« តើយើងមានពរជ័យដោយពន្លឺនៃលោកិយតាមរបៀបណា ? » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។
ចូរមកតាមខ្ញុំ
យ៉ូហាន ១
តើយើងមានពរជ័យដោយពន្លឺនៃលោកិយតាមរបៀបណា ?
ការយាងមកជាលើកទីពីរ ដោយ ហ្គ្រែន រ៉មនី ខ្ល័រសុន ផ្អែកលើរូបភាពដើមដោយ ហារី អាន់ឌើរសិន
យ៉ូហានបានមក « ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ » « ពន្លឺដ៏ពិត នោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកីយ » ( យ៉ូហាន ១:៧, ៩ ) ។ « ពន្លឺនោះហើយ ដែលចេញមកពីវត្តមាននៃព្រះ… [ និង ] គ្រប់ទាំងអស់ដែលផ្ដល់ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១២–១៣ ) ។
តើពន្លឺផ្ដល់ពរជ័យដល់យើងយ៉ាងដូចម្ដេច ? សូមមើល អាលម៉ា ១៩:៦; ៣៦:២០; គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦៧ ។
តើពន្លឺទាក់ទងនឹងអ្វីខ្លះ ? សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៤៥ ។
តើយើងរីកលូតលាស់ក្នុងពន្លឺដោយរបៀបណា ? សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:២៨ ។
តើនរណាជាពន្លឺនៃលោកិយនេះ ? សូមមើល យ៉ូហាន ៨:១២; នីហ្វៃទី៣ ១៨:១៦–២៤ ។
ប្រធាន ឡូរែនសូ ស្នូ ( ឆ្នាំ ១៨១៤–១៩០១ ) បានបង្រៀនថា « យើងជឿថា វិញ្ញាណដែលបំភ្លឺគ្រួសារមនុស្សលោកនេះ ចេញមកពីវត្តមាននៃព្រះដ៏មានមហិទ្ធិឬទ្ធិ ដែលពន្លឺនេះសាយភាយពាសពេញគ្រប់ទីអវកាស ថាពន្លឺនេះជាពន្លឺ និងជាជីវិតនៃអ្វីៗទាំងអស់ ហើយថាគ្រប់ដួងចិត្តដែលស្មោះត្រង់ទទួលបានពន្លឺនេះដ៏ធំចំពោះគុណធម៌ សុចរិតភាពរបស់គាត់ និងបំណងប្រាថ្នារបស់គាត់ដើម្បីស្គាល់សេចក្តីពិត និងធ្វើល្អដល់គូកនរបស់គាត់ » ( The Teachings of Lorenzo Snow បានបោះពុម្ពដោយ ក្លីដ ជេ វិល្លាមស៍ [ ឆ្នាំ ១៩៩៦] ទំព័រ ១០៧ ) ។