« មេរៀនទី ១០៧—គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:១–២២ ៖ រីកចម្រើននៅក្នុងចំណេះដឹងរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:១–២២ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១០៧ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣
គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:១–២២
រីកចម្រើននៅក្នុងចំណេះដឹងរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ
នៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣ ។ នៅក្នុងនោះ ព្រះអង្គសង្គ្រោះបានបើកសម្តែងសេចក្តីពិតសំខាន់ៗអំពីព្រះអង្គទ្រង់ ដើម្បីជួយយើងឲ្យយល់កាន់តែច្បាស់ថាទ្រង់ជានរណា ។ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅអំពីតួនាទី និងបុគ្គលិកលក្ខណៈមួយចំនួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
នរណាម្នាក់ដែលគេស្គាល់
សូមពិចារណាចាប់ផ្ដើមមេរៀននេះដោយការបង្ហាញរូបភាពបុគ្គលល្បីម្នាក់ ដែលសិស្សរបស់អ្នកនឹងស្គាល់ ហើយសួរពួកគេបើពួកគេស្គាល់ឈ្មោះរបស់បុគ្គលម្នាក់នោះ ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីមូលហេតុដែលបុគ្គលនោះល្បីខ្លាំង ហើយហេតុអ្វីបានជាវាសំខាន់សម្រាប់នរណាម្នាក់ដើម្បីស្គាល់ថាមនុស្សនោះជានរណា ។
បន្ទាប់មក សូមបង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ ហើយអញ្ជើញសិស្សឲ្យពិភាក្សាអំពីសំណួរខាងក្រោមនេះ ៖
-
ហេតុអ្វីអ្នកគិតថាវាសំខាន់ដើម្បីស្គាល់ព្រះយេស៊ូវគ្រីស្ទថាជានរណា និងអ្វីដែលទ្រង់បានធ្វើ ?
-
តើមានឧទាហរណ៍អ្វីខ្លះពីរបៀបដែលចំណេះដឹងរបស់យើងអំពីព្រះយេស៊ូវគ្រីស្ទ អាចជះឥទ្ធិពលដល់ជីវិតយើង ?
សូមពិចារណាអញ្ជើញសិស្សឲ្យគិតដោយស្ងៀមស្ងាត់អំពីរបៀបដែលពួកគេបានទទួលឥទ្ធិពលដោយផ្ទាល់ ដោយសារអ្វីដែលពួកគេដឹងអំពីព្រះយេស៊ូវគ្រីស្ទ ។ នៅពេលពួកគេសិក្សា សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកសេចក្ដីពិតដែលអាចជួយពួកគេយល់កាន់តែច្បាស់ថា ព្រះយេស៊ូវគ្រីស្ទជានរណា និងអ្វីដែលទ្រង់អាចធ្វើសម្រាប់ពួកគេ ។
« បានឃើញព្រះភក្ត្ររបស់យើង ហើយស្គាល់ថាយើងជាព្រះ »
ព្រះអង្គសង្គ្រោះបានចែកចាយសេចក្តីពិតសំខាន់ៗជាច្រើនអំពីទ្រង់ផ្ទាល់នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣ ។ ទ្រង់បានពន្យល់ថា គោលបំណងមួយរបស់ទ្រង់សម្រាប់ការបើកសម្តែងសេចក្តីពិតទាំងនេះ គឺដើម្បីជួយយើងដឹងថា យើងថ្វាយបង្គំនរណា ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:១៩ ) ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:១ ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានចាប់ផ្ដើមវិវរណៈនេះ ។
ដើម្បីជួយសិស្សឲ្យតាមដានការអញ្ជើញរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរនេះ សូមពិចារណាអញ្ជើញពួកគេឲ្យដាក់លេខខគម្ពីរនីមួយៗនៅក្នុងព្រះគម្ពីររបស់ពួកគេ ។ សិស្សក៏អាចត្រូវបានអញ្ជើញឲ្យរាយបញ្ជីការអញ្ជើញទាំងនេះក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ឬសរសេរវានៅលើក្ដារខៀនផងដែរ ។
-
តើខគម្ពីរនេះបានជួយអ្នករៀន ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះសម្រាប់យើង ?
-
តើសកម្មភាពនីមួយៗនៅក្នុងខគម្ពីរនេះអាចជួយយើងឲ្យស្គាល់ព្រះអង្គសង្គ្រោះបានកាន់តែច្បាស់ដោយរបៀបណា ?
សិស្សអាចនឹងមានសំណួរអំពីការសន្យារបស់ព្រះអង្គសង្គ្រោះដែលថា អ្នកដែលធ្វើតាមការអញ្ជើញរបស់ទ្រង់នៅក្នុង ខទី ១ នឹងស្គាល់ព្រះភក្រ្តទ្រង់ ។ អ្នកអាចគូសបញ្ជាក់ថាពរជ័យនេះនឹងកើតមានតាម « ពេលវេលារបស់ទ្រង់ និងតាមផ្លូវរបស់ទ្រង់ និងស្របតាមព្រះហឫទ័យរបស់ទ្រង់ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦៨ ) ។
បុគ្គលិកលក្ខណៈរបស់ព្រះអង្គសង្គ្រោះ
នៅពេលព្រះអង្គសង្គ្រោះបានបន្តការបង្រៀនរបស់ទ្រង់នៅក្នុងវិវរណៈនេះ ទ្រង់បានចែកចាយនូវបុគ្គលិលក្ខណៈ និងគុណលក្ខណៈផ្សេងៗគ្នាជាច្រើនអំពីព្រះអង្គទ្រង់ ។ ការរៀនអំពីបុគ្គលិកលក្ខណៈ និងគុណលក្ខណៈទាំងនេះអាចជួយអ្នកឲ្យយល់អំពីវិធីមួយចំនួនដែលព្រះអង្គសង្គ្រោះអាចជួយអ្នកក្នុងជីវិតរបស់អ្នក ។
សូមពិចារណាបង្ហាញតារាងខាងក្រោម ហើយសូមអញ្ជើញសិស្សឲ្យចម្លងវាចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ ពួកគេអាចធ្វើការជាគូ ឬក្រុមតូចៗ ដើម្បីសិក្សាវគ្គនីមួយៗនៅលើតារាងនេះ ។ ម៉្យាងទៀត អ្នកអាចសរសេរខគម្ពីរនៅលើក្រដាសតូចៗ ហើយដាក់ក្រដាសក្នុងប្រអប់មួយ ។ សិស្សអាចជ្រើសរើសក្រដាសមួយ ឬច្រើនចេញពីប្រអប់ ហើយសិក្សាខគម្ពីរដែលពួកគេបានជ្រើសរើស ។
សូមជួយសិស្សឲ្យកាន់តែមានអំណរគុណ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ពួកគេចំពោះព្រះយេស៊ូវគ្រីស្ទ ។ សម្រាប់ការអនុវត្តបន្ថែមទៀតនឹងការណ៍នេះ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « បង្រៀនអំពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ » ដែលមាននៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ៖ ផ្ដោតលើព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាអនុវត្តជំនាញនេះដោយការបង្កើតសំណួរស្រាវជ្រាវ ដើម្បីជួយសិស្សឲ្យស្វែងរកតួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមអញ្ជើញសិស្សនៅពេលពួកគេសិក្សាឲ្យគិតអំពីរបៀបដែលពួកគេកំពុងរៀនអំពីព្រះអង្គសង្គ្រោះអាចជួយពួកគេក្នុងជីវិតរបស់ពួកគេ ។
|
ខគម្ពីរដែលត្រូវសិក្សា |
អ្វីដែលខ្ញុំរៀនអំពីព្រះយេស៊ូវគ្រីស្ទ |
|---|---|
ខគម្ពីរដែលត្រូវសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:២, ៩ យ៉ូហាន ៨:១២ | |
ខគម្ពីរដែលត្រូវសិក្សា | |
ខគម្ពីរដែលត្រូវសិក្សា | |
ខគម្ពីរដែលត្រូវសិក្សា | |
ខគម្ពីរដែលត្រូវសិក្សា | |
ខគម្ពីរដែលត្រូវសិក្សា | |
ខគម្ពីរដែលត្រូវសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:១២–១៤ លូកា ២:៤០, ៥២ | |
ខគម្ពីរដែលត្រូវសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:១៦–១៧ ម៉ាថាយ ២៨:១៨–២០ | |
ខគម្ពីរដែលត្រូវសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:២១ កូល៉ុស ១:១៥, ១៨ |
សូមអញ្ជើញសិស្សឲ្យចែកចាយអំពីអ្វីដែលពួកគេបានសិក្សាអំពីព្រះយេស៊ូវគ្រីស្ទចេញពីខគម្ពីរដែលពួកគេបានសិក្សា ។ ប្រសិនបើអ្នកបង្ហាញតារាងនេះនៅលើក្ដារខៀន សិស្សជាច្រើនអាចបំពេញវាដោយសរសេរសេចក្ដីពិតដែលពួកគេបានរៀននៅជាប់នឹងខគម្ពីរដែលពួកគេបានសិក្សា ។
សេចក្តីពិតមួយចំនួនដែលសិស្សអាចពិភាក្សា ឬចែកចាយគឺ ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺនៃពិភពលោក ( សូមមើល ខទី ២, ៩ ); ព្រះយេស៊ូវគ្រីស្ទគឺជាសារទូតនៃសេចក្តីសង្រ្គោះ ( សូមមើល ខទី ៨ ); ព្រះយេស៊ូវគ្រីស្ទ បានចម្រើនឡើងពីព្រះគុណទៅព្រះគុណ រហូតដល់ទ្រង់បានទទួលភាពពេញលេញនៃព្រះវរបិតា ( សូមមើល ខទី ១២–១៤ ) និង ព្រះយេស៊ូវគ្រីស្ទគឺជាបុត្រច្បងនៃបុត្រាបុត្រីខាងវិញ្ញាណទាំងអស់របស់ព្រះវរបិតាសួគ៌ ( សូមមើល ខទី ២១ ) ។
ដើម្បីជួយសិស្សពិភាក្សាអំពីការរកឃើញ និងការយល់ដឹងរបស់ពួកគេអំពីព្រះអង្គសង្គ្រោះ សូមពិចារណាសួរសំណួរដូចជា ៖
-
តើសេចក្ដីពិតមួយណាដែលអ្នកបានសិក្សាអំពីព្រះយេស៊ូវគ្រីស្ទដែលអ្នកចាប់អារម្មណ៍បំផុត ? ហេតុអ្វី ?
-
តើសេចក្តីយោងដែលអ្នកបានសិក្សា បន្ថែមអ្វីខ្លះទៅលើការយល់ដឹងរបស់អ្នកអំពីសេចក្ដីពិតដែលបានបង្រៀននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣ ?
-
តើការដឹងពីសេចក្តីពិតទាំងនេះអំពីព្រះអង្គសង្គ្រោះមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយនឹងទ្រង់យ៉ាងដូចម្តេច ?
សូមលើកទឹកចិត្តសិស្សឲ្យខិតខំស្គាល់ព្រះយេស៊ូវគ្រីស្ទ កាន់តែពេញលេញ នៅពេលពួកគេព្យាយាមបន្តការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។ ប្រសិនបើពេលវេលាអនុញ្ញាត សូមពិចារណាប្រើសេចក្តីថ្លែងការណ៍ដោយអែលឌើរ ដេវីឌ អេ បែដណា នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ដើម្បីជួយសិស្សឲ្យយល់អំពីរបៀបបន្ថែមដែលពួកគេអាចមកស្គាល់ព្រះអង្គសង្គ្រោះបានកាន់តែច្បាស់ ។ ការណ៍នេះប្រហែលជាពេលវេលាដ៏ល្អមួយដើម្បីអញ្ជើញពួកគេឲ្យចែកចាយអារម្មណ៍អំពីព្រះអង្គសង្គ្រោះ និងដើម្បីថ្លែងទីបន្ទាល់អំពីពរជ័យដែលកើតចេញពីការរីកចម្រើនចំណេះដឹងរបស់យើងពីទ្រង់ ។
អ្នកអាចចង់បញ្ចប់ដោយការអាន យ៉ូហាន ១៧:៣ ហើយអញ្ជើញសិស្សឲ្យរកមើលពរជ័យដ៏សំខាន់បំផុតដែលយើងអាចទទួលបានដោយការខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។