« គោលលទ្ធិ និងសេចក្តីសញ្ញា ២; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ២;យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥
គោលលទ្ធិ និងសេចក្តីសញ្ញា ២; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥
ទិដ្ឋភាពទូទៅ
រយៈពេលបីឆ្នាំបន្ទាប់ពីការនិមិត្តដំបូង យ៉ូសែប ស្ម៊ីធ បានប្រាថ្នាចង់ដឹងពីជំហររបស់លោកចំពោះព្រះ ។ លោកបានអធិស្ឋានទូលអង្វរសូមការណែនាំពីព្រះ ។ ទេវតាមរ៉ូណៃបានបង្ហាញកាយ ហើយបានប្រាប់យ៉ូសែបថា ព្រះមានកិច្ចការឲ្យលោកធ្វើ ។ មរ៉ូណៃបានថ្លែងអំពីផ្ទាំងមាស ហើយបានដកស្រង់ការព្យាករពីក្នុងព្រះគម្ពីរប៊ីប ដែល យ៉ូសែប ស្ម៊ីធ នឹងជួយបំពេញដែលមានដូចជា ការព្យាកររបស់ម៉ាឡាគីថា អេលីយ៉ានឹងបង្វែរចិត្តកូនៗទៅរកឪពុករបស់ពួកគេ ។
បង្រៀនដោយព្រះវិញ្ញាណ ៖ ព្រះវិញ្ញាណបរិសុទ្ធថ្លែងសាក្សីអំពីសេចក្ដីពិត ទ្រង់ថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ហើយទ្រង់ផ្លាស់ប្ដូរដួងចិត្ត ។ មានតែតាមរយៈព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះដែលយើងអាចសម្រេចនូវគោលដៅសំខាន់បំផុតនៃការបង្រៀនដំណឹងល្អបាន—ដើម្បីស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយជួយអ្នកដទៃឲ្យប្រែក្លាយកាន់តែដូចជាទ្រង់ ។ សូមរកមើលនូវរបៀបដើម្បីយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើតួនាទីរបស់ទ្រង់ ។ សម្រាប់ព័ត៌មានបន្ថែមទៀតអំពីរបៀបដែលព្រះអង្គសង្គ្រោះបានធ្វើការណ៍នេះ សូមមើលផ្នែក « ព្រះអង្គសង្គ្រោះបានប្រទានឱកាសនានាដល់មនុស្សដើម្បីឲ្យព្រះវិញ្ញាណបង្រៀនពួកគេ » នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ ការផ្តល់ស្វ័យវាយតម្លៃដល់សិស្ស អាចជាវិធីមួយដើម្បីធ្វើរឿងនេះ ។ លើសពីនេះ អ្នកអាចក៏ឃើញឧទាហរណ៍មួយអំពីរបៀបធ្វើកិច្ចការនេះក្នុងមេរៀននៅសប្តាហ៍នេះផងដែរ ដែលមានចំណងជើងថា « គោលលទ្ធិ និងសេចក្តីសញ្ញា ២ » ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៥០
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍ពីសារៈសំខាន់នៃការហៅរបស់ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការីនៃព្រះ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានរៀបចំខ្លួនចែកចាយពីសេចក្ដីពិតដ៏មានអត្ថន័យដែលបានបើកសម្ដែង ដោយសារព្រះបានហៅ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការី ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥០–៦៥
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយឲ្យសិស្សយល់ថា ព្រះអម្ចាស់នឹងជួយពួកគេឲ្យសម្រេចកិច្ចការ ដែលទ្រង់បានបញ្ជាពួកគេឲ្យធ្វើ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានគិតអំពីរបៀបដែលពួកគេនឹងទទួលបានអត្ថប្រយោជន៍ពីជំនួយនៃព្រះអង្គសង្រ្គោះក្នុងជីវិតពួកគេ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ អ្នកអាចនឹងចង់ចម្លងតារាងនេះដាក់លើក្ដារខៀន មុនពេលចាប់ផ្ដើមថ្នាក់រៀន ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ២
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យអនុវត្តតាមការអញ្ជើញរបស់ព្រះអម្ចាស់ ឲ្យបង្វែរចិត្តរបស់ពួកគេទៅកាន់បុព្វការីជនរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សិស្សអាចនឹងត្រៀមខ្លួនចែកចាយអំពីបុគ្គលម្នាក់ មកពីពង្សប្រវត្តិគ្រួសាររបស់ពួកគេផ្ទាល់បាន ។ ពួកគេអាចប្រើផ្ទាំង « កម្មវិធីអនុស្សាវរីយ៍ » នៅលើកម្មវិធីស្រាវជ្រាវក្រុមគ្រួសារដើម្បីរកមើលដំណើររឿងអំពីសាច់ញាតិនៅក្នុងមែកធាងគ្រួសាររបស់ពួកគេបាន ។
-
ឯកសារនានា ៖ សូមរំឭកសិស្សឲ្យមករៀនដោយមានឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់ ដើម្បីចូលគេហទំព័រ FamilySearch.org ។ ពួកគេអាចប្រើព័ត៌មានចូលគណនីសាសនាចក្ររបស់ពួកគេ ដើម្បីចូលប្រើគេហទំព័រ FamilySearch.org ។ សូមផ្តល់ជូននូវក្រដាស និងកន្ត្រៃដើម្បីធ្វើច្រវ៉ាក់ក្រដាស ។