ធនធាន​ទាំងឡាយ​សម្រាប់​ភាពខ្លួន​ទីពឹង​ខ្លួន
បច្ចុប្បន្នភាព​អំពី​វគ្គ​សិក្សា


បច្ចុប្បន្នភាព​អំពី​វគ្គ​សិក្សា ( ឆ្នាំ២០២៤ )

បច្ចុប្បន្នភាព​អំពី​វគ្គ​សិក្សា

ការប្រកាស​ស្តីពី​ធនធាន​កម្មវិធី EnglishConnect ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព

កំណែ​ឌីជីថល​នៃ​សម្ភារ​កម្មវិធី EnglishConnect ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព ឥឡូវនេះ​មាន​ជា​ភាសា​អង់គ្លេស​នៅលើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ និង​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ បច្ចុប្បន្នភាព​នេះ​រួមបញ្ចូល​នូវ​ការកែលម្អ ដើម្បី​គាំទ្រ​ដល់​អ្នករៀន គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ ។ ឧទាហរណ៍​នៃ​ការកែលម្អ​ទាំងនោះ​រួមមាន​ធនធាន​សម្រាប់​ការហាត់រៀន​ប្រចាំ​ថ្ងៃ ជំនួយ​សម្រាប់ការបកប្រែ និង​គោលការណ៍​នៃ​ការរៀនសូត្រ​ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្ដី​ជំនឿ ។ សូម​រៀន​បន្ថែម​នៅលើ​គេហទំព័រ englishconnect.org/updates

សម្ភារ​កម្មវិធី EnglishConnect ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព

ការធ្វើ​បច្ចុប្បន្នភាព​ទាំងនេះ​កំពុង​ត្រូវបាន​បកប្រែ​ជាង ៤០ ភាសា​បន្ថែម​ទៀត ។ ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​នឹង​ទទួល​បាន​ការជូន​ដំណឹង នៅពេល​ដែល​កំណែ​ជា​អេឡិចត្រូនិច និង​ជា​សៀវភៅ​ដែល​បាន​កែសម្រួល​រួច មាន​ជា​ភាសា​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ។ សមាជិក និង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​គួរតែ​បន្ត​ប្រើ​កំណែ​បច្ចុប្បន្ន​នៃ​សម្ភារ​កម្មវិធី EnglishConnect រហូត​ដល់​ការបោះពុម្ព​ដែល​បាន​ធ្វើ​បច្ចប្បន្នភាព​រួចរាល់ មាន​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់ ។

ស្វែងយល់​អំពី​សម្ភារ​ថ្មីៗ​នៃ​កម្មវិធី EnglishConnect ក្នុង​បណ្ណាល័យ​ដំណឹងល្អ ៖

យើង​ត្រូវបាន​ណែនាំ​ឲ្យ​ប្រើប្រាស់​សៀវភៅ​សិក្សា​កម្មវិធី EnglishConnect សម្រាប់​អ្នករៀន​ជា​ឌីជីថល ហើយ​អ្នក​អាច​បញ្ជា​ទិញ​សម្ភារ​បោះពុម្ព​នៅ​ពេល​វា​ចេញ​ឲ្យ​ប្រើប្រាស់ នៅក្នុង​ហាង​អនឡាញ​នៅលើ​គេហទំព័រ store.ChurchofJesusChrist.org ( Gospel Study > Manuals and Guides > EnglishConnect ) ។

គ្រូបង្រៀន​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ពិនិត្យ​មើល វីដេអូ​បំពាក់​បំប៉ន​សម្រាប់​គ្រូបង្រៀន នៅពេល​ពួកគេ​រៀបចំ​ដឹកនាំ​ក្រុមសន្ទនា​ជាមួយ​នឹង​ធនធាន​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព ។

ជំនួស​សម្ភារ​កម្មវិធី EnglishConnect ពីមុន​ទាំងនេះ

ការបោះពុម្ព​ពី​មុន​នៃ​សម្ភារ​កម្មវិធី EnglishConnect ត្រូវបាន​បញ្ឈប់​នៅ​ពេល​នេះ ។ ទោះបី​ជា​ធនធាន​ទាំងនេះ​ត្រូវបាន​ជំនួស​ក៏​ដោយ អ្នក​នៅតែ​អាច​ទិញ​ការបោះពុម្ព​ពីមុន​បាន​ដែរ បើ​ហាង​អនឡាញ​នៅតែ​មាន​ធនធាន​ទាំងនេះ ឬ​រហូតដល់​ការបោះពុម្ព​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​មាន​ដាក់​លក់ ។

សម្ភារ​កម្មវិធី EnglishConnect ពីមុន

ក្រុម EnglishConnect បច្ចុប្បន្ន​អាច​នឹង​បន្ត​ប្រើប្រាស់​ការបោះពុម្ព​​នៃ​សម្ភារ​កម្មវិធី EnglishConnect ពី​មុន​រហូត​ដល់​ក្រុម​របស់​ពួកគេ​បញ្ចប់ ឬ​ពួកគេ​អាច​ចាប់ផ្តើម​ប្រើប្រាស់​កំណែ​ឌីជីថល​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ភ្លាមៗ ពេល​ធនធាន​ទាំងនោះ​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់ ។