សេះ និងរទេះសេះធ្វើដំណើរកាត់ព្រះវិហារបរិសុទ្ធ សលត៍ លេក ដែលដាក់បង្ហាញនេះគឺនៅអំឡុងឆ្នាំ ១៨៩១ ។ វិលហ្វូឌ វូឌដ្រុព្វ ( ១៨០៧–៩៨ ) គឺជាប្រធានសាសនាចក្រ ពេលព្រះវិហារបរិសុទ្ធ សលត៍ លេក ត្រូវបានឧទ្ទិសឆ្លងក្នុងឆ្នាំ ១៨៩៣ ។ លោកបានបង្រៀនថា « យើងមានការទទួលខុសត្រូវក្នុងការ … កសាងព្រះវិហារបរិសុទ្ធថ្វាយដល់ព្រះដ៏ខ្ពស់បំផុត ដែលនៅក្នុងព្រះវិហារបរិសុទ្ធនោះយើងអាចចូល ហើយចូលរួមពិធីបរិសុទ្ធសម្រាប់សេចក្តីសង្គ្រោះនៃមរណជនរបស់យើង » ( Teachings of Presidents of the Church : Wilford Woodruff [ ឆ្នាំ ២០០៤ ] ទំព័រ ៩៤ ) ។ រូបថតទទួលបានសិទ្ធិអនុញ្ញាតជាផ្លូវការពីបណ្ណាល័យប្រវត្តិសាសនាចក្រ