ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៨ ខែ​មករា -ថ្ងៃទី ៣ ខែ​កុម្ភៈ ។ ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣ ៖ : ‹ ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ ›


« ថ្ងៃទី ២៨ ខែ​មករា–ថ្ងៃទី ៣ ខែ​កុម្ភៈ ។ ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣ ៖ : ‹ ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ២៨ ខែ​មករា–ថ្ងៃទី ៣ ខែ​កុម្ភៈ ។ ម៉ាថាយ ៣ ម៉ាកុស ១ លូកា ៣ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩

រូបភាព
យ៉ូហាន បាទីស្ទ ជ្រមុជ​ទឹក​ឲ្យ​ព្រះយេស៊ូវ

បង្អួច​កញ្ចក់​ក្បាច់​ចម្លាក់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ណៅវូ អិលលីណោយ ដោយ ថម ហូលមែន

ថ្ងៃទី ២៨ ខែ​មករា–ថ្ងៃទី  ៣ ខែ​កុម្ភៈ

ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣

« ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ »

ចាប់​ផ្ដើម​ដោយ​ការ​អាន ម៉ាថាយ ៣; ម៉ាកុស ១; និង លូកា ៣ ។ នៅពេល​អ្នក​អធិស្ឋាន​សុំ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​អ្នក​យល់​អំពី​ជំពូក​ទាំងនេះ នោះ​ទ្រង់​នឹង​ប្រទាន​យោបល់​ដល់​អ្នក ដែល​វា​មាន​ជា​ពិសេស​សម្រាប់​អ្នក ។ សូម​កត់ត្រា​ចំណាប់អារម្មណ៍​ទាំងនេះ ហើយ​ធ្វើ​ផែនការ​ដើម្បី​អនុវត្ត​វា ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​អាច​ផ្លាស់ប្ដូរ​អ្នក ។ លូកា បាន​ដកស្រង់​ការ​ព្យាករណ៍​របស់​លោក​អេសាយ​ពី​បុរាណ​ដែល​ពិពណ៌នា​អំពី​បេសកកម្ម​របស់​យ៉ូហាន បាទីស្ទ ហើយ​នឹង​ឥទ្ធិពល​នៃ​ការ​យាង​មក​របស់​ព្រះអង្គសង្គ្រោះ​នឹង​មាន ៖ « គ្រប់​ទាំង​ច្រក​ភ្នំ​នឹង​បាន​លុប​ឲ្យ​ពេញ គ្រប់​ទាំង​ភ្នំ​ធំ​តូច​នឹង​ត្រូវ​បន្ទាប​ទៅ ផ្លូវ​ក្ងិចក្ងក់​នឹង​ទៅ​ជា​ត្រង់ ហើយ​ផ្លូវ​រដិបរដុប​នឹង​បាន​រាប​ស្មើ​ទៅ​វិញ » ( លូកា ៣:៥សូមមើល​ផងដែរអេសាយ ៤០:៤ ) ។ នេះ គឺ​ជា​សារលិខិត​មួយ​សម្រាប់​យើង​ទាំង​អស់​គ្នា រួម​ទាំង​អ្នក​ទាំងឡាយ​ដែល​គិត​ថា​ពួកគេ​ពុំ​អាច​ផ្លាស់​ប្ដូរ​បាន ឬ​ពុំ​ចាំបាច់​ត្រូវ​ការ​ផ្លាស់ប្ដូរ ។ ប្រសិន​បើ​មាន​អ្វី​ដែល​នៅ​នឹង​ជា​អចិន្ត្រៃយ៍​ដូចជា​ភ្នំ អាច​ត្រូវ​បាន​រាបស្មើរ នោះ​ព្រះអម្ចាស់​ពិត​ជា​អាច​ជួយ​យើង​ឲ្យ​តម្រង់​ផ្លូវ​រដិបរដុប​របស់​យើង​បាន ( សូមមើល​លូកា ៣:៤–៥ ) ។ នៅពេល​យើង​ទទួល​យក​ការ​អញ្ជើញ​របស់​យ៉ូហាន បាទីស្ទ ឲ្យ​ប្រែចិត្ត ហើយ​ផ្លាស់ប្ដូរ យើង​រៀបចំ​គំនិត និង​ដួងចិត្ត​របស់​យើង​ដើម្បី​ទទួល​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​យើង​អាច « នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ » (លូកា ៣:៦) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ដំណឹងល្អ​របស់​ម៉ាកុស

តើ ម៉ាកុស ជា​នរណា ?

នៅក្នុង​ចំណោម​អ្នក​និពន្ធ​ដំណឹងល្អ​ទាំងឡាយ នោះ​យើង​ស្គាល់​ម៉ាកុស តិចតួចណាស់ ។ យើង​ដឹង​ថា​លោក​គឺ​ជា​ដៃគូ​ផ្សព្វផ្សាយសាសនា​របស់​ប៉ុល ពេត្រុស និង​អ្នក​ផ្សព្វផ្សាយសាសនា​ដទៃ​ច្រើន​ទៀត ។ មាន​អ្នក​ប្រាជ្ញ​ខាង​គម្ពីរ​បរិសុទ្ធ​ជា​ច្រើន​បាន​ជឿ​ថា ពេត្រុស​បាន​ដឹកនាំ​ម៉ាកុស​ឲ្យ​កត់ត្រា​ព្រឹត្តការណ៍​នានា​អំពី​ជីវិត​របស់​ព្រះអង្គសង្គ្រោះ ។ ដំណឹងល្អ​របស់​ម៉ាកុស ទំនង​ជា​ត្រូវ​បាន​សរសេរ​ពីមុន​មនុស្ស​បីនាក់​ទៀត ។

សូមមើល​ផងដែរ Bible Dictionary « Mark » ។

ម៉ាថាយ ៣:១–១២; ម៉ាកុស ១:១–៨; លូកា ៣:២–១៨

ការ​ប្រែចិត្ត​គឺ​ជា​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ក្នុង​គំនិត និង ដួងចិត្ត ។

បេសកកម្ម​របស់​យ៉ូហាន​បាទីស្ទ គឺ​ត្រូវ​រៀបចំ​ដួងចិត្ត​មនុស្ស​ឲ្យ​ទទួល​ព្រះអង្គសង្គ្រោះ ហើយ​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។ តើ​លោក​ធ្វើ​បាន​តាម​របៀប​ណា ? លោក​បាន​ប្រកាស « ឲ្យ​ប្រែ​ចិត្ត​ចុះ » (ម៉ាថាយ ៣:២) ។ លោក​បាន​ប្រើ​រូបភាព​ដូចជា​ផ្លែ​ឈើរ និង​ស្រូវ​សាលី ដើម្បី​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ប្រែចិត្ត ដើម្បី ទទួល​ព្រះគ្រីស្ទ ( សូមមើល លូកា ៣:៩, ១៧) ។

តើ​រូបភាព​ផ្សេងទៀត​ដែល​អ្នក​រកឃើញ​នៅក្នុង​ដំណើរ​រឿង​នៃ​ការ​បម្រើ​របស់​យ៉ូហាន​បាទីស្ទ​មានអ្វីខ្លះ ? សូម​ពិចារណា​ធ្វើ​ការ​គូស​ចំណាំ​វា​នៅ ក្នុង​គម្ពីរ​របស់​អ្នក ឬ​គូ​រូប​វា​នៅ​ក្នុង​សៀវភៅ​កត់ត្រា​ការ​សិក្សា ។ តើ​រូប​ភាព​ទាំងនេះ​បង្រៀន​អំពី​គោលលទ្ធិ និង​ភាព​ចាំបាច់នៃ ការ​ប្រែចិត្ត​យ៉ាង​ណា​ខ្លះ ?

ការ​ប្រែចិត្ត​ពិត​ប្រាកដ គឺ​ជា « ការផ្លាស់ប្តូគំនិត ការ​យល់​ដឹង​ថ្មី​អំពី​ព្រះ អំពីខ្លួន​របស់​យើង​ផ្ទាល់ និង​អំពី​ពិភពលោក​នេះ ។… [វា​មាន​ន័យ​ថា]​គឺ « ការបែរ​ដួងចិត្ត និង ឆន្ទៈ​ទៅរក​ព្រះ » ( Bible Dictionary, « Repentance ») ។ នៅក្នុង លូកា ៣:៧–១៤, តើ​មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ខ្លះ ដែល​យ៉ូហាន អញ្ជើញ​មនុស្ស​ឲ្យ​ផ្លាស់​ប្ដូរ ដើម្បី​រៀបចំ​ខ្លួន​ទទួល​ព្រះគ្រីស្ទ ? តើ​ការ​ប្រឹក្សា​នេះ​អាច​អនុវត្ត​ចំពោះ​អ្នក​យ៉ាង​ដូចម្ដេច ? តើ​អ្នក អាច​បង្ហាញ​ថា​អ្នក​ប្រែចិត្ត​ដោយ​ពិត​យ៉ាង​ដូចម្ដេច ? ( សូមមើល លូកា ៣:៨) ។

សូមមើល​ផងដែរ ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ, លូកា ៣:៤–១១ ( នៅក្នុង the Bible appendix ); Bible Dictionary, « John the Baptist »; ឌី. ថត គ្រីស្តូហ្វឺសិន, « The Divine Gift of Repentance, » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៣៨-៤១ ) ។

ម៉ាថាយ ៣:៧; លូកា ៣:៧

តើ​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​ជា​នរណា ?

ពួក​ផារិស៊ី គឺ​ជា​សមាជិក​នៃ​បក្ស​សាសនា​យូដា​មួយ​ដែល​មាន​អំនួត​ចំពោះ​ខ្លួន​ឯង​ក្នុង​ការ​អង្កេត​តាម​ច្បាប់​របស់​ម៉ូសេ​យ៉ាង​តឹងរឹង ។ ពួកគេ​មាន​ទំនោរ​ដើម្បី​កាត់បន្ថយ​សាសនា​ឲ្យ​ទៅ​អង្កេត​តាម​ឥរិយាបទ​នៃ​ពិធី​ផ្សេងៗ​ជា​ច្រើន​វិញ ។ ពួក​សាឌូស៊ី ជា​ពួក​សាសន៍​យូដា​មាន​សម្បត្តិ​ស្ដុក​ស្ដម​ដែល​ស្ថិត​ក្នុង​លំដាប់​មួយ​ដ៏​សំខាន់​ក្នុង​សាសនា និង​មាន​ឥទ្ធិពល​ខាង​នយោបាយ ។ ពួកគេ​មិន​ជឿ​លើ​គោលលទ្ធិ​នៃ​ការ​រស់​ឡើងវិញ​ទេ ។ ក្រុម​ទាំង​ពីរ​នេះ បាន​វង្វេង​ចេញ​ពី​បំណងដើម​នៃ​ក្រឹត្យវិន័យ​របស់​ព្រះ ហើយ​សមាជិក​របស់​ពួកគេ​ជា​ច្រើន​បាន​បដិសេធន៍​មិន​ទទួល​យក​សារលិខិត​របស់​ព្យាការី​នៃ​ព្រះ ជា​យ៉ូហាន បាទីស្ទ ។

សូមមើល​ផងដែរ ម៉ាថាយ ២៣:២៧; យ៉ូហាន ១:១៩–២៤; Bible Dictionary, « Pharisees » និង « Sadducees » ។

ម៉ាថាយ ៣:១៣–១៧; ម៉ាកុស ១:៩–១១; លូកា ៣:១៥–១៦, ២១–២២

ព្រះយេស៊ូវគ្រីស្ទ​បាន​ជ្រមុជទឹក​ដើម្បី​« បំពេញ​សេចក្ដី​សុចរិត​គ្រប់យ៉ាង » ។

នៅពេល​អ្នក​ជ្រមុជទឹក អ្នក​បាន​ដើរ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ។ សូម​ប្រៀបធៀប​អ្វី​ដែល​អ្នក​បាន​រៀន​មក​ពី​ដំណើរ​រឿង​នៃ​បុណ្យជ្រមុជទឹក​របស់​ព្រះអង្គសង្គ្រោះ​ទាំងនេះ ទៅ​នឹង​អ្វី ដែល​បាន​កើត​ឡើង​អំឡុង​ពេល​ពិធីបុណ្យជ្រមុជទឹក​របស់​អ្នក ។

តើនរណា​ជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវ ហើយ​គាត់​កាន់​សិទ្ធិ​អំណាច​អ្វី ?

តើ​នរណា​បាន​ជ្រមុជ​ទឹក​ឲ្យ​អ្នក ហើយ​គាត់​​កាន់​សិទ្ធិ​អំណាច​អ្វី ?

តើ​ព្រះយេស៊ូវ​បាន​ជ្រមុជទឹក​នៅ​ទីណា ?

តើអ្នកបានជ្រមុជទឹក​នៅ​កន្លែង​ណា ?

តើ​ព្រះយេស៊ូវ​បាន​ជ្រមុជទឹក​យ៉ាង​ដូចម្ដេច ?

តើអ្នកទទួលបុណ្យជ្រមុជទឹក​យ៉ាង​ដូចម្ដេច ?

ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវគ្រីស្ទ​ជ្រមុជទឹក ?

ហេតុអ្វីអ្នកជ្រមុជទឹក ?

តើ​ព្រះវរបិតាសួគ៌​បង្ហាញ​ថា​ទ្រង់​សព្វ​ព្រះទ័យ​នឹង​ព្រះយេស៊ូវ​យ៉ាង​ដូចម្ដេច ?

តើ​ព្រះវរបិតាសួគ៌​បង្ហាញ​ថា​ទ្រង់​សព្វ​ព្រះទ័យ​នៅពេល​អ្នក​ជ្រមុជទឹក​តាម​របៀប​ណា ? តើ​ទ្រង់​បាន​បង្ហាញ​ពី​ការ​អនុញ្ញាត​របស់​ទ្រង់​ចាប់​តាំង​ពីពេល​នោះ​មក​យ៉ាង​ដូចម្ដេច ?

នីហ្វៃ​បាន​កត់ត្រា​អំពី​ការ​បង្រៀន​សំខាន់ៗ​មួយចំនួន​អំពី​ពិធីបុណ្យជ្រមុជទឹក​របស់​ព្រះអង្គសង្គ្រោះ ។ តើ​ពាក្យ​សម្ដី​របស់​លោក​នៅក្នុង នីហ្វៃទី ២ ៣១ បង្រៀន​អ្នក​អ្វី​ខ្លះ ? សូម​ពិចារណា​ធ្វើ​ការ​កត់ត្រា​បទពិសោធន៍​ពិធីបុណ្យជ្រមុជទឹក​របស់​អ្នក​នៅក្នុង​សៀវភៅ​កត់ត្រា​មួយ ។

សូមមើល​ផងដែរ យ៉ូហាន ១:៣២–៣៣; ម៉ូសាយ ១៨:៨–១១; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣:១; ២០:៣៧, ៦៨–៧៤; « ពិធីបុណជ្រមុជទឹក​របស់​ព្រះយេស៊ូវ » ( វីដេអូ, LDS.org ) ។

ម៉ាថាយ ៣:១៦–១៧; ម៉ាកុស ១:៩–១១; លូកា ៣:២១–២២

តើ​ព្រះគម្ពីរ​បរិសុទ្ធ​បង្រៀន​ថា​សមាជិក​នៃ​ក្រុមព្រះ​គឺ​ជា​តួអង្គ​បី​ដាច់​ផ្សេង​ពីគ្នា​ដែរ​ឬទេ ?

ព្រះគម្ពីរ​បរិសុទ្ធ មាន​នូវ​ភស្ដុតាង​ជា​ច្រើន​ដែល​ថា​សមាជិក​នៃ​ក្រុម​ព្រះ​គឺ​ជា​តួអង្គ​បី​ដាច់​ផ្សេង​ពី​គ្នា ។ ឧទាហរណ៍ ដំណើរ​រឿង​អំពី​ពិធីបុណ្យជ្រមុជទឹក​របស់​ព្រះអង្គសង្គ្រោះ គាំទ្រ​ដល់​គោលលទ្ធិ​ថា​ព្រះ​គឺ​ជា​ព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវិញ្ញាណបរិសុទ្ធ មាន​តួ​អង្គ​បី​ដាច់​ផ្សេង​ពី​គ្នា ។ ព្រះ​ជា​ព្រះវរបិតា បាន​មាន​បន្ទូល​មក​ពី​ស្ថានសួគ៌ ហើយ​ព្រះវិញ្ញាណបរិសុទ្ធ ( តំណាង​ដោយ​សត្វព្រាបស ) បាន​ចុះ​មក​លើ​ព្រះអង្គសង្គ្រោះ​ពេល​ទ្រង់​ត្រូវ​បាន​ជ្រមុជទឹក ។ ទាំង​នេះគឺ​ជា​បទគម្ពីរ​ផ្សេងទៀត​មួយ​ចំនួន​ដែល​បង្រៀន​អំពី​សេចក្ដីពិត​ដូចគ្នា​នេះ ៖ លោកុប្បត្តិ ១:២៦–២៧; ម៉ាថាយ ១៧:១–៥; យ៉ូហាន ១៧:២០–២៣; កិច្ចការ ៧:៥៥–៥៦; និងគោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២២ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅ​ពេល​អ្នក​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

ម៉ាថាយ  ៣

យ៉ូហាន បាទីស្ទ កាន់​បព្វជិតភាព​អើរ៉ុន តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី បព្វជិតភាពអើរ៉ុន នៅពេល​យើង​សិក្សា​អំពី​លោក ? តើ​គំរូ​របស់​យ៉ូហាន​អាច​ជួយ​ដល់​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​បំពេញ​កាតព្វកិច្ច​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ? ( សូមមើល​ផងដែរ គ. និងស. ១៣:១; ២០:៤៦–៦០ ) ។

ម៉ាថាយ ៣:១១–១៧; ម៉ាកុស ១:៩–១១; លូកា ៣:២១–២២

ដើម្បី​បង្រៀន​សមាជិក​គ្រួសារ​អំពី​បុណ្យជ្រមុជទឹក និង​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ សូម​ពិចារណា​ធ្វើ​ការ​ដាក់​តាំង​វត្ថុ​កខ្វក់​មួយ ហើយ​ឲ្យ​សមាជិក​គ្រួសារ​លាង​សម្អាត​វា​ដោយ​ទឹក ។ តើ​សកម្មភាព​នេះ​តំណាង​ឲ្យ​ពិធីបុណជ្រមុជទឹក​យ៉ាង​ដូចម្ដេច ? បន្ទាប់​មក​សុំ​ឲ្យ​សមាជិក​គ្រួសារ​និយាយ​អំពី​លក្ខណៈ​នៃ​ការសម្អាត​ដោយ​ភ្លើង​ខ្លះៗ ។ ហេតុអ្វី​អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ត្រូវ​បាន​ពិពណ៌នា​ថា​ជា « ពិធីបុណជ្រមុជទឹក​ដោយភ្លើង » ? ( សូមមើល Bible Dictionary, « Holy Ghost, ») ។

រូបភាព
យុវជន​កំពុង​ធ្វើ​បុណ្យជ្រមុជទឹកម្នាក់​ទៀត

នៅពេល​យើង​ជ្រមុជទឹក នោះ​អំពើបាប​របស់យើង​គឺ​ត្រូវ​លាងជម្រះ ។

ម៉ាថាយ ៣:១៧; ម៉ាកុស ១:១១; លូកា ៣:២២

តើ​នៅពេល​ណា​ដែល​យើង​មាន​អារម្មណ៍​ថា​ព្រះ​សព្វព្រះទ័យ​នឹង​យើង ? តើយើងអាចធ្វើអ្វីខ្លះជាគ្រួសារដើម្បីឲ្យ​ព្រះ​សព្វព្រះទ័យ ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

សូម​ជំនួយ​ពី​ព្រះអម្ចាស់ ។ ព្រះគម្ពីរ​ត្រូវ​បាន​ប្រទាន​ឲ្យ​តាមរយៈ​វិវរណៈ ហើយ​ដើម្បី​យល់​ដឹង​អំពី​វា​បាន​ពិត​ប្រាកដ នោះ​យើង​ត្រូវការ​វិវរណៈ​ផ្ទាល់ខ្លួន ។ ព្រះអម្ចាស់​សន្យា​ថា « ចូរសូមនោះតែងនឹងឲ្យ មកអ្នកចូររក នោះតែងនឹងឃើញចូរគោះនោះ តែងនឹងបើកឲ្យអ្នក » (ម៉ាថាយ ៧:៧) ។

រូបភាព
យ៉ូហាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវ

យ៉ូហាន បាទីស្ទ​កំពុង​ជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវ ដោយ ហ្គ្រេក ខេ អុលសិន