដែល​អ្នក​អាច​រកឃើញ​នៅក្នុង​កម្មវិធី​សិក្សា​នេះ ៖

រូបភាព
A graphic symbol of a person with a thought bubble above him

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

ឧទាហរណ៍ ៖ « តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺជា​ព្រះបន្ទូល​របស់​ព្រះ ? »

រូបភាព
A person reading the scriptures icon.

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

ឧទាហរណ៍ ៖ « ព្យាការី​អាលម៉ា​បាន​បង្រៀន​ប្រជាជន​អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​អាន អាលម៉ា ៧:១១–១៣ » ។

រូបភាព
Writing on a piece of paper with a pen or pencil.

កត់ត្រា​គំនិត​របស់​អ្នក

ឧទាហរណ៍ ៖ « នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ឬ​នៅ​ចន្លោះ​ដែល​ផ្ដល់​ឲ្យ សូម​សរសេរ​សេចក្ដីពិត​ពីរ​បី​ដែល​អ្នក​ចាប់​អារម្មណ៍​ចេញពី​វគ្គ​បទគម្ពីរ និង​ការបង្រៀន​នានា​នៅក្នុង​ផ្នែក​នេះ ព្រមទាំង​គំនិត និង​សំណួរ​ផ្សេងៗ​ទៀត​ដែល​អ្នក​មាន​ផងដែរ ។ សូម​មកកាន់​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ចែកចាយ​សេចក្ដីពិត ដែល​បងប្អូន​បាន​រកឃើញ និង​ការយល់ដឹង​នានា » ។

រូបភាព
Two text/quote boxes meant to depict communication or discussion.

ពិភាក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

ឧទាហរណ៍ ៖ « ដោយ​មាន​ជំនួយ​ពី​សមាជិក​គ្រួសារ ឬ​មិត្ត​ម្នាក់ សូម​រកមើល​ការអនុវត្ត​នាពេល​ថ្មីៗ​នេះ​មួយ​ចំនួន​ស្ដីពី​គោលការណ៍ ដែល​អ្នក​បាន​រកឃើញ​ពី​ខគម្ពីរ​ទាំងនេះ ។ សូម​មកកាន់​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន » ។

រូបភាព
A symbol of a man walking - there is an arrow pointing away

ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​អ្នក​បាន​រៀន

ឧទាហរណ៍ ៖ « តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ​នៅ​ប៉ុន្មាន​ថ្ងៃ និង​សប្ដាហ៍​ខាង​មុខ​នេះ ដើម្បី​បម្រើ​មនុស្ស​ដទៃ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ? »

ឥឡូវ ដោយសារ​អ្នក​បាន​ឃើញ​ពី​របៀប​ដែល​កម្មវិធី​សិក្សា​នេះ លើក​កម្ពស់​ដល់​ការរៀបចំ​ខ្លួន​របស់​សិស្ស​តាមរយៈ​ការអញ្ជើញ​ហើយ សូម​អនុវត្ត​ស្វែងរក និង​ប្រើប្រាស់​ការអញ្ជើញ​ទាំងនេះ​នៅក្នុង​កម្មវិធី​សិក្សា ។

រូបភាព
Icon: Practice

អនុវត្ត

សូម​ធ្វើតាម​ជំហាន​ខាងក្រោម​នេះ​ដើម្បី​អនុវត្ត​ស្វែងរក និង​ប្រើប្រាស់​ការអញ្ជើញ​ទាំងនេះ ដើម្បី​លើក​កម្ពស់​ដល់​ការរៀបចំ​ខ្លួន​របស់​សិស្ស ។

  1. សូម​ចូលទៅ​មេរៀន​មួយ​នៅក្នុង​ឯកសារ​គ្រូបង្រៀន ក្នុង​វគ្គសិក្សា​ដែល​អ្នក​កំពុង​បង្រៀន ឬ​នឹង​បង្រៀន ហើយ​រកមើល​ការអញ្ជើញ​ឲ្យ​រៀបចំ​ខ្លួន​ដែល​បាន​បង្ហាញ​ឡើង​ទាំងឡាយ ។

  2. សូម​ជ្រើសយក​ការអញ្ជើញ​មួយ ។

  3. សូម​ពិចារណា​ថា តើ​ការធ្វើ​សកម្មភាព​នេះ​អាច​មាន​សភាព​យ៉ាងណា​នៅក្នុង​ការរៀបចំ​របស់​សិស្ស ។ សូម​គិត​អំពី​ឥទ្ធិពល​ដែល​ការប្រើប្រាស់​ការអញ្ជើញ​ឲ្យ​រៀបចំ​ខ្លួន​នេះ អាច​មាន​លើ​បទពិសោធន៍​របស់​សិស្ស​មុនពេល និង​អំឡុងពេល​បង្រៀន ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ម៉ោងរៀន​លើក​ក្រោយ ដោយ​ការជួយ​សិស្ស​ឲ្យ​រកមើល​ការអញ្ជើញ​ឲ្យ​រៀបចំ​ខ្លួន​ទាំងនេះ ។

  4. សូម​រកមើល​ការអញ្ជើញ​ឲ្យ​រៀបចំ​ខ្លួន​ផ្សេងទៀត ហើយ​អនុវត្ត​វា​សាឡើងវិញ ។

ការស្គាល់ និង​ការធ្វើឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការប្រើប្រាស់​ការអញ្ជើញ​ឲ្យ​រៀបចំ​ខ្លួន នឹង​ជួយ​អ្នក​ឲ្យ​ផ្ដោតលើ​សិស្ស និង​លើក​កម្ពស់​ការរៀបចំ​ខ្លួន​របស់​ពួកគេ ដើម្បី​មាន​បទពិសោធន៍​រៀនសូត្រ​កាន់តែ​ជ្រាលជ្រៅ​មួយ ។

រូបភាព
Icon: Incorporate

រួមបញ្ចូល

នៅពេល​អ្នក​ខិតខំ​លើក​កម្ពស់​ការរៀបចំ​ខ្លួន​របស់​សិស្ស​តាមរយៈ​ការអញ្ជើញ សូម​ពិចារណា​ពី​សំណួរ​ដូច​តទៅនេះ ៖

  • នៅពេល​អ្នក​បង្រៀន តើ​អ្នក​នឹង​រួមបញ្ចូល​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ការអនុវត្ត​ទាំងនេះ​ដោយ​របៀប​ណា ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បន្ត​អនុវត្ត​ជំនាញ​នេះ ដើម្បី​អ្នក​អាច​ធ្វើជា​គ្រូបង្រៀន​ដែល​កាន់តែ​ប្រសើរ​ម្នាក់ ?

រូបភាព
Icon: Discuss

ពិភាក្សា

សូម​កត់ត្រា​ទុកនូវ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​បទពិសោធន៍​នេះ ។

រូបភាព
A series of images taken at the Antofagasta Institute of Religion. Young adult men and women can be see taking part in class and interacting with the instructor and with each other.

ជំនាញ ៖ ឲ្យ​សិស្ស​ចូលរួម​ដោយ​ផ្អែកលើ​ការរៀបចំ​ខ្លួន​របស់​ពួកគេ

តើ​អ្នក​នឹង​ឲ្យ​សិស្ស​របស់​អ្នក​ចូលរួម​ដោយ​របៀប​ណា ដោយ​ផ្អែកលើ​អ្វី​ដែល​ពួកគេ​បាន​សិក្សា រៀនសូត្រ និង​ទទួល​អារម្មណ៍ អំឡុង​ពេល​រៀបចំ​ខ្លួន​របស់​ពួកគេ​សម្រាប់​ថ្នាក់​រៀន ?

រូបភាព
Engage Graphic

សូម​អាន​ផ្នែក​ទាំងនេះ ហើយ​ធ្វើតាម​ការណែនាំ ។

រូបភាព
Icon: Define

កំណត់

ពេញ​មួយ​វគ្គសិក្សា​មូលដ្ឋានគ្រឹះ​នេះ កម្មវិធី​សិក្សា​អាច​ជួយ​អ្នក​ឲ្យ​ទុកចិត្ត និង​ផ្អែកលើ​ការរៀបចំ​ខ្លួន​របស់​សិស្ស​បាន ។ ឯកសារ​គ្រូបង្រៀន​មាន​នូវ​ការបំផុស​គំនិត​ឲ្យ​ចូលរួម​ជាច្រើន ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​រំឭក ចងចាំ ភ្ជាប់ ចែកចាយ​ពី​ការរៀបចំ​ខ្លួន​របស់​ពួកគេ ជាដើម ដើម្បី​រំឭក និង​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ប្រើប្រាស់​ការយល់ដឹង និង​ការរៀបចំ​ខ្លួន​របស់​សិស្ស​ដើម្បី​ដឹកនាំ​បទពិសោធន៍​នៅក្នុង​ថ្នាក់រៀន ។

រូបភាព
Icon: Model

គំរូ

នេះ​ជា​ឧទាហរណ៍​ពីរបី​នៃ​ការបំផុស​គំនិត​ឲ្យ​ចូលរួម​ទាំងនេះ ដែល​អ្នក​អាច​រកឃើញ​នៅក្នុង​កម្មវិធី​សិក្សា​នេះ ៖

  • « សូមអញ្ជើញ​សិស្សឲ្យ​ប្រាប់ពី​អ្វី​ដែល​ពួកគេ​ចាំ​អំពី​ស្ថានភាព​នេះ ចេញពី​ការរៀបចំ​ខ្លួន​របស់​ពួកគេ​សម្រាប់​ថ្នាក់ » ។

  • « សូម​រំឭក​សិស្ស​ថា នៅក្នុង​ឯកសារ​រៀបចំ ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​គូសចំណាំ​សេចក្ដីពិត​នានា ដែល​ពួកគេ​បាន​ចាប់​អារម្មណ៍ ។ សូម​ផ្ដល់​ពេលខ្លះ​ឲ្យ​សិស្ស​រំឭក​វគ្គ​បទគម្ពីរ និង​ការបង្រៀន​របស់​ព្យាការី ដែល​ពួកគេ​បាន​គូសចំណាំ​ទុក​ក្នុង​ផ្នែក​នេះ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀនសូត្រ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ » ។

  • « សូម​អនុញ្ញាត​ឲ្យ​សិស្ស​ពិភាក្សាគ្នា​ជា​ក្រុម​តូចៗ​រយៈពេល​ពីរបី​នាទី ពី​របៀប​ដែល​ពួកគេ​នឹង​ប្រើប្រាស់​អ្វី​ដែល​ពួកគេ​បាន​រៀនសូត្រ​នៅក្នុង​ការរៀបចំ​ខ្លួន ដើម្បី​ជួយ​ដល់​មិត្តភក្ដិ​របស់​ពួកគេ » ។

ឥឡូវ ដោយសារ​អ្នក​បាន​ឃើញ​ពី​របៀប​ដែល​កម្មវិធី​សិក្សា​នេះ ជួយ​អ្នក​ឲ្យ​ផ្អែកលើ​ការរៀបចំ​ខ្លួន​របស់​សិស្ស សូម​អនុវត្ត​ស្វែងរក​ការបំផុស​គំនិត​ឲ្យ​ចូលរួម​ទាំងនេះ​នៅក្នុង​កម្មវិធី​សិក្សា​នេះ ។

រូបភាព
Icon: Practice

អនុវត្ត

សូម​ធ្វើតាម​ជំហាន​ខាងក្រោម​នេះ​ដើម្បី​អនុវត្ត​ស្វែងរក និង​ប្រើប្រាស់​ការបំផុស​គំនិត​ឲ្យ​ចូលរួម​ទាំង​ប៉ុន្មាន​បែប​នេះ ដើម្បី​ផ្អែកលើ​ការរៀបចំ​ខ្លួន​របស់​សិស្ស ។

  1. សូម​ចូលទៅ​មេរៀន​មួយ​នៅក្នុង​ឯកសារ​គ្រូបង្រៀន ក្នុង​វគ្គសិក្សា​ដែល​អ្នក​កំពុង​បង្រៀន ឬ​នឹង​បង្រៀន ហើយ​រកមើល​ការបំផុស​គំនិត​ឲ្យ​ចូលរួម​ដែល​បាន​បង្ហាញ​ឡើង​ទាំងឡាយ ។

  2. សូម​ជ្រើសយក​ការបំផុស​គំនិត​មួយ ។

  3. សូម​ពិចារណា​ថា តើ​ការធ្វើ​សកម្មភាព​នេះ​អាច​មាន​សភាព​យ៉ាងណា​នៅក្នុង​ថ្នាក់រៀន ។ សូម​គិត​អំពី​ឥទ្ធិពល​ដែល​ការប្រើប្រាស់​ការបំផុស​គំនិត​ឲ្យ​ចូលរួម​នេះ អាច​មាន​លើ​បទពិសោធន៍​របស់​សិស្ស ។

  4. សូម​ស្វែងរក​ការបំផុស​គំនិត​ឲ្យ​ចូលរួម​ផ្សេងទៀត ហើយ​ធ្វើ​វា​សាឡើងវិញ ។

ការស្គាល់ និង​ការធ្វើឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការប្រើប្រាស់​ការបំផុស​គំនិត​ឲ្យ​ចូលរួម នឹង​ជួយ​អ្នក​ឲ្យ​ផ្ដោតលើ​សិស្ស និង​ឲ្យ​ពួកគេ​ចូលរួម​ក្នុង​បទពិសោធន៍​រៀនសូត្រ​ដ៏​ជ្រាលជ្រៅ​មួយ ។

រូបភាព
Icon: Incorporate

រួមបញ្ចូល

នៅពេល​អ្នក​ខិតខំ​បង្កើន​ឲ្យមាន​ការចូលរួម​នៅក្នុង​ថ្នាក់រៀន ដោយ​ផ្អែកលើ​ការរៀបចំ​ខ្លួន​របស់​សិស្ស សូម​ពិចារណា​ពី​សំណួរ​ដូច​តទៅនេះ ៖

  • នៅពេល​អ្នក​បង្រៀន តើ​អ្នក​នឹង​រួមបញ្ចូល​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ការអនុវត្ត​ទាំងនេះ​ដោយ​របៀប​ណា ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បន្ត​អនុវត្ត​ជំនាញ​នេះ ដើម្បី​អ្នក​អាច​ធ្វើជា​គ្រូបង្រៀន​ដែល​កាន់តែ​ប្រសើរ​ម្នាក់ ?

រូបភាព
Icon: Discuss

ពិភាក្សា

សូម​កត់ត្រា​ទុកនូវ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​បទពិសោធន៍​នេះ ។

រូបភាព
Young adults helping an elderly woman.

ជំនាញ ៖ សង្កត់ធ្ងន់​លើ​ការអនុវត្ត

តើ​អ្នក​នឹង​សង្កត់ធ្ងន់​លើ​ការអនុវត្ត​នៅក្នុង​ថ្នាក់​របស់​អ្នក​យ៉ាង​ដូចម្តេច ? តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ ដើម្បី​លើក​ទឹកចិត្ត​សិស្ស​របស់​អ្នក​ឲ្យ​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​ពួកគេ​បាន​រៀនសូត្រ ?

រូបភាព
Act Graphic

សូម​អាន​ផ្នែក​ទាំងនេះ ហើយ​ធ្វើតាម​ការណែនាំ ។

រូបភាព
Icon: Define

កំណត់

ការរៀបចំ​ខ្លួន​ដ៏មាន​ប្រសិទ្ធភាព​របស់​សិស្ស និង​គ្រូបង្រៀន​ពីមុន​ថ្នាក់រៀន អាច​អនុញ្ញាត​ឲ្យ​មាន​ពេលវេលា​បន្ថែម​ទៀត​នៅក្នុង​ថ្នាក់ ដើម្បី​ជួយ​សិស្ស​ឲ្យ​កំណត់ពី​របៀប​ដើម្បី​រស់នៅ​តាម​សេចក្ដីពិត ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​មេរៀន​នេះ ។ ឯកសារ​គ្រូបង្រៀន​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ស្ថាបនា​លើ​ការរៀបចំ​ខ្លួន​របស់​សិស្ស ហើយ​ជួយ​បង្កើន​អំណាច និង​សមត្ថភាព​របស់​សិស្ស​ដើម្បី​ធ្វើ​សកម្មភាព​តាម​របៀប​មួយ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
Icon: Model

គំរូ

នេះ​ជា​ឧទាហរណ៍​ពីរបី​នៃ​ការពិភាក្សា និង​ការអញ្ជើញ​ដោយ​ផ្អែកលើ​ការអនុវត្ត ដែល​អ្នក​អាច​រកឃើញ​នៅក្នុង​កម្មវិធី​សិក្សា​មូលដ្ឋានគ្រឹះ​នេះ ៖

  • « សូម​សួរ​សំណួរ​ដូច​តទៅនេះ​ទៅកាន់​សិស្ស ៖ តើ​អ្នក និង​គ្រួសារ​របស់​អ្នក​បាន​ចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​តាម​របៀប​ណា​ខ្លះ ? តើ​អ្នក​ទទួល​បាន​ពរជ័យ​អ្វីខ្លះ​មកពី​ការធ្វើ​ដូច្នោះ ? អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​នរណាម្នាក់ ដែល​ពួកគេ​អាច​សូម​ឲ្យ​ជួយ​បង្រៀន​ពួកគេ​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ ។ ប្រសិនបើ​សិស្ស​មួយចំនួន មាន​ជំនាញ​ចេះ​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បង្រៀន​សិស្ស​ផ្សេងទៀត​នៅក្នុង​ថ្នាក់ » ។

  • « សូម​ឲ្យ​សិស្ស​មាន​ពេលខ្លះ​ពិចារណា និង​កត់ត្រា​គំនិត​របស់​ពួកគេ​អំពី​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ខ្ញុំ​អាច​កាន់តែ​សកម្ម​នៅក្នុង​ព្រះវិហារ និង​ជួយ​សម្រេច​បាន​គោលបំណង​របស់​សាសនាចក្រ​តាម​របៀប​ណា ? »

  • « សូម​បង្ហាញ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ខ្ញុំ​នឹង​ធ្វើ​អ្វីខ្លះ ដើម្បី​យាង​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មកក្នុង​ជីវិត​របស់​ខ្ញុំ​ឲ្យ​កាន់តែ​ពេញលេញ ? សូម​ផ្ដល់​ពេល​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សំណួរ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​សរសេរ​ចម្លើយ​ក្នុង​សៀវភៅ​កំណត់ហេតុ ឬ​សៀវភៅ​កត់ចំណាំ​របស់​ពួកគេ ។ កាល​ពួកគេ​កំពុង​សញ្ជឹងគិត សូម​ពិចារណា​បង្ហាញ​សម្ដី​ដកស្រង់​មួយ​មកពី​ព្យាការី​ថ្ងៃ​ចុងក្រោយ​ម្នាក់ ដើម្បី​លើក​ទឹកចិត្ត​ពួកគេ​តាម​របៀប​ជាក់លាក់​នានា ឲ្យ​យាង​អញ្ជើញ​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​មក​ក្នុង​ជីវិត​របស់​ពួកគេ » ។

ឥឡូវ ដោយសារ​អ្នក​បាន​ឃើញ​ពី​របៀប​ដែល​កម្មវិធី​សិក្សា​នេះ ជួយ​អ្នក​ឲ្យ​សង្កត់ធ្ងន់​លើ​ការអនុវត្ត​របស់​សិស្ស​ហើយ សូម​អនុវត្ត​រកមើល​សកម្មភាព​បង្រៀន​នៅក្នុង​កម្មវិធី​សិក្សា​នេះ ។

រូបភាព
Icon: Practice

អនុវត្ត

សូម​ធ្វើតាម​ជំហាន​ខាងក្រោម​នេះ​ដើម្បី​អនុវត្ត​ស្វែងរក និង​ប្រើប្រាស់​សកម្មភាព​បង្រៀន​ទាំងឡាយ ដើម្បី​សង្កត់ធ្ងន់​លើ​ការអនុវត្ត​របស់​សិស្ស ។

  1. សូម​ចូលទៅ​មេរៀន​មួយ​នៅក្នុង​ឯកសារ​គ្រូបង្រៀន ក្នុង​វគ្គសិក្សា​ដែល​អ្នក​កំពុង​បង្រៀន ឬ​នឹង​បង្រៀន ហើយ​រកមើល​សកម្មភាព​បង្រៀន​ដែល​បាន​បង្ហាញ​ឡើង​ទាំងឡាយ ។

  2. សូម​ជ្រើសយក​សកម្មភាព​បង្រៀន​មួយ ហើយ​សូម​អាន​ដោយ​យកចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​លើ​សកម្មភាព និង​សំណួរ​នានា​ដែល​ទាក់ទង​នឹង​ការអនុវត្ត ។

  3. សូម​គិត​អំពី​ឥទ្ធិពល​ដែល​សកម្មភាព​បង្រៀន​នេះ ឬ​សំណួរ​ទាំងនេះ អាច​មាន​លើ​បទពិសោធន៍​របស់​សិស្ស ។

  4. សូម​អនុវត្ត​វា​សាឡើងវិញ តាមរយៈ​ការជ្រើសយក​មេរៀន​មួយ​ផ្សេង​នៅក្នុង​ឯកសារ​គ្រូបង្រៀន ហើយ​រកមើល​សកម្មភាព​បង្រៀន​ដែល​ជួយ​សង្កត់ធ្ងន់​លើ​ការអនុវត្ត ។

ការស្គាល់ និង​ការធ្វើឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការប្រើប្រាស់​ការពិភាក្សា​ដោយ​ផ្អែកលើ​ការអនុវត្ត នឹង​ជួយ​អ្នក​ឲ្យ​ផ្ដោតលើ​សិស្ស ហើយ​អាច​ជួយ​ពួកគេ​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
Icon: Incorporate

រួមបញ្ចូល

នៅពេល​អ្នក​ខិតខំ​លើក​ទឹកចិត្ត​សិស្ស និង​សង្កត់ធ្ងន់​លើ​ការអនុវត្ត សូម​ពិចារណា​ពី​សំណួរ​ដូច​តទៅនេះ ។

  • នៅពេល​អ្នក​បង្រៀន តើ​អ្នក​នឹង​រួមបញ្ចូល​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ការអនុវត្ត​ទាំងនេះ​ដោយ​របៀប​ណា ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បន្ត​អនុវត្ត​ជំនាញ​នេះ ដើម្បី​អ្នក​អាច​ធ្វើជា​គ្រូបង្រៀន​ដែល​កាន់តែ​ប្រសើរ​ម្នាក់ ?

រូបភាព
Icon: Discuss

ពិភាក្សា

សូម​កត់ត្រា​ទុកនូវ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​បទពិសោធន៍​នេះ ។

សេចក្ដី​សង្ខេប

សូម​អរគុណ​ចំពោះ​ការព្រម​ទទួលយក​ឱកាស ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ឲ្យមាន​ការផ្លាស់ប្រែ​ចិត្តជឿ​កាន់តែ​ជ្រាលជ្រៅ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ដែល​បាន​ស្តារឡើង​វិញ ។

សូម​ចងចាំ ៖​

  • ព្រះអម្ចាស់​នឹង​ណែនាំ​អ្នក នៅពេល​អ្នក​ព្យាយាម​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​មករក​ព្រះគ្រីស្ទ និង​កាន់តែ​ប្រែក្លាយ​ដូចជា​ទ្រង់ ។

  • អ្នកសម្រប​សម្រួល ឬ​នាយក​ថ្នាក់​វិទ្យាស្ថាន​របស់​អ្នក​អាច​ជួយ​អ្នក​ឆ្លើយ​នឹង​សំណួរ ឬ​កង្វល់​ណាមួយ​ដែល​អ្នក​មាន​បាន ។

  • ជំនាញ​ដែល​ត្រូវបាន​កំណត់ ដាក់ជា​គំរូ និង​អនុវត្ត​នៅក្នុង​ការបំពាក់​បំប៉ន​នេះ អាច​ជួយ​អ្នក​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការប្រើប្រាស់​កម្មវិធី​សិក្សា​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​សិស្ស​របស់​អ្នក ។ ជំនាញ​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​ផ្ដល់​បទពិសោធន៍​ដែល​ស្អាងឡើង និង​ប្រែចិត្ត​ជឿ​ដល់​សិស្ស​ទាំងឡាយ កាល​អ្នក​ព្យាយាម​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន ចូលរួម និង​ធ្វើ​សកម្មភាព ដើម្បី​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
Act - Engage - Prepare Graphic