ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១–៧ ខែ កញ្ញា ៖ « សម្រាប់​សេចក្តី​សង្រ្គោះ​នៃ​ស៊ីយ៉ូន » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៤–៩៧


« ថ្ងៃទី ១–៧ ខែ កញ្ញា ៖ ‹ សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​ស៊ីយ៉ូន › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៤–៩៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៤–៩៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

Kirtland Temple [ ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ] ដោយ អល រ៉ោនស៍

គោលលទ្ធិ និង សេចក្តី​សញ្ញា ១–៧ ៖ « សម្រាប់​សេចក្តី​សង្គ្រោះ​នៃស៊ីយ៉ូន »

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៤–៩៧

កាលពី​បុរាណ​ព្រះអម្ចាស់​បានបញ្ជា​ឲ្យ ម៉ូសេសង់រោង​ឧបោសថ « តាមគំរូដែល [ ទ្រង់ ] បាន​បង្ហាញនៅឯ​លើភ្នំ » ( ហេព្រើរ ៨:៥ សូមមើល​ផងដែរ និក្ខមនំ ២៥:៨–៩ ) ។ រោង​ឧបោសថ​ជា​កន្លែង​ដ៏​សំខាន់​នៃ​ជំរំ​ក្នុង​ទីរហោស្ថាន​របស់​សាសន៍​អ៊ីស្រាអែល ( សូមមើល ជនគណនា ២:១–២ ) ។

ក្នុងឆ្នាំ ១៨៣៣ ព្រះអម្ចាស់​បាន​បញ្ជា​ដល់ យ៉ូសែប ស្ម៊ីធ ឲ្យ​សង់​ព្រះវិហារ​បរិសុទ្ធ « ពុំ​មែន​តាម​របៀប​នៃ​ពិភពលោក​ទេ » ប៉ុន្តែ​ផ្ទុយ​ទៅវិញ « តាម​របៀបដែល​យើង​នឹង​បង្ហាញ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៥:១៣–១៤; សូមមើល​ផងដែរ ៩៧:១០ ) ។ ដូច​រោង​ឧបោសថ​នៅក្នុង​ទីរហោស្ថាន​ដែរ ព្រះវិហារ​បរិសុទ្ធ​គឺជា​កន្លែង​ដ៏​សំខាន់​នៅក្នុង​ទីក្រុង​ខឺតឡង់ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៤:១ ) ។

បច្ចុប្បន្ន​នេះ ព្រះវិហារ​បរិសុទ្ធ​នៅ​ពាសពេញ​ពិភពលោក ។ ទោះបីជា​វា​មិន​នៅ​ចំ​កណ្តាល​ទីក្រុង​របស់​យើង​ក៏​ដោយ ក៏​ព្រះវិហារ​បរិសុទ្ធ​ទាំង​នោះ​នាំ​យើង​ទៅរក​ព្រះគ្រីស្ទ ដែល​ទ្រង់​ជា​អង្គ​ដ៏​សំខាន់​នៃ​ជីវិត​របស់​យើង ។ ទោះបី​ជាព្រះវិហារ​បរិសុទ្ធ​មានរូបរាង​ខុសៗគ្នា​ក្ដី ប៉ុន្តែ​នៅក្នុង​នោះ​យើង​រៀន​អំពី​លំនាំ​ដ៏​ទេវភាព​ដូចគ្នា—អំពី​ផែនការ​នៃស្ថានសួគ៌ ដែល​នាំ​ឲ្យ​យើង​អាច​ត្រឡប់ទៅ​កាន់វត្តមាន​របស់ព្រះ​វិញ​បាន ។ ពិធីបរិសុទ្ធ​ពិសិដ្ឋ និង​សេចក្តីសញ្ញា​ភ្ជាប់​យើង​ទៅកាន់​ព្រះគ្រីស្ទ និង​ពង្រឹង​ក្រុមគ្រួសារ​របស់យើង « ពុំមែន​តាម​របៀប​នៃពិភពលោក​នេះទេ » ប៉ុន្តែ​គឺតាម​រយៈ​គំរូ​ដែលព្រះ​បាន​បង្ហាញ​យើង ។

សូមមើល ពួកបរិសុទ្ធ ១:១៦៩–១៧០, « A House for Our God » Revelations in Context ទំព័រ ១៦៥–១៧៣ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៤; ៩៧:១០–១៧

ខ្ញុំ​អាច​ធ្វើជា « ពិធី​ឆ្លង​ថ្វាយ​ដល់​ព្រះ​អម្ចាស់ » ។

នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៤ ព្រះអម្ចាស់​ប្រទាន​ការណែនាំ​អំពី​ការសង់​អគារ​រដ្ឋបាល​នៅក្នុង​ទីក្រុងខឺតឡង់—ជា​ការិយាល័យ និង​រោង​បោះពុម្ព ។ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​បងប្អូន​ចាប់អារម្មណ៍​អំពី​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​អំពី​អគារ​ទាំងនេះ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៤:២–១២ ? តើ​វា​ប្រៀបធៀប​ទៅនឹង​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​អំពី​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុង ៩៧:១០–១៧ យ៉ាង​ដូចម្តេច ?

តើ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​បងប្អូន​ដើម្បី « ពិធី​ឆ្លង​ថ្វាយ​ដល់​ព្រះ​អម្ចាស់ » ?

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៥

ព្រះអម្ចាស់​ទ្រង់​វាយផ្ចាល​អ្នក​ទាំងឡាយ​ដែល​ទ្រង់​ស្រឡាញ់ ។

នៅពេល​វិវរណៈ​នៅក្នុង កណ្ឌទី ៩៥ បាន​ទទួល ប្រហែល​ប្រាំ​ខែ​បាន​កន្លង​ផុត​ទៅ​ចាប់តាំងពី​ព្រះអម្ចាស់​បាន​បញ្ជា​ពួក​បរិសុទ្ធ​ឲ្យ​សង់​ដំណាក់​របស់​ព្រះ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:១១៧–១១៩ )—ហើយ​ពួកគេ​ពុំទាន់​ចាប់ផ្ដើម​នៅឡើយ ។ សូម​កត់សម្គាល់​អំពី​របៀប​ដែល​ព្រះអម្ចាស់​បានកែតម្រូវ​ពួកគេ​នៅក្នុង​វិវរណៈ​នេះ ។ បងប្អូន​ថែម​ទាំង​អាច​បង្កើត​បញ្ជី​គោលការណ៍​មួយ ដែល​បងប្អូន​រកឃើញ​សម្រាប់​ផ្តល់​ការកែតម្រូវ​ដោយ​បំផុសគំនិត ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់​មកពី​របៀប​ទ្រង់​បានកែតម្រូវ​ពួកបរិសុទ្ធ​របស់​ទ្រង់ ?

សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១:៤៣–៤៤; ឌី ថត គ្រីស្តូហ្វឺសិន « As Many as I Love, I Rebuke and Chasten » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៧–១០០ ។

8:40

ព្រះស្រឡាញ់កូនចៅរបស់ទ្រង់

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៥:៨, ១១–១៧; ៩៧:១០–១៧

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។

បន្ទាប់​ពីត្រូវ​បាន​វាយ​ផ្ចាល​ដោយ​សារ​ការមិនបាន​សាង​សង់​ដំណាក់​នៃព្រះអម្ចាស់​នៅក្នុង​ទីក្រុង​ខឺតឡង់ ថ្នាក់​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ​បាន​ជ្រើស​រើស​ដីស្រែ​ក្នុងទីវាលស្រូវសាលីមួយ​កន្លែង ដែលពួកគេ​នឹងសាងសង់ ។ ហៃរុម ស៊្មីធ ជា បងប្រុស​របស់ព្យាការី​បានរត់​ទៅ​យក​កណ្តៀវ​ភ្លាម​ដើម្បីចាប់ផ្តើម​សម្អាត​វាលស្រែ ។ លោក​បាន​មានប្រសាសន៍ថា « យើង​រៀបចំ​ដើម្បី​សាង​សង់​ដំណាក់​ព្រះអម្ចាស់ ហើយ​ខ្ញុំ​ប្តេជ្ញា​ថា នឹងធ្វើ​ជាមនុស្ស​ទីមួយ ដែល​មក​ធ្វើការ » ( នៅក្នុង Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៧១, ២៧៣ ) ។ តើ​បងប្អូន​គិត​ថា ហេតុអ្វី​បាន​ជា ហៃរុម មាន​ចិត្ត​ចង់​សង់​ព្រះវិហារ​បរិសុទ្ធ​ខ្លាំងម្ល៉េះ ? សូម​ជញ្ជឹងគិត​អំពី​ការណ៍​នេះ​ពេល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៥:៨, ១១–១៧; ៩៧:១០–១៧ ។

នៅ​សម័យ​របស់យើង ព្រះអម្ចាស់ « កំពុង​បង្កើន​ល្បឿន​ឲ្យ​យើង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នានា » ( រ័សុល អិម ណិលសុន « ផ្ដោត​ទៅលើ​ព្រះវិហារបរិសុទ្ធ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ១២១ ) ។ ប្រសិនបើ​នរណា​ម្នាក់​សួរ​បងប្អូន​ថា ហេតុអ្វី​បាន​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​សង់​ព្រះវិហារបរិសុទ្ធ​ច្រើន​យ៉ាង​នេះ តើ​បងប្អូន​នឹង​និយាយ​យ៉ាង​ណា ? រក​ចម្លើយ​ដែល​អាច​មាន​នៅក្នុង ៖

5:41

What Is a Temple?

បងប្អូន​អាច​ប្រៀបធៀប​ការខិតខំ​របស់​ពួកបរិសុទ្ធ​ក្នុង​ការសង់​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ទៅនឹង​ការខិតខំ​របស់​បងប្អូន​ដើម្បី​រៀបចំ​សម្រាប់​បទពិសោធន៍​ដ៏​មាន​ន័យ​ជាមួយនឹង​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ តើ​បងប្អូន​អាច​បង្ហាញ​អារម្មណ៍​ដូចគ្នា​នៃ​ភាពបន្ទាន់​ដែល ហៃរុម ស្ម៊ីធ មាន​អារម្មណ៍​ចំពោះ​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ? ឧទាហរណ៍ តើ​បងប្អូន​អាច​ធ្វើ​អ្វី​បាន​ដែល​ដូច​ជា​ការបោស​សម្អាត​វាល​ដូច ហៃរុម បាន​ធ្វើ ? តើ​ការលះបង់​អ្វីខ្លះ​ដែល​បងប្អូន​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​ចង់​ឲ្យ​បងប្អូន​ធ្វើ ? ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៧:១២ ) ។

សូមមើល​ផងដែរ « Holy Temples on Mount Zion » ទំនុក​តម្កើង ល.រ. ២៨៩; Topics and Questions « Temples » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

កសិករ​កំពុង​ច្រូតកាត់

ហៃរុម ស៊្មីធ សម្អាត​ទីធ្លា​សម្រាប់​ធ្វើ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៧:៨–៩

« ពួកគេ​ត្រូវ​បាន​ទទួល​ដោយ​យើង​ហើយ » ។

សូម​គិត​អំពី​ពេលវេលា​ដែល​បងប្អូន​ត្រូវ​បាន​ទទួល​យក—ឬ​មិន​ត្រូវ​បាន​ទទួល​យក—ចូល​ទៅក្នុង​ក្រុមមួយ ។ តើ​វា​ស្រដៀង ឬ​ខុសគ្នា​ពី​អ្វី​ដែល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៧:៨–៩ បង្រៀន​អំពី​អត្ថន័យ​នៃ​ការទទួល​យក​ព្រះអម្ចាស់​ដោយ​របៀប​ណា ? តើ​បងប្អូន​គិត​ថា​អ្វី​ដែល​ព្រះអម្ចាស់​កំពុង​ព្យាយាម​បង្រៀន​បងប្អូន​ជាមួយ​នឹង​ពាក្យ​ប្រៀបធៀប​នៅក្នុង ខទី ៩ ?

សូមមើល​ផងដែរ អ៊ីរីច ដបុលយូ. កូពីសឆ្កេរ « Being Accepted of the Lord » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១០៤–១០៦ ។

សូម​បង្កើត​បរិយាកាស​ខាងវិញ្ញាណ​សម្រាប់​ការរៀន និង​ការបង្រៀន ។ ព្រះយេស៊ូវ​បាន​សន្យា​ថា « ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​អ្នករាល់​គ្នា ពី​គ្រប់​សេចក្ដី​ទាំង​អស់ » ( យ៉ូហាន ១៤:២៦ ) ។ ដូច្នេះ មិន​ថា​បងប្អូន​កំពុង​រៀន​ដោយ​ខ្លួន​ឯង ឬ​ជាមួយ​អ្នក​ដទៃ​ទេ សូម​ធ្វើ​វា​ជា​អាទិភាព​ដើម្បី​អញ្ជើញយាង​ព្រះវិញ្ញាណ ។ តន្ត្រី​ពិសិដ្ឋ ការអធិស្ឋាន និង​ការប្រាស្រ័យ​ទាក់ទង​ដោយ​ក្ដី​ស្រឡាញ់ អាច​ជួយ​បង្កើត​កន្លែង​សុខសាន្ត​ខាងវិញ្ញាណ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បង្រៀន​បងប្អូន​អំពី​សេចក្ដីពិត ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៧:១៨–២៨

ស៊ីយ៉ូន « ជា​អ្នក​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ » ។

ចំពោះ​ពួក​បរិសុទ្ធ​នៅ​ទសវត្សរ៍ឆ្នាំ ១៨៣០ ស៊ីយ៉ូន​គឺជា​កន្លែង​មួយ ។ នៅក្នុង​វិវរណៈ​នៅក្នុង កណ្ឌទី ៩៧ ព្រះអម្ចាស់​បាន​ពង្រីក​និយមន័យ​ដើម្បី​ពិពណ៌នា​អំពី​ប្រជាជន—« ជា​អ្នក​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ » ( ខទី ២១ ) ។ នៅពេល​បងប្អូន​អាន ខទី ១៨–២៨ បងប្អូន​អាច​ជំនួស​និយមន័យ​នេះ នៅពេល​បងប្អូន​អាន​ពាក្យ ស៊ីយ៉ូន ។ តើ​ចិត្ត​ល្អ​សុទ្ធសាធ​មានន័យ​បែបណា​ចំពោះ​បងប្អូន ?

សូមមើល​ផងដែរ ម៉ូសេ ៧:១៨ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០២

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៥:៨; ៩៧:១០–១៧

ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។

  • សម្រាប់​សាវតារ​មួយ​ចំនួន​ពី កណ្ឌទី ៩៥ និង ៩៧ បងប្អូន​អាច​ចែកចាយ​ជាមួយ​កូនៗ​របស់​បងប្អូន « ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​អ្នក​អាន​តូច ( បណ្ណាល័យ​ដំណឹង​ល្អ សូមមើល​ផងដែរ ពួកបរិសុទ្ធ ១:២១០ ) ។ កូនៗ​របស់​បងប្អូន​អាច​រីករាយ​នឹង​ការសម្តែង​ថា ពួកគេ​កំពុង​ជួយ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ( អារឈើ ដំ​ដែកគោល លាប​ថ្នាំ​ជញ្ជាំង ។ល។ ) ។ បងប្អូន​ក៏​អាច​បង្ហាញ​ពួកគេ​នូវ​រូបភាព​នៃ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដូចជា​រូបភាព​នៅក្នុង​មេរៀន​នេះ ខណៈពេល​ដែល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៥:៨ ផងដែរ ដើម្បី​បង្រៀន​កូនៗ​របស់​បងប្អូន​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។

1:17

The Kirtland Temple

  • បន្ទាប់ពី​អាន​ជាមួយ​គ្នា​នូវ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៧:១៦–១៦ មក បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​ចែកចាយ​ជាមួយគ្នា​អំពី​មូលហេតុ​ដែល​ព្រះវិហារ​បរិសុទ្ធ​ពិសេសស​ម្រាប់​បងប្អូន ។ បងប្អូន​ក៏​អាច​ច្រៀង​ចម្រៀង​មួយ​បទ​រួម​គ្នា​ដើម្បី​ជួយ​កូនៗ​ឲ្យ​មាន​គារវភាព​ចំពោះ​ដំណាក់​របស់​ព្រះអម្ចាស់ ដូចជា​បទ « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៩ ) ។ ហេតុអ្វី​ព្រះវិហារ​បរិសុទ្ធ​ពិសិដ្ឋ ?

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៧:១–២, ៨–៩, ២១

ស៊ីយ៉ូន « ជា​អ្នក​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ » ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​យល់​អំពី​អត្ថន័យ​នៃ​ពាក្យ សុទ្ធសាធ នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៧:២១ បងប្អូន​អាច​មើល​កែវ​ទឹកស្អាត​ជាមួយ​គ្នា ហើយ​បន្ថែម​អ្វី​មួយ​ទៅក្នុង​ទឹក​ដែល​ធ្វើ​ឲ្យ​វា​មិន​បរិសុទ្ធ ( ដូចជា ដី ឬ​ម្រេច ) ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​ដែល​ទឹក​ត្រូវតែ​បរិសុទ្ធ ? បន្ទាប់មក កូនៗ​របស់​បងប្អូន​អាច​អាន ខទី ២១ និង​ដាក់​ម្រាមដៃ​របស់​ពួកគេ​នៅលើ​ពាក្យ សុទ្ធសាធ ។ តើ​ការ​ធ្វើ​ឲ្យ​ចិត្ត​យើង​បាន​ល្អ​សុទ្ធសាធ​មាន​ន័យ​ដូចម្ដេច ? ខទី ១–២ និង ៨–៩ អាច​ផ្ដល់​ជា​គំនិត​មួយ​ចំនួន ។ តើ​ព្រះអង្គ​សង្គ្រោះ​ជួយ​ធ្វើ​ឲ្យ​ចិត្ត​យើង​ល្អ​សុទ្ធសាធ​ដោយ​របៀប​ណា ?

ទឹកកខ្វក់ និង​ទឹកស្អាត

ព្រះវរបិតាសួគ៌​ចង់​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ល្អ​សុទ្ធសាធ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៧:៨–៩

ព្រះអម្ចាស់​ប្រទានពរ​ដល់​មនុស្ស​ដែល​គោរពតាម​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់ ។

  • តើ​កូន​ចៅ​របស់​បងប្អូន​ដឹង​ថា​យើង​ធ្វើ​សេចក្ដី​សញ្ញា​អ្វីខ្លះ​ជាមួយ​នឹង​ព្រះអម្ចាស់ ពេល​យើង​ទទួល​បុណ្យ​ជ្រមុជទឹក ឬ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែរ​ឬ​ទេ ? សូម​ពិចារណា​ពិនិត្យ​មើល​សេចក្ដីសញ្ញា​ទាំងនោះ​ជាមួយ​ពួកគេ​ដោយ​ការអាន ម៉ូសាយ ១៨:៩–១០, ១៣ក្បួនខ្នាត​ទូទៅ, ២៧.២ ។ សូម​ចែកចាយ​គ្នា​អំពី​របៀប​ដែល​បងប្អូន​កំពុង​ព្យាយាម « យល់​ព្រម​គោរព​តាម​សេចក្ដី​សញ្ញា [ របស់​បងប្អូន ] ដោយ​ការបូជា » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៧:៨ ) ។

  • បងប្អូន​អាច​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​គូរ​រូបភាព​អំពី​អ្វី​ដែល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៧:៩ ពិពណ៌នា ។ នៅពេល​ពួកគេ​ចែកចាយ​រូបភាព​របស់​ពួកគេ សូម​និយាយ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​បងប្អូន​សម្រាប់​ការគោរព​តាម​សេចក្តីសញ្ញា​របស់​បងប្អូន ។ តើ​ពរជ័យ​ទាំងនោះ​ដូចជា « ដើម​ឈើ​ដែល​មាន​ផ្លែ​ច្រើន​មួយ​ដើម ដែល​បាន​ដាំ … នៅ​ក្បែរ​ស្ទឹង » ដោយ​របៀប​ណា ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ការសាងសង់ ព្រះវិហារ បរិសុទ្ធ ខឺតឡង់

Building the Kirtland Temple [ ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ] ដោយ វ៉លធើរ រ៉េន

ទំព័រ​ធ្វើ​សកម្មភាព​សម្រាប់​កុមារ