« ជំហានទាំង ១២ » ការព្យាបាលតាមរយៈព្រះអង្គសង្គ្រោះ ៖ កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន ( ឆ្នាំ ២០២៣ )
« ជំហានទាំង ១២ » កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន
ការព្យាបាលតាមរយៈព្រះអង្គសង្គ្រោះ ៖ កម្មវិធីព្យាបាលការញៀន
ជំហានទាំង ១២
ជំហានទី ១ ៖ សារភាពថា យើងផ្ទាល់គ្មានអំណាចដើម្បីយកឈ្នះលើការញៀនរបស់យើងដោយខ្លួនយើងឡើយ ហើយថា ជីវិតរបស់យើងលែងអាចគ្រប់គ្រងបាន
ជំហានទី ២ ៖ ជឿថា ព្រះចេស្ដារបស់ព្រះអាចស្ដារយើងឲ្យមានសុខភាពល្អខាងវិញ្ញាណទាំងស្រុងឡើងវិញបាន
ជំហានទី ៣ ៖ សម្រេចចិត្តប្រគល់ឆន្ទៈរបស់យើង និងជីវិតរបស់យើងថ្វាយឲ្យព្រះ ជាព្រះវរបិតាដ៏អស់កល្បជានិច្ច និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទថែទាំ
ជំហានទី ៤ ៖ ធ្វើបញ្ជីប្រវត្តិខាងសីលធម៌ជាលាយលក្ខណ៍អក្សរបែបស្រាវជ្រាវ និងក្លាហានអំពីខ្លួនយើង
ជំហានទី ៥ ៖ សារភាពប្រាប់ខ្លួនយើង ព្រះវរបិតាសួគ៌របស់យើងនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អ្នកមានសិទ្ធិអំណាចបព្វជិតភាពត្រឹមត្រូវ និងបុគ្គលម្នាក់ទៀតអំពីលក្ខណៈពិតនៃកំហុសឆ្គងរបស់យើង
ជំហានទី ៦ ៖ ត្រៀមខ្លួនរួចជាស្រេចទាំងស្រុងដើម្បីឲ្យព្រះដកចេញនូវចរិតលក្ខណៈទន់ខ្សោយរបស់យើងទាំងអស់
ជំហានទី ៧ ៖ បន្ទាបខ្លួនទូលសូមឲ្យព្រះវរបិតាសួគ៌ដកកំហុសរបស់យើងចេញ
ជំហានទី ៨ ៖ សរសេរបញ្ជីមួយអំពីមនុស្សទាំងអស់ដែលយើងបានបង្កឲ្យមានគ្រោះថ្នាក់ និងស្ម័គ្រចិត្តផ្ដល់សំណងជូនពួកគេវិញ
ជំហានទី ៩ ៖ នៅកន្លែងណាដែលអាចធ្វើបាន ផ្ដល់សំណងដោយផ្ទាល់ជូនមនុស្សទាំងអស់ដែលយើងបានបង្កឲ្យមានគ្រោះថ្នាក់
ជំហានទី ១០ ៖ បន្ដកត់ត្រាបញ្ជីប្រវត្តិផ្ទាល់ខ្លួន ហើយនៅពេលយើងធ្វើខុស សារភាពវាភ្លាមៗ
ជំហានទី ១១ ៖ ខិតខំខ្នះខ្នែងអធិស្ឋាន និងស្មិងស្មាធិ៍ដើម្បីដឹងពីព្រះទ័យរបស់ព្រះអម្ចាស់ និងដើម្បីមានអំណាចធ្វើតាមព្រះទ័យទ្រង់
ជំហានទី ១២ ៖ ដោយមានការភ្ញាក់ខាងវិញ្ញាណតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាលទ្ធផលនៃការធ្វើតាមជំហានទាំងនេះ នោះយើងចែកចាយសារលិខិតនេះជាមួយអ្នកដទៃ ហើយអនុវត្តតាមគោលការណ៍ទាំងនេះក្នុងគ្រប់សកម្មភាពទាំងអស់ដែលយើងធ្វើ